យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើអ្នកមានចំនុចខ្លាំងសម្រាប់ជោគជ័យហើយឬនៅ?

ចេញថ្ងៃទីៈ [25-06-2014] | បើកមើលៈ 3419 | Print |




តើអ្នកមានចំនុចខ្លាំងសម្រាប់ជោគជ័យហើយឬនៅ?

ដូច្នោះការណ៏ដែលអាចទទួលជោគជ័យត្រូវមានអ្វីខ្លះ? តើរូបអ្នកនិងខ្ញុំមានឳកាសទៅជាបែបនោះបានដែរឬទេ? តើអ្នកណាក៏អាចទទូល

ជោគជ័យមែនទេ? ហើយតើភាពពូកែនិងចូលមកបំពេញតូនាទីលើរឿងអ្វីខ្លះ? ខ្ញុំផ្ទាល់ជឿថា៖

        . មនុស្សគ្រប់រូបសុទ្ធតែមានចំនុចខ្លាំងគ្រប់ៗគ្នា

                ទោះបីមនុស្សយើងមានទេពកោសល្យមិនស្មើគ្នា តែយើងម្នាក់ៗសុទ្ធតែមានសម្បទារៀងៗខ្លួន​ ទោះបីអ្នកខ្លះហាក់បីដូចជា

មានសម្បទាពិសេសច្រើនយ៉ាង ឯពួកយើងភាគច្រើន មានសម្បទាតិចតួចជាង តែចូលដឹងថា យើងគ្រប់គ្នាតែងមានអ្វីម្យ៉ាងដែល

ខ្លួនឯងធ្វើបានល្អ។

              ម៉ាខាស់ ប័កគិងហែម និង ដូណាល់ អូ គ្លិហ្វតុន បញ្ជាក់នៅក្នុងសៀវភៅរាវរកចំនុចខ្លាំង (Now, Discover Your Strengths)

របស់គេថា មនុស្សម្នាក់ៗអាចធ្វើអ្វីម្យ៉ាង បានល្អជាងមនុស្សមួយម៉ឺននាក់ទៀតធ្វើ។​ អ្នកទាំងពីបានការពារអំណះអំណាងនេះ

ដោយការសិក្សាស្រាវជ្រាវមួយដ៏គួរឲ្យជឿបាន។ អ្នកនិពន្ធទាំងពីរនាក់នេះហៅរឿងនេះថា ចំនុចខ្លាំង ឬ Strength Zone  បន្ទាប់មក

ក៏បំផុសឲ្យមនុស្សគ្រប់គ្នារកចំនុចខ្លាំងរបស់ខ្លួនឲ្យឃើញហើយយកមកប្រើឲ្យកើតប្រយោជន៏ច្រើនបំផុត។ ដូច្នោះមិនថាអ្នកស្គាល់ពី

ភាពពូកែរបស់ខ្លួនឬមិនស្គាល់ មិនថាអ្នកមានអារម្មណ៏ដូចម្តេចចំពោះខ្លួនឯង ឬធ្លាប់ទទួលជោគជ័យមកពីមុនហើយក៏ ដោយ

អ្នកតែងតែមានសម្បទានៅក្នុងខ្លួន ហើយអាចអភិវឌ្ឍសម្បទានោះបាន។

       ២.ចូរអភិវឌ្ឍចំនុចខ្លាំងដែលខ្លួនមាន

       ​​​   ​ ពុំមែនអភិវឌ្ឍតែចំនុចខ្លាំងដែលខ្លួនគ្មាន តែដោយចង់ធ្វើនោះទេ

              បើខ្ញុំសួរអ្នកថា តើអ្នកណារីកចម្រើនជាង រវាងមនុស្សដែលពឹងសម្បទាតែម្យ៉ាង និង មនុស្សដែលស្គាល់សម្បទារបស់ខ្លួនឯង

ហើយអភិវឌ្ឍវាឲ្យកាន់តែប្រសើរឡើង? ចម្លើយពិតជាឃើញយ៉ាងច្បាស់បើអញ្ចឹងខ្ញុំសូមសួរអ្នកថា ហេតុអ្វីមនុស្សភាគច្រើននាំគ្នាចំនាយ

ពេលដ៏ច្រើនយកចិត្តទុកដាក់ទៅលើការកែលម្អអំពីគុណវិបត្តិរបស់មនុស្សច្រើនម៉្លេះ?

                ក្នុងការអធិប្បាយរបស់ខ្ញុំ រឿងមួយដែលខ្ញុំបង្រៀនគេគ្រប់គ្នាគឺ ចូលឈប់កែលម្អ ចំនុចខ្សោយ ហើយងាកមកចាប់ផ្តើម

អភិវឌ្ឍចំនុចខ្លាំង របស់ខ្លួនវិញ (ឈប់កែលម្អក្នុងទីនេះសំដៅ ទៅលើ សមត្ថភាពដែលមិនត្រូវជំនាញ ពុំមែនឈប់កែលម្អទស្សនគតិ

និងបុគ្គលិកលក្ខណៈទេ ព្រោះរឿងទាំងនេះយើងចាំបាច់ត្រូវតែកែលម្អជាប្រចាំ)។ រយៈពេលកន្លងមកខ្ញុំតែងសង្កេតមើល ឃើញថា

មនុស្សយើង បង្កើនសមត្ថភាពក្នុងរឿងអ្វីមួយបានត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ (ពិន្ទុគិតចាប់ផ្តើមពី1 រហូតដល់ខ្ពស់បំផុត 10)​ ឧទាហរណ៏ថា

បើអ្នកមានសមត្ថភាពពិសេសក្នុងរឿងមួយស្មើ និង 4 ពិន្ទុ​​​​​​ លុះពេលអ្នកធ្វើឲ្យប្រាកដប្រជា អ្នកអាចបង្កើនសមត្ថភាពក្នុងរឿងនេះបាន

6 ពិន្ទុ។ និយាយឲ្យងាយគឺអ្នកឈានចេញពីកម្រិតដែលទាបជាងមាត្រដ្ឋានបន្តិចបន្តួច ឡើងទៅក្នុងកំរិត ខ្ពស់ជាងមាត្រដ្ឋានបានបន្តិច

បន្តួច។ ប៉ុន្តែឧបមាបើអ្នកឃើញថាខ្លួនឯងធ្វើអ្វីមួយបាន 7​ពិន្ទុ បង្ហាញថា អ្នកមានឳកាសនឹងបានពិន្ទុ 9 ឬអាចដល់​10 ផងក៏មាន (បើរឿង

នោះវាត្រូវចំនុចខ្លាំង បំផុតរបស់អ្នក គួបផ្សំនឹងការខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ) ជួយឲ្យអ្នកអភិវឌ្ឍឡើងពី 1​ ក្នុង 10000 នាក់ដែលធ្វើ

រឿងបែបនោះបាន... គឺ 1​ ក្នុងចំនោម 10000 នាក់​ ដែលធ្វើរឿងបែបនោះ បាន។ ប្រការដែលទៅជាបែបនោះបានលុះត្រាតែអ្នក

ត្រូវធ្វើអ្វីដែលចាំបាច់ផ្សេងៗទៀតដើម្បី​ បង្កើនសមត្ថភាពឲ្យដល់ចំនុចខ្ពស់បំផុត។

       ៣.​ អ្នកណាក៏សុទ្ធតែអាចសម្រេចចិត្តអភិវឌ្ឍសម្បទាឲ្យខ្ពស់ឡើងបាន

              មុននេះមានសំនួរមួយដែលនៅមិនទាន់ដាច់ស្រេច តើជារឿងអ្វីទៅ?...គឺរឿងដែល ភីទ័រ ដ្រ័កគ័រ និយាយថា វាជារឿងចាំបាច់

ណាស់ក្នុងការប្តូរសម្បទាឲ្យក្លាយជាថ្វីដៃដ៏មានប្រសិទ្ធភាព ចម្លើយនៅលើការសម្រេចចិត្តរបស់អ្នកនោះឯង។ ក្រៅពីសម្បទារបស់អ្នក

ការសម្រេចចិត្តលើរឿងសំខាន់ៗនឹងធ្វើឲ្យអ្នកខុសប្លែកពីអ្នកដទៃដែលមានដែលមានសម្បទាតែ ម្យ៉ាង។ វិល្លៀម ជេនិង ប្រៃអាន់

ជាវាគ្មិន ជាមេធាវី និងជាអ្នដឹកនាំផ្នែកនយោបាយបាននិយាយថា "ជោគវាសនាពុំមែនសំខាន់នៅលើឳកាសនោះទេ តែសំខាន់លើការ

សម្រេចចិត្តចាប់ផ្តើម ប្រតិបត្តិឲ្យបានសម្រេច"។

                "ក្រៅពីភាពពូកែរបស់អ្នក ការសម្រេចចិត្តលើរឿងសំខាន់ៗ​​ នឹងធ្វើឲ្យអ្នកខុសប្លែកពីអ្នកដទៃដែលមានសម្បទាតែម្យ៉ាង"

        ខ្ញុំរកឃើញការសម្រេចចិត្តលើរឿងសំខាន់ៗ 13 យ៉ាងដែលធ្វើឲ្យសម្បទារបស់អ្នកអាច កើនឡើងដល់ចំនុចខ្ពស់បំផុតមានដូចជា៖

  1. ភាពជឿកជាក់ ជួយលើកកម្ពស់ភាពពូកែរបស់អ្នក
  2. ជំនុកចិត្ត​ ជួយជម្រុញភាពពូកែរបស់អ្នក
  3. ការចាប់ផ្តើមប្រតិបត្តិ ជួយឲ្យភាពពូកែរបស់អ្នកបានធ្វើការ
  4. ការមានគោលដៅជាក់លាក់ ជួយកំណត់ទិសដៅដល់ភាពពូកែរបស់អ្នក
  5. ការត្រៀមខ្លួន ជួយឲ្យភាពពូកែស្ថិតនៅចំតំណែងល្អ
  6. ការហ្វឹកហាត់ ជួយឲ្យភាពពូកែរបស់អ្នកកាន់តែមុតស្រួច
  7. ការមិនចុះញ៉ម ជួយរក្សាភាពពូកែរបស់អ្នកឲ្យនៅគង់វង្សបន្តទៅមុខ
  8. សេចក្តីក្លាហាន ជួយសាកពិសោធពីភាពពូកែរបស់អ្នក
  9. ការស្ទះស្វែងរៀនសូត្រ ជួយឲ្យភាពពូកែរបស់អ្នកកាន់តែទូលំទូលាយ
  10. អត្តចរិតល្អ ជួយការពារភាពពូកែរបស់អ្នក
  11. សម្ពន្ធភាពជាមួយអ្នកដទៃ មានឥទ្ធិពលចំពោះភាពពូកែរបស់អ្នក
  12. ការទទួលខុសត្រូវ ជួយឲ្យភាពពូកែរបស់អ្នករឹងមាំកាន់តែខ្លាំង
  13. ការធ្វើការជាធីមវើក ជួយបង្កើនភាពពូកែរបស់អ្នកទេ្វដង។

        សូមសម្រេចចិត្តប្រតិបត្តិតាមវិធីទាំងនេះសាកល្បងលមើល នោះអ្នកនឹង ក្លាយជាមនុស្សដែលមានអ្វីៗលើសពីភាពត្រឹមតែពូកែ។

បើមានតែភាពពូកែ អ្នកនឹងឯកោ តែបើមានលើស​ពីភាពពូកែ អ្នកនឹងក្លាយជាមនុស្សលេចធ្លោ។

អត្ថបទនេះមានក្នុងសៀវភៅ ៖

កូដសៀវភៅ:05

អាញស្តាញ ប្រវត្តិនិងបញ្ញាញាណ

ពណ៌នាខ្លីៗ ៖

អាញស្តាញ មើលឃើញបានយ៉ាងស៊ីជម្រៅទៅក្នុងធម្មជាតិ ដែលមនុស្សទូទៅ អាច​មើល​ឃើញ​ត្រឹម​តែ​សើៗ
​ប៉ុណ្ណោះ។ ទស្សនៈរបស់ អាញស្តាញ មានលក្ខណៈស៊ីជម្រៅស្របតាមបែបបទធម្មជាតិ សាសនា ដំ​ណើរ​ជីវិត
និង​ទម្រង់​ការ​ងារ​សម័យ​ថ្មី ដែល​មាន​សារៈ​សំខាន់​គួរ​ឲ្យ​សិក្សា​រៀន​សូត្រ​ជា​ខ្លាំង។  

ខ្លឹមសារក្នុងសៀវភៅនេះអានបន្ត ...

កូដសៀវភៅ:106

ត្រឹមតែពូកែមិនគ្រប់គ្រាន់ទេ

ពណ៌នាខ្លីៗ ៖

        នាសម័យបច្ចុប្បន្ននេះ យើងតែងដឹងឮជាប្រចាំថា គ្រប់វិស័យផ្សេងៗសុទ្ធតែទាមទារចង់បានមនុស្សមានសម្បទា​​ មានសមត្ថភាព។​

បុគ្គលប្រភេទនេះអាចគិតនិងដោះស្រាយបញ្ហាឬចាត់ចែងស្ថានការណ៏ផ្សេងៗបានដោយងាយស្រួល។ សម្រាប់ពួកគេទាំងនោះ រឿង

លំបាកក៏នឹងក្លាយជាងាយស្រួលអានបន្ត ...

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017