យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើអាចជឿលើគ្រូទាយ ឬ​ការ​មើល​ពី​អនាគត​បាន​ដែរ​ឬ​ទេ?

ចេញថ្ងៃទីៈ [24-08-2012] | បើកមើលៈ 4811 | Print |



Jean Dexon អ្នកដែលទស្សន៍ទាយថា ប្រធានាធិបតី John F.Kennedy នឹងត្រូវគេធ្វើឃាត

     ការ​ទស្សន៍ទាយ​មើលជោគ​វាសនា​ជាបាតុភូត​ផ្លូវ​ចិត្ត​ដែល​អាច​ចាប់​កំហុស​បាន​យ៉ាង​ងាយ​បំផុត​ពីព្រោះ
     ​អាច
​ពិសោធ​បាន​​នៅ​ពេល​​វេលា​នោះ​នឹងមកដល់ថា តើកើតមានពិតមែនឬអត់?

តាមគោលការណ៍នៃភាពដែលអាចទៅរួច ការទស្សន៍ទាយអាចត្រូវឬខុសពាក់កណ្តាល ហើយ​ពាក់​កណ្តាល​ទៀត
​គឺ​វា​មិន​គួរឲ្យជឿទៅហើយ ប៉ុន្តែតាមការស្រាវជ្រាវពីការទស្សន៍ទាយរបស់គ្រូទាយរកឃើញថា គឺច្រើនជាង៦០%
ទាយខុស ៣០%ប្រហែលៗ និងត្រូវម៉ាច់តែម្តងមានត្រឹមតែ១០%ប៉ុណ្ណោះ។

បញ្ហាគឺថា គ្រូទាយភាគច្រើនល្បីបន្តពីពួកទាយត្រូវម៉ាច់ៗ ១០% នោះឯង។ បើជាការទាយបែបបើកទូលាយ
ដូចជាថា នឹងជួបគូនៅក្នុងកំឡុងពេល៣ឆ្នាំ នឹងមានឧបទ្ទវហេតុចៃដន្យ នឹងជួបសំណាងដោយស្មានមិនដល់ មាន
បញ្ហាគ្រួសារជាដើម... ពាក្យទស្សន៍ទាយបែបនេះមានឱកាសត្រូវខ្ពស់ណាស់ទោះបីជាអ្នកទស្សន៍ទាយមិនមែនជា
គ្រូទាយក៏ដោយ។

ឧទាហរណ៍កម្រិតពិភពលោកដែលធ្វើឲ្យគ្រូទាយល្បីពីការទស្សន៍ទាយត្រឹមតែម្តងគឺ ករណីរបស់Jean Dixon គាត់
ទស្សន៍ទាយថា John F.Kennedy នឹងត្រូវគេធ្វើឃាត។ នេះគឺជាការទស្សន៍ទាយបែបបើកទូលាយមិនកំណត់ពេល
វេលាដែលជាធម្មតាប្រធានាធិបតីអាមេរិក គឺមានឱកាសត្រូវគេលបធ្វើឃាតខ្ពស់ស្រាប់ទៅហើយ។ ស្រាប់តែចៃ-
ដន្យ Kennedy ត្រូវគេលបធ្វើឃាតពិតមែន គឺត្រូវទៅតាមការទស្សន៍ទាយម៉ាច់តែម្តង។ ដោយហេតុនេះ ទើប
ឈ្មោះរបស់ Jean Dixon ត្រូវបានគេចារឹកនៅក្នុងប្រវត្តិសាស្ត្រពិភពលោកភ្លាមតែម្តង(ទាំងដែលតាមពិតទៅពីមុន
នេះ គាត់បានទស្សន៍ទាយរឿងខុសជាច្រើន  ប៉ុន្តែគ្មាននរណាយកចិត្តទុកដាក់អ្វីទេ)។

ការទស្សន៍ទាយរបស់គ្រូទាយភាគច្រើនដែលមិនបានសម្រេចទៅដល់ថ្នាក់ព្រះអរហន្ត(ប្រហែលគ្មានទេ) ជាការ
ទស្សន៍ទាយបែបស្មានៗយកប៉ុណ្ណោះ ហើយឱកាសត្រូវគឺទៅតាមច្បាប់នៃភាពគួរតែអាចទៅរួច  ដែលគ្រូទាយ
សិក្សាខាងផ្នែកស្ថិតិ និងចិត្តវិទ្យានាំយកមកផ្គុំផ្សំ ជាមួយនឹងការទស្សន៍ទាយរឿងអនាគត។ ដូច្នេះ ការទស្សន៍-
ទាយគឺជាមុខវិជ្ជាខាងស្ថិតិនោះឯង ពុំមែនជាមុខវិជ្ជាអធិធម្មជាតិអ្វីទេ។

សូម្បីតែការមើលង៉ូវហេងឬមើលលក្ខណៈតាមក្បួនតម្រាក៏ជាការ ទស្សន៍ទាយតាមគោលការណ៍ស្ថិតិដែរ
គឺលក្ខណៈរូបរាងមុខមាត់កើតមកពីកម្ម ដែលឆ្លុះបញ្ចាំងឲ្យឃើញពីសម្ព័ន្ធភាពរវាងរូបនិងកម្មបាន ទើបមាន
មនុស្សសង្កេតថា បើសិក្សាលក្ខណៈរូបរាងមុខមាត់ហើយធ្វើជាស្ថិតិចេញមកក្នុងទម្រង់សម្ព័ន្ធភាពនោះនឹងអាច
នាំយកមកប្រើក្នុងការទស្សន៍ទាយបុគ្ខលិកលក្ខណៈ និងអនាគតបាន។


អត្ថបទផ្សេងៗទៀតដែលមានក្នុងសៀវភៅនេះ ៖
- តើការដកព្រលឹងចេញពីខ្លួន អាចទៅរួចដែរឬទេរ?
- តើនៅលើលោកនេះ ពិតជាមានខ្មោចមែនឬទេ?
- តើការត្រិះដឹងរបស់ព្រះពុទ្ធ អាចបកស្រាយតាមបែបវិទ្យាសាស្រ្តបានដែរឬទេ?
- តើអភិនីហារផ្លូវចិត្តមានពិតមែនដែរឬទេ?
- តើថាមពលផ្លូវចិត្តអាចព្យាបាលជម្ងឺបានដែរឬទេ?
- តើអាចជឿលើគ្រូទាយ ឬការទាយពីអនាគតបានដែរឬទេ?
- តើទូរចិត្តមានពិតមែនដែរឬទេ? តើបណ្ដាលមកពីអ្វី?
- តើមនុស្សវិត្តមកពីសត្វស្វាពិតមែនឬទេ?
- តើធ្វើដូចម្ដេចទើបមនុស្សអាចក្រាំងបានដូចសត្វ
- តើជម្ងឺបាត់ការចងចាំបណ្ដាលមកពីអ្វី?

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017