យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ចៅហ្វាយ​ប្រកាន់​សណ្តាប់​ធ្នាប់​តឹងរ៉ឹង និង​ពូកែ​ចាំ

ចេញថ្ងៃទីៈ [04-09-2012] | បើកមើលៈ 4239 | Print |



ចៅហ្វាយប្រភេទនេះ​ដូចជា​ប៉ូលិស​ត្រួត​ការិយាល័យ ចូល​ចិត្ត​ត្រួត​ពិនិត្យ និង​សូមកុំ​ប្រហែស​ធ្វើ​អ្វី​ខុស​ឲ្យ​សោះ។
គេ​នឹង​ចង​ចាំ​រហូត​ដល់ថៃ្ងដែលយើងលាឈប់ ឬបើគេមិនអាចអត់ធន់នឹងភាពគ្មានរបៀបរបស់អ្នកបានទេ គេនឹង
រកផ្លូវអញ្ជើញអ្នកចេញឲ្យផុតពីភ្នែកគេភ្លាម។ នៅជាមួយនឹងចៅហ្វាយប្រភេទនេះ ចរិយាមារយាទនិងការប្រើពាក្យ
សម្តី គឺជារឿងសំខាន់ខ្លាំងណាស់។

គុណសម្បត្តិរបស់ចៅហ្វាយប្រភេទនេះ
- ធ្វើការល្អ មានរបៀបរបបត្រឹមត្រូវ។
- មានលក្ខណៈល្អិតល្អន់ យកចិត្តទុកដាក់សូម្បីតែរឿងតូចតាច។

គុណវិបត្តិរបស់គេ
- ពូកែគិត ពូកែគុំ
- ប្រកាន់រករឿងតូចៗ រហូតពេលខ្លះភ្លេចភាពជោគជ័យធំដែលសាងរួមគ្នា។
- មិនសូវចេះលះបង់ លុះទ្រាំមិនបាន ក៏ព្រលែងចោលតែម្តង។

ប្រការដែលអ្នកគួរធ្វើបំផុត
- ធ្វើការរបស់អ្នកឲ្យរៀបរយបំផុត តាំងចិត្តឲ្យស្រេចថា បើត្រូវហ្វឹកហាត់លើផ្នែកអ្វីដែលមិនទាន់ស្ទាត់ ក៏គួរតែខំ
  ហ្វឹកហាត់អភិវឌ្ឍជាបន្ត កុំឈប់។
- របៀបរៀបរយ ជារឿងដែលអភិវឌ្ឍបានជានិច្ចធ្វើឲ្យកាន់តែងាយស្រួល កាន់តែច្បាស់លាស់កាន់តែស័ក្តិសម
  តម្លៃ កាន់តែមានសោភណភាពស៊ីចង្វាក់គ្នាបានល្អជាមួយនឹងផ្នែកផ្សេងៗ ហើយអាចតភ្ជាប់គ្នារវាងទិន្នន័យ
  ដើមនិងទិន្នន័យចុងបានជាប្រចាំ។
- ប្រសិនបើធ្វើបានយ៉ាងនេះ  ចៅហ្វាយនឹងពេញចិត្ត  ប្រសិនបើមានគួបផ្សំទាំងចរិយាមារយាទល្អថែមទៀត
  អនាគតដ៏ភ្លឺស្វាងក៏នៅមិនឆ្ងាយប៉ុន្មានដែរ។

ប្រការដែលមិនត្រូវធ្វើជាដាច់ខាត
- កុំបង្ហាញពីកំហុសឆ្គងអ្វីឲ្យចៅហ្វាយឃើញដោយមិនចាំបាច់។ អ្វីដែលឱបក្រសោបដោះស្រាយដោយខ្លួនឯង
  បាន គួរឱបទុកសិន បើឲ្យចៅហ្វាយដឹងគេនឹងចងចាំយូរណាស់។
- ទាំងអស់នេះលើកលែងរឿងបន្ទាន់ខ្លាំង ខ្វះខាតអ្វីក៏ត្រូវប្រាប់គ្នាដើម្បីឲ្យទាន់សភាពការណ៍ កុំទុកតែម្នាក់ឯង
  ព្រោះនឹងក្លាយជាកំហុសដែលធ្វើការមិនទាន់ពេល។

ប្រការដែលត្រូវជ្រើសរើសប្រតិបត្តិទៅតាមស្ថានការណ៍
- ប្រសិនបើចៅហ្វាយដឹងពីភាពចន្លោះប្រហោងរបស់អ្នក ចូរសុំទោសភ្លាមហើយខិតខំប្រឹងប្រែងឲ្យប្រសើរឡើង
  ដើម្បី លុបលាងការចងចាំចាស់ៗដែលមិនល្អពីខួរក្បាលចៅហ្វាយចេញ និងជំនួសដោយការចងចាំល្អៗចូល
  ទៅវិញ។


អត្ថបទផ្សេងៗទៀត...

១. គោលការណ៍ដើម្បីតម្រង់ផ្លូវចៅហ្វាយនាយ
​​​    ១. យល់ដឹងពីធម្មជាតិនៃភាពជាមនុស្សរបស់ចៅហ្វាយឲ្យបានជាក់លាក់
    ២. រៀបលំដាប់ថ្នាក់ និង សម្ព័ន្ធភាពឲ្យបានសមរម្យ
    ៣. ស្វែងយល់ពីភារកិច្ច និង យុទ្ធសាស្ត្ររួមគ្នាជាបន្តបន្ទាប់
    ៤. សាងទំនុកចិត្ត
    ៥. ចាត់តាំងរចនាសម្ព័ន្ធក្រុម
    ៦. ឈរលើគោលការណ៍ច្បាប់ និង ភស្តុតាងជាក់លាក់
    ៧. រំឭកអំពីគុណធម៌ដល់គ្នាជាប្រចាំ
    ៨. បង្កើតស្នាដៃល្អៗកម្ររកបាន
    ៩. ជួយកៀងគរ ទប់ជ្រែង រក្សាកិត្តិយ
    ១០. ចូលរួមក្នុងចលនាឧត្តមការណ៍
    ១១. រក្សាភាពជាគ្នាឯងជានិច្ច

២. វិធានការណ៍តម្រង់ផ្លូវចៅហ្វាយ
    - លក្ខណៈផ្សេងៗនៃចៅហ្វាយនាយ និង វិធានការតម្រង់ផ្លូវ
    - ចៅហ្វាយមាត់អាក្រក់ តែចិត្តល្អ
    - ចៅហ្វាយមាត់អាក្រក់ ចិត្តអាក្រក់
    - ចៅហ្វាយលោភលន់ ហើយស្វិត
    - ចៅហ្វាយលោភលន់ តែចិត្តទូលាយ
    - ចៅហ្វាយកំសាក ហើយធូររលុង
    - ចៅហ្វាយក្លាហាន ហើយម៉ត់ចត់
    - ចៅហ្វាយឈ្លក់នឹងគុណភាព ហើយធ្វើការលឿន
    - ចៅហ្វាយឈ្លក់នឹងគុណភាព តែធ្វើការយឺត
    - ចៅហ្វាយមានសណ្តាប់ធ្នាប់ តែពូកែភ្លេច
    - ចៅហ្វាយប្រកាន់សណ្តាប់ធ្នាប់តឹងរ៉ឹង និង ពូកែចាំ
    - ចៅហ្វាយខ្ជីខ្ជា និង ពូកែភ្លេច
    - ចៅហ្វាយខ្ជីខ្ជា តែពូកែចាំ
    - ចៅហ្វាយមិនល្បី ហើយសាមញ្ញ
    - ចៅហ្វាយល្បីឈ្មោះ តែសាមញ្ញ
    - ចៅហ្វាយមាត់ច្រើន តែធ្វើការខ្លាំង
    - ចៅហ្វាយនិយាយច្រើន តែធ្វើតិច
    - ចៅហ្វាយយកគំនិតខ្លួនឯងជាធំ តែចិត្តទូលាយ
    - ចៅហ្វាយយកគំនិតខ្លួនឯងជាធំ ហើយចិត្តចង្អៀតចង្អល់

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017