យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

មិត្តរួមដំណើរ

ចេញថ្ងៃទីៈ [28-08-2012] | បើកមើលៈ 4467 | Print |



 

 

មានបុរសជាអ្នកជំនួញម្នាក់ ត្រូវ​ចេញ​ដើរ​រក​ស៊ី​ទៅ​បរទេស​ជា​ប្រចាំ។ ដើម្បី​កុំ​ឲ្យ​អផ្សុក​គាត់​បាន​រក​មិត្ត​រួម​ដំណើរ​
ម្នាក់ដើម្បីបានគ្នាជជែកលេង ពីនេះពីនោះ ជួយឲ្យការធ្វើដំណើរមានបរិយាកាសកាន់តែល្អប្រសើរឡើង។

កាលគ្រាដែលគាត់ទើបនឹងសេពគប់មិត្តរួមដំណើរជាលើកដំបូង មិនត្រឹមតែមិនបានជួយឲ្យមានបរិយាកាស
រីករាយអ្វីទេ តែបែរជាធ្វើឲ្យគាត់កាន់តែមានការធុញទ្រាន់ជាងការធ្វើដំណើរម្នាក់ឯងទៅទៀត ព្រោះអ្នកដែល
​រួមដំណើរជាមួយម្នាក់នោះនិយាយមិនដែលស៊ីខ្សែគ្នាទាល់តែសោះ។ ឯការធ្វើដំណើរម្នាក់ឯងទោះបីជាវា
អផ្សុកខ្លះៗក៏ដោយ ក៏គាត់អាចក្រឡេកមើលនាយ មើលអាយ មានឱកាសទស្សនាសម្រស់ធម្មជាតិខ្លះ តែដល់
ពេលមក ដើរជាមួយគាត់នេះ វាក៏ក្លាយទៅជាការធ្វើដំណើរដើម្បីប្រកែកគ្នាទៅវិញ។

ហេតុនេះ យើងមិនបាច់សង្ស័យថា គាត់នឹងបបួលមនុស្សដដែលឲ្យមករួមដំណើរជាមួយគាត់ទៀតឡើយ។

ពេលវេលាកន្លងផុតទៅមួយរយៈ គាត់ក៏បានជួបនឹងអ្នកជំនួញម្នាក់ ក្នុងពេលធ្វើដំណើររួមផ្លូវជាមួយគ្នា។ អ្នក
ជំនួញម្នាក់នោះ ជាមនុស្សមានសុជីវធម៌ មានអធ្យាស្រ័យល្អចេះយល់ចិត្តអ្នកដទៃ ចេះបង្កឲ្យបរិយាកាសបាន
រីករាយ និយាយស៊ីសង្វាក់គ្នាស្ទើរតែគ្រប់រឿង ធ្វើឲ្យការធ្វើដំណើរក្នុងគ្រានោះ ប្រកបដោយភាពមនោរម្យនិង
ទទួលអារម្មណ៍ថា ការធ្វើដំណើរនោះហាក់ដូចជាឆាប់រហ័សជាងធម្មតា។

“បើជជែកជាមួយអ្នកដែលចុះសម្រុងគ្នា ១ម៉ោង ស្មើ ១នាទី
បើជជែកជាមួយអ្នកដែលខ្វែងគំនិតគ្នា ១នាទី ស្មើ ១ម៉ោង”


រឿងផ្សេងៗទៀត ៖

  • លក់ដី លក់ផ្លូវ
  • ជ្រូកសំលៀងចង្កូម
  • កំណើតវាលសមុទ្រខ្សាច់
  • ក្ងានចង់ធ្វើហង្ស
  • អំណួតរបស់ទាន
  • ឆ្កែល្ងង់ និងដុំមាស
  • សុខ និង ទុក្ខ
  • ទំពែករើសបានស្និត
  • ឆ្នាំងដី និង ខ្ទះដែក
  • សម្ដី និង អំពើ
  • ពស់មានអំណួត
  • ស្រឡាញ់គុណធម៌
  • វាចាព្រះចន្ទ

 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017