

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
វិធីសាស្រ្តធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នក
ចេញថ្ងៃទីៈ [28-02-2015] | បើកមើលៈ 7890
បើធ្វើតាមនេះបានអ្នកនឹងត្រូវគេស្វាគមន៍គ្រប់ទិសទី
ហេតុអ្វីលោកអ្នកត្រូវអានសៀវភៅសិល្បៈចងមិត្តនេះ? ហេតុអ្វីលោកអ្នកមិនទៅរៀនវិធីសាស្រ្ដនេះពីបុគ្គលដែលមានសមត្ថភាពដ៏មហិមា
ដែលពិភពលោកទទួលស្គាល់រួចមកហើយ? តើគេនោះជានរណា? អ្នកអាចនឹងបានជួបគេស្អែកនេះនៅតាមថ្នល់ ពេលអ្នកចូលទៅជិតគេប្រហែល
ជាបីម៉ែត្រ គេក៏នឹងបក់កន្ទុយឬបើអ្នក គ្រាន់តែឈរអង្អែលក្បាលគេថ្នមៗ គេស្ទើរតែលោតកញ្ឆេងដោយក្តីត្រេកអរដែលជាការចង់បង្ហាញថាតើគេ
ពេញចិត្តនឹងអ្នកដល់កម្រិតណាហើយអ្នកក៏នឹងដឹងថាការសម្តែងក្តីពេញចិត្តរបស់គេគ្មានលាក់បង្កប់អាថ៌កំបាំងឬផលប្រយោជន៍អ្វីទាំងអស់។
គេមិនមែនចង់លក់ដីធ្លីឲ្យអ្នកហើយក៏មិនមែនចង់សុំរៀបការជាមួយអ្នកដែរ។
តើអ្នកធ្លាប់ដណ្តឹងសួរខ្លួនឯងដែរឬទេថា សុនខគឺជាសត្វចិញ្ចឹមមួយប្រភេទគត់ដែលមិនចាំបាច់ធ្វើការអ្វីទាំងអស់ដើម្បីចិញ្ចឹមវា។ សូម្បីតែ
មេមាន់ក៏ត្រូវផ្តល់ពង មេគោក៏ត្រូវផ្តល់ទឹកដោះ សត្វខាណារី (canary) ក៏ត្រូវចេះច្រៀង តែសុនខមិនបាន ផ្តល់អ្វីដល់អ្នកឡើយក្រៅពីក្តីស្រឡាញ់។
កាលមានអាយុ 5 ឆ្នាំ មានយប់មួយដែលខ្ញុំសែនរន្ធត់ក្នុងចិត្តគ្មានថ្ងៃបំភ្លេចបានឡើយ គឺយប់ដែលវាស្លាប់ វានៅចម្ងាយពីខ្ញុំតែបីម៉ែត្រប៉ុណ្ណោះ
ធិបពី ត្រូវរន្ទះបាញ់ស្លាប់។ ការស្លាប់របស់ ធិបពី ជាក្តីសោកសង្រេងក្នុងវ័យរបស់ខ្ញុំ។
ធិបពី វាមិនដែលអានសៀវភៅចិត្តវិទ្យា ហើយក៏មិនបាច់អានធ្វើអ្វីដែរ។ វាចេះដោយធម្មជាតិរបស់វា វាដឹងថា វាអាចចងមិត្តបានក្នុងរយៈ
ពេលពីរខែដោយការយកចិត្តទុកដាក់ចំពោះអ្នកដទៃយ៉ាងពិតប្រាកដ ហើយទទួលផលបានលើសពីការចងមិត្តរយៈពេលពីរឆ្នាំដោយព្យាយាម
ធ្វើឲ្យគេយកចិត្តទុកដាក់មកលើខ្លួន។
ប៉ុន្តែមិនដូច្នេះទេ មនុស្សយើងបែរជានាំគ្នាធ្វើខុសរៀងរហូតមកដោយគិតតែព្យាយាមធ្វើឲ្យអ្នកដទៃមកយកចិត្តទុកដាក់លើខ្លូនទៅវិញ។
ពិតណាស់វាមុខជាមិនសម្រេចទេ អ្នកដទៃនឹងមិនយកចិត្តទុកដាក់លើអ្នកទេ ទោះជាអ្នកណាក៏ដោយពួកគេយកចិត្តទុកដាក់តែលើខ្លូនឯងប៉ុណ្ណោះ
ទាំងព្រឹក ទាំងថ្ងៃ ទាំងយប់។
ក្រុមហ៊ុនទូរសព្ទមួយនៅញូវយ៉ក បានសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីរឿង សន្ទនាតាមទូរសព្ទដើម្បីរកមើលពាក្យណាដែលគេប្រើច្រើន
បំផុត។ សូមលោកអ្នក សាកទាយទៅមើលថា តើជាពាក្យអ្វីទៅ? គឺពាក្យ "ខ្ញុំ" "ខ្ញុំ" "ខ្ញុំ" មានការនិយាយពាក្យនេះរហូតដល់ 3900 ដងក្នុងការនិយាយ
ទូរសព្ទ 500 ដង គឺពាក្យ "ខ្ញុំ" "ខ្ញុំ" "ខ្ញុំ" "ខ្ញុំ" "ខ្ញុំ" នេះឯង។
នៅពេលអ្នកពិនិត្យមើលរូបថតដែលមានមនុស្សមួយក្រុម ហើយដែលមានរូបខ្លូនឯងនៅក្នុងនោះដែរ អ្នកគិតទៅមើលថាតើអ្នកសម្លឹងរក
មើលអ្នកណាមុនគេបង្អស់នោះ? បើអ្នកគិតតែខំធ្វើឲ្យអ្នកដទៃពេញចិត្តមកលើខ្លូនឯងមួយមុខអ្នកក៏នឹង គ្មានថ្ងៃរកមិត្តពិតប្រាកដបានច្រើនដែរ
ព្រោះវាពុំមែនជាវិធីជួយរកកល្យាណមិត្តទេ។
ណាប៉ូលេអុង ធ្លាប់បានប្រើវិធីនេះមកហើយ គឺនៅពេលព្រះអង្គជួបនឹងព្រះនាង ចូសេហ្វ៊ីន នៅនាទីចុងក្រោយ ព្រះអង្គមានបន្ទូល "ចូសេហ្វ៊ីន
យើងជាមនុស្សដែលមានវាសនាលើសមនុស្សដទៃលើលោក តែទោះជាយ៉ាងនេះក៏ដោយនៅក្នុងខណៈនេះនាងគឺជាមនុស្សតែម្នាក់គត់លើលោក
ដែលយើងអាចទុកចិត្តបាន" ដែលធ្វើឲ្យអ្នកប្រវត្តិសាស្រ្តនៅតែមិនអស់សង្ស័យថា តើព្រះអង្គទុកព្រះទ័យលើនាងជារៀង រហូតមកពិតមែនឬទេ?
អាល់ហ្វ្រេដ អេដល័រ ចិត្តវិទូដ៏ល្បីពីក្រុងវីយ៉ែន គាត់បានសរសេរសៀវភៅ មួយឈ្មោះ What Life Should Mean to You (ជីវិតមានអត្ថន័យ
អ្វីខ្លះចំពោះអ្នក) ដែលក្នុងសៀវភៅនេះគាត់បានលើកឡើងថា "បុគ្គលដែលមិនយកចិត្តទុកដាក់នឹង អ្នកដទៃ គេនឹងជួបរឿងលំបាកស្មុគស្មាញខ្លាំង
បំផុតក្នុងជីវិតនិងបង្កជាគ្រោះថ្នាក់យ៉ាងធំធេងដល់អ្នកដទៃផងដែរ។ កំហុសឆ្គងនឹងបរាជ័យរបស់មនុស្សជាតិគឺកើតឡើងពីបុគ្គលប្រភេទនេះឯង"
អ្នកអាចធ្លាប់អានសៀវភៅចិត្តវិទ្យាដ៏មានតម្លៃរបស់អ្នកចេះដឹងជាច្រើន តែអ្នកអាចមិនធ្លាប់ជួបពំនោលដែលមានសារៈសំខាន់ធំធេងដល់
ខ្លូនឯងដូចពំនោលខាងលើនេះឡើយ។ ពំនោលរបស់ អេដល័រ មានអត្ថន័យខ្ពង់ខ្ពស់ធ្វើឲ្យខ្ញុំសុំបញ្ជាក់ម្តងទៀតថា "បុគ្គលដែលមិនយកចិត្តទុក
ដាក់នឹង អ្នកដទៃ គេនឹងជួបរឿងលំបាកស្មុគស្មាញខ្លាំងបំផុតក្នុងជីវិតនិងបង្កជាគ្រោះថ្នាក់យ៉ាងធំធេងដល់អ្នកដទៃផងដែរ។ កំហុសឆ្គងនឹងបរាជ័យ
របស់មនុស្សជាតិគឺកើតឡើងពីបុគ្គលប្រភេទនេះឯង"
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «ទស្សនវិជ្ជា - ចិត្តវិទ្យា - តក្កវិជ្ជា - អត្ថបទសិក្សា»
តើរឿងអ្វីដែលសាងកម្លាំងចិត្តដល់មនុស្ស? [20-July-2015]គន្លឹះសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ [11-April-2015]
វិធីសាស្រ្តធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នក [28-February-2015]
សម្តីមាស 8 ម៉ាត់អាចផ្លាស់ប្តូរជីវិត [21-August-2014]
វិធី ១០១ ប្រការដើម្បីយកឈ្នះចិត្តនារី [15-July-2014]
គន្លឹះជោគជ័យក្នុងការតែងនិពន្ធ [10-July-2014]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 420 |
- ថ្ងៃម្សិលមិញ | 657 |
- សប្ដាហ៍នេះ | 1935 |
- ខែនេះ | 18434 |
- សរុបទាំងអស់ | 1211064 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស