យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

កត្តាសំខាន់បីយ៉ាងមុននឹងសម្រេច ប្រកបអាជីវកម្មផ្ទាល់ខ្លួន

ចេញថ្ងៃទីៈ [13-07-2012] | បើកមើលៈ 4655 | Print |



ពេលអ្នកសម្រេចចិត្តថានឹងប្រកបអាជីវកម្មផ្ទាល់ខ្លួនហើយ មុនដំបូងអ្នកត្រូវដឹងថាតើត្រូវមានឧបករណ៍អ្វីខ្លះ
ដើម្បីសម្រេចជោគជ័យរបស់ខ្លួន ក្នុងជំពូកនេះយើងនឹងរៀបរាប់ពីឧបករណ៍៣យ៉ាង ដែលអ្នកត្រូវមានគឺ ៖

តម្រិះបញ្ញា គឺជាសមត្ថភាពយល់ដឹងទៅលើផ្នែកណាមួយ បូកផ្សំជាមួយនឹងសុភនិច្ឆ័យ។ សមត្ថភាពយល់
ដឹងនេះ មានរួមទាំងបទពិសោធន៍ ព្រមទាំងភាពប៉ិនប្រសប់ ទៅលើអាជីវកម្មនោះផងដែរ។

ដើមទុន ជាកត្តារួមផ្សំចុងក្រោយ ដែលមានសារៈសំខាន់បំផុតក្នុងការប្រកបអាជីវកម្ម។ ហេតុផលដែលថា
ដើមទុន ពុំមែនជារឿងសំខាន់ ព្រោះអ្នកដែលចាប់ផ្ដើម ប្រកបអាជីវកម្ម ផ្ទាល់ខ្លួន តែងតែមិនសូវប្រើដើមទុន
ច្រើន។

អាជីវករដែលពូកែបំផុត គឺអ្នកដែលចាប់ផ្តើមដោយដើមទុនតិចបំផុត។ ពួកគេទាំងនោះនឹងស្គាល់ កិច្ចការ
គ្រប់ប្រភេទ។ ការចុះទុនដ៏ល្អបំផុតក្នុងមុខអាជីវកម្មថ្មីៗរបស់ពួកគេគឺ ក្តីលំបាក ដែលអាជីវករមានឱកាស
បានស្គាល់ពីការងារគ្រប់ប្រភេទ និងបើកាលណាគេសម្រេច ជោគជ័យ ពីដំបូងទីហើយ គេក៏នឹងអាចពង្រីក
អាជីវកម្ម របស់ខ្លួន ដោយដឹងយ៉ាងច្បាល់លាស់ថា តើអ្វីគួរធ្វើ ឬអ្វីមិនគួរធ្វើ? ពុំមាននរណាអាចមកបោក
បញ្ឆោតគេបានទេ ព្រោះគេបានដឹងគ្រប់កន្លុកកន្លៀតអស់រួចទៅហើយ។

ផ្ទុយទៅវិញ ប្រសិនបើគេចាប់ផ្តើមរកស៊ីដោយប្រើដើមទុនធំតែម្តង គេនឹងមានលទ្ធភាពច្រើនក្នុងការពង្រីក
អាជីវកម្មក្នុងពេលដ៏ខ្លី ធ្វើឲ្យគេពុំសូវមានពេលបានរៀន ស្វែយល់ឬទទួលបទពិសោធន៍អ្វីច្រើនប៉ុន្មាន ដែល
អាច បណ្តាលឲ្យគេខ្វះមូលដ្ឋានរឹងមាំក្នុងការពង្រីកអាជីវកម្មនាពេលអនាគត។


រក្សាសិទ្ធិដោយក្រុមបោះពុម្ពផ្សាយ ម៉ាញប៊ុក្ស

សូមចែករំលែកចំណេះដឹងល្អៗទាំងនេះ
ដោយគ្រាន់តែចុចប៊ូតុង like នៅខាងក្រោម


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- តើអ្នកពិតជាចង់ប្រកមអាជីវកម្មផ្ទាល់ខ្លួនមែនឬ?
- ធ្វើអ្វី? នៅទីណា?
- រៀបផែនការវាយលុក
- ចាប់ផ្តើមប្រតិបត្តិការ
- សម្រេចគោលដៅ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017