យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ

ចេញថ្ងៃទីៈ [18-07-2012] | បើកមើលៈ 7220 | Print |



ការដែលភ្នំថៃសានមានកម្ពស់ខ្ពស់ត្រដែត
ការដែលមហាសមុទ្រមានទំហំធំល្វឹងល្វើយ
ហើយជ្រៅសុទ្ធតែកើតដោយសារការមិន
បដិសេធ មិនប្រឆាំងរីករាយទទួលយក
សមាជិកពីគ្រប់ទិសទី។
« ខ្ពស់ដូចភ្នំ ធំដូចសមុទ្រ »

...លីស៊ឺ ប្រមូលអ្នកខ្លាំងឲ្យរួមដៃជាមួយ
ក្រោយពេលឡើងគ្រងរាជ្យ ព្រះចៅអធិរាជ ឈិនស៊ី បានរៀបចំផែនការវាយយកនគរទាំង៦ ដែល​ស្ថិត​នៅ​ភាគ​
ខាងកើត​តំបន់ សានហៃគួន ដើម្បីបង្រួបបង្រួមដែនដីទាំងមូលឲ្យនៅតែមួយ។ នៅពេលនោះ ដើម្បីទប់ស្កាត់ការ
វាយលុកពីនគរឈិន  ដែលនៅពីខាងលិច  នគរហាន់ បានបញ្ជូនអ្នកជំនាញខាងធារាសាស្ត្រ មកណែនាំ នគរ-
ឈិន ឲ្យជីកប្រឡាយដើម្បីបើកច្រកទន្លេជិនហឺ ឲ្យហូរឆ្លងកាត់ទៅ។ ប៉ុន្តែចេតនាពិតប្រាកដនៃការជីកនេះ បាន
បែកធ្លាយជាមុនធ្វើឲ្យ អ្នកប្រាជ្ញ  បណ្ឌិតនៃនគរផ្សេងៗ នៅភាគខាងកើត  នាំគ្នារត់មកចុះចូលជ្រកក្នុង នគរឈិន
ជាច្រើន។ ឃើញសភាពការណ៍ដូច្នេះ នាម៉ឺនធំតូចទាំង ឡាយរបស់នគរឈិន ក៏ម្នីម្នាចូលទៅក្រាបទូលញុះញង់
ដល់ ព្រះចៅអធិរាជឈិនស៊ី ថា “"នាម៉ឺនរបស់នគរផ្សេងដែលមកនៅនគរឈិន ដែលភាគច្រើនគឺមកដើម្បីស្វែងរក
ប្រយោជន៍ឲ្យនគររបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុនេះ សូមព្រះអង្គដាក់ព្រះរាជបញ្ជាឲ្យបណ្តេញពួកគេត្រឡប់ទៅ
វិញ ទើបជាការល្អ”"។

ព្រះចៅអធិរាជ ឈិនស៊ី ក៏មានព្រះរាជបញ្ជាឲ្យបណ្តេញពួកនាម៉ឺននគរផ្សេងទាំងនោះត្រឡប់ទៅវិញទៅ។ ពេល
ដឹងរឿងនេះ លីស៊ឺ នៅមិនសុខក៏ផ្ញើរសារលិខិតមួយច្បាប់ថ្វាយដល់ព្រះរាជា មានសេចក្តីថា...

“ទូលបង្គំបានដំណឹងមកថា អស់លោកនាម៉ឺនថ្នាក់ធំ បានមកទូលសុំឲ្យបណ្តេញនាម៉ឺននគរផ្សេងចេញទៅវិញ...
ទូលបង្គំយល់ឃើញថា នេះគឺជាអំពើមួយដែលខុសឆ្គងជាខ្លាំង។ កាលពីសម័យមុន ឈិនមូកុង ខំស្វះស្វែងរក
មនុស្សល្អ អ្នកមានសតិបញ្ញា ហើយបានអញ្ជើញ យ៉ូវវី ជាជនជាតិយុង ពីភាគខាងលិច...  អញ្ជើញ ប៉ៃលីស៊ី
មកពី នគរឈូ... អញ្ជើញ ជានស៊ូ មកពីនគរសុង... តែងតាំង ភីប៉ូវ និង កុងស៊ុនយ៉ូវ មកពីនគរជិន ឲ្យកាន់
តំណែងសំខាន់ៗ។

ឈិនមូកុង ពឹងផ្អែកលើមនុស្សទាំង ៥នាក់ នេះ ប្រមូល ផ្តុំទឹកដី ២០នគរ បញ្ចូលគ្នាហៅថា ប៉ាស៊ីយុង។ ស្តេច
ឈិនស៊ាវកុង ទ្រង់ បានប្រើ សាំងយ៉ាង ដែលជាមនុស្សនគរផ្សេង  ឲ្យកាន់តួនាទីដ៏សំខាន់  អនុវត្តកំណែទម្រង់
​ទំនៀម​-ទម្លាប់ប្រពៃណីនិងប្រើច្បាប់ថ្មី  ធ្វើឲ្យប្រទេសជាតិបានរឹងមាំខ្លាំងក្លា បង្រ្កាបនគរឈូ និងនគរវើយ ឲ្យ
ទទួលបរាជ័យ ពង្រីកដែនដីបាន រាប់ពាន់លី ធ្វើឲ្យនគរឈិន ក្លាយជានគរដ៏ធំមហិមា។ ឯស្តេច ឈិនហ៊ុយ
ទ្រង់ពឹងផ្អែកលើផែនការរបស់ ចាងអ៊ី  បំបែកការរួមដៃគ្នារបស់នគរទាំង៦ ឲ្យបែកខ្ញែក និងបានធ្វើឲ្យគ្រប់នគរ
សុខចិត្តចុះញ៉មក្រោមអំណាចរបស់នគរឈិន។

ចំណែកស្តេចឈិនចៅ ដោយសារតែបាន ហ្វាន់ស៊ុយ ជួយជ្រោមជ្រែងទើបអាចកាត់បន្ថយអំណាចរបស់ គុយឈី​ធ្វើឲ្យអំណាចរបស់ព្រះចៅអធិរាជកាន់តែរឹងមាំឡើង ហើយដណ្តើមអំណាចពីស្តេចត្រាញ់ផ្សេងៗ បន្តិចម្តងៗ ធ្វើ
ឲ្យស្ថាប័នព្រះមហាក្សត្រមានស្ថិរភាពឡើងវិញ។  បុព្វជនទាំងបួនជំនាន់នេះ សុទ្ធតែពឹងផ្អែកលើនាម៉ឺនដែលជា​
មនុស្ស​មកពីនគរផ្សេងទាំងអស់ ហើយពួកគេទាំងនោះសុទ្ធតែហ៊ានពលីជីវិត និងមានគុណូបការៈចំពោះនគរ
ឈិន ដូចៗគ្នា  តើនាម៉ឺននគរផ្សេងអស់ទាំងនេះ គេធ្វើអ្វីខុសឆ្គងចំពោះនគរឈិនទៅ?... 

ភ្នំថៃសាន មិនបដិសេធគំនរដី ទើបបានជាធំធេងអស្ចារ្យយ៉ាងនេះ ចំណែកឯមហាសមុទ្រ  មិនបដិសេធបណ្តាញ
ខ្សែទឹកតូចៗ  ទើបបានជាវាធំទូលំទូលាយ ជ្រាលជ្រៅដល់ម៉្លឹង...  របស់របរដែលសូម្បីតែមិនបានផលិតនៅក្នុង
នគរឈិន តែក៏សុទ្ធសឹងជារបស់មានតម្លៃច្រើនសន្ធឹកសន្ធាប់... មនុស្សពូកែក្លាហាន មានសមត្ថភាព ទោះបីមិន
មែនជាមនុស្សនគរឈិន តែក៏មានមិនតិចទេដែល គេរីករាយនិងមានស្វាមីភក្តិចំពោះនគរឈិន...  ព្រះអង្គទ្រង់
មានរាជបញ្ជាឲ្យ បណ្តេញនាម៉ឺននគរផ្សេងចេញទៅវិញ គឺប្រៀបដូចជាហុចអាវុធទៅឲ្យសត្រូវ  ឬបញ្ជូនស្បៀង
អាហារទៅឲ្យនគរផ្សេងដូច្នោះ ក្នុងនគរនឹងគ្មានសល់អ្វី... ឯក្រៅនគរមានតែគំនុំនិងការចងអាឃាត... បើយ៉ាង
ដូច្នេះ តើស្រុកទេស មិនត្រូវធ្លាក់ទៅក្នុងក្តីអន្តរាយទេឬព្រះអង្គ?

ព្រះចៅអធិរាជឈិនស៊ី ទ្រង់ឈ្វេងយល់ឃើញថា គំនិតរបស់ លីស៊ឺ មានហេតុផលត្រឹមត្រូវ ទើបព្រះអង្គទ្រង់ដក
ព្រះរាជបញ្ជា ដែលបណ្តេញនាម៉ឺន នគរផ្សេងចេញ ហើយអនុញ្ញាតឲ្យ លីស៊ឺ ចូលមកកាន់កាប់តំណែងដើមវិញ។
ក្រោយមក ឈិនស៊ី ទ្រង់បានប្រមូលមនុស្សពូកែ ក្លាហាន មានសមត្ថភាពឲ្យ ចូលមកបន្ថែមទៀតជាច្រើន ត្រៀម
រៀបចំបង្រ្កាបនគរទាំង៦ និងបង្រួបបង្រួម ប្រទេសចិនជាផែនដីតែមួយ។

មនុស្សពូកែក្លាហាន ដែល ឈិនស៊ី  ទទួលឲ្យចូលមករួមដៃជាមួយ និងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានដូចជា
វើយលៀវ  លីស៊ឺ  វ៉ាំងជាន  វ៉ាំងពី  ម៉ឹងអ៊ូ  ម៉ឹងធាន  ទុនយួ  យ៉ៅគូ ។ល។  វើយលៀវ  ជាមនុស្សនគរវើយ  លីស៊ឺ
ជាមនុស្សនគរឈូ វ៉ាំងជាន វ៉ាំងពី ម៉ឹងអ៊ូ  ម៉ឹងធាន សុទ្ធតែជាកូនចៅ មេទ័ពដែលពូកែខាងចម្បាំង។ ទុនយួ  យ៉ៅគូ
មានថ្វីមាត់ដ៏ឆ្នើមក្នុងការចរចា ជំនាញផ្នែកកិច្ចការការបរទេស។  មនុស្សទាំងនេះ សុទ្ធតែមានគុណសម្បត្តិ  មាន
ស្នាដៃដ៏ធំធេងក្នុងការជួយឲ្យព្រះចៅអធិរាជ ឈិនស៊ី  បានបង្រួបបង្រួម ផែនដីចិនទាំងមូលឲ្យចូលគ្នាតែមួយ
ប្រកបដោយជោគជ័យ។

ការដែលភ្នំថៃសានមានកម្ពស់ខ្ពស់ត្រដែត... ការដែលទន្លេនិងមហាសមុទ្រមានទំហំធំល្វឹងល្វើយហើយជ្រៅ...
សុទ្ធតែដោយសារការរួមផ្សំពីដី ថ្ម ឬទឹកទន្លេ ស្ទឹង អូរតូចតាចផ្សេងៗ គឺរីករាយទទួលអ្វីៗ ពីគ្រប់ទិសទីជានិច្ច។
ចំពោះមនុស្សយើងវិញ ការបើកចិត្តឲ្យទូលាយស្វាគមន៍អ្នកដទៃដែលមិនគ្រាន់តែជាការបង្ហាញសន្តានចិត្ត
ទូលាយប៉ុណ្ណោះទេ តែវាក៏អាចនាំទៅដល់ជោគជ័យក្នុងតួនាទីការងារផងដែរ។

រីករាយទទួលយក មិនមែនមានន័យថា ចេះតែទទួលមកទាំងអស់ ដោយមិនជ្រើសរើស មិនគិតល្អអាក្រក់ ឬ
ទទួលដោយសើៗនោះទេ។ បើមិនដូច្នោះទេ គេនឹងហៅថាប្រមូលសំរាមទៅវិញ។  ឯអ្នកណាប្រមូលសំរាម
បានច្រើន គេក៏នឹងដាក់ឈ្មោះថាជា “ស្តេចសំរាម ” អញ្ចឹងទៅ ???  ការធ្វើបែបនេះ យើងក៏ពុំមានអ្វីនឹងថ្លាថ្លែង
អ្វីទៀតដែរ។

ការចេះជ្រើសរើសអ្នកមានចំណេះដឹង  មានសមត្ថភាពមកធ្វើបក្សពួក និងសាងប្រយោជន៍រួមគ្នា ទើបចាត់ថា
ជាអ្នកឈ្លាសវៃពិតប្រាកដ។ មនុស្សប្រភេទនេះ មានមិនច្រើនប៉ុន្មានទេ។ ទោះជាយ៉ាងណាក៏ដោយការទទួល
មនុស្សឲ្យចូលជាបក្សពួកជាមួយ ក៏ជៀសមិនផុតពីមនុស្សបន្លំភ្នែកខ្លះ ដែលពូកែសម្តែងសម្បកក្រៅ តែពុំមាន
សមត្ថភាពដែលអាច បណ្តាលឲ្យការងារត្រូវរាំងស្ទះ ឬត្រូវរលំរលាយទៅវិញក៏មានដែរ។

លក្ខខណ្ឌដំបូងដែល លីស៊ឺ បាននិយាយ...  អ្នកទាំងនោះគួរតែជា  មនុស្សដែលមានតម្លៃ មានស្វាមីភក្តិ។ បើ
មានគុណសម្បត្តិនេះហើយទោះបីជាអ្នកនោះមានសមត្ថភាពខ្លាំងឬខ្សោយ យើងគួរតែជ្រើសរើសទទួលយក
នូវចំណុចល្អរបស់គេមកប្រើការ។ ប៉ុន្តែបើគ្មានគុណសម្បត្តិទាំងនេះទេ យើងគួរ តែបដិសេធ កុំទទួលយកល្អ
ជាង។

ម្យ៉ាងទៀត មនុស្សពុំមែនជាវត្ថុឡើយ។  បើទទួលបានអ្នកពូកែមកច្រើនគួរសមដែរហើយ  តែបើពួកគេបែរជាមិន
ចុះសម្រុងគ្នាទេនោះ  វាក៏នៅតែជាការឥតប្រយោជន៍ជាដដែល។  ហេតុនេះបើចេះប្រមែប្រមូលពួកគេបានហើយ យើងក៏ត្រូវតែចេះផ្សំគ្រឿងបញ្ចូលគ្នាផងដែរទើបសម្លវាឆ្ងាញ់។ ឯមនុស្សម្នាក់ៗ ត្រូវតែមានជំនាញពិសេសៗរបស់
ខ្លួន សម្រាប់បំពេញចំណុចណាដែលយើងត្រូវការប្រើប្រាស់...  ពោលគឺ ត្រូវមានជំនាញផ្សេងៗ ចម្រុះគ្នា ដើម្បី
ជំរុញកិច្ចការ ឲ្យទៅមុខបានដោយរលូន។
 
មនុស្សដែលមានចិត្តទូលាយ  តែងមានមនុស្សនៅក្រោមបង្គាប់ច្រើន តែក៏មិនមែនមានន័យថា សុទ្ធតែជាមនុស្ស
ដែលអាចសាងនូវសមិទ្ធផលដ៏ធំធេង គ្រប់គ្នានោះទេ។ ហើយជាទូទៅ ការទទួលបានជោគជ័យធំធេង  និងការ
កសាង សមិទ្ធផលធំៗឲ្យសម្រេចបាន តែងតែមានកិច្ចសហការជាក្រុម ពុំសូវដែលមាន នរណាធ្វើតែម្នាក់ឯងបាន
ឡើយ។ ដើម្បីសម្រេចផែនការធំៗមួយចំនួន តម្រូវឲ្យមានដំណើរការសមស្របទៅតាមទំនោរខាងក្រៅ ព្រមទាំង
ត្រូវបំបិទរឿងសម្ងាត់ឲ្យជិតបំផុត មិនអាចបណ្តោយឲ្យឆកល្វេង ចំណុចណាមួយឡើយ ព្រោះបើមានភ្លាត់អ្វីតែ
បន្តិបន្តួច ក៏អាចធ្វើឲ្យគ្រោះថ្នាក់បានដែរ។
« បាំងមេឃឆ្លងសមុទ្រ »


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- បាំងមេឃឆ្លងសមុទ្រ
- បោះថ្មស្ទះផ្លូវ
- ខ្ចីដៃគេប្រើ
- កាត់មែកបំប៉នដើម
- ដង្កូវផ្ទះក្នុង
- ដាំដើមអ្វី បានផ្លែនោះ
- ទឹកថ្លាពេក ត្រីមិនហ៊ាននៅ
- ផែនការផ្នែកម្នាស់
- ឆ្លងស្ពានដកក្ដារ
- ចាប់មួយកម្ចាត់មួយម៉ឺន

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017