យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ភាពល្វីងជូរចត់នៃការ ចេះមិនដល់ ឬ ចេះស្ទើរ

ចេញថ្ងៃទីៈ [19-07-2012] | បើកមើលៈ 12780 | Print |



ការរៀនជាគន្លឹះដ៏សំខាន់ក្នុងការស្វែងរកជោគជ័យ ហើយផ្ទុយទៅវិញ "ការចេះមិនដល់" គឺ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​
ភាពដុន​ដាប​និង​ក្តី​វិបត្តិ​ផ្សេងៗ។ បទពិសោធន៍របស់ ក្រុមហ៊ុនធំៗ ឬអ្នកដឹកនាំមួយចំនួន បានទុកជាឧទាហរណ៍
សម្រាប់​ដាស់តឿនឲ្យយើងបានឃើញផលល្អនិងផលអាក្រក់ដោយឡែកៗពីគ្នាអំពីរឿងទាំងនេះ។

“" យើងគួរស្វែងយល់ពីកំហុសឆ្គងនិងការថ្លោះធ្លោយពីអតីតដើម្បីកែលម្អ ស្ថាបនាខ្លួនឲ្យបានរីកចម្រើន

- ក្រុមហ៊ុន ដិកខា រីខរឌិង  (Decka Recording)
លោកអ្នកមួយចំនួនអាចនឹងធ្លាប់ស្គាល់វង់តន្ត្រី "ដឺប៊ីថឹល" បានយ៉ាងច្បាស់ ព្រោះពួកគេ (The Bettles) គឺជាក្រុម
ភ្លេងមួយ ក្នុងបណ្តាក្រុមភ្លេងដែលទទួលជោគជ័យខ្ពស់បំផុត  ជារៀងរហូតតមក។  ពួកគេបានសាងប្រវត្តិសាស្ត្រ
មួយថ្មីដល់មុខមាត់វង់តន្ត្រីលោក  និងជាប់ជាប្រវត្តិមួយដែលត្រូវចោទជាសំណួរអស់រយៈពេលដ៏យូរអង្វែង។
កាសែត និងថាសចម្រៀងរបស់ពួកគេ ត្រូវគេប៉ាន់ប្រមើលមើលថា លក់បានរាប់រយលានដុំ ចាប់តាំងពីអតីតកាល
មកទល់បច្ចុប្បន្ន។ ផលប្រយោជន៍ដ៏មហាសាលនេះ បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមហ៊ុន អ៊ី អឹម អាយ
(EMI) អស់រយៈកាលដ៏យូរអង្វែង ទន្ទឹមនឹងក្រុមហ៊ុន ដិកខា រីខរឌិង ជាក្រុមហ៊ុនដែលពួក ប៊ីថឹល បានទៅសម្តែង
ឲ្យគេមើលនៅក្នុងឆ្នាំ១៩៦២  ប៉ុន្តែលោក ឌិក រ៉ូស ជានាយកគ្រប់គ្រងក្រុមហ៊ុននោះ បែរជាមើលមិនឃើញពី
គុណសម្បត្តិរបស់យុវតន្ត្រីករសក់វែងទាំងបួននាក់នេះទាល់តែសោះ។ គេនិយាយទៅកាន់លោក ប្រៃអាន់ -
អែហ្វស្តាញន៍ ដែលជាអ្នកគ្រប់គ្រងក្រុមភ្លេង ដឺប៊ីថឹល ថា " ក្រុមភ្លេងដែលកាន់តែហ្គីតាបែបនេះ វាហួស
សម័យទៅហើយ "។

ទោះបីជា អែហ្វស្តាញន៍ ខំអង្វរករឲ្យក្រុមហ៊ុន ដិកខា រីខរឌិង ពិចារណាសាជាថ្មីម្តងទៀត ព្រមទាំងសន្យាថា ពួក
គេនឹងទិញថាសចម្រៀងរបស់ ដឺប៊ីថឹល ក្នុងមួយឈុត ៣០០០ដុំ គ្រប់ឈុតទាំងអស់យ៉ាងណាក៏ដោយ ក៏នាយក
គ្រប់គ្រងក្រុមហ៊ុន ដិកខា រីខរឌិង នៅតែមិនខ្វល់អើពើអ្វីទាំងអស់។ នៅទីបំផុត អែហ្វស្តាញន៍ បានទៅទាក់ទង
ជាមួយក្រុមហ៊ុន អ៊ី អឹម អាយ ហើយបានព្រមព្រៀងចុះកិច្ចសន្យា សហការថតបទភ្លេងជាមួយគ្នាប្រកបដោយ
ជោគជ័យ។ លទ្ធផលដែលកើតឡើងគឺ ក្រុមហ៊ុន អ៊ី អឹម អាយ  បានទទួលផលកម្រៃមានតម្លៃរហូតដល់រាប់ពាន់
លានដុល្លារ ហើយនៅឈរយ៉ាងរឹងប៉ឹងរហូតមកដល់សព្វថ្ងៃ។ ចំណែកក្រុមហ៊ុន ដិកខា រីខរឌិង ឯណោះវិញ
ពុំមានអ្នកណាគេស្គាល់ទៀតឡើយក្នុងសម័យបច្ចុប្បន្ននេះ។ នេះគឺជារឿងដ៏គួរឲ្យសោកស្តាយ ប្រសិនបើអ្នក
គ្រប់គ្រងក្រុមហ៊ុន ដិកខា រីខរឌិង ខិតខំរៀនស្វែងយល់ និងចេះប្រមើលមើលអំពីចរន្តនិយមខាងតូរ្យតន្ត្រីឲ្យបាន
ត្រឹមត្រូវ គេមុខជាមិនធ្លាក់ចូលក្នុងគន្លងនៃផ្លូវខុសថ្លោះធ្លោយដ៏ធ្ងន់ធ្ងរបែបនេះឡើយ។

- ក្រុមរបស់ប៉ុលពត

"ការចេះមិនដល់" មួយចំនួន   វាមានការប៉ះពាល់ចំពោះបុគ្គលខ្លួនឯងឬចំពោះក្រុមមួយចំនួនតូចរបស់ខ្លួនតែ
ប៉ុណ្ណោះ។ ប៉ុន្តែ "ការចេះស្ទើរ" ឬ "ការចេះមិនដល់" ខ្លះទៀត  វាបានធ្វើឲ្យប៉ះពាល់ដល់មនុស្សចំនួនច្រើន​
ឬប៉ះពាល់ដល់វាសនាប្រទេសជាតិទាំងមូលក៏មានដែរ។

ការចេះតែម្នាក់ឯង​  មើលទៅលើស្ថានការណ៍តែមួយជ្រុងយ៉ាងងប់ងល់  ឃើញតែវណ្ណៈអធន  ឃើញតែការ
ប្រើកម្លាំងកាយនិងចិត្ត   ឃើញតែអ្វីដែលនៅចំពោះមុខ  ប៉ុលពត មិនទទួលស្គាល់ការជជែកវែកញែកមិន
ទទួលស្គាល់អ្នកចេះដឹង  មិនទទួលស្គាល់កម្លាំងប្រាជ្ញា  មិនព្រមទទួលស្គាល់នូវភាពជាមនុស្ស  យកមនុស្ស
អវិជ្ជាឲ្យគ្រប់គ្រងជាន់ឈ្លីលើអ្នកចេះដឹង ឬបើនិយាយដោយរួម  ក្រុមរបស់ប៉ុលពតមុជក្បាលទៅលើទ្រឹស្តីរបស់
ក្រុមមួយ   តែគេមិនព្រមបើកភ្នែកមើល និងមិនព្រមរៀនពីអ្វីៗល្អៗដែលកន្លែងដទៃទៀតគេមាននោះឡើយ។

ការ "ចេះមិនដល់" របស់ក្រុមប៉ុលពត បានបង្កជាសោកនាដកម្ម និងវិនាសកម្មដ៏ធំធេងដល់ប្រទេសជាតិនិង
ប្រជាជនកម្ពុជា។

តាមឧទាហរណ៍ខាងលើ  យើងសង្កេតឃើញថា កំហុសឆ្គង ឬការថ្លោះធ្លោយរបស់អង្គការ ឬក្រុមហ៊ុន
ជំនូញទាំងនោះ សុទ្ធតែមានដើមហេតុមកពីការ យល់មិនបានស៊ីជម្រៅ (យល់ស្ទើរ)  ពោលគឺ ខ្វះការ
យល់ដឹង
ឲ្យបានគ្រប់គ្រាន់ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវនោះឯង។

អ្វីទាំងនេះ ដោយសារតែកង្វះខាតអំពីការយកចិត្តទុកដាក់ស្វះស្វែងសិក្សាស្រាវជ្រាវរកព័ត៌មានសម្រាប់
យកមកស្ទាបស្ទង់  វាយតម្លៃ  ប្រមើលមើលពីស្ថានការណ៍ឲ្យបានល្អិតល្អន់  ទើបធ្វើឲ្យមានការសម្រេច
ចិត្តខុសដែលជាប្រការគួរឲ្យសោកស្តាយបំផុត។

ពេលខ្លះការសម្រេចចិត្តខុសតែម្តងគត់   វាក៏ជាការគ្រប់គ្រាន់  ហើយក្នុងការធ្វើឲ្យជីវិតផ្ទាល់ខ្លួនក្រុមហ៊ុន
ឬប្រទេសជាតិត្រូវជួបប្រទះនឹងក្ដីវិបត្តិ ឬក្ដីវិនាសអន្តរាយដ៏ធំធេងទាំងនោះ។

ស្នេហាជាតិ + ចេះស្ទើរ (ល្ងង់) =>  ថយក្រោយ ឬវិនាសអន្តរាយ

នេះជាមេរៀនដែលយើងត្រូវតែចងចាំ។   យើងជឿថា បងប្អូនខ្មែរគ្រប់គ្នាសុទ្ធតែជាអ្នកស្នេហាជាតិ។
តែអ្វីដែលយើងត្រូវភ័យ គឺការបិទខ្លួនឯងអួតខ្លាំង  អួតឆ្លាត  អាត្មានិយមនោះឯង  ដែលនាំឲ្យយើងធ្លាក់
ចូលក្នុងរណ្តៅគ្រោះថ្នាក់  ហើយទីបញ្ចប់ក៏បន្ទោសដាក់គ្នាអែងអញ្ជឹងទៅ។


អត្ថបទល្អៗផ្សេងៗទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- ដំណើរឆ្ពោះទៅរកជោគជ័យ
- ដំណើរការនៃ ការរៀន
- សារប្រយោជន៍នៃ​ ការរៀន
- ប្រភេទនៃ ការរៀន
- ផលល្អនៃ ការរៀន
- អ្វីគួររៀន? អ្វីមិនគួររៀន?
- ឥរិយាបថជំរុញដល់ ការរៀន
- ឥរិយាបថជាឧបសគ្គដល់ ការរៀន
- ប្រភពនៃ ការរៀន
- ចង្អុលដៃនិងដួងច័ន្ទ
- យល់ដឹងអំពីខួរក្បាល
- តិចនិចហ្វឹកហាត់ខួរក្បាលសម្រាប់ប្រើក្នុងពេលរៀន
- បណ្ដាំផ្ញើ សម្រាប់អ្នកចង់រៀនពូកែ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017