យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សំណួរអំពីបំណងប្រាថ្នា

ចេញថ្ងៃទីៈ [28-06-2014] | បើកមើលៈ 4836 | Print |



 

 តើក្តីសុបិននោះជំរុញឲ្យយើងខំស្វះស្វែងរកដែរឬទេ?

                       

បើយើងធ្វើនូវរឿងដែលគួឲ្យចាប់អារម្មណ៍ពិតមែនក៏មិនចាំបាច់ត្រូវមានអ្វីមកជួយជំរុញដែរ

រឿងនោះនឹងអូសទាញយើងទៅដោយខ្លួនឯង។

ស្ទីវ​ ចបស៍

 

       តើអ្នកធ្លាប់ចូលវត្តឬទូហ្គេម ហើយជួបឧបករណ៍ល្បែងហៅថាឧបករណ៍វាស់កម្រិតក្តីប្រាថ្នាដែរឬទេ? ឧបករណ៍នេះ
វាស់ឲ្យដឹងថា តើវាមានភាពអណ្តែតអណ្តូងដល់កម្រិតណា ដោយមានកញ្ចក់បង្ហាញពណ៌ផ្សេងៗ មានដៃចាប់ដែលមានពន្លឺ
ភ្លើងស្រាលៗរត់មកឲ្យយើងក្តាប់បានកាន់តែយូរហើយណែនប៉ុនណា ពិន្ទុក៏កាន់តែកើនឡើងទៅតាមនោះដែរ។

        ប្រសិនបើក្តីប្រាថ្នាក្នុងសុបិនអាចវាស់បានដោយងាយស្រួលបែបនេះ នោះមុខជាល្អ ណាស់ គ្រាន់តែស៊កកាក់ចូល
ហើយក្តាប់ដៃឲ្យណែន ឳកាសនៃជោគជ័យនិងប្រកាសលទ្ធផល​ឲ្យយើងដឹងភ្លាម។ ប៉ុន្តែសម្រាប់ជីវិតពិតវាមិនងាយបែប
នេះទេ។ក្នុងសំនួរអំពីបំនងប្រាថ្នា ដែលសួរថា តើសុបិននោះមានជួយជំរុញឲ្យយើងខំស្វះស្វែងដែរឬទេ​? នេះជាសំណួរ
ដែលពិបាកឆ្លើយ។ តើយើងធ្វើដូចម្តេចទើបអាចដឹងបានថា ក្តីប្រាថ្នារបស់យើងមានទំហំធំល្មម​គ្រប់គ្រាន់សម្រាប់ឲ្យយើង
ខំប្រឹងប្រែងស្វះស្វែងតាមរកសុបិននោះ?

                                                           ចង់គឺអាច

       បំណងប្រាថ្នាជាកត្តាផ្សំដ៏សំខាន់សម្រាប់អ្នកដែលចង់សម្រេចក្តីសុបិន។ ហេតុអ្វីក៏ដូច្នេះ?​ ព្រោះវាជាចំនុនចាប់ផ្តើមនៃ
ជោគជ័យគ្រប់យ៉ាង។​​ ខ្ញុំមិនធ្លាប់ឃើញនរណាម្នាក់ ទោះជានៅទីណា ពេលណាដែលទទួលជោគជ័យលើរឿងសំខាន់ៗ
ដោយគ្មានស្រមោលបំណង ប្រាថ្នាបន្តិចបន្តួចនោះឡើយ។ បំណងប្រាថ្នានឹងធ្វើឲ្យកើតថាមពលជួយជំរុញឲ្យសុបិនមាន
លទ្ធភាពទៅរួច។ អ្នកអាចសួរបន្តទៀតថា​ អញ្ចឹង "តើវាយ៉ាងម៉េច?" ខ្ញុំនឹងឆ្លើយវិញថា"រឿងនេះយើងបាននិយាយរួចហើយ
តើ ក្នុងជំពូកមុននោះ? "​ព្រោះមានមនុស្សជាច្រើនប្រាប់ថា បំណងប្រាថ្នាគឺជាអ្វីៗគ្រប់យ៉ាងនៃសុបិន តែសម្តីនេះមិនមែនជា
ការពិតទេ។ មានត្រឹមតែបំណងប្រាថ្នាមិនគ្រប់គ្រាន់នឹងធ្វើឲ្យសុបិនទទួលជោគជ័យទេ។​ សំណួរអំពីបំណងប្រាថ្នា តែជា
សំណួរមួយក្នុងបណ្តា 10​ សំណួរដែលយើងត្រូវឆ្លើយដើម្បីធានាដល់ជោគជ័យរបស់យើង ឬអាចនិយាយបានថា បើយើង
មិនអាច​​ឆ្លើយនឹងសំណួរមួយនេះឲ្យបានច្បាស់លាស់ទេយើងនឹងអាចអស់ថាមពលមុននឹងទៅដល់ត្រើយនៃសុបិន។
វិថីឆ្ពោះទៅរកសុបិននោះសុទ្ធតែឧបសគ្គ បញ្ហា​ នឹងក្តីខកបំណង។ សំណាងមិនល្អដែលមនុស្សជាច្រើនជួបឧបសគ្គច្រើន
ពេក ធ្វើឲ្យអសើថាមពលនៅលើវិថីនោះ ទើបនេះជាមូលហេតុដែលថាបំណងប្រាថ្នាគឺជារឿងសំខាន់។ វាធ្វើឲ្យសុបិន
នោះនៅតែមានជីវិតទោះស្ថិតនៅក្នុងស្ថានភាពលំបាកលំបិន វាជាអ្វីដែលផ្តល់កម្លាំងចិត្តដល់យើង។ សូរេន កឺកហ្កាដ
ទស្សនវិទូជាតិដាណាម៉ាកបាននិយាយថា "ប្រសិនបើខ្ញុំអាចអធិដ្ឋានអ្វីក៏បាន ខ្ញុំនឹងមិនសុំអំណាចបច្ចទ្រព្យសម្បត្តិអ្វីទេ ខ្ញុំសុំ
ត្រឹមតែបំណងប្រាថ្នាក្នុងការសម្រេចជោគជ័យ និងកែវភ្នែកដែលអាចមើលឃើញជោគជ័យនោះ ប្រសិនបើយើងរីករាយ
ជាមួយក្តីអស់សង្ឃឹម ភាពដែលអាចទៅរួចក៏គ្មានថ្ងៃកើតឡើងបានដែរ "។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

បំណងប្រាថ្នាជាកត្តាផ្សំដ៏សំខាន់សម្រាប់អ្នកដែលចង់សម្រេចក្តីសុបិន ហេតុអ្វីក៏ដូច្នេះ?ព្រោះវាជាចំនុនចាប់ផ្តើមនៃជោគជ័យគ្រប់យ៉ាង។

                                                      អំណាចនៃបំណងប្រាថ្នា

        តើបំណងប្រាថ្នាជាអ្វី?  វាជាមហិច្ឆតាម្យ៉ាងដែលមិនត្រឹមតែផ្តល់ឲ្យនូវថាមពលនិងការខំប្រឹងប្រែងក្នុងបច្ចុប្បន្នប៉ុណ្ណោ
ទេតែវាផ្តល់ថាមពលដែល   យើងត្រូវការសម្រាប់អនាគតផង ដែរ។​  វាប្រៀបដូចជាប្រភពថាមពលសំខាន់សម្រាប់ដេញតាម
សុបិនរបស់យើង។ វិល ហបស៍ អនកនិពន្ធអត្ថបទកាសែតបាននិយាយ "មិនថាយើងជានរណា នៅទីណា ចាស់ឬក្មេង
បំណងប្រាថ្នានឹងដាស់រន្ថើនយើងពីព្រលឹមឲ្យក្រោកពីដំណេក ព្រោះមានអ្វីដែលយើងចង់ធ្វើ អ្វីដែលយើងចង់ជឿ ឬមានអ្វី
ដែលយើងធ្វើបានល្អកំពុងរង់ចាំ មានអ្វីដែលធំធេងហួសពីយើង យើងទ្រាំស្ទើរតែមិនបានដើម្បីភ្ញាក់ឡើងមកធ្វើវាសាជាថ្មី។
បើយើងសរុបឲ្យងាយយល់បំផុតគឺ បំណងប្រាថ្នាធ្វើឲ្យកើតរបស់សំខាន់បីយ៉ាងដូចខាងក្រោម៖

១ .បំណងប្រាថ្នាជួយរុញច្រានឲ្យយើងឆ្លងផុតទុក្ខលំបាកបាន

        ពេលណាក៏ដោយដែលយើងព្យយាមធ្វើរឿងដ៏សំខាន់ឲ្យសម្រច យើងត្រូវតែប្រឈមមុខនឹងឧបសគ្គដែលបំណង​
ប្រាថ្នានឹងជួយឲ្យយើងឆ្លងកាត់វាបានសម្រេច។​​  កាលពីខែកក្តដា​ ឆ្នាំ 2007  ខ្ញុំបានទៅធ្វើបាឋកថានៅក្រុមហ៊ុន
ម៉ាក់ស៊ីម៉ា កូប៊ល ខនសាល់ធិង នៅក្រុង យ៉ូហាណិសស្បឺក អាហ្រ្វិកខាងត្បូង។ ទោះបីជាការធ្វើដំណើរទៅកាន់ យ៉ូហាណិស
ស្បឺក ត្រូវប្រើពេល វែងតែការប្រជុំលើកនេះពិតជាបទពិសោធមួយដ៏គួរឲ្យរីករាយនិងចង់ចាំបំផុត។ លុះស្អែកឡើងបន្ទាប់ពី
ចប់កិច្ចប្រជុំហើយ ខ្ញុំមានឳកាសជជែកលេងជាមួយអ្នករៀបចំកម្មវិធីគឺ ថាលីតា ប៊យឃុតសូ ថ្នាក់នាំក្រុមហ៊ុនដែលមាន
បទពិសោធផ្នែកអភិវឌ្ឍធនធានមនុស្សដល់ទៅ 10 ឆ្នាំ ដែលជាអ្នកត្រូវទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីលើកនេះ។ ក្នុង
អំឡុងពេលសន្ទនាគ្នានាងបានលើកឡើងជាច្រើនដងថា " សុបិនក្លាយជាការពិត "។ ពេលខ្ញុំស្នើសុំឲ្យនាងអធិប្បាយ នាងក៏
ចាប់ផ្តើម រៀបរាប់ថា កាលពីឆ្នាំមុននាងបានលើកសំណើក្នុងការអភិវឌ្ឍ និងពង្រឹងភាពជាអ្នកដឹកនាំសម័យថ្មីដល់ក្រុមហ៊ុន
គឺការចាត់ប្រជុំអ្នកដឹកនាំថ្នាក់អន្តរជាតិ។

       "ខ្ញុំសម្រេចចិត្តក្នុងឆ្នាំ 2006 " ​នាងរៀបរាប់ "ក្នុងមួយឆ្នាំៗខ្ញុំនឹងធ្វើនូវអ្វីដែលអស្ចារ្យឲ្យបានមួយមុខ ដែលមិនត្រឹមតែធ្វើ
ឲ្យរូបខ្ញុំម្នាក់ឯងរីកចម្រើនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យមនុស្សក្នុងប្រទេសខ្ញុំរីកចម្រើនផងដែរ… ពាក្យថាអស្ចារ្យរបស់ខ្ញុំ
នេះមានន័យដូចម្តេច? សម្រាប់ខ្ញុំ វាជារឿងដែលខ្លួនឯងជឿថាមិនអាចទៅរួច ថែមទាំងមានការប្រថុយខ្ពស់។​ លោក
បណ្ឌិត ម៉ាក្សវេល​ការណ៏ដែលយើងអញ្ជើញលោកមកចូលរួមក្នុងកិច្ចប្រជុំនៅអហ្រ្វិកលើកនេះនោះគឺជារឿងដ៏អស្ចារ្យបំផុត
ប្រចាំឆ្នាំ 2007 របស់ខ្ញុំហើយ។ ខ្ញុំបានប្តេជា្ញចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងធ្វើរឿងនេះឲ្យខានតែបាន "

        នាងបានរៀបរាប់ពីឧបសគ្គទាំងឡាយ​ដែលខ្លួនត្រូវពុះពារដើម្បីរៀបចំកិច្ចប្រជុំលើកនេះ រាប់តាំងពីការយកឈ្នះចិត្ត
ចៅហ្វាយអំពីគំនិតនេះ (នាងទទួលអនុញ្ញាតពីចៅហ្វាយដោយមានលក្ខខណ្ឌថា នាងត្រូវសងការបង់ខាតដល់ក្រុមហ៊ុនប្រសិន
បើកិច្ចប្រជុំលើកនេះបរាជ័យ) និងត្រូវយកឈ្នះមិត្តរួមការងារដែលមិនយល់ស្របនឹងរឿងនេះ។​ ពេលនាងមិនអាចរកអ្នក
គាំទ្របាននាងក៏នៅតែមិនព្រមចុះចាញ់។​ ក្តីប្រាថ្នារបស់នាងបាននាំនាងឆ្លងកាត់ឧបសគ្គនានារហូតទទួលជ័យជម្នះនៅទីបំផុត។

       "មុនពេលប្រជុំនរណាក៏ដឹងដែរថា ការរៀបចំលើកនេះពិតជាមានសារៈសំខាន់ចំពោះខ្ញុំនិងក្រុមហ៊ុនដូចម្តេចខ្លះ" លីតា
រៀបរាប់  "មានតែប៉ុន្មាននាក់ប៉ុណ្ណោះដែលយល់ថាការប្រជុំលើកនេះគ្មានសារៈសំខាន់ចំពោះខ្លួននិងក្រុមហ៊ុន​ តែនៅពេល
ចប់ប្រជុំ មានមនុស្សជាច្រើនចង់បបួលមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃទៀតក្នុងក្រុមហ៊ុនឲ្យមកចូលរួម។ មានមនុស្ស
ជាច្រើនចង់ឲ្យកិច្ចប្រជុំនេះបន្តបានមួយថ្ងៃទៀត ហើយក៏មានច្រើននាក់ទៀតចង់ឲ្យមានការរៀបចំកិច្ចប្រជុំបែបនេះនៅ
ពេលខាងមុខដ៏ខ្លីទៀតផង។ មនុស្សជាច្រើនវាយតម្លៃបទពិសោធដែលទទួលបានពីកិច្ចប្រជុំលើកនេះយ៉ាងខ្លីៗថា
"អស្ចារ្យណាស់! "។ ការធ្វើដំណើររបស់ខ្ញុំពិតជាវែងឆ្ងាយខ្លាំងណាស់ តែអ្វីដែលទទួលបាននៅទីបញ្ចប់ពិតជាមិនអាចវាយ
តម្លៃបានទេ គឺសុបិនដែលក្លាយជាការពិតរបស់ខ្ញុំ!

       កត្តាជំរុញទឹកចិត្តដ៏ខ្លាំងក្លាបំផុតសម្រាប់សុបិននីមួយៗ គឺចំនុចចាប់ផ្តើមរបស់វា។ យើងម្នាក់ៗសុទ្ធតែមានបទពិសោធគួរ
ឲ្យរំភើបនៅពេលសុបិននោះកើតឡើង។​ យើងមើលឃើញពីលទ្ធភាពដែលអាចទៅរួច យើងរំជើបរំជួលថា តើវានឹងចេញ
លទ្ធផលដូចម្តេច យើងមើលឃើញអនាគតដ៏ភ្លឺត្រចះត្រចង់ ហើយមានក្តីសុខពីកម្លំាងចិត្តរបស់មិត្តភក្តិដែលចង់ឃើញយើង
ទទួលជោគជ័យ យើងចាប់ផ្តើមសុបិន​ ហើយយើងក៏ដឹងបានឆាប់រហ័សថា ដើម្បីធ្វើដំណើរដោយកម្លាំងចិត្តឆ្ពោះទៅរក
សុបិនដែលនឹងក្លាយជាការពិតនេះ​ យើងត្រូវចុះទុន ចុះកម្លាំងកាយចិត្តច្រើនមហាសាលខ្លាំងណាស់ ប្រៀបដូចឪពុកម្តាយ
ដែលទើបនឹងមានកួនថ្មីថ្មោងរកឃើញថា ការចិញ្ចឹមកូន ពិតជាលំបាកជាងការមានកូនឆ្ងាយណាស់។

 

ដើម្បីធ្វើដំណើរដោយកម្លាំងចិត្តឆ្ពោះទៅរកសុបិនដែលនឹងក្លាយជាការពិតនេះ​ យើងត្រូវចុះទុន ចុះកម្លាំងកាយចិត្ត

ច្រើនមហាសាលខ្លាំងណាស់។

  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017