យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើបក្សី​ប្រភេទ​ណា​ដែល​មាន​ស៊ុត​តូច​បំផុត បើ​ធៀប​នឹង​ទំហំ​ខ្លួន​របស់វា?

ចេញថ្ងៃទីៈ [01-09-2012] | បើកមើលៈ 6069 | Print |



សត្វអូទ្រីស... ទោះបីអូទ្រីសជាបក្សីមានទំហំធំបំផុត ប៉ុន្តែ​ស៊ុត​របស់​វា​មាន​ទម្ងន់​ត្រឹម​តែ​១.៥% នៃ​ទម្ងន់​ខ្លួន​របស់​
វា​ទាំង​មូល​ប៉ុណ្ណោះ។ ឯចំណែកពួកបក្សីតូចតាចផ្សេងទៀតស៊ុតរបស់វាមានទម្ងន់ប្រមាណ១៣% ធៀបនឹងទម្ងន់
ខ្លួនទាំងមូល។

បក្សីដែលមានស៊ុតធំបំផុតធៀបនឹងខ្លួនរបស់វាគឺ សត្វគីវីសម្បុរអុជៗ។ ស៊ុតរបស់វាមានទម្ងន់២៦% នៃទម្ងន់ខ្លួន
បើប្រៀបធៀបមកមនុស្សវិញ គឺស្មើនឹងមនុស្សស្រីដែលបង្កើតកូនមកមានអាយុ៦ឆ្នាំភ្លាមតែម្តង។

ស៊ុតអូទ្រីសមួយមានទម្ងន់សើ្មនឹងស៊ុតមាន់ ២៤គ្រាប់ ហើយប្រសិនបើយកស៊ុតនេះទៅស្ងោរត្រូវចំណាយពេល
៤៥នាទី។ មហាក្សត្រិយានី វិកតូរៀ បានសោយស៊ុតអូទ្រីសក្នុងមួយថៃ្ងមួយគ្រាប់ ហើយទ្រង់បានប្រកាសថា​ វា
​ជាអាហារមួយប្រភេទក្នុងចំណោមអាហារដែលមានឱជារសឆ្ងាញ់បំផុត។

ចំណែកសត្វដែលទទួលតំណែងថាមានស៊ុតធំបំផុត (មានដាយណូស័រចូលរួមជាបេក្ខជនផងដែរ) ត្រូវធ្លាក់លើ
បក្សីដំរី (Aepyornis maximus) លើកោះ ម៉ាដាហ្កាស្កា ដែលដាច់ពូជតាំងពីឆ្នាំ១៧០០មកម្ល៉េះ។ ស៊ុតបក្សីដំរីនេះ
មានទំហំធំជាងស៊ុតអូទ្រីសដល់ទៅ ១០ដង មានចំណុះ៩លីត្រ សើ្មនឹងស៊ុតមាន់ចំនួន២៤០គ្រាប់។

មានជំនឿថា បក្សីដំរី គឺជាបុព្វបុរសរបស់ សត្វបក្សី រ៉ក ដ៏កាចសាហាវដែលប្រយុទ្ធជាមួយនឹង ស៊ិន បែត ក្នុងរឿង
និទាន “១០០១ យប់


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើផ្នែកណារបស់​ម្ទេសដែលហឹរបំផុត?
- តើអ្នកមានរន្ធច្រមុះទាំងអស់ប៉ុន្មាន?
- តើសត្វអ្វីដែលមានឡើងទៅកាន់ទីអវកាសមុនគេបង្អស់?
- តើអ្នកដែលជិះទូកជុំវិញពិភពលោកគឺជានរណា?
- តើ គ្រីស្តុហ្វ កូឡុម គិតថា ផែនដីមានរាងបែបណា?
- តើអ្នកមិនគួរធ្វើអ្វីខ្លះ ក្រោយពេលទទួលទានអាហាររួច ២០នាទី?
- តើអ្នកគួរគេងមួយយប់ប៉ុន្មានម៉ោង? 

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:30

តើអ្នកដឹងអ្វីខ្លះ? ភាគ១

ពណ៌នាខ្លីៗ ៖

         សៀវភៅនេះមានសំណួរទាំងអស់ ៨៥ ដែលគ្រប់សំណួរសុទ្ធតែបានឆ្លងកាត់ការចម្រាញ់មក​ហើយថា​ វា

ពិតជា​ស័ក្តិសម​ក្នុង​ការសាកល្បងសមត្ថភាពប្រាជ្ញារបស់អ្នកដើម្បីអាចមើលឃើញពិភពលោកតាម​រយៈជ្រុងគំនិត

មួយដែលមិនធ្លាប់មើលពីមុនមក។ ទោះជាយ៉ាងណា សំណួរនីមួយៗមានកម្រិតនៃអានបន្ត ...

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017