យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខ្ញុំស្ទើរតែរស់មិនដល់ព្រឹកស្អែក

ចេញថ្ងៃទីៈ [30-04-2014] | បើកមើលៈ 3819 | Print |



ចេ ស៊ី ផិននីយ៍ - J. C. PENNEY

         [កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩០២ យុវជនម្នាក់មានប្រាក់សុទ្ធជាដើមទុនតែ ៥០០ ដុល្លារ តែមានការតាំងចិត្តដូចជា

មានមួយលានអញ្ចឹង។ គេបានបើកហាងលក់ទំនិញចាប់ហួយនៅក្រុង ខេមើរ័រ រដ្ឋវ៉ាយអូមិង ជាស្រុកតូចដែលមានពលរដ្ឋ

ប្រហែលមួយពាន់នាក់នៅតាមផ្លូវដែលសម័យមួយធ្លាប់ជាទឹកដីប្រយុទ្ធគ្នារវាងជនជាតិអាមេរិកនឹងពួកឥណ្ឌាស្បែកក្រហម

និងជាស្រុកដែលបង្កើតឡើងពីបេសកកម្មរបស់ ល្វីស៍ និង ក្លាក។ យុវជននេះនិងប្រពន្ធរបស់គេនៅក្រោមពីតានដ៏ទាបរបស់

ហាង ប្រើកេសទំនិញធំៗធ្វើជាតុ និងកេសតូចៗធ្វើជាកៅអី។ ប្រពន្ធរបស់គេរំកូនដោយក្រណាត់ភូយទុកឲ្យដេកនៅក្រោម

តុគិតលុយ ហើយឈរជួយលក់ទំនិញឲ្យប្តី។ បច្ចុប្បន្នហាងលក់ចាប់ហួយមានសាខាច្រើនបំផុតលើលោក គឺ ហាង ចេ ស៊ី

ផិននីយ៍ ពោលគឺមានជាង ៦០០ កន្លែងនៅគ្រប់រដ្ឋនៃអាមេរិក។ កាលពីពេលថ្មីៗនេះ ខ្ញុំបានបរិភោគអាហារពេលល្ងាចជាមួយ

ផិននីយ៍ ហើយក្នុងឱកាសនេះ គេនិយាយឲ្យខ្ញុំស្តាប់ពីរឿងចម្លែកបំផុតក្នុងពេលមួយនៃជីវិតឲ្យខ្ញុំស្តាប់ ]

         ច្រើនឆ្នាំមកហើយខ្ញុំបានប្រឈមនឹងហេតុការណ៍អាក្រក់បំផុតមួយ ធ្វើឲ្យខ្ញុំកើតទុក្ខនិងអស់កម្លាំងចិត្ត។

ទុក្ខរបស់ខ្ញុំមិនទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុន ចេ ស៊ី ផិននីយ៍ អ្វីទេ ព្រោះមុខជំនួញរបស់ក្រុមហ៊ុននេះរឹងមាំនិងប្រព្រឹត្ត

ទៅដោយរលូន  តែកើតមកពីខ្ញុំបានសម្រេចចិត្តខុសទៅលើរឿងមួយ។ រឿងនេះកើតឡើងពេលមុនសម័យសេដ្ឋកិច្ចធ្លាក់ចុះ

ក្នុងឆ្នាំ ១៩២៩ បន្តិច។ ខ្ញុំត្រូវបានក្រុមប្រឹក្សាស្តីបន្ទោស ទាំងដែលការពិតទៅកំហុសនេះខ្ខុំមិនចាំបាច់ទទួលខុសត្រូវទេ 

តែវាជាហេតុធ្វើឲ្យខ្ញុំកើតទុក្ខរហូតដល់ដេកមិនលក់ ហើយទីបំផុតក្លាយជាជំងឺកន្ទួលរមាស់ពងបែកពេញខ្លួន។ ខ្ញុំទៅព្យាបាល

នឹងលោកគ្រូពេទ្យ អេកហ្កឹលស្តុន ដែលធ្លាប់ជាមិត្តកាលរៀននៅមន្ទីរពេទ្យក្រុង ប័តថឹល ក្រិក រដ្ឋមីឈីហ្កិន។ គេប្រាប់ឲ្យខ្ញុំ

អង្គុយស្ងៀមមួយកន្លែង ព្រោះខ្ញុំស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរទៅហើយ។

         ការព្យាបាលមិនបានសម្រេចអ្វីឡើយ  តែខ្ញុំបែរជាល្ហិតល្ហៃកាន់តែខ្លាំងរាងរាល់ថ្ងៃ។ ខ្ញុំក្លាយជាមនុស្សសរសៃប្រសាទ

និងគ្មានកម្លាំងកំហែង ចំណែកចិត្តក៏ពោរពេញដោយអារម្មណ៍បាក់ទឹកចិត្តនិងអស់សង្ឃឹមរង់ចាំតែថ្ងៃស្លាប់ ហើយហាក់បីដូចជា

គ្មានរំពឹងអ្វីដែលថាខ្ញុំនឹងមានជីវិតរស់នៅតទៅទៀតទេ។ ខ្ញុំមានអារម្មណ៍ដូចជាក្នុងលោកនេះគ្មានមិត្តណាម្នាក់ទេ។ ឯកូនប្រពន្ធ

របស់ខ្ញុំហាក់ដូចជាសុទ្ធតែបោះបង់ខ្ញុំចោលអស់ហើយ។​

         យប់មួយលោកគ្រូពេទ្យ អេក ហ្កឹលស្តុន ឲ្យខ្ញុំលេបថ្នាំងងុយដេក តែខ្ញុំដេកលក់បានមិនយូរប៉ុន្មានក៏ភ្ញាក់ និងភ្ញាក់ឡើង

ដោយអារម្មណ៍ដែលពោរពេញដោយជំនឿជាក់ថាខ្ញុំប្រហែលជាមិនអាចមានជីវិតរស់នៅឆ្លងផុតយប់នេះទេ។ ខ្ញុំក្រោកពីលើគ្រែ

រួចដើរតម្រង់ទៅតុ សរសេសំបុត្រលាប្រពន្ធកូនប្រុសតែម្នាក់គត់របស់ខ្ញុំ និងសរសេរប្រាប់ថា ខ្ញុំគ្មានសង្ឃឹមថានឹងមានជីវិតដល់

ថ្ងៃរះនេះទេ។

         បន្ទាប់មកខ្ញុំក៏ដេកទៅវិញទៅ ពេលព្រឹកភ្ញាក់ឡើងមកខ្ញុំចម្លែកចិត្តណាស់ដែលខ្ញុំនៅតែមានជីវិត។ ខ្ញុំដើរចុះទៅជាន់ក្រោម

បានឮសំឡេងសូត្រធម៌នៅក្នុងបន្ទប់តូចៗនៃមន្ទីពេទ្យដែលគេប្រើសម្រាប់ជាកន្លែងសូត្រធម៌រាល់ព្រឹក។ ខ្ញុំនៅចាំវគ្គមួយនៃបទ

សូត្រធម៌នោះនៅឡើយគឺ "ព្រះជាម្ចាស់នឹងថែរក្សាការពារអ្នក" ខ្ញុំដើរទៅបន្ទប់សូត្រធម៌ អង្គុយស្តាប់បទសូត្រ ព្រមទាំងពាក្យ

អធិដ្ឋាន និងការអានគម្ពីរដោយបេះដូងហត់នឿយទន់ល្ហិតល្ហៃ។

         តែមួយរំពេចនោះស្រាប់តែមានរឿងចម្លែកកើតឡើង។ គឺជាបាតុភូតមួយដែលខ្ញុំមិនអាចពន្យល់បានថាកើតឡើងដូចម្តេច។

ខ្ញុំដឹងតែថាមានអារម្មណ៍ដូចជាខ្ញុំត្រូវគេនាំចេញពីគុកងងឹតទៅរកពន្លឺចែងចាំងនិងកក់ក្តៅ ឬជាអារម្មណ៍ដែលហាក់ដូចជាខ្ញុំត្រូវ

បាននាំចេញពីឋាននរកទៅរកឋានសួគ៌ដូច្នោះដែរ។ ខ្ញុំចាប់ផ្តើមដឹងពីអភិនីហាររបស់ព្រះជាម្ចាស់លើកដំបូងក្នុងជីវិតថា ព្រះអង្គ

អាចជួយខ្ញុំបាន។ វាជាកំហុសរបស់ខ្ញុំផ្ទាល់ដែលមិនបាននឹកគិតដល់ព្រះអង្គពេលខ្ញុំមានទុក្ខ ព្រោះព្រះអង្គនឹងព្រមផ្តល់សេចក្តី

មេត្តាប្រោសប្រណីដល់ខ្ញុំជានិច្ច។

         ចាប់តាំងពីពេលនោះមក ជីវិតខ្ញុំប្រាសចាកទុក្ខនឹងរឿងអ្វីទាំងអស់។ ពេលនេះខ្ញុំមានអាយុ ៧១ ឆ្នាំហើយ តែពេលវេលា

ដែលមានភាពសំខាន់បំផុតក្នុងជីវិតខ្ញុំគឺ ២០ នាទី ដែលខ្ញុំបានចំណាយនៅក្នុងបន្ទប់សូត្រធម៌នាពេលព្រឹកថ្ងៃនោះ ហើយស្តាប់

ព្រះធម៌ "ព្រះជាម្ចាស់នឹងថែរក្សាការពារអ្នក"​។

         ចេ ស៊ី ផិននីយ៍ យកឈ្នះទុក្ខបានភ្លាមៗ ព្រោះគេបានរកឃើញវិធីយកឈ្នះលើសេចក្តីទុក្ខដ៏អស្ចារ្យមួយ។


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017