យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីប្រែក្លាយពីទោមនស្សឲ្យទៅជាសោមនស្ស

ចេញថ្ងៃទីៈ [28-04-2014] | បើកមើលៈ 2182 | Print |



"ជួយអ្នកដទៃដោយក្តីស្ទុះស្ទារ ប្រតិបត្តិចំពោះអ្នកដទៃដោយសុទ្ធចិត្ត"។

ទោះជាជួយមិនបានព្រោះតែហួសសម្ថភាព ប៉ុន្តែក៏នៅតែមានស្នាម

ញញឹមក៏កក់ក្តៅ ប្រៀបដូចជំនោរខ្យល់នារដូវស្លឹកឈើជ្រុះ តើនឹងធ្វើឲ្យគេមិន

កើតទុក្ខទោមនស្ស ឫប្រកាន់ទោសអូសដំណើរម្តេចនឹងកើតទៅ?

        ជាទូទៅអ្នកដែលមកសុំការជួយសង្រ្គោះពីយើង តែងតែគិតថា យើងអាចជួយដោះស្រាយបញ្ហាឲ្យគេបាន និងដោយក្តីរំពឹង

យ៉ាងខ្ពស់។ ប៉ុន្តែបើរំពឹងខ្ពស់ប៉ុណ្ណា យើងក៏នឹងត្រូវពិបាកបដិសេធប៉ុណ្ណោះដែរ។ នៅពេលបដិសេធសំណើគេបើនិយាយអួត

ក្អេងក្អាងឬលើកជើងខ្លួនឯងខ្លាំងជ្រុលពេក គេនឹងកាន់តែបន្ថែមក្តីសង្ឃឹមមកលើយើងខ្លាំងថែមទៀត ដែលធ្វើឲ្យខ្លួនយើងកាន់តែ

ពិបាកក្នុងការបដិសេធ និងដោះខ្លួនចេញទ្វេដង។ ប្រសិនបើនិយាយរៀបរាប់ចំណុចអវិជ្ជមានបានត្រឹមត្រូវ សមហេតុផល

អាចធ្វើឲ្យភាគីម្ខាងទៀតកាត់បន្ថយនូវក្តីសង្ឃឹមបាន។ យោងទៅតាមទស្សៈ បើយើងនិយាយល្អពីអ្នកដទៃបានយ៉ាងត្រឹមត្រូវ

និងសមរម្យក៏អាចបង្វែរទិសដៅក្នុងការសុំជំនួយជ្រោមជ្រែងនោះ ទៅឲ្យភាគីផ្សេងទៀតបានយ៉ាងស្វ័យប្រវត្ត ហើយក៏នឹង

ទទួលជោគជ័យក្នុងការបដិសេធផងដែរ។

        សូមលើកយកឧទាហរណ៍ពីលោកគ្រូវម្នាក់ដែលបើកបង្រៀនកួរនៅវត្គមុន ដែលឪពុកម្តាយជាច្រើនយកកូនទៅដាក់ពាក្យ

រៀនជាមួយគាត់ តែនៅពេលឮការបដិសេធតាមលក្ខខណ្ឌ និងព្រំដែនកំណត់មួយចំនួនរួចហើយ ក៏ចាប់ផ្តើមមានអារម្មណ៍ថា

គាត់ពិតជាមិនអាចជួយបានមែនទើបនិយាយទាំងមិនសប្បាយចិត្តថា "បើអញ្ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅ?" លោកគ្រូម្នាក់នេះ

ក៏ឆ្លៀតឱកាសនោះណែនាំថា "ដោយសារតែសាសារៀនយើងមានដែនកំណត់ ដូច្នេះគុណភាពក៏នៅមិនទាន់ល្អប៉ុន្មានដែរ។

នៅ​ឯសាលារដ្ឋក៏មានបើកបង្រៀនពិសេសដែរ ហើយមានសុទ្ធតែគ្រូមានបទពិសោធខ្ពស់ ឧបករណ៍សិក្សាក៏គ្រប់គ្រាន់ ហើយ

ការគ្រប់គ្រងក៏ល្អទៀត។ គិតទៅប្រសើរជាងទីនេះឆ្ងាយណាស់ ខ្ញុំជឿជាក់ថា សិស្សដែលទៅរៀននៅទីនោះច្បាស់ជាប្រលង

ជាប់ច្រើនជាមិនខាន។ បើអ្នកចង់ឲ្យកូនទៅរៀននៅទីនោះ ខ្ញុំនឹងជួយសម្របសម្រួលជាមួយគ្រូនៅទីនោះឲ្យ ឲ្យគេទទួលកូន

អ្នកថែមម្នាក់ទៀត"។ បន្ទាប់ពីស្តាប់ការណែនាំទាំងនេះហើយ ពួកគេសុទ្ធតែសប្បាយរីករាយ ហើយសម្តែងអំណរអរគុណដោយ

ទឹកចិត្តបរិសុទ្ធថែមទៀតផង។

        ពាក្យស្លោកមួយបានពោលថា "មនុស្សយើងរមែងសំដៅរកទីខ្ពស់"។ បើបែបនេះ គេច្បាស់ជាបង្វែរការយកចិត្តទុកដាក់

និងផ្តល់ក្តីសង្ឃឹមឲ្យគេផ្សេងទៀតកាន់តែច្រើន មានបំណងចង់ទៅពឹងពាក់ ដូច្នេះគោលដៅក្នុងការសុំជំនួយបាននូវទីពឹងពំនាក់

ដែលល្អប្រសើរជាងផងដែរ។ ហេតុនេះទើបធ្វើឲ្យគេពេញចិត្តនិងដឹងគុណចំពោះយើង ហើយអារម្មណ៍អស់សង្ឃឹមនិងកាមិន

សប្បាយចិត្តដែលកើតចេញពីការត្រូវបដិសេធ នឹងត្រូវជំនួសដោយបីតិសោមនស្សរីករាយវិញមួយរំពេច។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017