យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang)

ចេញថ្ងៃទីៈ [22-09-2012] | បើកមើលៈ 10545 | Print |



ព្រះចៅអធិរាជ ឈិនស៊ី ជាស្តេចដ៏​ល្បីល្បាញ​បំផុត​មួយ​អង្គ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។ ព្រះអង្គ​គឺជា​អ្នក​បង្រួបបង្រួម​
អាណាចក្រ​តូច​ធំ​ទាំងឡាយ​ឲ្យ​រួម​បញ្ចូល​គ្នា ​ក្នុង​រយៈពេល​តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។  ព្រះចៅ ឈិនស៊ី បាន​ប្រើ​វិធី​ឃោរឃៅជាងក្សត្រអង្គដទៃទាំងអស់ដែលធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។

មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានវិនិច្ឆ័យថា ព្រះចៅអធិរាជ ឈិនស៊ី គឺជាក្សត្រផ្តាច់ការមួយអង្គ ឈ្លក់វង្វេងនឹង
អំណាច គំរាមកំហែងប្រជារាស្រ្តដើម្បីសាងអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ថ្វីត្បិតដូច្នេះក៏ដោយទង្វើរបស់ព្រះអង្គ
ក៏បានបណ្តុ្កះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេគោរពកោត និង
សរសើរថា  ជាមហាក្សត្រដែលបានបង្រួបបង្រួមផែនដីចិនឲ្យក្លាយជាផែនដីរួមតែមួយ និង ជាអ្នកបង្កើតទំនៀម
ទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកទល់នឹងបច្ចុប្បន្ននេះ។

ផែនទីប្រទេសចិននាសម័យ ព្រះចៅអធិរាជ ឈិនស៊ី

ដើមកំណើតរបស់ព្រះចៅអធិរាជ
ព្រះចៅអធិរាជ ឈិនស៊ី ដែលមានព្រះនាមដើមថា ជឹង សែ អ៊ិង ត្រូវបានគេសន្និដ្ឋានថា ព្រះអង្គប្រហែលជា​
ប្រសូត​នៅ​ខែ​វិច្ឆិកា ឬ ខែធ្នូ ២៦០ ឆ្នាំមុនគ.ស.។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅតែគ្មានឯកសារណាបញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយទេ។

ការបង្រួបបង្រួមអំណាច
ប្រទេសចិនក្នុងសម័យនោះ មាននគរធំៗចំនួន៧ ហើយនគរនីមួយៗសុទ្ធតែមាន
ក្សត្រគ្រប់គ្រងរៀងៗខ្លួន និងតែង​តែធ្វើសង្រ្គាមដណ្តើមទឹកដីគ្នាទៅវិញទៅមកជា
ប្រចាំ។  នៅពេលដែលព្រះរាជបុត្រា  អ៊ិងជឹង  ឡើងគ្រងរាជ្យបន្តពីព្រះបិតាមក
ព្រះអង្គក៏កម្ចាត់មហាឧបរាជ លីពូវើយ ដែលជាសម្រាស់បន្លា ធ្វើឲ្យរាំងស្ទះដល់
ការគ្រប់គ្រងរបស់ព្រះអង្គ។ ដោយសារកម្លាំងកងទ័ពដ៏ខ្លាំងពូកែ រួមទាំង​ភាពរីក​
ចម្រើនខាងសេដ្ឋកិច្ចលើសពីនគរដទៃផ្សេងៗផងនោះ ធ្វើឲ្យព្រះអង្គអាចបង្រ្កាប
នគរទាំង៦ ទៀតបានដោយងាយ ដោយចាប់ផ្តើមពី នគរហាន់ នៅក្នុងឆ្នាំ ២៣០
មុនគ.ស. បន្តមក នគរចាវ នគរវើយ(ឬនគរអ៊ុយ) នគរឈូ នគរយាន និងនគរឈី
តាមលំដាប់។

ចូលទិវង្គត
នៅចុងរាជសម័យរបស់ព្រះចៅអធិរាជ ឈិនស៊ី ព្រះអង្គបានយាងទៅប្រពាត
ទស្សនីយភាពដល់តំបន់ យុនម៉ុង ដើម្បីបួងសួងដល់វិញ្ញាណបុព្វក្សត្ររាជវង្ស
ផ្សេងៗ ដែលធ្លាប់គ្រងរាជ្យក្នុងសម័យអតីតកាល។ ដោយសារតែទ្រង់​បំពេញ
​រាជកិច្ច​យ៉ាងធ្ងន់ធ្ងរតែមួយអង្គឯងជារៀងរហូតមកទាំងថៃ្ងទាំងយប់នោះ ទើប
បណ្តាលឲ្យព្រះកាយពលចុះទ្រុឌទ្រោម  និងធ្លាក់ប្រឈួនជាខ្លាំង  ក្នុងជន្មាយុ
ត្រឹមតែ ៤៩ព្រះវស្សាតែប៉ុណ្ណោះ។ ទីបំផុតព្រះអាការៈរោគនេះកាន់តែធ្ងន់ទៅៗ
ធ្វើឲ្យទ្រង់​ត្រូវសោយទិវង្គតនៅតាមផ្លូវធ្វើដំណើរនោះទៅ។

ដោយសារតែព្រះចៅអធិរាជ ឈិនស៊ី សោយទិវង្គតនៅតាមផ្លូវដូច្នេះ ពួកអាមាត្យ សេនាបតី​បាន​បំបិទ​រឿង​នេះ​មិន​
ឲ្យ​បុគ្គល​ខាង​ក្រៅ​ដឹង​ទេ​  ដោយពួកគេខំរៀបចំសម្តែងលក្ខណៈខាងក្រៅ​ឲ្យ​មើលទៅ ហាក់ដូចជា​ព្រះអង្គនៅមាន​
​ព្រះជន្មធម្មតានៅឡើយ។ ដោយសារផ្លូវធ្វើដំណើរវិលត្រឡប់មកកាន់រាជវាំងមានចម្ងាយឆ្ងាយ​ត្រូវចំណាយ​ពេល​
ដល់ទៅច្រើនថៃ្ងនោះ ព្រះសពរបស់ទ្រង់ក៏ចាប់ផ្តើមធំក្លិនស្អុយចេញមកជាខ្លាំង។ ដើម្បីកុំឲ្យគេសង្ស័យអំពី​រឿងក្លិន
​នេះ ពួកសេនាអាមាត្យទាំងអស់ក៏យកត្រីស្អុយមកដាក់លើរទេះគ្រប់រទេះអមដំណើរ ដើម្បីបន្លំភ្នែកមហាជន។

អត្ថបទសង្ខេប ដកស្រង់ចេញពីសៀវភៅ បុគ្គលខ្លាំង អ្នកធ្វើឲ្យរង្គើប្រវត្តិសាស្រ្តលោក


ប្រវត្តិបុគ្គលខ្លាំងទាំង ៣០រូប (កម្លាំងបណ្ដាលចិត្ត សកម្មភាព សមិទ្ធផល និង លទ្ធផលចុងក្រោយ)
ដែលមាននៅក្នុងសៀវភៅនេះ រួមមាន ៖

- ខុងជឺ (Confucius)
- ព្រះចៅអធិរាជ អាឡិចសាន់ឌ័រ (Alexander The Great)
- ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang)
- ម្ចាស់ក្សត្រី គ្លីអូប៉ាត្រា (Cleopatra VII)
- ជិងហ្គិសខាន (Genghis Khan)
- ម៉ាកូប៉ូឡូ (Marco Polo)
- លេអូណាដូ ដាវិនស៊ី (Leonado Da Vinci)
- មីសែល អង់ជេឡូ (Michaelangelo Di Lodovico B Simoni)
- វិល្លៀម សេកស្ពៀរ (William Shakespeare)
- ព្រះនាង ម៉ារី អង់ត្វាណែត (Marie Antoinette)
- វ៉ូល្វហ្កាំង អាម៉ាឌុស ម៉ូហ្សាត (Wolfgang Amadeus Mozart)
- ណាប៉ូលេអុង បូណាប៉ាត (Napoleon Bonaparte)
- លុដវិក វ៉ាន់ បេថូវិន (Ludwig Van Beethoven)
- អាប្រាហាម លិងខូលន៍ (Abraham Lincoln)
- កាល ម៉ាក្ស (Karl Heinrich Mark)
- ហ្វ្លរេនស៍ ណៃទិងហ្កេល (Florence Nightingale)
- ព្រះរាជិនី ជឺស៊ី (Empress Dowanger Cixi)
- វ៉ាំងសង់ វ៉ាន់ ហ្កូក (Vincent Van Gogh)
- ស៊ិកម៉ាន់ ហ្រ្វយដ៍ (Sigmund Freud)
- មហាត្មៈ គន្ធី (Mohandas Gandhi)
- អាល់បឺត អាញស្តាញ (Albert Einstein)
- ប៉ាប្លូ ពីកាស្សូ (Pablo Picasso)
- អាដុលហ្វ៍ អ៊ីទ្លែរ (Adolf Hitler)
- ម៉ៅ សេ ទុង (Mao Tse Tung)
- ដូនជី តេរេសា (Mother Teresa)
- នេលសាន់ ម៉ាន់ដេឡា (Nelson Mandela)
- នីល អាល់ដិន អាមស្រ្តង (Neil Aden Armstrong)
- សាដាំ ហ៊ុសសេន (Saddam Hussen)
- អូសាម៉ា ប៊ិនឡាដិន (Osama Bin Laden)

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017