យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រាក់ថ្លៃជាងជីវិត

ចេញថ្ងៃទីៈ [08-07-2014] | បើកមើលៈ 4138 | Print |



រឿងនិទានមួយតំណាលថា៖​ អ្នកស្រុកយ៉ុងចូវទាំងអស់សុទ្ធសឹងតែជាអ្នកដែលពូកែហែលទឹក។ ថ្ងៃមួយមានបុរសស្រុកយ៉ុងចូវ 6 នាក់
បាននាំគ្នាចែវទូកឆ្លងទន្លេសៀងចៀងចំពេលដែលទឹកទន្លេកំពុងឡើងនិងហូរជាខ្លាំង។ ពេលចែវទៅជិតដល់ពាក់កណ្តាលទន្លេ
ទូករបស់គេក៏ត្រូវទឹករលកបោកក្រឡាប់លិចស្រឹមៗទៅក្នុងទន្លេទៅ។​ ពួកកេម្នាក់ៗខំហែលទឹកសំដៅមកកាន់ច្រាំងរៀងៗខ្លួន។

        ក្នុងបណ្តាពួកគេទាំងអស់នោះ មានបុរសម្នាក់ខំប្រឹងយ៉ាងអស់ពីសមត្ថភាពតែនៅតែហែលមិនបានដូចគេ មិត្តភក្កិផ្សេងៗ
ទៀតឃើញគេមានសភាពមិនល្អក៏នាំគ្នាស្រែកសួរទៅគេថា
       "ធម្មតាឯងពូកែហែលទឹកណាស់ ចុះហេតុអ្វីបានជាថ្ងៃនេះឯងទៅជាហែលទឹកមិនទាន់គេអញ្ចឹង?"
       បុរសនោះឆ្លើយទាំងសម្លេងដង្ហក់ថា
      "មកពីធ្ងន់នឹងប្រាក់ 1000 តំឡឹង ដែលចងជាប់នឹងចង្កេះហ្នឹងណា"
       មិត្តភក្តិក៏ស្រែកបា្រប់បន្ត
      "ម៉េចក៏ឯងមិនព្រមស្រាយទម្លាក់វាចោលទៅ? "
       បុរសនោះគ្រវីក្បាលមិនព្រមឆ្លើយ មួយសន្ធុះមកមិត្តភក្តិទាំងអស់ក្រឡេកមើលទៅឃើញគេអស់ដៃអស់ជើងកំពុងលិចស្រឹមៗ
ទៅក្នុងទឹក អ្នកដែលឡើងដល់គោកមុនគេ បានស្រែកបា្រប់គេថា
      "ឯងនៅល្ងើដល់ណាទៀត! ឯងឆ្កួតនឹងប្រាក់លែងដឹងក្បាលកន្ទុយអីអស់ហើយ!!!​​ ជិតងាប់ប៉ុណ្ណឹងហើយ តើប្រាក់
នឹងវាមានប្រយោជន៏អី? "
      គេនៅតែគ្រវីក្បាលដដែល ទីបំផុតទឹកទន្លេក៏ហូរនាំទាំងរូបគេទាំងប្រាក់ទៅជាមួយតែម្តងទៅ។

កត់ត្រានៅក្នុង "លីវហឺតុងជី"

    និទានរឿងនេះចង់ដៀមដាមឲ្យមនុស្សដែលយកលុយធ្វើម្ចាស់  ព្រមទាំងផ្តល់ជាមេរៀនដល់យើងថា  អ្នកដែលជាប់ជំពាក់នឹងអ្វីម្យ៉ាងៗ
ទាំងបិទភ្នែកបិទត្រចៀក ខ្វះសតិសម្បជញ្ញៈពិចារណាឲ្យដឹងពីអ្វីដែលគួរឬមិនគួរមិនដឹងទាំងកាលៈទេសៈថាអ្វីជារឿងសំខាន់ឬមិនសំខាន់
សូម្បីតែជីវិតរបស់ខ្លួនក៏មិនចេះបែងចែក ឬជ្រើសរើសនោះឯង។  ការហ៊ានពលីជីវិតវាមានទាំងផ្នែកល្អនិងមិនល្អ  ការពុះពារពលីដើម្បី
ភាពយុត្តិធម៌ ឬដើម្បីប្រទេសជាតិទោះជាយ៉ាងណាវាជាការពលីប្រកបដោយកិត្តិយស  តែការពលីជីវិតដើម្បីលុយដោយក្កីទុច្ចរិត
អាត្មានិយម  តើវាពិតជាមានតម្លៃមែនឬ?

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017