យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ធាតុផ្សំនៃ​ការ​បង្រៀន​ការងារ

ចេញថ្ងៃទីៈ [22-09-2012] | បើកមើលៈ 4117 | Print |



នៅពេលអ្នកឈានមកធ្វើជាប្រធានក្រុមការងារ នោះ​អ្នក​មិន​អាច​ជៀស​ផុត​ពី​ការ​ធ្វើ​ការ​រួម​ជាមួយ​មនុស្ស​ជា​ច្រើន
​ដែលមានសមត្ថភាពដោយឡែកពីគ្នាឡើយ។ ការបង្រៀនការងារ គឺជាឱកាសមួយដែលអ្នកអាចជួយជំរុញការ
អភិវឌ្ឍសមត្ថភាពរបស់មនុស្សរួមក្រុមអ្នក។ ដំណើរការវាប្រៀបដូចជាដៃគូជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការ
ផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធផ្ទាល់ខ្លួន។ ទាំងអស់នេះ គឺជាការរុញច្រានឲ្យអ្នកដែលយើងបណ្តុះបណ្តាល
អាចពង្រីកសក្តានុពល និងសម្រេចគោលដៅរបស់គេផ្ទាល់បានកាន់តែឆាប់រហ័ស។

នៅក្នុងវិស័យគ្រប់គ្រង ការបង្រៀនការងារ គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ ៖
- បុគ្គលិកថី្មដែលខ្វះបទពិសោធ អាចត្រូវការការណែនាំចង្អុលបង្ហាញពីអ្នកបង្គាប់បញ្ជា​ដោយ​ផ្ទាល់​ដើម្បី​ដំណើរ​ការ​ការងារ​​ឲ្យសម្រេចបានជោគជ័យ។
- បុគ្គលិកធ្វើខុសនយោបាយ ឬគោលការណ៍របស់ក្រុមហ៊ុន។
- លទ្ធផលនៃការប្រតិបត្តិការងាររបស់បុគ្គលិកមិនល្អប្រសើរ ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​អប់រំ​ជា​ច្រើន​សា​មក​ហើយ។

ការបង្រៀនការងារគឺ
- បង្រៀនមូលដ្ឋានគ្រឹះនៃចំណេះដឹង និងអភិវឌ្ឍចំណេះដឹង។
- ចង្អុលបង្ហាញផ្លូវដល់បុគ្គលិកដើម្បីឲ្យសម្រេចគោលដៅការងារ។
- ផ្លាស់ប្តូរគំនិតនិងបទពិសោធគ្នាទៅវិញទៅមកដើម្បីឲ្យសម្រេចបានលទ្ធផលតាមការកំណត់ទុក។

ប៉ុន្តែការបង្រៀនការងារពុំមែនសំដៅដល់...
- ឆ្លៀតឱកាសកែប្រែការប្រព្រឹត្តឬអំពើរបស់អ្នកដទៃ។
- បង្គាប់ឲ្យអ្នកដទៃត្រូវប្រតិបត្តិអ្វីដើម្បីសម្រេចគោលដៅ។
- ការធ្វើជាអ្នកចេះដឹងគ្រប់ៗរឿង។

ប្រភព៖ អំណះអំណាងពី Interaction Association, Inc.

ការបង្រៀនការងារដ៏ល្អត្រូវតែជៀសវាងការបង្ខំចិត្ត
ដោយត្រូវចង្អុលបង្ហាញឲ្យឃើញថា
អ្វីគឺជាកិច្ចការត្រឹមត្រូវនិងសមស្រប

Stan Hustand អ្នកបណ្តុះបណ្តាលការអភិវឌ្ឍលទ្ធផលនៃការប្រតិបត្តិការងារនិងប្រធាន PTM Group


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
១. គោលការណ៍គ្រឹះនៃការបង្រៀនការងារ
    ១. តើអ្វីទៅជាការបង្រៀនការងារ
    ២. ពេលណាគួរចាប់ផ្ដើមបង្រៀនការងារ
    ៣. វិធីលើកកម្ពស់ប្រសិទ្ធិភាពនៃការបង្រៀនការងារ
    ៤. ជំហាននៃការបង្រៀនការងារ
    ៥. បង្រៀនការងារឲ្យសមស្របទៅតាមតម្រូវការ

២. គន្លឹះនិងឧបករណ៍សម្រាប់បង្រៀនការងារ
    ៦. ឧបករណ៍សម្រាប់បង្រៀនការងារ
    ៧. ពិសោធពីការយល់ដឹងលើការបង្រៀនការងារ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017