យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ច្បាប់កម្រិតអ្នកដឹកនាំ

ចេញថ្ងៃទីៈ [22-08-2014] | បើកមើលៈ 2180 | Print |




កម្រិតសមត្ថភាពក្នុងការធ្វើជាអ្នកដឹកនាំ

ជាកត្តាកំណត់កម្រិតភាពមានប្រសិទ្ធផលរបស់បុគ្គល

        ជាញឹកញាប់ ខ្ញុំបើកបង្រៀនស្តីពីភាពជាអ្នកដឹកនាំដោយអធិប្បាយពីច្បាប់កម្រិតភាពជាអ្នកដឹកនាំ។ បើអ្នកយល់ពីច្បាប់មួយនេះ​
នោះអ្នកនឹងសង្កេតឃើញថា ការធ្វើជាអ្នកដឹកនាំហុចផលមិនគួរឲ្យជឿចំពោះគ្រប់វិស័យនៅក្នុងជីវិត។ ច្បាប់មួយនេះគឺរបស់បុគ្គល។
កាន់តែមានសមត្ថភាពទាបក្នុងការធ្វើជាអ្នកដឹកនាំ​ នោះក៏កាន់តែមានសក្តានុពលក៏កាន់តែទាបដូចគ្នាដែរ ឬបើកាន់តែមានសមត្ថភាព
ខ្ពស់ក្នុងការធ្វើជាអ្នកដឹកនាំនោះសក្តានុពលក៏កាន់តែខ្ពស់ដូចគ្នាដែរ។ ឧទាហរណ៍ប្រសិនបើសមត្ថភាព​ការធ្វើជាអ្នកដឹកនាំរបស់អ្នក
ស្ថិតនៅត្រឹមកម្រិត 8 នោះភាពមានប្រសិទ្ធភាពរបស់អ្នកនឹងមិនអាចមានលើសពីកម្រិត​​ 7 បាននោះទេ បើសមត្ថភាពរបស់អ្នកស្ថិតនៅ
ត្រឹមកម្រិត 4 នោះភាពមានប្រសិទ្ធភាពរបស់អ្នកនឹងមិនអាចខ្ពស់ជាងកម្រិត 3 ដូចគ្នាដែរ។ សមត្ថភាពក្នុងការធ្វើជាអ្នកដឹកនាំរបស់អ្នក
មិនថាខ្ពស់ ឬទាប ជាកត្តាកំណត់ភាពមានប្រសិទ្ធភាពរបស់អ្នក ហើយវានឹងហុច ផលប៉ះពាល់លើសក្តានុពលនៃអង្គភាពរបស់អ្នកជានិច្ច។

        ខ្ញុំនឹងរៀបរាប់ពីរឿងរ៉ាវដែលបង្ហាញឲ្យអ្នកបានឃើញប្រត្យក្សពីច្បាប់កម្រិតភាពជាអ្នកដឹកនាំនេះ។ នៅឆ្នាំ​1930​ បងប្អូនពីរនាក់
គឺ ឌិក និង ម៉ូរីស ពួកគេទាំងពីរបានផ្លាស់ពីរដ្ឋញូវហែមសៀវទៅកាន់រដ្ឋកាលីហ្វញ៉ា​ ដើម្បីស្វែងរកជោគជ័យទៅតាមវិធីដែលប្រជាជន
អាមេរិកស្រមើស្រមៃ។ កំលោះឈាមរាវទាំងពីរទើបតែរៀនចប់វិទ្យាល័យ​ ហើយពួកគេស្ទើតែរកមើលមិនឃើញទាល់តែសោះពីឱកាស
រីកចម្រើនធំធាត់នៅរដ្ឋរបស់ពួកគេ ទើបពួកគេសម្រេចចិត្តធ្វើចំណាក់ស្រុក ធ្វើដំណើរឆ្ពោះទៅកាន់ហូលីវូដ។ នៅទីនោះពួកគេបាន
ការងារធ្វើក្នុងរោងបញ្ចាំងភាពយន្តមួយ។

        ក្រោយពីធ្វើការនៅក្នុងរោងភាពយន្តមួយរយៈ ដោយសភាវគតិនៃភាពជាអ្នកជំនួញ និងមានចំណាប់អារម្មណ៍ចំពោះធុរកិច្ចកម្សាន្ត
ពួកគេបានបើករោងភាពយន្តមួយនៅក្រុង​ ក្លេនដេល ស្ថិតនៅភាគឦសានប្រមាណ​10 គីឡូម៉ែត្រពីហូលីវូដ។ ប៉ុន្តែទោះជាពួកគេទាំងពីរ
ខំប្រឹងប្រែងដូចម្តេច ក៏មិនអាចធ្វើឲ្យអាជីវកម្មមួយនេះទទួលបានផលកម្រៃសោះឡើយនៅក្នុងរយៈពេល 4 ឆ្នាំ។ ពួកគេមិនអាចសូម្បីតែ
រកប្រាក់ឲ្យគ្រប់គ្រាន់សម្រាប់ការបង់ប្រាក់ឈ្នួល 100 ក្នុងមួយខែបានជាទៀងទាត់ទៅទៀត។

Book not found !!!!!!!!!! 

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017