យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការបង្ហាញ​ពី​មនោសញ្ចេតនាពិត

ចេញថ្ងៃទីៈ [21-07-2012] | បើកមើលៈ 9030 | Print |



ប្រសិនបើអ្នកចេះស្រឡាញ់បែប សកម្ម អ្នក​ត្រូវ​មាន វិធីសាស្ត្រ ក្នុង​ការ​បង្ហាញ​ប្រាប់​ពី​អត្ថន័យ​ល្អៗ។ ការ​បង្ហាញ
​ប្រាប់ពី​អត្ថន័យ​ល្អៗ​  សំដៅដល់ការគាំទ្រឲ្យមានការយល់ចិត្តខ្លួនឯង  ការសម្តែងចេញពីមនោសញ្ចោតនាពិត
ប្រាកដ ការយល់ចិត្តគ្នានិងផ្តល់ការរីកចម្រើនដល់គ្នាទៅវិញទៅមកថែមទាំងបង្កើតនូវកត្តាវិជ្ជមាន ដែលជួយឲ្យ
សម្ព័ន្ធភាពស្នេហាមានភាពរលូននិងស្អិតរមួតបំផុត។

បញ្ហាដ៏អាក្រក់បំផុតនឹងកើតមានឡើង នៅពេលដែលអ្នកមិនព្រមបង្ហាញពីមនោសញ្ចេតនាអ្វីមួយចេញមក។
អ្នក​មិន​អាចធ្វើអ្វីដែលមានលក្ខណៈជាធម្មជាតិបានឡើយ ដរាបណាអ្នកនៅស្ទាក់ស្ទើរ មិនព្រមបង្ហាញពី
មនោសញ្ចោតនាពិតប្រាកដឲ្យអ្នកដ€ទៃបានដឹងទេនោះ។

ជាទូទៅ សម្ពន្ធ័ភាពនឹងចាប់ផ្តើមឡើងដោយការប្រយ័ត្នប្រយែង ឬអាចជាការបញ្ឆោតឲ្យភាគីម្ខាងទៀតភ្លេចខ្លួន
ឬលាក់បាំងពីចិត្តខ្លួនឯង  ព្រោះភាគីទាំងពីរ អាចគ្រាន់តែបង្ហាញខ្លួនឲ្យល្មម  ត្រឹមតែធ្វើឲ្យភាគីម្ខាងទៀតចាប់
អារម្មណ៍ប៉ុណ្ណោះ។ តែដោយខ្លាចក្រែងពេលស្តែងចេញត្រង់ពេកទៅ វាបែរជាធ្វើឲ្យសម្ពន្ធ័ភាពត្រូវដាច់ ទើបគេ
បែរជារង់ចាំឲ្យភាគីម្ខាងទៀតបង្ហាញ  បេះដូង  មកជាមុនសិន។  សម្ព័ន្ធភាព បែបនេះមានឱកាសរីកចម្រើន
បានតិចតួចណាស់ ព្រោះមិនងាយមានការប្រែប្រួល ឬការរីកចម្រើនណាមួយកើតឡើងទេ ប្រសិនបើពុំមានការ
បង្ហាញពីទឹកចិត្តយ៉ាងបើកចំហចេញមកទេនោះ។

ការបង្ហាញចេញមកនូវមនោសញ្ចេតនាពិតប្រាកដ  នឹងបង្ហាញពីអត្ថន័យ€នៃ សេចក៌្តី  ក្នុងផ្លូវចិត្តចេញមកប្រកប
ដោយថាមពល ធ្វើឲ្យភាគីម្ខាងទៀតតបស្នងផ្នែកផ្លូវចិត្តត្រឡប់មកវិញក្នុងលក្ខណៈដូចគ្នានេះដែរ។ គឺដោយការ
សម្តែងអំពីមនោសញ្ចេតនាពិតប្រាកដយ៉ាងបើកចំហតែប៉ុណ្ណោះ ទើបអ្នកអាចកើតមានអារម្មណ៍ថ្មីៗអំពីខ្លួនឯង
និងអ្នកដ€ទបាន។ ប្រសិនបើ អ្នកមិនព្រមទទួលដឹងពីមនោសញ្ចេតនារបស់ខ្លួនទេនោះ អ្នកដទៃក៏អាចយល់ច្រឡំ
ពីអារម្មណ៍របស់អ្នក ដោយកាត់ស្មានតាមអារម្ម្មណ៍របស់គេហើយគិតថា អ្នកប្រហែលជាមានអារម្មណ៍ដូចគេដែរ។
នេះមានន័យថា ប្រសិនបើអ្នក មិនបង្ហាញពីទឹកចិត្តរបស់ខ្លួនឲ្យគេដឹង អ្នកក៏ត្រូវតែស៊ូទ្រាំទទួលយកសភាវៈដែល
ត្រូវគេ យល់ច្រឡំនោះអញ្ចឹងទៅ ទន្ទឹមនឹងវាគឺជាអ្វីដែលអាចជៀសវាងបានដោយងាយបំផុត។

ចំណុចសំខាន់ក្នុងប្រការនេះគឺ អ្នកត្រូវតែចេះពីវិធីនិយាយ  ដែលថាតើនឹងត្រូវនិយាយដូចម្តេច?  មិនមែនជាការ
ត្រូវនិយាយពីអ្វីនោះទេ។  អ្វីដែលអ្នកចង់និយាយ មិនសំខាន់ដូចវិធីសាស្ត្រនៃការនិយាយនោះទេ។ កាលបើអ្នក
កាន់តែយល់ដឹងពីជ្រុង ផ្សេងៗនៃការសម្តែងចេញរបស់ខ្លួន ដែលពុំមែនគ្រាន់តែប្រើវាចាម្យ៉ាងទេនោះ អ្នកមាន
​ឱកាសកាត់​បន្ថយការយល់ច្រឡំឲ្យនៅសល់កាន់តែតិចតួចបាន។

ខណៈពេលដែល  អ្នកមិនគួរឲ្យខ្លួនត្រូវរងសម្ពាធ  ក្នុងការបង្ហាញពីអារម្ម្មណ៍របស់ខ្លួន ដើម្បីបានឲ្យភាគីម្ខាងទៀត
សប្បាយចិត្តប៉ុណ្ណោះទេ  អ្នកក៏ត្រូវរៀនស្វែងយល់ អំពីការយកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃផងដែរ។  ការធ្វើ
ដូចនេះនឹងមានផល ធ្វើឲ្យគេយល់ពីអត្ថន័យក្នុងចិត្តដែលអ្នកចង់បង្ហាញបានកាន់តែល្អ។

ប្រយោគងាយៗគួរចងចាំ អំពីការបង្ហាញទឹកចិត្តពិតប្រាកដនោះគឺ ៖

«និយាយពីអ្វីដែលអ្នកតាំងចិត្ត និងតាំងចិត្តទៅលើអ្វីដែលអ្នកនិយាយ»
(Say what you mean, And mean what you say)


អត្ថបទផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖

- ស្វែងយល់អំពីស្នេហា
- ស្នេហាបែបសកម្ម
- ការពឹងផ្អែក
- ស្នេហាបែប អសកម្ម
- ជំនោរស្នេហ៍
- ទំនាស់
- ការសម្តែងទឹកចិត្តរវាងគ្នា
- អារម្មណ៍ផ្លូវភេទ
- ការរីកលូតលាស់
- ការរីកចម្រើននៃក្ដីស្នេហា 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017