

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
វិទ្យុមុលឡាហ៍ Radio Mullah
ចេញថ្ងៃទីៈ [25-12-2015] | បើកមើលៈ 4083
នៅពេលក្រុមឧទ្ទាមតាលីបង់ចូលមកជ្រលងភ្នំស្វាត់ ខ្ញុំមានអាយុ 10 ឆ្នាំ។ ម៉ូនីបានិងខ្ញុំ ធ្លាប់អានរឿងថ្វៃឡៃត៍ (Twilight) ហើយចង់
ក្លាយជាព្រាយជញ្ជក់ឈាម។ ពួកយើងយល់ថា ពួកតាលីបង់ចូលមកពេលយប់ដូចព្រាយជញ្ជក់ឈាមអ៊ីចឹង។ ពួកគេមកជាក្រុម ប្រដាប់
ដោយអាវុធគ្រប់ដៃមានកាំបិតនិងកាំភ្លើងយន្ត។ ពីដំបូងពួកគេមកដល់ភាគខាងលើនៃជ្រលងភ្នំស្វាត់ តាមតំបន់កូនភ្នំម៉ាល់តា។ ពួកគេមិន
ហៅខ្លួនឯងថាតាលីបង់ដូចក្រុមតាលីបង់ជួតកន្សែងលើក្បាលនិងត្របកភ្នែកខ្មៅដូចដែលពួកយើងធ្លាប់ឃើញនៅអាហ្វហ្កានីស្ថាននោះទេ។
បុរសទាំងនោះមានមុខមាត់ចម្លែកៗ សក់កន្ទ្រើង ពុកមាត់វែង ពាក់អាវកាក់គ្របពីលើអាវវែងខាងក្នុង ជាយអាវវែងធ្លាក់រហូតទៅ
ដល់កជើងពាក់ស្បែកជើងបាតាឬស្បែកជើងសង្រែកធ្វើពីកៅស៊ូតម្លៃថោកៗជួនកាលពាក់ក្រណាត់ឃ្លុំមុខជិតសល់តែប្រឡោះភ្នែក ហើយ
តែងយកកន្សែងជួតក្បាលជូតចុងច្រមុះ។ ពួកគេពាក់ក្រណាត់ប៉ានព័ណ៌ខ្មៅជាប់នឹងដៃសរសេរថា (សារីអាត់ យ៉ា សាហាដាត់) ឬច្បាប់នៃ
ការពលីជីវិត ហើយពេលខ្លះគេចងក្រណាត់ខ្មៅនោះពីលើក្បាល ទើបប្រជាជននាំគ្នាហៅពួកគេថា ត័រ ប៉ាត់គី ឬកងពលជួតក្បាលកន្សែង
ខ្មៅដែលមើលគួរឱ្យខ្លាចហើយគគ្រិច។ មិត្តភក្តិពុកហៅពួកគេថា (ពួកអត់ងូតទឹកនិងអត់កាត់សក់)។
មេដឹកនាំពួកគេគឺបុរសម្នាក់អាយុ 28 ឆ្នាំ ឈ្មោះ ម៉ូឡាណា ហ្វាស់លូឡាហ៍ ដែលធ្លាប់ប្រកបរបរធ្វើកៅអីសម្រាប់ជិះឆ្លងទន្លេស្វាត់
ជើងខាងស្តាំស្វិតតាំងពីតូចដោយសារជំងឺស្វិតដៃជើង។ គេសិក្សានៅម៉ាដ្រាសារបស់ ម៉ូឡាណា ស៊ូហ្វ៊ីមហាម៉ាត់ ស្ថាបនិកក្រុមធីអិន
អិសអឹម (TNSM) ហើយបានរៀបការជាមួយកូនស្រីគាត់ទៀតផង។ ពេល សូហ្វ៊ីមហាម៉ាត់ ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារកាលពី
មានការបោសសម្អាតមេក្លោងពួកភេរវករនៅឆ្នាំ 2002 ហ្វាស់លូឡាហ៍ ក៏ក្លាយជាមេដឹកនាំនៃចលនានោះជំនួសឪពុកក្មេក។ មុនពេលមាន
គ្រោះរញ្ជួយដីបន្តិច ហ្វាស់លូឡាហ៍ បានលេចមុខនៅក្នុងភូមិ អ៊ីម៉ាម ដេរី ភូមិតូចមួយនៅប្រហែល 2-3 ម៉ៃល៍ពីទីក្រុងមីងហ្គោរ៉ា នាត្រើយ
ម្ខាងទន្លេស្វាត់ ហើយបានបង្កើតស្ថានីយវិទ្យុពួកឧទ្ទាមមួយ។
នៅឯជ្រលងភ្នំ ពួកយើងភាគច្រើនទទួលព័ត៌មានតាមវិទ្យុ ព្រោះមិនសូវមាននរណាមានទូរទស្សន៍ ហើយមិនចេះអក្សរផងដែរ។
មិនយូរប៉ុន្មានប្រជាជនក៏ចាប់ផ្តើមស្គាល់វិទ្យុមួយឈ្មោះថា វិទ្យុមុលឡាហ៍ អិហ្វអឹម ដែលហ្វាស់លូឡាហ៍បង្កើតបង្កើតឡើងនោះ។ វិទ្យុនេះ
ផ្សាយរៀងរាល់រាត្រីពីម៉ោង 8 រហូតដល់ម៉ោង 10 យប់ហើយផ្សាយម្តងទៀតនៅពេលព្រឹកម៉ោង 7 ដល់ម៉ោង 9។
ពីដំបូងៗ ហ្វាស់លូឡាហ៍ ហាក់ដូចជាបុរសដ៏មានចំណេះដឹងជ្រៅជ្រះម្នាក់។ គេណែនាំខ្លួនឯងថាជាអ្នកកែទម្រង់សាសនាអ៊ីស្លាម
និងជាអ្នកបកប្រែគម្ពីរគូរ៉ាន។ ម្តាយខ្ញុំដែលជឿស៊ប់ក្នុងសាសនាចាប់ផ្តើមចូលចិត្តគេ។ គេប្រើប្រាស់ស្ថានីយវិទ្យុលើកទឹកចិត្តប្រជាជនឱ្យ
ទម្លាប់ប្រព្រឹត្តអំពើល្អហើយជៀសវាងនូវរាល់ការប្រព្រឹត្តទាំងឡាយណាដែលគេចាត់ទុកថាអាក្រក់។ គេនិយាយថា បុរសទាំងឡាយគួរតែ
ទុកពុកចង្កាវែង ប៉ុន្តែត្រូវឈប់ជក់បារី ហើយឱ្យយកថ្នាំជក់នោះមកទំពាវិញ ហើយប្រជាជនទាំងអស់ត្រូវឈប់ប្រើប្រាស់ថ្នាំហេរ៉ូអ៊ីន និង
សារស៍ (Shars) ដែលភាសារបស់យើងគេហៅថា ហាសុីស ។ គេប្រាប់ពីវិធីជម្រះកាយដល់អ្នកសូត្រធម៌ ប្រាប់ពីកន្លែងណាត្រូវលាងជម្រះ
មុនគេ ហើយសូម្បីតែកន្លែងកេរ្តិ៍ខ្មាសក៏គេប្រាប់ពីវិធីដុសលាងដែរ។ ជួនកាលសម្តីរបស់គេក៏សមហេតុផលដែរ។ វាប្រៀបដូចជាពេលចាស់ៗ
ខំព្យាយាមអង្វរក្មេងៗឱ្យធ្វើកិច្ចការទាំងឡាយណាដែលពួកគេមិនចង់ធ្វើអ៊ីចឹង ហើយពេលខ្លះវាគួរឱ្យភ័យខ្លាចដូចភ្លើងឆេះក្តៅគគុក។ ជាញឹក
ញាប់គេនិយាយផងយំផងដោយបង្ហាញក្តីស្រឡាញ់ចំពោះសាសនាអ៊ីស្លាម។ តាមធម្មតាគេនិយាយតាមវិទ្យុតែមួយភ្លែតទេ បន្ទាប់ពីនោះ
សាហ៍ ឌូរ៉ាន ជំនួយការរបស់គេដែលធ្លាប់លក់នំនែកតាមរទេះកង់បីក្នុងផ្សារក៏នឹងមកនិយាយបន្ត។ ពួកគេព្រមានប្រជាជនឱ្យឈប់ស្តាប់តន្ត្រី
ឈប់ទស្សនាភាពយន្តឬការរាំរែកផ្សេងៗ។ (គឺទង្វើបាបទាំងនេះហើយដែលបង្កឱ្យមានគ្រោះរញ្ជួយដី) ហ្វាស់លូឡាហ៍បំពងសំឡេងដូចផ្គរ
លាន់ ហើយប្រសិនបើប្រជាជនមិនបញ្ឈប់សកម្មភាពទាំងនេះទេ គេនឹងអញ្ជើញព្រះជាម្ចាស់មកព្រមានម្តងទៀត។ វិទ្យុមុលឡាហ៍បកស្រាយ
គម្ពីរគូរ៉ាន និងពាក្យប្រៀនប្រដៅរបស់អាល់ហាឌីតខុសស្រឡះព្រោះមានតែមនុស្សមួយចំនួនដែលអានភាសាដើមជាអារ៉ាប់ មិនដាច់ ទើប
ហ្វាស់លូឡាហ៍ឆ្លៀតវាយលុកត្រង់ចំណុចអវិជ្ជានេះ។
"គាត់និយាយត្រូវទេ អាបា?" ខ្ញុំសួរពុក។ ខ្ញុំនៅចាំពីស្ថានភាពរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចនោះ។
"មិនពិតទេ ចានី!" គាត់ឆ្លើយ "គេគ្រាន់តែបោកប្រាស់អ្នកស្រុកប៉ុណ្ណោះ!"
ពុកនិយាយថា បុគ្គលិកក្នុងសាលារៀនលើកយករឿងស្ថានីយវិទ្យុមកជជែកគ្នា។ សាលាមានបុគ្គលិកប្រហែលជា 70 នាក់ ក្នុងនោះ
ប្រុសមាន40 នាក់និងស្រីមាន 30 នាក់។ គ្រូខ្លះក៏ប្រឆាំងនឹងហ្វាស់លូឡាហ៍ ប៉ុន្តែគ្រូភាគច្រើនគាំទ្រគេ ដោយគិតថាគេជាអ្នកបកស្រាយគម្ពីរ
គូរ៉ានដ៏បរិសុទ្ធ ព្រមទាំងកោតសសើរនូវភាពទាក់ទាញរបស់គេផងដែរ។ ពួកគេចូលចិត្តហ្វាស់លូឡាហ៍ត្រង់នាំយកច្បាប់អ៊ីស្លាមមកអនុវត្តព្រោះ
មានមនុស្សជាច្រើនមិនពេញចិត្តនឹងប្រព័ន្ធយុត្តិធម៌របស់ប៉ាគីស្ថានដែលមិនអនុវត្តតាមបន្ទាប់ពីបានបង្កើតប្រទេសនេះឡើង។ ករណីខ្លះដូចជា
ជម្លោះដីធ្លីដែលធ្លាប់តែត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប៉ុន្តែឥឡូវនេះដំណោះស្រាយមានរយៈពេល 10 ឆ្នាំទើបានឡើងមកដល់តុលា-
ការ។ ប្រជាជនធុញទ្រាន់នឹងមន្ត្រីពុករលួយរបស់រដ្ឋដែលបញ្ជូនឱ្យមកធ្វើការនៅជ្រលងភ្នំ ដែលមើលទៅពួកយើង ស្ទើរតែទាំងអស់គ្នាហាក់
ដូចជារំពឹងចង់ឱ្យ ហ្វាស់លូឡាហ៍ បង្កើតរដ្ឋឯករាជ្យរុងរឿងដូចយុគសម័យ វ៉ាលី សាជាថ្មីម្តងទៀត។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «ប្រវត្ថិសាស្រ្ត - ភូមិសាស្រ្ត - បុគ្គលល្បីៗ - ប្រទេស - ទ្វីប»
វិទ្យុមុលឡាហ៍ Radio Mullah [25-December-2015]វិល្លៀម សេកស្ពៀរ [09-May-2015]
តើក្វាន់ចុងគឺជាអ្នកមានធម៌មេត្តាមែនឬ? [03-September-2014]
មាគ៌ានៃមេត្តាធម៌និងក្រមសីលធម៌ [02-September-2014]
ប្រធានាធិបតីទី 44 នៃសហរដ្ឋអាមេរិច [08-August-2014]
ប្រើមនុស្សគ្មានសមត្ថភាពនាំជាតិឲ្យរលាយ [06-December-2013]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 383 |
- ថ្ងៃម្សិលមិញ | 673 |
- សប្ដាហ៍នេះ | 1241 |
- ខែនេះ | 17740 |
- សរុបទាំងអស់ | 1210370 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស