

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
យល់ដឹងពីវិធីកាច់បត់
ចេញថ្ងៃទីៈ [20-09-2014] | បើកមើលៈ 2558
និយាយអ៊ឺអើពីរបីម៉ាត់ បន្ទាប់មកចាំនិយាយពាក្យថា "ប៉ុន្តែ" "ថ្វីត្បិតតែ អញ្ចឹងក្តី... " នឹងធ្វើឲ្យភាគីម្ខាងទៀតអស់អារម្មណ៍លែង
ចង់និយាយ រហូតដល់ដកថយទៅវិញទាំងខកបំណង តែមិនឈឺចាប់ប៉ុន្មានទេ។
ពេលយើងមានទស្សនៈផ្ទុយនឹងភាគីម្ខាងទៀត យើងពុំចាំបាច់បដិសេធ នឹងការយល់ឃើញរបស់គេដោយត្រង់ៗនោះទេ
តែត្រូវប្រើវិធីធ្វើឲ្យខ្លួនគេផ្ទាល់ជាអ្នកបដិសេធនឹងទស្សនៈរបស់ខ្លួន ដើម្បីឲ្យការបដិសេធរបស់យើងបានទទួលជោគជ័យ។
ឧទាហរណ៍ កំលោះក្រមុំមួយគូស្រលាញ់គ្នាណាស់។ មិត្តភក្តិខាងស្រីបានដាស់តឿននាងដោយបំណងល្អថា "មើលទៅកំលោះ
ម្នាក់នឹងមុខមាត់សាមញ្ញ មិនឃើញសង្ហាត្រង់ណាសោះ! នាងញញឹមហើយឆ្លើយតបទៅវិញថា យើងអរគុណដែលឯងបារម្ភពីយើងឯង
និយាយវាក៏ត្រឹមត្រូវដែរ ប៉ុន្តែខ្ញុំជឿលើពាក្យមួយឃ្លារពោលថា ស្នេហាត្រូវយកចិត្តទុកដាក់ចំពោះគ្នា ថ្នាក់ថ្នមគ្នាទៅវិញទៅមក និងត្រូវ
ចេះអនុគ្រោះឲ្យគ្នាទៅវិញទៅមក"
អង្គការគ្រប់គ្រងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកបានចេញសៀវភៅណែនាំស្តីពី "វិធីសាស្រ្តទប់ទល់នឹងអ្នកលក់"។ សៀវភៅនេះ
ណែនាំពីវិធីបដិសេធ នឹងពួកអ្នកលក់ដែលបានប្រមាញ់អតិថិជនមិនព្រមដោះដៃទុកជាច្រើន ដើម្បីជួយឲ្យអតិថិជនអាចគេចផុតពីការ
គាប់សង្កត់ឲ្យទិញទំនិញដែលគិតថាមិនមានបំណងចង់ទិញ(ទំនិញមិនចាំបាច់)។ នៅក្នុងតិចនិចទាំងនោះមានពាក្យមួយគឺ (Yes, but...
ពិតជាមានប្រសិទ្ធភាពបំផុត។ និយាយឲ្យងាយគឺយើងត្រូវអ៊ឺអើ តាមពាក្យណែនាំរបស់គេសិន រួចហើយចាំនិយាយថា "But... " នៅត្រង់
ចំនុចសំខាន់បំផុត។ មានន័យថាយើងមិនបានបដិសេធនូវសំណើររបស់គេទាំងអស់ចំៗដែលធ្វើឲ្យពួកគេមិនសប្បាយចិត្តនោះទេ ថែម
ទាំងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសទំនាក់ទំនងដ៏ស្និទ្ធស្នាលថែមទៀតផង។ បើយើងនិយាយថា "ទេ!" ពួកគេច្បាស់ជាមិនសុខចិត្តទេ
គេនឹងព្យាយាមឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យយើងប្តូគំនិតទិញទំនិញរបស់គេឲ្យទាល់តែបាន។ ចំពោះពាក្យកាច់បត់ "ប៉ុន្តែ" "ថ្វើត្បិត
តែអញ្ចឹងក្តី" គឺជាការផ្តោតពិសេសក្នុងការជ្រែកចូលកាត់ត្រង់ចំនុចណាមួយដែលយើងចង់បដិសេធនោះឯង។
ធ្លាប់មានការជ្រើសរើសមេផ្ទះជាច្រើនរាប់ពាន់នាក់មកពីតំបន់ដ៏តូចមួយនៅក្នុងទីក្រុងញ៉ូយក ដើម្បីពិសោធស្ទាបស្ទង់។ លទ្ធផល
បានបង្ហាញថាមុនពេលធ្វើការសាកល្បង ចំនួនភាគរយអ្នកដែលលក់ត្រូវពួកគេបដិសេធគឺ 25% តែបន្ទាប់មកសាកល្បងហើយនៅសល់
តែ 8%ប៉ុណ្ណោះ។ មានន័យថាការប្រើប្រាស់ពាក្យកាច់បត់ប្រភេទ" ប៉ុន្តែ..." បដិសេធតាំងតែពីគ្រាដំបូងនឹងធ្វើឲ្យពួកអ្នកលក់បាត់បង់ភាព
ជឿជាក់ និងមិនហ៊ានមករកយើងនៅលើកទីពីរទៀត។
មនុស្សយើងតែងតែមានអារម្មណ៍ប្រហាក់ប្រហែលគ្នា កាលណាទទួលបានការទទួលស្គាល់រមែងសប្បាយចិត្តជាងការដែលត្រូវ
បដិសេធ។ ត្រឹមតែឮពាក្យថា "ទេ!" កម្លាំងចិត្តនឹងថយចុះមួយរំពេច។ ដូច្នេះបើគិតថានឹងប្រើពាក្យ "ទេ!" ក៏គួរណាស់ប្រើពាក្យថា "ពិត
មែនហើយ..." ឲ្យភាគីម្ខាងទៀតសប្បាយចិត្តខ្លះ។ មានន័យថា សុខចិត្តទទួលសិន! អាចជួយសម្រួលដល់អារម្មណ៍ និងបរិយាកាស
តានតឹងរវាងគ្នានឹងគ្នាបាន។
ប្រសិនបើយើងជាបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន នៅពេលដែលយើងមានទស្សនៈផ្ទុយគ្នានឹងប្រធានផ្នែក តែមិនអាចបដិសេធ
ដោយត្រង់ៗ បានក៏គួរនិយាយថា "ពិតមែនហើយ! លោកប្រធាននិយាយត្រូវ ប៉ុន្តែបើអញ្ចឹងមែន វានឹងក្លាយជាយ៉ាងនេះ......ទេដឹង?
សូមលោកប្រធានទុកឱកាសឲ្យខ្ញុំបញ្ចេញយោបល់បន្តិច... ស្តាប់ទៅមានន័យថាជាការបដិសេធ ដោយប្រើសម្តីទន់ភ្លន់ ដែលមានផល
ប៉ះពាល់ចំពោះខ្លួនយើងដែរ ដូច្នេះបើយើងនិយាយពាក្យថា ទេ! ដោយត្រង់ៗមិនព្រមដាក់ខ្លួនបន្តិច លទ្ធផលច្បាស់ជាមិនគូរជាទីបំពេញ
ចិត្តឡើយ ប៉ុន្តែបើយើងសុខចិត្តបន្ទាបតែបន្តិចសិន លទ្ធផលក៏នឹងប្រសើរទៅតាមនោះដែរ។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «អភិវឌ្ឍន៍ខ្លួន - ភាពជាអ្នកដឹកនាំ»
វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក [31-July-2017]ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង [17-August-2015]
វិធីស្វែងរកខ្លួនឯង [14-July-2015]
ទេពកោសល្យ [26-May-2015]
ប្រាស្រ័យទាក់ទងគឺជាប្រការចាំបាច់ [22-May-2015]
ខ្លីៗអំពី ហ្ស័កកឺបឺកដែលអ្នកអាចនឹងមិនធ្លាប់ដឹង [22-April-2015]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 383 |
- ថ្ងៃម្សិលមិញ | 673 |
- សប្ដាហ៍នេះ | 1241 |
- ខែនេះ | 17740 |
- សរុបទាំងអស់ | 1210370 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស