យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការយល់ដឹងពីការវិវត្តរបស់កេ្មង ក្នុង​ដំណាក់​កាល​បឋម​សិក្សា​៦​ទៅ​១២ឆ្នាំ

ចេញថ្ងៃទីៈ [17-07-2012] | បើកមើលៈ 3614 | Print |



ក្មេងចេះដឹងកាន់តែទូលំទូលាយ រៀន​យល់​ដឹង​ពី​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ជា​មនុស្ស​ចាស់​នា​ពេល
​អនាគត។ គេមានកម្លាំងពលំមាំទាំក្នុងការធ្វើចលនាផ្សេងៗ ចេះវិធីលេងដោយមានរបៀបត្រឹមត្រូវ មានហេតុផល
ចេះភាសាកាន់តែច្រើន  ស្គាល់ពីខ្លួនឯង  ចេះរាប់រកមិត្ត។  ក្នុងវ័យបឋមនេះ  កូនជាក្មេងគួរឲ្យស្រឡាញ់ មិនឌឺ
មិនចចេស ជាវ័យដែលកំពុងឡើងខ្លួន។ ប្រសិនបើឪពុកម្តាយផ្តល់ការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវក្មេងនឹង
ដុះដាលបានល្អគួរជាទីពេញចិត្ត។ 

 ...ក្មេងក្នុងវ័យនេះស្រួលប្រដៅបំផុត ប្រៀបដូចមែកឈើខ្ចីដែលនៅទន់ស្រួលក្នុងការពត់នៅឡើយ។ គេត្រូវការ
ស្គាល់ដឹងពីអ្វីដែលនៅជុំវិញខ្លួនឲ្យបានច្រើន និងអាចទទួលយកការអប់រំបានយ៉ាងល្អ ឯការរៀនពូកែឬខ្សោយនៅ
ក្នុងវ័យនេះ មិនទាន់ជាចាំបាច់អីប៉ុន្មានទេ។ ឪពុកម្តាយគួរធ្វើជាមិត្តដ៏ល្អរបស់កូន និយាយលេងជាមួយកូន ជួយ
ទំនុកបម្រុងកូនទៅតាមផ្លូវណាដែលកូនចូលចិត្តដូចជា កូនចង់លេងកីឡា ចង់រៀនតន្ត្រីជាដើមនោះ ក៏គួរតែផ្តល់
ឱកាសដល់គេ ទោះបីជាកូនធ្វើបានល្អ ឬមិនសូវល្អ ក៏ត្រូវលើកកម្លាំងចិត្តដើម្បីឲ្យកូនមានការជឿជាក់ និងដុះដាល
នូវភាពក្លាហានរបស់ខ្លួន។


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ការបរិភោគរបស់កូន
- បណ្ដុះក្មេងឲ្យមានរបៀបវិន័យ
- ពន្យល់ហេតុផលដល់កូន កុំតាមអារម្មណ៍
- កុំឲ្យចាញ់ប្រៀបគេ
- ដើស្រាយការច្រណែនឈ្នានីសរបស់ក្មេង
- បង្វឹកក្មេងឲ្យចេះនិយាយស្ដី កុំឲ្យខ្មាសអៀន
- បង្ហាត់ក្មេងឲ្យចេះគោរពពេលវេលា ស្គាល់តម្លៃពេលវេលា
- បណ្ដុះក្មេងឲ្យមានកត្ដញ្ញូ
- ទម្លាប់ឲ្យក្មេងនិយាយពាក្យពិត
- កីឡា... មិនត្រូវមើលរំលងជាដាច់ខាត

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017