យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ទស្សនៈប្រៀបធៀប

ចេញថ្ងៃទីៈ [12-07-2012] | បើកមើលៈ 7257 | Print |ជីវិត

«នៅលោកខាងលិច»
អ្នកវិទ្យាសាស្រ្តយល់ថា មនុស្សកើតឡើងដោយការវិវឌ្ឍមកពីសត្វស្វា។
រីឯ សាសនា មានជំនឿថា មនុស្សគឺជាកូនវងេ្វងផ្លូវរបស់ព្រះ។
ទស្សនៈទាំងពីរនេះចង់សំដៅថា កាលបើមានជីវិតមកហើយ មនុស្សត្រូវមានដំណើរជីវិត
ទៅតាមសភាវគតិដោយធម្មជាតិរបស់ខ្លួន ដូចជា ចិញ្ចឹមជីវិត បន្តពូជ និងអភិវឌ្ឍ។
ការបំពេញសេចក្តីត្រូវការឲ្យជីវិត គឺជារឿងសំខាន់បំផុត។

«នៅលោកខាងកើត»
ជីវិត គឺជាការប្រមូលផ្តុំនៃធាតុទឹក ដី ភើ្លង ខ្យល់និងវិញ្ញាណ។
ជីវិតដែលល្អ គឺជាការយកឈ្នះលើឥទិ្ធពលផេ្សងៗក្នុងជីវិត។
ជីវិតជាតិក្រោយ សំខាន់ជាងជីវិតបច្ចុប្បន្ន។
លំបាកជាតិនេះអត់បញ្ហា ឲ្យតែបានបុណ្យថៃ្លថ្លាទុកជាតិក្រោយ។

«គំនិតសកល»
ជីវិតគឺជា បាតុភូតធម្មជាតិ។
ការប្រើជីវិតដូចម្តេច? ដើម្បីអី្វ? វាសំខាន់ជាជាងការបានត្រឹមតែមូយរស់
ជីវិតដែលល្អ ជាជីវិតដែលត្រូវល្អទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

--------------------------------------------

ទ្រព្យសម្បតិ្ត

«នៅលោកខាងលិច»
ទ្រព្យសម្បតិ្ត គឺជាកម្លាំងចិត្តជំម្រុញចិត្តឲ្យខំធើ្វការងារ និងបំពេញភារកិច្ចផេ្សងៗ។
ការបណ្តាក់ទុនធំៗ ដើម្បីប្រមូលទ្រព្យសម្បតិ្ត គឺជាទីពេញនិយមនៃមនុស្សផងទាំងពួង។

«នៅលោកខាងកើត»
ទ្រព្យសម្បតិ្ត គឺរង្វាន់ដែលបានមកពីការខំប្រឹងប្រែងធើ្វការ និងដោយកី្តសុចរិត។
គេនិយមបណ្តាក់ទុនបែប “ក្រឡាលើ” រយៈពេលខ្លី ឆ្អិនហើយដួសស៊ីសិនទៅ។

«គំនិតសកល»
ទ្រព្យសម្បតិ្ត គ្រាន់តែជាកម្មសិទិ្ធតាមរយៈការសន្មតប៉ុណ្ណោះ។
ទ្រព្យមានតមៃ្ល នៅពេលដែលការសន្មតមានហាងឆេង
នៅពេលដែលការសន្មត ប្រែប្រួលហាងឆេង តមៃ្លទ្រព្យក៏ប្រែប្រួលដែរ។
បុគ្គលម្នាក់ៗគួរសែ្វងរកទ្រព្យក្នុងខ្លួនជាមុន ចាំសែ្វងរកទ្រព្យក្រៅខ្លួនជាក្រោយ។

--------------------------------------------


រឿងអត្ថបទល្អៗផ្សេងទៀត ដែលមាននៅក្នុងសៀវភៅនេះ ៖
- ក្ដីព្យាយាម
- ភាពជោគជ័យ
- អំណាច
- ការប្រកួតប្រជែង
- បច្ចេកវិទ្យា
- គុណសម្បត្តិ
- ទស្សនគតិ
- ការច្នៃប្រឌិត
- ការលើកតម្កើង
- ការចិញ្ចឹមកូន

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019