យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក

ចេញថ្ងៃទីៈ [31-07-2017] | បើកមើលៈ 502 | Print |



       

---------------------------------------------------------------------------------------------------------------------------------------------------------

សំណួរចម្លើយខាងក្រោមចែកចេញជា៤ផ្នែក ដែលនឹងជួយឲ្យយល់ថាអ្នកំពុងស្ថិតនៅត្រង់ចំណុចណាលើមាគ៌ានៃភាពជាអ្នកដឹកនាំ៥កម្រិត។ ខ្ញុំចង់សុំឲ្យផ្អាកអានទៅមុខសិន​ ហើយងាកមកចំណាយពេលវាយតម្លៃថាតើភាពជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងកម្រិតណា។ ក្នុងផ្នែកទី១​ និង ទី២ ប្រហែលជាមិនត្រូវចំណាយពេលយូរប៉ុន្មានទេ តែផ្នែកទី៣ អាចត្រូវចំណាយពេលយូរបន្តិចដោយសារតែវាមានជាប់ទាក់ទងជាមួយអ្នកដទៃ តែខ្ញុំសូមឲ្យអ្នកធ្វើវាសិន។ គោលបំណងសំខាន់គឺដើម្បីបញ្ជាក់ថា សភាវគតិរបស់អ្នកក្នុងការត្រួតពិនិត្យខ្លួនឯងក្នុងផ្នែកទី២ នេះត្រឹមត្រូវដែរឬទេ។ ចំណែកសំណួរចម្លើយក្នុងផ្នែកទី៤ វានឹងជួយឲ្យដឹងថាជាទូទៅអ្នកនៅត្រង់តំណែងណាក្នុងក្រុមការងាររបស់ខ្លួន។ គួរធ្វើសំណួរចម្លើយផ្នែកនេះពេលបានធ្វើផ្នែកទី១ ទី២ និងទី៣ រួចរាល់ហើយ។

        បើបានធ្វើចម្លើយគោលនេះហើយអ្នកនឹងមានឳកាសកាន់តែខ្ពស់ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួននៅពេលអានផ្នែកនៅសល់នៃសៀវភៅនេះ។

ផ្នែកទី១

គុណសម្បត្តិផ្សេងៗ

ដែលប្រើសម្រាប់វាស់កម្រិតភាពជាអ្នកដឹកនាំ

        សំណួរក្នុងផ្នែកទី១ គឺជាសំណួរទាក់ទងនឹងភាពជាអ្នកដឹកនាំដោយរួមរបស់អ្នក។ សូមអានសេចក្តី១០ប្រការខាងក្រោមគូសសញ្ញាធិក ¨​ នៅពីមុខសេចក្តីដែលយល់ស្របថាជាការពិត។ សាកល្បងឆ្លើយនឹងសំណួរដោយប្រើសភាវគតិរបស់ខ្លួន។ សូមកុំរំលងសំណួរ និងកុំត្រឡប់ទៅកែចម្លើយវិញ។

កម្រិតទី១

¨ យើងមិនបាច់ចាំប្រាប់ឬក្រើនរំឮកកូនចៅថាយើងជាអ្នកដឹកនាំពួកគេ។

¨ យើងគិតដល់កូនចៅថាពួកគេជាបុគ្គលដែលមានចិត្តថ្លើម មិនមែនមើលតែទៅលើតែតួនាទីឬតំណែងរបស់ពួកគេ។

¨ ដោយភាគច្រើន យើងមានឆន្ទៈចង់ទៅធ្វើការ។

¨ យើងដឹងច្បាស់ថាមុខតំណែងដែលបានមក គឺឳកាសសិក្សារៀនសូត្រមិនមែនជាកៅអីដែលនៅចាំតែអោបក្រសោបទុកនោះទេ។

¨ មនុស្សដែលធ្វើការឲ្យយើង សុទ្ធតែពេញចិត្តធ្វើការក្រៅពីការងារដែលបានកំណត់មក។

¨ យើងដឹងថាការប្រឈមនឹងបញ្ហារបស់អ្នកដ៏ទៃគឺជាផ្នែកមួយនៃភាពជាអ្នកដឹកនាំ ហើយទទួលស្គាល់ថាវាជាផ្នែកមួយនៃការងារ។

¨ យើងមានក្តីប្រាថ្នាខ្លាំងក្លាក្នុងការរៀនសូត្រភាពជាអ្នកដឹកនាំ ឲ្យកាន់តែច្រើនឡើង និងចង់ក្លាយជាអ្នកដឹកនាំដែលល្អប្រសើរឡើង។

¨ យើងគិតថាការងាររបស់ខ្លួនជារឿងដែលត្រូវធ្វើឲ្យសម្រេច មិនសូវគិតដល់មាគ៌ាធ្វើការក្នុងអនាគត រួមទាំងមិនចង់បានតំណែងអ្វីច្រើនទេ។

¨ គោលដៅសំខាន់ម្យ៉ាងរបស់យើងគឺការបានជួយកូនចៅ។

¨ មនុស្សភាគច្រើនយល់ថាពួកគេងាយស្រួលធ្វើការជាមួយយើង។

បើគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការឡើងទៅនោះបង្ហាញថាអ្នកអាចជាអ្នកដឹកនាំក្នុងកម្រិតទី១រួចអស់ហើយ។ ចាប់ផ្តើមឈានទៅក្នុងកម្រិតដែលខ្ពស់ឡើង។ សាកល្បងធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបានហើយតែយ៉ាងណាក៏ដោយបើគូសសញ្ញាបានតិចជាង៨ ប្រការនោះមានន័យថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី១ទេ។ ចំណុចនេះអាចជាកម្រិតដែលគួរចាប់ផ្តើមអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ខ្លួនព្រោះអ្វី? ព្រោះអ្នកនឹងមិអាចទៅបានឆ្ងាយប៉ុន្មានលើសពីកម្រិតខ្ពស់បំផុតដែលអ្នកធ្វើបាននោះទេ។

កម្រិតទី២

¨ មនុស្សក្រៅផ្នែក ឬក្រៅនាទីទទួលខុសត្រូវរបស់យើងនាំគ្នាគោរពអំពីគំនិតយោបល់ ហើយតែងមកសុំការណែនាំពីយើងជាញឹកញាប់។

¨ ខ្ញុំស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនទើបមិនសូវត្រូវរងការវាយប្រហារអំពីរឿងការងារ។

¨ យើងកោតសរសើរមនុស្សភាគច្រើនដោយសុទ្ធចិត្ត និងចង់ជួយពួកគេទាំងនោះ។

¨ យើងជាមនុស្សនឹងន ស្មើចុងស្មើដើម និងចិត្តត្រជាក់ជាមួយកូនចៅ។

¨ ពេលនិយាយអ្វីនឹងក្រុមការងារ ពួកគេដឹងថាគេជឿពាក្យសម្តីយើងបានព្រោះយើងជាមនុស្សគួរជាទីទុកចិត្ត។

¨ យើងសាងសម្ពន្ធភាពស្អិតរមូតនឹងកូនចៅគ្រប់គ្នា។

¨ មនុស្សដែលធ្វើការរួមជាមួយយើងយល់ថា ភាគច្រើនយើងមានចរិតល្អ និងជាមនុស្សគួរឲ្យ ស្រលាញ់។

¨ ពេលត្រូវនិយាយត្រង់ៗជាមួយក្រុមការងារដើម្បីដោះស្រាយឬចាត់ការទៅលើបញ្ហាយើងនឹងធ្វើទាល់តែរួចស្រេច មិនព្រមពន្យាទៀតឡើយ។

¨ យើងជឿងថាបុគ្គលិកពុំមែនប្រាថ្នាត្រឹមតែថ្លៃឈ្នួលដែលសក្តិសមសម្រាប់ឲ្យសមនឹងតម្លៃការងារប៉ុណ្ណោះទេ ភាគច្រើនសុទ្ធតែត្រូវការកម្លាំងចិត្តហើយយើងតែងផ្តល់របស់ទាំងនោះឲ្យ។

¨ យើងសាងទំនាក់ទំនងនឹងកូនចៅគ្រប់គ្នាឲ្យកាន់តែស្អិតរមួតឡើង។

 

បើគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅអ្នកអាចធ្វើសំណួរចម្លើយក្នុងកម្រិតបន្តទៀតបាន។ បើមិនដល់៨ប្រការទេ អ្នកអាចត្រូវរក្សាទុកសំណួរចម្លើយដែលនៅសល់ក្នុងផ្នែកទី១ ទុកធ្វើពេលក្រោយព្រោះចម្លើយដែលចេញមកបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី២ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី២ នៅឡើយ។ បើអ្នកសម្រេចចិត្តធ្វើសំណួរផ្នែកទី១ បន្តទៀតឲ្យចប់នៅពេលនេះក៏សូមឲ្យដឹងថាទោះបីជាគូសសញ្ញាពីមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៩ប្រការឡើងទៅក្នុងកម្រិតបន្ត ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ឡើងដែរ ព្រោះអ្នកនៅមិនទាន់ឆ្លងផុតកម្រិតទី២ នៅឡើយដូចគ្នានឹងកម្រិតបន្តៗទៀត នោះគឺ ទោះបីជាគូសសញ្ញាចាប់ពី៨ ប្រការឡើងទៅក្នុងកម្រិតបន្តៗ ក៏ពុំមែនមានន័យថាអ្នកមានភាពជាអ្នកដឹកនាំដែលខ្ពស់ជាងមុនដែរៗ។

កម្រិតទី​៣

¨ យើងធ្វើការបានតាមគោលដៅនិងសម្រេចដល់គោលដៅជានិច្ច។

¨ មនុស្សពូកែៗតែងចង់មករួមការងារជាមួយយើងនិងក្រុមការងារ។

¨ អ្នកដទៃមើលថាយើងមានជំនាញក្នុងការងាររបស់យើង ហើយចង់មកសុំសិក្សារៀនសូត្រខ្លះ។

¨ ទោះបីប្រធានមិនបានកំណត់គោលដៅនិងកំណត់ឲ្យបង្កើតផែនការច្រើនឡើងជាលំដាប់តែយើងធ្វើកិច្ចការនេះដោយខ្លួនឯងជានិច្ច។

¨ ថាមពលរបស់ខ្លួនយើងតែងជួយដឹកនាំក្រុមការងារឲ្យរីកចម្រើន។

¨ មិនថាជាធ្វើអ្វី យើងតែងធ្វើឲ្យបានល្អបំផុត។

¨ យើងរីករាយហើយគ្មានបញ្ហាពីរឿងអ្នកដ៏ទៃថាយើងធ្វើការដូចម្តេចហើយពួកគេនាំគ្នាធ្វើតាម។

¨ អ្នកដ៏ទៃមើលមកយើងថាជាអ្នកពូកែដោះស្រាយបញ្ហា ហើយយល់ថាយើងតែងធ្វើការលំបាកៗបានសម្រេច។

¨ ស្នាដៃរបស់យើងស្មើចុងស្មើដើមជាប្រចាំ។

¨ យើងមានប្រព័ន្ធនិងកិច្ចប្រតិបត្តិប្រចាំថ្ងៃដែលជួយឲ្យខ្លួនធ្វើការបានល្អ។

 

បើអ្នកគូសសញ្ញាមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ ប្រការឡើងទៅសូមបន្តទៅធ្វើសំណួរចម្លើយក្នុងកម្រិតខ្ពស់ទៀតបាន។ បើមិនដល់៨ប្រការទេបង្ហាញថាចម្លើយដែលចេញមកបញ្ជាក់ថាអ្នកមិនទាន់ជំនាញក្នុងកម្រិតទី៣ និងនៅមិនទាន់គិតដូចអ្នកដឹកនាំក្នុងកម្រិតទី៣នៅឡើយទេ។

កម្រិតទី៤

¨ យើងបានកំណត់ផែនការអប់រំបណ្តុះបណ្តាលនិងអភិវឌ្ឍសមាជិកគ្រប់គ្នាក្នុងក្រុមការងារ ព្រមទាំងអនុវត្តដំណើរការតាមផែនការខាងលើយ៉ាងស្មើចុងស្មើដើម។

¨ ពេលជិតដល់ថ្ងៃកំណត់ប្រគល់ការងារ ឬមានកិច្ចការបន្ទាន់ ក៏យើងមិនដែលផ្អាកការ      បណ្តុះបណ្តាលអប់រំនិងអភិវឌ្ឍបុគ្គលិកដែរ។

¨ ជាញឹកញាប់ដែលយើងតែប្រថុយ ព្រមប្រគល់ការទទួលខុសត្រូវនិងផ្តល់សិទ្ធអំណាចឲ្យអ្នកដទៃដើម្បីឲ្យគេអភិវឌ្ឍខ្លួនឯង។

¨ ក្នុងមួយខែៗយើងចំណាយអស់ច្រើនក្នុងការបណ្តុះបណ្តាលបង្រៀនការងារបុគ្គលដែលបម្រុងឈានឡើងជាអ្នកដឹកនាំ។

¨ យើងស្គាល់ចំណុចល្អនិងចំណុចអាក្រក់របស់កូនចៅយ៉ាងច្បាស់។

¨ យើងតែងកែសម្រួលនិងផ្លាស់ប្តូរទាំងវិធីបណ្តុះបណ្តាល ការអភិវឌ្ឍនិងបង្រៀនការងារឲ្យសក្តិសមទៅតាមកូនចៅម្នាក់ៗ។

¨ យើងចំណាយពេលច្រើនបង្រៀនការងារដល់អ្នកដែលមានសម្ថភាព អ្នកមានថ្វីដៃ និងមានសក្តានុពលខ្ពស់បំផុត។

¨ យើងមានប្រវត្តិធ្លាប់ផ្លាស់ប្តូរមនុស្សពីតំណែងមួយទៅតំណែងមួយទៀត និងជួយឲ្យពួកគេទទួលតំណែងសក្តិសមនឹងខ្លួនឯង។

¨ យើងឲ្យហ្វីតប៊ែក(Feed-Back)អ្នកដទៃជានិច្ច ពុំមែនចំពោះតែពេលវាយតម្លៃផលប្រតិបត្តិការជាផ្លូវការប៉ុណ្ណោះទេ។

¨ ក្រុមការងារឬផ្នែករបស់យើងមានទំនុកចិត្តថាជាក្រុមការងារដែលបានទទួលការបណ្តុះបណ្តាលល្អបំផុត(ឬជាក្រុមមួយក្នុងបណ្តាក្រុមការងារដែលល្អបំផុត)ក្នុងអង្គភាព។

 

បើអ្នកគូសសញ្ញាលើមុខសេចក្តីដែលត្រូវនឹងខ្លួនឯងចាប់ពី៨ប្រការទៅអ្នកអាចឆ្លងទៅធ្វើសំណួរចម្លើយក្នុងកម្រិតបន្តបាន។ បើមិនដល់៨ប្រការទេក៏ជាការបង្ហាញថាអ្នកនៅមិនទាន់ជំនាញក្នុងកម្រិតទី៤ និងនៅមិនទាន់បានគិតដូចអ្នកដឹកនាំក្នុងកម្រិតទី៤នៅឡើយទេ។

កម្រិតទី៥

¨ យើងអាចប្រាប់ឈ្មោះបុគ្គលបានច្រើននាក់ដែលយើងប្រាប់ឲ្យនិយាយការពិតត្រង់ៗហើយពួកគេតែងធ្វើបែបនោះជានិច្ច។

¨ យើងបានប្រើថាមពលអូសទាញរបស់ខ្លួនបណ្តុះតម្លៃនិយមក្នុងអង្គភាព។

¨ យើងឬក្រុមការងារបានមានចំណែកកំណត់ម៌ាគារបស់អង្គភាព។

¨ យើងបណ្តុះបានអ្នកដឹកនាំជាច្រើន ហើយពួកគេសុទ្ធតែបន្តបណ្តុះអ្នកដឹកនាំឡើងមកជាច្រើនផងដែរ។

¨ យើងពេញចិត្តនឹងសម្ពន្ធភាពនិងមិត្តភាពជាមួយក្រុមតូចៗដែលយើងបានសាងពួកគេឡើង។

¨ យើងនៅតែសាងស្នាដៃបានល្អ ថែមទាំងសាងបានរឿងល្អៗច្រើន។

¨ យើងឲ្យបញ្ជីឈ្មោះបានយ៉ាងតិចមួយឈ្មោះ បុគ្គលដែលត្រៀមចូលមកទទួលមុខតំណែងជំនួស ប្រសិនបើយើងសម្រេចលះបង់មុខតំណែង។

¨ ក្រៅអង្គភាព ក៏យើងអូសទាញឬជំរុញឲ្យអ្នកដទៃធ្វើរឿងផ្សេងៗបាន។

¨ មានមនុស្សក្រៅអាជីពផ្សេងមកសុំការណែនាំពីយើងក្នុងរឿងភាពជាអ្នកដឹកនាំ។

¨ យើងកំពុងប្រើសម្ថភាពអូសទាញរួមទាំងធនធានដែលមានឲ្យធ្វើរឿងធំអស្ចារ្យជាងខ្លួនឯងឬអស្ចារ្យជាងអង្គភាព។

 

ក្នុងរឿងភាពជាអ្នកដឹកនាំ អ្នកគ្មានផ្លូវធ្លុះធ្លាយទៅបានឆ្ងាយជាងកម្រិតទាបបំផុតដែលអ្នកធ្វើបាននោះទេ។ ហេតុនេះទើបខ្ញុំសូមរំឭកថាបើទោះជាអ្នក បានពិន្ទុច្រើនក្នុងកម្រិតខ្ពស់ជាង ឬបានពិន្ទុអន់ក្នុងកម្រិតទាបក៏ដោយ ក៏ភាពជាអ្នកដឹកនាំរបស់អ្នកនៅក្នុងកម្រិតទាបនៅឡើយ។ គឺត្រង់នេះឯងដែលអ្នកត្រូវចាប់ផ្តើមយកចិត្តទុកដាក់ក្នុងពេលត្រូវធ្វើការជាមួយអ្នកដទៃ។ អ្វីទាំនេះនឹងជួយឲ្យអ្នកបានអភិវឌ្ឍសមត្ថភាពផ្នែកភាពជាអ្នកដឹកនាំរបស់ខ្លួន។

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017