យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខួរក្បាលរបស់កូន

ចេញថ្ងៃទីៈ [20-05-2015] | បើកមើលៈ 4840 | Print |




         

          អ្វីដែលឪពុកម្ដាយត្រូវយល់ និងត្រូវដាស់តឿនខ្លួនឯងជាប្រចាំនោះគឺកូនមិនមែនជាវត្ថុឬសត្វដែលឪពុកម្ដាយ ត្រូវឆ្លាក់ច្នៃ
ឬបង្វឹកស្រេចតែចិត្តនឹកឃើញនោះទេ។ ព្រោះកូនមានខួរក្បាល មានការគិត មានចិត្ត មានអារម្មណ៍មិនថាជាកូននៅតូច ឬកូនធំ
ហើយក៏ដោយ។ ការយល់នេះ មានសារៈសំខាន់ជាខ្លាំក្នុងការចិព្ចឹោមអប់រំ សម្រាប់អនាគតរបស់កូន។

          ខួរក្បាលរបស់ក្មេង ចាប់ផ្ដើមធ្វើការតាំងពីទើបនិងមានការកកើតរបស់កោសិការខូរក្បាល។ ប៉ុន្តែជាទង្វើរបែបទទូលដឹង
យ៉ាងងាយៗ រហូតកោសិការនោះបំបែកខ្លូនកាន់តែច្រើនឡើងៗ ធ្វើឲ្យការគិតរីកចម្រើន ដុះដាលប្រទាក់ប្រទងគ្នាជាលំដាប់។

          រយៈពេល6ឆ្នាំដំបូង ខូរក្បាលរបស់ក្មេងរីចចម្រើនយ៉ាងពេញទំហឹងជាង៨០%នៃមនុស្សចាស់ ដែលធ្វើឲ្យក្មេងចង់ចេះ
ចង់ដឹងកាន់តែខ្លាំង។ បើក្មេងទទួលការបណ្ដុះបណ្ដាលបានសមរម្យ វានិងធ្វើឲ្យខូរក្បាលកត់ត្រានិងរក្សារទុកការចងចាំដ៏ល្អនោះ
ធ្វើជាគ្រឹះនៃការយល់ដឹង ដែលអាចយកមកប្រើបាននៅពេលណាដែលខ្លួនត្រូវការ ទោះប្បីជាដល់អាយុប៉ុន្មានក៏ដោយ។

          ខួរក្បាលមនុស្សបែងចែកជាពីរចំណែក គឺចំហៀងខាងឆ្វេងនិងចំហៀងខាងស្ដាំ។ ផ្នែកនីមួយៗមានផ្នែកខុសគ្នា

ខួរក្បាលផ្នែកខាងឆ្វេង

មានតួនាទីក្នុងការប្រើរភាសា ការសសេរ ការអាន ការគិតលេខ ការប្រើរហេតុផលគ្រប់គ្រងការនិយាយស្ដី ការចេះដឹងខាងវិទ្យា-
សាស្ដ្រ បញ្ជាលើកការប្រើរដៃស្ដាំ ដែលយើងអាចចាត់ទុកថាជា ផ្នែកនៃការគិតនិងការសម្រេចចិត្ត

ខួរក្បាលផ្នែកខាងស្ដាំ

មានតួនាទីក្នុងការយល់ដឹង ការឃើញរូបភាពក្នុងលំហ ការជក់អារម្មណ៍និងសិល្បៈ ការបណ្ដែតអារម្មណ៍តន្ត្រីចំម្រៀង ការស្រមើ
ស្រមៃអំពីដំណើរជីវិត បញ្ជាលើការប្រើដៃឆ្វេង ដែលយើងអាចចាត់ទុកថាជា ផ្នែកពង្រីកការលួតលាស់អារម្មណ៍។
(ប្រភពៈA Guidebook To Thought Analysis)

ខួរក្បាលចំហៀងខាងឆ្វេង មានមុខងារគិតនិងវិភាគអំពីហេតុផល។ ឯផ្នែកខាងស្ដាំ មានមុខងារបង្កើតអារម្មណ៍កម្សាន្ដនិងពង្រីក
ការដុះដាល។

          ការងាររបស់ខួរក្បាលមានភាពស្មុកស្មាញជាខ្លាំ ហើយខួរក្បាលទាំងសងខាងភ្ជាប់ទំនាក់ទំនងជាមួយគ្នា យ៉ាងរលួន ទោះ
ជាយើងធ្វើអ្វីក៏ដោយ។( jevy,1985-Dolnick,1988. )

          គ្រប់បែបយ៉ាងនៃការគិត ខួរក្បាលទាំងសងខាងគិតឆ្លាស់គ្នាទៅវិញទៅមក រវាងខួរក្បាលខាងឆ្វេងនិងខួរក្បាលខាងស្ដាំ។
( Hellige,1990)។​  ឧទាហរណ៍ៈ ការអានសៀវភៅ ខួរក្បាលខាងឆ្វេងនឹងធ្វើការស្វែងយល់ពីទម្រង់របស់ឃ្លាប្រយោគ ហើយក្នុង
ពេលជាមួយគ្នានោះដែល ខួរក្បាលខាងស្ដាំក៏នឹងស្វែងយល់អំពីរសាច់រឿងនិងអារម្មណ៍ដែលបង្កប់ក្នុងអត្តន័យនោះ។ខួរក្បាល
ទាំងសងសាងធ្វើការព្រមៗគ្នា។

          ក្នុងការលេងតន្ដ្រីនិងការងារសិល្បៈដែលស្រដៀងៗគ្នានោះខួរក្បាលទាំងសងខាងមានទំនាក់ទំនងគ្នាជានិច្ច។អំពីចាប់
ចំណុចភ្លេង ខួរក្បាលមានតួនាទីសំខាន់។ ចំណណែកទំនុកច្រៀង ឬដែលពេលត្រូវលើកដាក់សំឡេង ខួរក្បាលខាងឆ្វេងជាផ្នែក
គិតហេតុផល ក៏ធ្វើការភ្លាមៗដែល។

            ចំពោះការទទូលដឹងរបស់ក្មេង ប្រសិនបើរូបភាពឬបទពិសោធន៍ដែល ក្មេងបានទទូល   វាមានតុល្យភាព ពោលគឺ ក្មេង
បានរៀន (ខូរផ្នែកខាងឆ្វេង) ប្រកបដោយក្ដីសុខ (ខូរក្បាលខាងស្ដាំ) ខូរក្បាលទាំងសងខាងក៏មានតុល្យភាពទៅតាមនោះដែល
ធ្វើឲ្យក្មេងបានរៀនចេះដឹងយ៉ាងមានប្រសិទ្ធភាព។​  ការអប់រំប្រដែលប្រដៅរបស់ឪពុកម្ដាយ ជាការរៀនដឹងមួយបែបរបស់កូនដែល
ទាមទារឲ្យមានតុល្យភាពរវាងការប្រើរខូរក្បាលទាំងសងខាង។ ហេតុនេះ ឪពុកម្ដាយមិនត្រូវបង្កឲ្យក្មេងតានតឹងនោះទេ គឺត្រូវធ្វើ
ឲ្យក្មេងមានភាពធូរស្រាលទើបគេរៀនបានល្អតាមបំណងរបស់ខ្លូនបាន។

          ការងាររបស់ខូរក្បាល មានផ្នែកអារម្មណ៍និងផ្នែករក្សារការចងចាំដែលបំពេញតូនាទីព្រមៗគ្នា។ ការបព្ចាញអាកប្បកិរិយា
របស់ឪពុកម្ដាយ ជះឥទ្ធិពលទៅដល់ផ្នែកផ្ទុកការចងចាំនៃខូរក្បាលរបស់កូន ក្លាជាអារម្មណ៍និងឥរិយាបថតបស្នង។ ឧទាហរណ៍ៈ
ម្ដាយនិទានរៀងឲ្យកូនស្ដាប់៖

          ម្ដាយទី១ និយាយថា«កូនម៉ែ!....ម៉ែមានរឿងនិទានយ៉ាងពិរោះយកមកអានឲ្យកូនស្ដាប់ តើកូនចង់ស្ដាប់ឬទេ?»

          ម្ដាយទី២ និយាយថា«មកណោះ!....អង្គុយចុះ!....ម៉ែអានរឿងនិទានឲ្យស្ដាប់!...នៅឲ្យស្ងៀម! អង្គុយឲ្យស្រូលប្រយ័ត្ន
ខានស្ដាប់!.....»

          ពាក្យសម្ដីរបស់ម្ដាយទាំងពីរនាក់នេះ មានការបញ្ជូនដំណឹងឆ្លងកាត់ប្រព័ន្ធប្រសាទទួលនៃខួរក្បាលរបស់ក្មេងទាំងពីរផ្សេង
ដោយឡែកពីគ្នា។

ក្មេងទី១ប្រព័ន្ធប្រសាទទួល បានបញ្ជួនព័ត៌មានពីកោសិកាមួយទៅកោសិកាមួយទៀតយ៉ាងរលូន។ ព័ត៌មាននេះចូលទៅដល់មណ្ឌល
នៃអារម្មណ៍យ៉ាងមានសេក្ដីសុខ ហើយបង្ហូរចូលទៅដល់ប្រព័ន្ធចង់ចាំនៃខួររក្បាល និងកត់ត្រាយ៉ាងរៀបរយ។ ក្មេងម្នាក់នេះនិងដើរ
ចូលមករកម្ដាយតាមសម្រួល ពោរពេញដោយអារម្មណ៍រីករាយដើម្បីស្ដាប់រឿងនិទាន។ ចំណែកក្មេងទី២ ប្រព័ន្ធប្រសាទសម្រាប់
ទទួលត្រូវទង្គិចយ៉ាងខ្លាំង ដោយសំលេងធ្ងន់ៗរបស់ម្ដាយ ដែលប៉ះពាលទៅដល់អារម្មណ៍​ និងការចង់ចាំរបស់ខួរក្បាល។

ពាក្យថា« មកណេះ!...»ប្រព័ន្ធប្រសាទទទួលយកពា្យនេះឆ្លងកាត់កោសិកាមួយទៅកោសិកាមួយមិនបានរលូន។ សារធាតុគីមីតាម
មុខតំណចុងប្រសាទមិនបានតុល្យភាព ធ្វើឲ្យមណ្ឌលដាចជាកង់ៗ លុះដល់បន្ថែមថា «អង្គុយស្រួលបួលប្រយ័ត្នខានបានស្ដាប់!.....»
នោះកាន់តែសង្កត់ទំងន់នៃភាពតានតឹង ប្រៀបដូចជាមានវេទមន្ដកំណាចមកស្ទាក់រាំងប្រព័ន្ធចងចាំឲ្យទុចង៉ក់និងចុះទន់ខ្សោយ។ 
ព័ត៌មាននេះក៏បញ្ជួនទៅក្នុងមណ្ឌលមិនពេញចិត្តនៃខួរក្បាល ប្រមូលផ្ដុំមកជាការមិនចូលចិត្ត។ ក្មេងនិងដើររកម្ដាយដោយគ្មាន
អារម្មណ៍តបស្នង។ ខួរក្បាលដែលទទួលដឹង ទោះប្បីជាក្មេងម្នាក់នេះស្ដាប់រឿងនិទានប៉ុន្មានដងក៏ដោយ ក៏សាច់រឿងមិនអាចឆ្លង
ចូលទៅដល់មណ្ឌលកត់ត្រាបានឡើយ។ ប៉ុន្តែសំឡេងទ្រគោះរបស់ម្ដាយត្រូវបានខួរក្បាលនាំឆ្លងកាត់មណ្ឌលទទួលនៃប្រព័ន្ធ
ប្រសាទ បង្ហូសទៅទុកក្នុងមណ្ឌលភាពមិនចូលចិត្ត ភាពធុញទ្រាំមនិងភាពស្អប់ខ្ពើម។ លុះធំឡើងក្មេងពុំចូលចិត្តអានសៀវភៅឡើយ។

​​          ក្មេងដែលមិនចូលចិត្តអានសៀវភៅ ព្រោះមកពីគេធ្លាប់ជួបប្រទះថា ការអានសៀវភៅជាទារុណ្ឌកម្ម ឬជាការបៀតបៀន
ឈ្លានពានមកលើកផ្លូវចិត្តនិងការគិតរបស់ខ្លួន ច្រើនជាជាងការពង្រីកចំណេះដឹង បង្កើនបញ្ញា និងភាពអណ្ដែតអណ្ដូង ដែលនាំ
មកនូវការមិនចូលចិត្តអានសៀវភៅនោះឯង។

          បើចង់ឲ្យក្មេងធ្វើអ្វី មនុស្សចាស់ត្រូវរកវិធីទាក់ទាញអារម្មណ៍ឲ្យមានភាពសប្បាយរីករាយក្នុងការធ្វើ។ ឧទាហរណ៍​ បើចង់ឲ្យ
កូនស្រាញ់ការអានឪពុកម្ដាយគ្រានតែ បង្កបរិយាកាសឲ្យបានធួរស្រាល ឲ្យកូនបានអានទៅបានតាមសម្រួល កូនក៏និងស្រលាញ់
ការអាន ដោយឪពុកម្ដាយមិនពិបាកទៅសួរគេសួរឯង ឬមិនបានគិតអ្វីវែងឆ្ងាយដែរ។

          តាមធម្មតា ខួរក្បាលផ្នែកខាងឆ្វេងនិងខាងស្ដាំ ធ្វើការព្រមគ្នាដោយកោសិការប្រសាទមានតួនាទីភ្ជាប់  និងប្រមូលផ្ដុំការងារ
របស់ខួរក្បាលទាំងខាងឆ្វេងនិងខាងស្ដាំ ឲ្យមានទំនាក់ទំនងគ្នាជាប្រចាំ។ហើយព្រមពេលគ្នានោះដែល ខួរក្បាលផ្នែកអារម្មណ៍និង
បញ្ញា មានទូនាទីទទួលដឹង និងការកត់ត្រាការចងចាំទាំងល្អ និងមិនល្អព្រមៗគ្នា។

          ប្រសិនបើឪពុកម្ដាយបង្រៀនអប់រំកូន ដោយឲ្យប្រើខួរក្បាលផ្នែកខាងឆ្វេងតែម្ខាង  ដូចជាបញ្ជាឲ្យអាន គូស សសេរ និង
ឲ្យទន្ទេញចាំមាត់ដូចសត្វសេកឬសារិកា ដែលចេះតែនិយាយដោយមិនចាំបាច់មើលមុខអ្នកណា មិនខ្វល់ពិអ្វីដែលនូវជុំវិញខ្លួន
ក្មេងទៅជាមនុស្សរឹងត្អឹង ឯកោ រៀនពូកែដោយសាការតែការទន្ទេញ មិនសូវចេះគិត មិនសូវចេះវិភាគ ក្រញាតិ ក្រមិត្ត មិនសូវ
ចេះនិយាយស្ដី ក្រអឺតក្រទម រស់នៅមិនសូវចុះសម្រុងជាមួយអ្នកដទៃ គិតនិងធ្វើអ្វីតម្រូវតាមតែចិត្តខ្ឡួនឯង។

          ចំណែកកូនដែលបានបង្រៀនឲ្យរៀនអាន ឲ្យសសេរតាមសម្រួលមានឱកាសធ្វើនេះធ្វើនោះផ្សេងៗ ដោយសប្បាយរីករាយ
ជក់ចិត្តជក់អារម្មណ៍ក្មេងក៏បានប្រើខួរក្បាលទាំងសងខាង និងបានរៀនប្រកបដោយសេក្ដីសុខ។ការចងចាំដែលបានកត់ត្រាទុក
ក្នុងខួរក្បាលផ្នែកបញ្ញា នឹងមានតែការចងចាំល្អៗក្មេងនិងបានសម្រេចជោគជ័យក្នុងជីវិត ព្រោះគេបានយល់នូវអ្វីដែលគេបានរៀន
និងបានដឹងនូវសភាវៈផ្សេងៗទាំងឡាយដែលនូវជុំវិញខ្លួនរបស់គេ។

          លោកអ្នកគួរយល់ផងដែលថា អ្នកណាក៏ដោយ សុទ្ធតែមិនត្រូវការឲ្យគេមកបង្ខំចិត្តរបស់ខ្លួនដូចគ្នា ប៉ុន្ដែអ្វីដែលត្រូវទទួល
ស្គាលរវាងភាគីទាំងពីរនឹងធ្វើឲ្យការទទួលអារម្មណ៍ខុសគ្នាដូចមេឃនិងដី។ ក្មេងដែលធ្វើអ្វីដោយការស្ម័គ្រចិត្ត គេនឹងក្លាយជា
មនុស្សដែលមានជំនឿលើខ្លួនឯង ប្រសិនបើមានការព្រមព្រៀងរវាងឪពុកម្ដាយនិងកូន មានលក្ខណៈត្រឹមត្រូវនិងសរម្យ។

          សូមលោកអ្នកកុំភ្លេចថា កូនគឺជាបុគ្គលម្នាក់ដែលមានសិទ្ធជាម្ចាស់លើខ្លួនឯង ទោះប្បីជាគេមិនទានដឹងក្ដី មិនទានដឹង
រាក់ជ្រៅ យ៉ាងហោចណាស់ក៏មានសិទ្ធជ្រើរើសក្នុងប្រកាខ្លះៗដើម្បីតម្រូវចិត្តខ្លួនគេដែរ។ រឿងបន្តិចបន្តួចនេះសុទ្ធសឹងជាគន្លឹះ
នៃការរៀនសូត្រសម្រាប់លោកអ្នកដែលត្រូវសាងឲ្យមានតែក្ដីស្រលាញ់ និងភាគកក់ក្ដៅនៅក្នុងគ្រួសាទាំងមួល។ ខួរក្បាលមិន
មែនជាកព្ជើាឬធុងទឹក អាចផ្ទុកអ្វីបានតាមចិត្តទេ ខួរក្បាល សម្រាប់ទទួលដឹងនិងកត់ត្រាការចងចាំដែលតម្រូវឲ្យមានតុល្យភាព
រវាងបញ្ញានិងអារម្មណ៍។ ក្មេងតូចត្រូវការរៀនផង លេងសប្បាយផង  ក្មេងធំនឹងរៀនបានល្អ បើគេមានស្មារតីចង់រៀនដោខ្លួន
ឯង។ បើបានយល់ខ្លះៗពីរឿងខួរក្បាល  លោកអ្នកក៏មិនសូវឈឺក្បាលដែល។

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017