យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

៤ ចលនាប្រកបដោយថាមពល

ចេញថ្ងៃទីៈ [07-07-2014] | បើកមើលៈ 2798 | Print |




បណ្ឌិត ចូ វីថេល

មនុស្សជាច្រើនមានអារម្មណ៍គិតអ្វីមិនចេញ ដូចជាប់ឃុំឃាំង​ ឬត្រូវកំណត់ដោយមជ្ឈដ្ឋានជុំវិញរបស់ខ្លួន។​ ប៉ុន្តែទោះជាលក្ខខណ្ឌ
មជ្ឈដ្ឋានជុំវិញរបស់អ្នកដូចម្តេចក៏ដោយ នោះគឺគ្រាន់តែជាសភាពពិតរបស់អ្នកនៅក្នុងខណៈនេះតែប៉ុណ្ណោះ ហើយសភាពពិត
របស់អ្នកនឹងចាប់ផ្តើមផ្លាស់ប្តូរនៅពេលដែលអ្នកប្រើប្រាស់ថាមពលអាថ៏កំបាំងនេះ។ 

សភាពពិតរបស់អ្នកក្នុងខណៈនេះ ឬដំណើរជីវិតរបស់អ្នកក្នុងពេលនេះ គឺជាលទ្ធផលដែលកើតពីការគិតរបស់អ្នកពីមុនមក។​
អ្វីទាំងនេះនឹងផ្លាស់ប្តូរយ៉ាងដាច់ស្រលះកាលបើអ្នកផ្លាស់ប្តូរការគិតនិងអារម្មណ៍របស់ខ្លួន។

"មនុស្សយើងអាចផ្លាស់ប្តូរខ្លួន... និងជីវិតរបស់ខ្លួនឯងបាន។ នេះគឺជាលទ្ធផលរួមនៃគ្រប់ដួងចិត្ត ដែលស្តែងចេញយ៉ាងពេញ
ទំហឹងមកពីអានុភាពនៃការគិតដ៏ត្រឹមត្រូវនិងសមរម្យ"   ​Christian D. Larson (1866-1954)

លីសា នីខូលស៍

កាលបើអ្នកចង់ផ្លាស់ប្តូរស្ថានការណ៍អ្វី អ្នកក៏ត្រូវតែប្តូរការគិតរបស់ខ្លួនឯងជាមុនសិន។ គ្រប់ពេលដែលអ្នកបើកមើលសំបុត្រ
បើអ្នកគិតរំពឹងថា នោះប្រាកដជាសំបុត្រទារលុយ តើជឿដែរទេថាអ្នកនឹងជួបអញ្ចឹងមែន។ ជារៀងរាល់ថ្ងៃ អ្នកទៅបើកប្រអប់សំបុត្រ
ទាំងក្តីភ័យខ្លាចថានឹងបានជួបតែក្រដាសទារលុយ... អ្នកមិនដែលរំពឹងអ្វីល្អៗឡើយ។ កាលបើអ្នកគិតថានឹងជួបរឿងគេទារបំណុល​
បំណុលក៏នឹងបង្ហាញខ្លួនឲ្យអ្នកបានពេញចិត្តថា ខ្លួនមិនមែនគិតផ្ដេសផ្តាសឥតប្រយោជន៍ទេ។ ជារៀងរាល់ថ្ងៃដែលអ្នកគិតរឿង
ច្រំដែលៗអំពីក្រដាសទារលុយថាហ្នឹងប្រាកដជាទារលុយមែនហើយ! ៗៗៗ...វាត្រូវតែអញ្ចឹង ព្រោះអ្នកចង់ឃើញវាណាស់នោះអី!
វាត្រូវតែនៅក្នុងហ្នឹងព្រោះច្បាប់នៃការស្រូបទាញនៅចាំបំពេញតាមការគិតរបស់អ្នក។ ហេតុនេះ អ្នកត្រូវជួយខ្លួនឯងដោយរំពឹងថា​​
គួរតែមានសែកប្រាក់នៅក្នុងហ្នឹងខ្លះផង។ 

ការរំពឹង ជាថាមពលស្រូបទាញដ៏មានអានុភាព ព្រោះវានឹងស្រូបទាញអ្វីផ្សេងៗឲ្យចូលមករកអ្នក ដូចដែល បប​ ផ្រកទ័រ និយាយថា​
"បំណងប្រាថ្នា នឹងតភ្ជាប់រូបអ្នកទៅនឹងអ្វីដែលអ្នកចង់បាននឹងរំពឹងថា​ នឹងទាក់ទាញរបស់នោះឲ្យមកនៅក្នុងជីវិតរបស់ខ្លួន"។ ហេតុនេះ
ចូររំពឹងរករបស់ណាដែលអ្នកចង់បាន​ ហើយកុំរំពឹងរបស់ណា ដែលអ្នកមិនត្រូវការ។ តើពេលនេះអ្នករំពឹងអ្វីខ្លះឬនៅ?

ជេមស៍ រេយ៍

មនុស្សភាគច្រើនចូលចិត្តមើលស្ថានការណ៍របស់ខ្លួនហើយប្រាប់ថា "ជីវិតរបស់យើងវាដូច្នេះឯង!"... តាមពិត នោះពុំមែនជីវិតរបស់
អ្នកនៅក្នុងពេលនេះទេ​តែវាជាជីវិតដែលអ្នកធ្លាប់មានពីមុនមកប៉ុណ្ណោះ​ ឧទាហរណ៍ដូចជា អ្នកមានទឹកប្រាក់មិនគ្រប់គ្រាន់ក្នុងគណនី
ប្រាក់បញ្ញើធនាគារ​ មានបញ្ហាជាមួយគូសង្សាឬសុខភាពមិនសូវល្អ... នោះពុំមែនជារឿងបច្ចុប្បន្នរបស់អ្នកទេ តែវាជារឿងដែល
សេសសល់នៅក្នុងការគិតនិងទង្វើរបស់អ្នកកាលពីពេលកន្លងមកនោះប៉ុណ្ណោះ។ យើងតែងនាំគ្នាវិលវល់ទៅលើតែរឿងដែលនៅ
សេសសល់ពីការគិតនឹងទង្វើពីមុននោះឯង។ កាលបើអ្នកមើលឃើញថា នេះជាស្ថានភាពបច្ចុប្បន្នហើយប្រើរូបភាពនេះមកកំណត់
អត្ថន័យឲ្យជីវិតខ្លួនឯង ក៏មានន័យថា អ្នកកំពុងតែកំណត់ជតាជីវិតបស់ខ្លួនឯងមិនឲ្យមានអ្វីលើសពីហ្នឹងទៀតទេនៅក្នុង
ពេលអនាគតនោះ។

"អ្វីគ្រប់យ៉ាងដែលយើងកំពុងមាន​ គឺជាលទ្ធផលពីអ្វីដែលយើងគិត"  Buddha - ព្រះពុទ្ធ  (563-483 មុនគ.ស)​

ខ្ញុំសុំចែករំលែកចំណេះដឹងពីបាឋកថារឿង "កន្រៃ្តកាត់តដើម្បីធ្វើការផ្លាស់ប្តូរកែច្នៃ" របស់បរមគ្រូ នេវីល ហ្កតដាត គាត់បានអធិប្បាយ
កាលពីសម័យឆ្នាំ1954​ ដែលលើកឡើងពីវិធីម៉្យាងដែលមានឥទ្ធពលជាខ្លាំងចំពោះជីវិតខ្ញុំ។ នេវីលបានណែនាំថា​ រាល់មុនពេលចូលគេង
ចូរគិតទៅដល់ហេតុការណ៍ដែលកើតឡើងក្នុងថ្ងៃនេះ។ ប្រសិនបើហេតុការណ៍ឬកំឡុងពេលណាមួយមិនសមស្របទៅតាមវត្ថុបំណង
របស់អ្នកទេ ចូរនឹកបង្កើតរូបភាពថ្មីនៅក្នុងចិត្តដូចម្តេចដើម្បីឲ្យហេតុការណ៍នោះកើតឡើងទៅតាមបំណងរបស់ខ្លូន។ ក្នុងខណៈពេល
ដែលអ្នកកំពុងបង្កើតរូបភាពថ្មីនោះ​បានន័យថា​ អ្នកកំពុងតែបោសសំអាតរលកសញ្ញាដែលកើតឡើងក្នុងថ្ងៃនេះ ហើយកំពុងតែបញ្ជួន
រលកសញ្ញាថ្មីសម្រាប់ថ្ងៃស្អែក។ អ្នកបានបង្កើតរូបភាពថ្មីសម្រាប់អនាគតរបស់អ្នកហើយ ពុំមានពាក្យថាយឺតពេលឬកែមិនចេញអ្វីទៀត
ឡើយ ចំពោះការផ្លាស់ប្តូររូបភាពទាំងនោះ។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017