យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ក្រឡាសំណាញ់មួយប្រឡោះ

ចេញថ្ងៃទីៈ [08-07-2014] | បើកមើលៈ 3247 | Print |



ពួកអ្នកដើរទាក់សត្វ គេតែងដឹងថា សត្វនឹងហើរមកតាមផ្លូវណា គេក៏យកសំណាញ់នោះទៅលាតសន្ធឹងចាំទាក់។
          បុរសម្នាក់ទៀតតាមសង្កេតមើល គេទាក់សត្វយ៉ាងយកចិត្តទុកដាក់បំផុត។ គេសង្កេតដឹងម្យ៉ាងថា​ពេលសត្វជាប់សំណាញ់
គេឃើញជាប់ម្តងៗតែមួយក្រឡាទេ ហេតុអីក៏ពួកទាក់សត្វវាចាក់ក្រឡាសំណាញ់ឲ្យច្រើននាំតែខាតពេលធ្វើអី?
          ពេលត្រឡប់មកផ្ទះវិញ បុរសនោះក៏រកអំបោះខ្លីៗមកធ្វើក្រឡាជារង្វង់តែមួយដាច់ៗពីគ្នាជាច្រើនវង្វង់ដើម្បីយកទៅទាក់សត្វ។​
អ្នកភូមិដែលនៅក្បែរនោះ ដើរមកឃើញដូច្នោះ នឹកឆ្ងង់ហើយសួរថា៖

          "ឯងធ្វើស្អីហ្នឹង? "

          បុរសនោះឆ្លើយ

          "អានេះខ្ញុំផលិតវាសម្រាប់យកទៅទាក់សត្វ   ព្រោះថា សត្វវានឹងជាប់សំណាញ់ម្តងតែមួយក្រឡាទេ ដូច្នោះយើងចាំបាច់
ទៅចាក់អាសំណាញ់ក្រឡាច្រើននាំតែខាតធ្វើស្អី"??

កត់ត្រានៅក្នុង" ស៊ីនចៀន"

  • សំណាញ់ត្រូវមានក្រឡាច្រើន ក្រឡានីមួយៗរបស់វា គឺជាចំនែកមួយរបស់សំណាញ់ទាំងមូលមិនអាចផ្តាច់ចេញពីគ្នាបានឡើយ។

ការដែលគេយកសំណាញ់ទៅទាក់សត្វ ឬទៅចាប់ត្រីបានវាដោយសារតែការរួមគ្នារបស់ក្រឡាច្រើន បង្កើតបានទៅជាសំណាញ់ទាំងផ្ទាំង

ដើម្បីបង្កឲ្យមានប្រសិទ្ធិភាព​ទោះបីសត្វមួយវាជាប់ក្នុងក្រឡាសំណាញ់តែមួយ ប៉ុន្តែបើពុំមានក្រឡាសំណាញ់ច្រើនរួមគ្នាទេក្រឡាតែមួយនោះ

ក៏គ្មានបានការអ្វីដែរ។ បុរសល្ងង់គិតឃើញពីគុណសម្បត្តិក្រឡាសំណាញ់មួយប្រឡោះ តែគេមិនបានយល់ពីសម្ព័ន្ធភាពរបស់ក្រឡាសំណាញ់

ទាំងអស់ទេ ការដែលមើលឃើញតែចំនុចតូចតាចមួយហើយមើលមិនឃើញពីបុព្វហេតុរួមដូច្នោះ ទោះជាខំប្រឹងពេញមួយជីវិត ក៏អ្នកមិនអាច

ចាប់អ្វីបានដែរ។

  Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017