យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីបំបាត់ទុក្ខ ៥ យ៉ាងរបស់ខ្ញុំ

ចេញថ្ងៃទីៈ [30-04-2014] | បើកមើលៈ 4723 | Print |



ស. វិល្លៀម ឡៃអន - Professor WILLIAM LYON PHELPS

         [នារសៀលថ្ងៃមួយ ខ្ញុំមានកិត្តិយសបាននិយាយនឹង វិល្លៀម ឡៃអន ហ្វេលព្ស៍ នៃមហាវិទ្យាល័យយេល មុននឹងគាត់ទទួល

មរណភាព។ ខាងក្រោមនេះគឺវិធី ៥ យ៉ាងដែលគាត់ប្រើបំបាត់ទុក្ខ ខ្ញុំបានកត់ត្រាទុកនៅរវាងពេលសម្ភាស ដេល កានេហ្ស៊ី]

 

១.  ពេលខ្ញុំអាយុ ២៤ ឆ្នាំ ភ្នែករបស់ខ្ញុំក៏កើតមានបញ្ហាដូចបច្ចុប្បន្ននេះ គឺខ្ញុំអានសៀវភៅបីបួននាទី ខ្ញុំក៏មានអារម្មណ៍ដូចជាមាន

ម្ជុលដ៏ច្រើនដើមចាក់ចូលក្នុងភ្នែកទាំងពីរ ហើយទោះបីពេលខ្ញុំមិនអានសៀវភៅ ក៏ភ្នែកខ្ញុំក្រហមនឹងត្រូវពន្លឺខ្លាំង រហូតដល់ខ្ញុំ

មិនចង់ងើបមុខត្រង់បង្អួច។ ខ្ញុំបានទៅជួបចក្ខុពេទ្យនៅក្រុងញូវហេវិន និងញូវយ៉ក តែពេទ្យមិនព្យាបាលឲ្យជាដាច់បានទេ។

បន្ទាប់ពីម៉ោង ៤ ល្ងាច ខ្ញុំតែងអង្គុយសញ្ជឹងនៅលើកៅអីត្រង់ជ្រុងងងឹតនៃបន្ទប់រហូតដល់ពេលដេក។ ខ្ញុំភ័យខ្លាចថាអាចបញ្ចប់

អាជីពគ្រូ ហើយធ្វើដំណើរទៅភាគខាងលិចធ្វើការជាអ្នកកាត់ឈើក៏មិនដឹង។

         តែមានរឿងចម្លែកកើតឡើង គឺរឿងមហស្ចារ្យបង្ហាញឲ្យឃើញនូវអំណាចដ៏វិសេសលើការឈឺថ្កាត់របស់រាងកាយ។ ក្នុង

រដូវរងារនៃការពិបាកចិត្តក្នុងឆ្នាំនោះពេលភ្នែកខ្ញុំស្ថិតក្នុងអាការៈធ្ងន់ធ្ងរបំផុត គេបានអញ្ជើញខ្ញុំឲ្យទៅថ្លៃងបាឋកថាដល់សិស្ស

នៃសកលវិទ្យាល័យមួយ។ បន្ទប់បាឋកថាភ្លឺរន្ទាលដោយចង្កៀងប្រេងកាតចងព្យួរនៅលើពិតាន។ ពន្លឺរបស់វាចាក់ដោតភ្នែកខ្ញុំ

ឲ្យឈឺចាប់បំផុត រហូតខ្ញុំអង្គុយនៅលើកៅអីវេទិកាត្រូវឱនមើលទៅដី តែនៅពេលខ្ញុំថ្លែងបាឋកថារយៈពេល ៣០ នាទី ខ្ញុំបែរជា

មើលទៅពន្លឺភ្លើងទាំងនោះបានដោយគ្មានការឈឺចាប់អ្វីទាំងអស់និងគ្មានព្រិចអ្វីឡើយ។ ក្រោយពីប្រជុំរួច ភ្នែកខ្ញុំក៏ចាប់ផ្តើម

ឈឺម្តងទៀត។

         បន្ទាប់មកខ្ញុំគិតថា បើខ្ញុំធ្វើចិត្តខ្លួន​ឯងឲ្យផ្តោតលើតែរឿងណាមួយ មិនមែនតែបីនាទីទេ តែមួយសប្តាហ៍ ភ្នែក

របស់ខ្ញុំអាចនឹងជាដូចធម្មតា ដូច្នេះទើបខ្ញុំធ្វើតាមគំនិតនេះ។ លទ្ធផលគឺចិត្តខ្ញុំអាចយកឈ្នះរោគដែលកើតលើរាងកាយបាន

ពិតបា្រកដមែន។

         ខ្ញុំបានជួបនឹងហេតុការណ៍ស្រដៀងគ្នានេះម្តងទៀតនាពេលក្រោយមក គឺខណៈពេលធ្វើដំណើរឆ្លងសមុ
ទ្រអាត្លង់ទិក។ ខ្ញុំមានជំងឺឈឺចង្កេះជាខ្លាំងរហូតដល់ដើរមិនរួច ហើយបើព្យាយាមឈរឲ្យត្រង់គឺខ្ញុំត្រូវឈឺខ្លាំងបំផុត។ សូម្បីតែខ្ញុំ

ស្ថិតនៅក្នុងអាការៈបែបនេះក៏ដោយ ក៏នៅតែត្រូវគេអញ្ជើញឲ្យទៅថ្លែងបាឋកថានៅខាងក្នុងនាវា។ ពេលខ្ញុំចាប់ផ្តើមថ្លែងបាឋកថា

ការឈឺឆ្អឹងខ្នងក៏បាត់ស្រឡះពីរាងកាយរហូតខ្ញុំអាចឈរត្រង់បាន យោលខ្លួនទៅណាមកណាបានជាធម្មតា ហើយអាចឈរ

និយាយបានពេញមួយម៉ោង។ ពេលបាឋកថាចប់ ខ្ញុំក៏ដើរទៅបន្ទប់វិញជាធម្មតា។ ខ្ញុំគិតថាជាពីជំងឺនេះទៀតហើយ តែមានឯណា

វាបាត់ឈឺបានតែម្តងម្កាលប៉ុណ្ណោះ រួចក៏ត្រឡប់មកឈឺដូចដើមវិញ។

         តាមរយៈហេតុការណ៍នេះ បង្ហាញឲ្យខ្ញុំឃើញយ៉ាងច្បាស់ពីភាពសំខាន់នៃផ្លូវចិត្តរបស់យើង និងបង្រៀនឲ្យខ្ញុំឃើញពី

ភាពសំខាន់នៃការធ្វើឲ្យជីវិតរីករាយគ្រប់កាលៈទេសៈ។ ព្រោះហេតុផលខាងលើ ទើបខ្ញុំធ្វើខ្លួនឲ្យទៅជាមនុស្សមានសេចក្តីសុខ

ហាក់ដូចជាខ្ញុំទើបនឹងកើតមកឃើញពិភពលោកជាថ្ងៃដំបូង ឬខ្ញុំអស់ឱកាសឃើញពិភពលោកទៀតហើយ។ ខ្ញុំធ្វើខ្លួនជាមនុស្ស

រីករាយ ជក់ចិត្តក្នុងការរស់នៅរាល់ថ្ងៃស្រដៀងនឹងការដើរផ្សងព្រេងដែរ។ អ្នកធ្វើបានដូច្នេះពោលគឺ ការជក់ចិត្តក្នុងការរស់នៅ

នឹងគ្មានផ្លូវជួបនឹងវិបត្តិពីក្តីទុក្ខអ្វីទាំងអស់

         ខ្ញុំស្រឡាញ់ការងារប្រចាំថ្ងៃរបស់ខ្ញុំ គឺការងារជាគ្រូដូចជាជីវិតរបស់ខ្ញុំ។ ខ្ញុំបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើង

"ការបង្រៀនជារឿងគួរឲ្យរំភើប"។ សម្រាប់ខ្ញុំ ការបង្រៀនអស្ចារ្យជាងសិល្បៈឬអាជីពអ្វីទាំងអស់។ វាជារឿងដែលខ្ញុំស្រឡាញ់

ងប់ងុលខ្លាំងណាស់ ខ្ញុំស្រឡាញ់ការបង្រៀន ដូចគ្នានឹងអ្នកគូរគំនូរដែលស្រឡាញ់ការគូររួប ឬអ្នកចម្រៀងស្រឡាញ់ការច្រៀង

ដូច្នោះដែរ។ មុននឹងខ្ញុំចុះពីលើគ្រែរាល់ៗព្រឹក ខ្ញុំតែងគិតដល់កូនសិស្សមួយក្រុមដំបូងដែលខ្ញុំបានបង្រៀននៅថ្ងៃនោះព្រមទាំង

មានអារម្មណ៍រីករាយ។ ខ្ញុំគិតថាមួលដ្ឋានសំខាន់ដែលជំរុញឲ្យមនុស្សជោគជ័យក្នុងជីវិតគឺការឧស្សាហ៍ព្យាយាមនោះឯង។

 

២.  ខ្ញុំបានឃើញថាវិធីដកទុក្ខចេញពីចិត្ត គឺការអានសៀវភៅដែលធ្វើឲ្យចិត្តរីករាយ ។ ពេលអាយុ ៥៩ ឆ្នាំ ខ្ញុំកើតជំងឺសរសៃ

ប្រសាទមួយរយៈ។ អំឡុងពេលនោះខ្ញុំអានសៀវភៅស្តីអំពីជីវិតរបស់ ខាឡៃ ដោយ ដេវិដ អាឡិច វិលសាន់។ តាមរយៈការអាន

សៀវភៅនេះដោយក្តីរីករាយ ធ្វើឲ្យខ្ញុំឈប់កើតទុក្ខនឹងការឈឺចាប់ ហើយមានចំណែកដ៏សំខាន់ក្នុងការជួយឲ្យខ្ញុំជាសះស្បើយ

បានឆាប់រហ័ស។

 

.  មានពេលមួយខ្ញុំកើតទុកជាខ្លាំង។ ខ្ញុំបង្ខំខ្លួនឯងមិនឲ្យរាងកាយនៅទំនេរ ស្ទើរគ្រប់ម៉ោងក្នុងមួយថ្ងៃៗ។ នៅពេលព្រឹក

ខ្ញុំលេងតិន្និសដោយមិនសម្រាកពី ៥ ទៅ ៦ សិត។ ក្រោយពីងូតទឹក ញុំអាហារថ្ងៃត្រង់ ពេលរសៀល ខ្ញុំវាយកូន​ហ្គោល ១៨ រន្ធ។

នៅយប់ថ្ងៃសុក្រ ខ្ញុំរាំលេងរហូតដល់ម៉ោង ១ យប់។ ខ្ញុំជឿថា ការហាត់បា្រណឲ្យចេញញើស មិនគ្រាន់តែមានផលល្អ

ចំពោះរាងកាយទេ តែអាចបញ្ចេញអារម្មណ៍មួហ្មងនិងទុក្ខសោកឲ្យចេញទៅជាមួយនឹងញើសផងដែរ

 

៤.  ខ្ញុំដឹងការពិតនេះមកយូរហើយថា ការធ្វើការយ៉ាងបន្ទីបន្ទាន់ ប្រញាប់ប្រញាល់និងតានតឹងជារឿងល្ងង់ខ្លៅគ្មានបាន

ការអ្វីសោះ។ ខ្ញុំតែងធ្វើតាមទស្សនៈរបស់ វិលប៊័រ ក្រូស ពេលគេជាអភិបាលរដ្ឋ ខនិកទីកិត គេប្រាប់ខ្ញុំថា "ជួនកាល បើមាន

ការងារច្រើនដែលត្រូវធ្វើជាបន្ទាន់ព្រមៗគ្នា ខ្ញុំមិនធ្វើអ្វីឡើយក្រៅពីអង្គុយសម្រាប់លម្ហែចិត្តដោយការជក់បារីប្រហែលមួយម៉ោង"។

 

៥.  ខ្ញុំដឹងពីការពិតថា ការអត់ធន់និងពេលវេលាដែលកន្លងទៅអាចដោះស្រាយបញ្ហារបស់យើងបានយ៉ាងល្អ។ ពេលខ្ញុំ

កើតទុក្ខពីរឿងអ្វីក៏ដោយ ខ្ញុំនឹងចាត់ការឲ្យបញ្ហានោះៗក្លាយជារឿងធម្មតា។ ខ្ញុំនឹងប្រាប់ខ្លួនឯងថា "ពីរខែខាងមុខ ខ្ញុំនឹងអស់ទុក្ខ

ចំពោះសំណាងអាក្រក់នេះ ដូច្នេះរឿងអីដែលខ្ញុំមកកើតទុក្ខក្នុងពេលនេះ? ហេតុអ្វីទើបខ្ញុំមិនធ្វើឲ្យមានអារម្មណ៍ដូចជាថា ពេល

នោះជាពេលពីរខែទៀតខាងមុខនោះទៅ?"


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017