យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ចង្រៃបីយ៉ាង

ចេញថ្ងៃទីៈ [26-09-2012] | បើកមើលៈ 6336 | Print |



កាលពីបុរាណកាល ប្រជារាស្រ្ត នគរឈី មានជំនឿថា ខ្លានិងពស់ថ្លាន់ គឺជាសត្វចង្រៃឧត្បាតបំផុត។

គ្រាមួយ​នោះ ព្រះ​អង្គម្ចាស់ ជឺកុង យាងទៅបរបាញ់សត្វនៅក្នុងព្រៃ។ ក្នុងពេលកំពុងឡើងទៅលើកំពូលភ្នំ មាន​ខ្លា
​មួយ​ហក់ចេញពីដុបស្មៅធ្វើឲ្យព្រះអង្គនិងពួកសេនាដែលទៅជាមួយភិតភ័យជាខ្លាំង  ម្នាក់ៗនាំគ្នាគេចទៅពួននៅ
គន្លៀតថ្ម តែគេចពីនោះមិនបានប៉ុន្មាន ក៏ជួបនិងពស់ថ្លាន់ធំមួយ កំពុងឆ្វាយរង្វេលពីលើផ្ទាំងថ្ម។ ព្រះមហាក្សត្រ
នគរឈី ទ្រង់ភិតភ័យជាខ្លាំង ក៏ប្រញាប់ប្រញាល់វិលត្រឡប់ទៅព្រះរាជវាំងវិញជាបន្ទាន់។ ព្រះអង្គទ្រង់ឲ្យគេទៅ
រកហៅ អៀនជឺ ឲ្យចូលគាល់ ហើយត្រាស់សួរថា៖

"ថ្ងៃនេះយើងបានជួបនឹងខ្លាមួយ លុះដល់ពេលចុះមកក្បែរកន្លៀតថ្មក៏ជួបនិងពស់ថ្លាន់មួយទៀត តើនេះជាប្រផ្នូល
ចង្រៃរបស់ នគរឈី មែនទេ?"

អៀនជឺ ក្រាបទូលថ្វាយថា
"ទូលព្រះបង្គំធ្លាប់ឮគេនិយាយថា ប្រផ្នូលចង្រៃរបស់ប្រទេសមានបីប្រការ  ទី១គឺ មានមនុស្សល្អ ចេះដឹង និងមាន
សមត្ថភាព តែព្រះអង្គមិនជ្រាប ទី២គឺ ព្រះអង្គទ្រង់ជ្រាប តែព្រះអង្គមិនចេះប្រើ ចំណែកប្រការទី៣ ពេលប្រើគេ
ហើយ ព្រះអង្គបែរជាមិនទុកព្រះទ័យ។ ប្រការដែលទូលបង្គំរៀបរាប់នេះហើយ គឺជារឿងអពមង្គល(ចង្រៃ) ចំណែក
ព្រះអង្គ​ទៅជួបខ្លានៅលើភ្នំក៏ដោយសារតែព្រៃភ្នំ  ជាទីកន្លែងរស់នៅរបស់ខ្លា  រីឯការដែលជួបនិងពស់ថ្លាន់ក៏ព្រោះ
កន្លៀតថ្មជាជម្រករបស់វាស្នាក់អាស្រ័យ។ ហេតុនេះ អី្វៗទាំងនេះវាគ្មានទាក់ទងជាមួយប្រផ្នូលចង្រៃរបស់ប្រទេស
ជាតិអ្វីឡើយ។

កត់ត្រាក្នុង "អៀនជឺឈុនឈីវ"

មានទស្សនៈពីរបែបអំពីប្រផ្នូលអាក្រក់

អ្នកជំនឿនិយម មិនបានស្រាវជ្រាវរកមូលហេតុពិតប្រាកដអំពីការរីកចម្រើនឬការរាប់អានរបស់ប្រទេសជាតិយក
មកបកស្រាយទេ តែគេយកបាតុភូតធម្មជាតិ សត្វ ធ្វើជាលេសថាជាប្រផ្នូលអាក្រក់ទៅវិញ  ពួកគេ​យកលេសទាំង
នេះ​មកបំពក់បំពុលប្រជារាស្រ្តដើម្បីលុបលាងខ្លួនឲ្យផុតពីការទទួលខុសត្រូវផ្សេងៗ ដែលខ្លួនធ្វើមិនបានល្អ។

ចំណែកអ្នកប្រាកដនិយម គេសិក្សាជតាកម្មរបស់ប្រទេសទៅតាមសភាពជាក់សែ្តង។ រឿងនិទាននេះចង់បង្ហាញ
ឲ្យដឹងថា ការរីកចម្រើនរបស់ប្រទេសវាអាស្រ័យលើការចេះប្រើមនុស្ស គឺការចេះប្រើមនុស្សល្អនិងមានសមត្ថភាព
នោះឯង។

ប្រវត្តិសាស្រ្តបានបង្ហាញឲ្យឃើញច្បាស់ណាស់ថា...
ការមិនចេះយកមនុស្សល្អនិងមនុស្សមានសមត្ថភាពមកប្រើ...
នោះហើយ គឺជាប្រផ្នូលអពមង្គលរបស់ប្រទេសជាតិពិតប្រាកដ។


អត្ថបទផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ព្រឹកបួន ល្ងាចបី
- យកពពែមកដូរគោ
- កង្កែបក្នុងអណ្ដូង
- ហង្សក្លែងក្លាយ
- ស្រុកសម្បូរទឹក
- សេះចាស់ចំណាំផ្លូវ
- ខ្ចីអំណាចស្លា
- ខុងជឺ និងសិស្ស
- សត្វរំពេដឹងខ្លួន
- តម្រិះឆ្មាបា

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017