យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខ្លីៗអំពី ហ្ស័កកឺបឺកដែលអ្នកអាចនឹងមិនធ្លាប់ដឹង

ចេញថ្ងៃទីៈ [22-04-2015] | បើកមើលៈ 2946 | Print |



                               
          ម៉ាក ជាមនុស្សរ៉ូមេនទិក គេក៏ជាអ្នកគាំទ្រកញ្ញា ថេល័រ ស្វីហ្វត៍។  ពេលរៀបការ ម៉ាក បានរចនាចិញ្ចៀនដែលមានគ្រាប់ពេជ្រ
ពីរគ្រាប់ជាកាដូជូនភរិយា។  គេឱ្យតម្លៃខ្លាំងលើការអភិវឌ្ឍនិងបណ្ដុះបណ្ដាលជំនាញផ្ទាល់ខ្លួន។ ជារៀងរាល់ឆ្នាំ ម៉ាក​តែងតែប្រឡង
ប្រជែងនឹងខ្លួនឯង។ ឆ្នាំ 2009 ជាឆ្នាំដែលក្រុមហ៊ុនលើពិភពលោកជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ គេក៏សម្រេចចិត្តថានឹងពាក់ក្រវាត់កឱ្យ
បានពេញមួយឆ្នាំ។  គេបាននិយាយនៅលើទំព័រហ្វេសប៊ុកថា ៖

"ឆ្នាំ 2009 នេះការប្រឡងប្រជែងនឹងខ្លួនឯងរបស់ខ្ញុំគឺ ទោះធ្វើយ៉ាងណាត្រូវពាក់ក្រវាត់កឱ្យបានពេញមួយឆ្នាំ។  ក្រោយពេលមានវិបត្តិ
ហិរញវត្ថុកន្លងមក ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាក្នុងហ្វេសប៊ុកថា ឆ្នាំ 2008 ជាឆ្នាំដែលយើងត្រូវប្រឈមមុខខ្លាំងជាងគេ។  ក្រុមហ៊ុនធំៗ
ជាច្រើនចាប់ផ្ដើមវិនិយោគបន្ថែម ឯក្រុមហ៊ុនខ្លះកាត់បន្ថយចំណាយ។ ក្រុមហ៊ុនធំៗតែងមានកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ចំណាយនៅ
ពេលមានអាសន្ន។  ការពាក់ក្រវាត់ករបស់ខ្ញុំ ខ្ញុំចង់រំឭកប្រាប់ខ្លួនឯងថា ឆ្នាំនេះត្រូវតែចងចាំនិងត្រូវតែពុះពារឧបសគ្គឱ្យបាន ហើយខ្ញុំ
ចង់ប្រាប់អ្នកដទៃថា តើរយៈពេលនេះមានសារៈសំខាន់យ៉ាងណា។

ឆ្នាំ 2010 ខ្ញុំមានការប្រឡងប្រជែងមួយទៀតគឺខ្ញុំរៀនភាសាចិន។ ខ្ញុំតែងមានចំណាប់អារម្មណ៍ចំពោះវប្បធម៌ចិន ហើយការរៀនភាសា

ចិននឹងជួយបើកផ្លូវឱ្យខ្ញុំកាន់តែយល់ដឹងពីវប្បធម៌នេះថែមទៀត។ ការរៀនភាសាផ្សេងគឺជាការប្រកួតប្រជែងដ៏ពិបាក ឯភាសាចិនជា
ភាសាពិបាកសម្រាប់អ្នកនិយាយភាសាអង់គ្លេស។ ខ្ញុំមានការពិបាកក្នុងការរៀនភាសាចិន​ដូចនេះខ្ញុំត្រូវខំប្រឹងយកឈ្នះឱ្យបាន។
ចុងក្រោយខ្ញុំដឹងថាមានសមាជិកគ្រួសាររបស់មិត្តស្រីខ្ញុំនិយាយភាសាចិនដូចនេះខ្ញុំចង់និយាយជាមួយពួកគេ។

        ​ នេះប្រហែលជាផែនការមួយដែលធ្វើឱ្យម៉ាកអាចពង្រីកទីផ្សារហ្វេសប៊ុកទៅប្រទេសចិន។

        ឆ្នាំ 2011 គេបានក្លាយជាអ្នកបរិភោគអាហារបួស ហើយគេសន្យាថានឹងទទួលទានតែសាច់ណាដែលសម្លាប់ដោយខ្លួនឯងប៉ុណ្ណោះ។
ហេតុផលគឺ "មកពីខ្ញុំគិតថា ខ្ញុំមានជីវិតដ៏មានសំណាង ខ្ញុំចូលចិត្តញ៉ាំសាច់! ឆ្នាំមុនខ្ញុំញ៉ាំសាច់ជារៀងរាល់ថ្ងៃ ដូច្នេះដើម្បីជាការដឹងគុណ
ខ្ញុំចង់ស្វែងយល់ពីអាហារដែលខ្ញុំញ៉ាំនិងសត្វដែលលះបង់ជីវិតជាអាហាររបស់ខ្ញុំ"។

        ម៉ាក បេនីញ៉ុស ជាអគ្គនាយករបស់ក្រុមហ៊ុន សេលស៍ហ្វរស៍ បានស្គាល់ ម៉ាក ជាច្រើនឆ្នាំមកហើយបាននិយាយថា​ "អ្វីដែលខ្ញុំគិតថា
ជាចំណុចល្អដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់​ ម៉ាកគឺគែបានបណ្តុះបណ្តាលខ្លួនឯងឱ្យក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់! ម៉ាក ជាមនុស្សដែលមាន
ចក្ខុវិស័យល្អហើយគេបានធ្វើការងារជាច្រើនសម្រាប់ឧស្សាហកម្មមួយនេះ"។​ ពេលក្រុមហ៊ុនហ្វេសប៊ុករីកចម្រើន ម៉ាក ដឹងថាគេលែងត្រូវ
ការសរសេរកម្មវិធីទៀតហើយ ព្រោះម៉ាកជាអ្នកដឹកនាំម្នាក់។ រៀងរាល់ចុងសប្ដាហ៍ ម៉ាក តែងតែអានសៀវភៅរបស់ ភីទ័រ ដ្រ័កគ័រ។ ម៉ាក
ចូលចិត្ត ជជែកលេងជាមួយអ្នកគ្រប់គ្រងម្នាក់ទៀតគឺលោក ដន ក្រាហាម​(Don Graham) និងចំណាយពេលខ្លះពិភាក្សាជាមួយ ស្ទីវ ចបស៍
និង ប៊ីល ហ្កេតស៍។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017