យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើក្វាន់ចុងគឺជាអ្នកមានធម៌មេត្តាមែនឬ?

ចេញថ្ងៃទីៈ [03-09-2014] | បើកមើលៈ 3330 | Print |




        ជឺលូ សួរ ខុងជឺថា "តើក្វាន់ចុង ជាមនុស្សប្រភេទណាទៅ? "

        ខុងជឺ ឆ្លើយថា "ជាអ្នកមានធម៌មេត្តា"

        ជឺលូ សួរថា "ក្វាន់ចុងធ្លាប់បញ្ចុះបញ្ចូលក្សត្រស៊ាង កុង នៃ​នគរឈី តែមិនកើតការអ្វី បានន័យថា វោហារគ្មានសិល្បៈ… ពេលក្សត្រ
ស៊ាង កុង សោយទិវង្គតគាត់ជួយព្រះរាជបុត្រាជីវ​ ប៉ុន្តែបុត្រាជីវចាញ់សឹកសង្រ្គាមមិនបានសោយរាជ្យជាព្រះមហាក្សត្រ បានន័យថាគេ
ពុំមានសមត្ថភាពគ្រប់គ្រាន់…គេភៀសខ្លួនចេញពីនគរឈី ទុកឲ្យក្រុមគ្រួសារវង្សត្រកូលត្រូវរងគ្រោះកម្ម ដោយគាត់ពុំមានសោកស្តាយ
អាឡោះអាល័យ បានន័យថា គេជាមនុស្សអកតញ្ញូ…ពេលធ្លាក់ខ្លួនក្លាយជាអ្នកទោសនៅក្នុងនគរលូ គេបែរពុំមានចិត្តនឹកខ្លាចអាប់ឱន
កិត្តិយស នេះជាការបង្ហាញថា គ្មានការអៀនខ្មាស…ពេលត្រឡប់ទៅនគរឈីវិញ គេក៏សុខចិត្តធ្វើជានាម៉ឺនស្ថិតនៅក្រោមអំណាចរបស់
ស្តេច ឈីវុនកុង ដែលធ្លាប់ជាសត្រូវពីមុន បានន័យថាគ្មានភក្តីភាពចំពោះចៅហ្វាយចាស់… ចាវហ៊ូធ្វើអត្តឃាត​ដើម្បីរាជបុត្រាជីវ តែ
ក្វាន់ចុងនៅមានជីវិត បានន័យថាគេនោះគ្មានគុណធម៌ចំពោះមិត្ត។ មនុស្សគ្មានបានការបែបនេះ ហេតុដូម្តេចបានជាលោកគ្រូនៅតែ
កោតសរសើរថាគេជាអ្នកមាន ធម៌មេត្តា?

        ខុងជឺ ឆ្លើយ "ក្វាន់ចុងបញ្ចុះបញ្ចូលក្សត្រឈីស៊ាងកុងមិនបានសម្រេច ព្រោះព្រះអង្គគ្មានទស្សនៈវិស័យវែងឆ្ងាយ។ ជួយសង្រ្គោះ
បុត្រាជីវមិនបានសម្រេច ព្រោះកាលៈទេសៈគ្មានអំណោយផល។  គេត្រូបែកខ្ញែកក្រុមគ្រូសារ តែមិនព្រមសោកសៅ អាឡោះអាល័យ
បង្ហាញថាគេជាមនុស្សចេះកាត់ចិត្ត យល់ដឹងពីបញ្ហាជីវិត។ គេព្រមឲ្យជីវិតធ្លាក់ខ្លួនក្លាយជាអ្នកទោស តែមិនខ្មាស់អៀន បង្ហាញថាគេ
គោរពលើកតម្កើងឧត្តមគតិ។ ព្រមធ្វើនាម៉ឺននៅក្រោមអំណាចសត្រូវពីអតីត បង្ហាញថា គេចេះថ្លឹងថ្លែងស្រាលធ្ងន់ទាន់ពេលទាន់វេលា។
រីឯ ចាវហ៊ូ ធ្វើ អត្តឃាត ហើយគាត់មិនធ្វើតាម​ ព្រោះ ចាវហ៊ូ គ្រាន់តែជាមនុស្សមានសមត្ថភាពធម្មតា បើមិនធ្វើអត្តឃាតក៏គ្មានអីអួតក្
រៅពីធ្វើជាឈ្លើយសឹកធម្មតាប៉ុណ្ណោះ តែបើធ្វើអត្តឃាត គេនឹងជាប់ឈ្មោះជានាម៉ឺនស្មោះត្រង់ មានភក្តីភាពចំពោះរាជបល្ល័ង្ក មានឈ្មោះ
ជាវីវជនល្បីល្បាញទូទាំងនគរ។ ចំនែក ក្វាន់ចុង ជានាម៉ឺនជួយស្តាររាជបល្ល័ង្ក ជួយគ្រប់គ្រងកិច្ចការផែនដីឲ្យមានក្តីសុខសាន្តត្រជាក់ត្រជុំ…
គេមិនខ្វល់ពីអ្នកណាគិតយ៉ាងណា មិនជាប់ជំពាក់នឹងទំនៀមទម្លាប់ឥតបានការដែលវែករកផ្លូវមួយប្រឡោះសម្រាប់ត្បុលតែខ្លួនឯងតើវា
ជាការសមរម្យដែរ ឬទេ?"

Book not found !!!!!!!!!! 

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017