យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

មុននឹងឈ្នះ ត្រូវចេះស្គាល់ចាញ់ជាមុន

ចេញថ្ងៃទីៈ [25-04-2014] | បើកមើលៈ 4497 | Print |



សម្លឹងមើលរឿងទាំងឡាយដែលកើតឡើងក្នុងផ្លូវល្អ

ទើបអាចមើលឃើញបរាជ័យថាជាឱកាសនិងក្តីសង្ឃឹមបាន

        ជីវិតមនុស្សយើងពេលខ្លះក៏ស្រដៀងនឹងការលេងល្បែង មិនថានរណាក៏មិនអាចមានថ្ងៃឈ្នះរហូត ហើយក៏មិនមាន

នរណាដែលចាញ់រហូតដែរ។ លើវិថីជីវិតរបស់យើងត្រូវតែអាចចេះអត់ទ្រាំចំពោះព្យុះកំណាចដែលបោកបក់មក មានតែការរស់

នៅក្នុងចំណោមមជ្ឈដ្ឋានដែលពេញទៅដោយគ្រោះថ្នាក់ប៉ុណ្ណោះទេទើបអាចឆ្លុះបញ្ចាំងពីអនុភាពជីវិតដ៏រឹងមាំរបស់យើងបាន

ហើយទើបអាចស្គាល់ខ្លួនរបស់យើងបានយ៉ាងពិតប្រាកដ។

        មនុស្សមួយចំនួន ដោយសារតែមិនអាចប្រឈមមុខនឹងឧបសគ្គ និងភាពបរាជ័យ ពេលពួកគេជួបប្រទះនឹងឧបសគ្គមិនថា

ជារឿងសេដ្ឋកិច្ច កេរ្តិ៍ឈ្មោះឬរបៀបរបបការរស់នៅ ចិត្តគំនិតក៏ត្រូវបែកខ្ទេចខ្ទាំរហូតមិនអាចទ្រាំទ្របានធ្វើឲ្យត្រូវចូលទៅ

ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ឬសម្លាប់ខ្លួនដើម្បីគេចពីបញ្ហា។

        យើងកោតសរសើរចំពោះអ្នកដែលអាចងើបឈរឡើងមកក្នុងចំណោមសំណាងអាក្រក់ព្រោះពួកគេសម្លឹងមើលពិភពលោក

ក្នុងន័យវិជ្ជមាន និងមានមូលដ្ឋានចិត្តគំនិតដ៏រឹងមាំ។ មនុស្សដែលធ្លាប់បរាជ័យម្នាក់និយាយថា "ខ្ញុំមិនជឿងថា មនុស្សនឹងបរាជ័យ

រហូតនោះទេ ពិតជាមិនអាចទៅរួចនោះទេ ខ្ញុំត្រេកអរនឹងដួលមួយពាន់ដងហើយងើបឈរឡើងមកវិញមួយពាន់ដងដែរ តែទោះ

ជាយ៉ាងណាក៏មិនព្រមឱនក្បាលឲ្យភាពបរាជ័យដែរ"។ អ្នកមានគំនិតគិតបែបនេះច្បាស់ជាគ្មានថ្ងៃត្រូវរស់នៅជាមួយនឹង

ភាពបរាជ័យនោះទេ។ អ្នកដែលមានភាពអត់ធ្មត់ទើបអាចសម្រេចគោលដៅដែលខ្លួនប៉ងប្រាថ្នា។ ការងាររបស់មនុស្សយើង

គ្រប់គ្នារមែងត្រូវជួបប្រទះនឹងបញ្ហាខ្លះៗជាធម្មតា ចង់ឲ្យរលូនរាបស្មើគឺមិនអាចទៅរួចនោះទេ។ លើវិថីឆ្ពោះទៅរកភាពជោគជ័យ

តែងមានបន្លានៅរាំងពេញផ្លូវ តែសុំត្រឹមតែមានអាកប្បកិរិយាដ៏ត្រឹមត្រូវ មិនព្រមរាថយ ងើបឈរបន្តទៅមុខទៀតដោយចិត្ត

អំណត់អត់ធ្មត់ រឹងមាំមិនរំជើបរំជួលរហូតដល់ទីបំផុត។ ភាពជោគជ័យរមែងជាអ្វីដែលរំពឹងទុកបាន ហើយនេះគឺជាអត្ថន័យនៃ

ពាក្យថា ភាពបរាជ័យ គឺមាតានៃភាពជោគជ័យ នោះហើយ។

        ហ៊ានចេញទើបអាចឈ្នះបានសម្លឹងមើលរឿងទាំងឡាយដែលកើតឡើងក្នុងន័យវិជ្ជមាន ទើបអាចមើលឃើញថា

ភាពបរាជ័យជាឱកាស និងសេចក្តីសង្ឃឹមបាន ទើបអាចប្រឈមមុខនឹងភាពលំបាកវេទនា និងឈានទៅខាងមុខបន្តទៀត។

បន្ថែមកម្លាំង និងភាពក្លាហានឲ្យសម្រាប់ជីវិត ទើបអាចយកឈ្នះឧបសគ្គ និងការលំបាកវេទនាផ្សេងៗដែលកើតមានឡើង

ធ្វើឲ្យឱកាសដែលមានតែមួយក្លាយទៅជាឱកាសមួយរយបាន។ ចំណែកមនុស្សដែលខ្វះភាពក្លាហាន មិនហ៊ានចាញ់តែងសម្លឹង

មើលភាពបរាជ័យប្រៀបដូចជារណ្តៅដ៏ជ្រៅ សម្លឹងមើលទៅខាងមុខក៏ឃើញតែភាពងងឹតស្លុប អ្វីដែលនឹកឃើញមានត្រឹមតែ

ការបោះបង់ និងដកថយ។ នៅពេលដែលសភាពចិត្តគំនិត និងទង្វើក្លាយជាបែបនេះ ទោះបីជាមានឱកាសល្អប៉ុណ្ណាក៏ដោយ

ក៏ច្បាស់ជានឹងត្រូវរបូតចេញពីដៃទៅដោយងាយៗ ច្បាស់ជាគ្មានថ្ងៃដែលធ្វើឲ្យឱកាសដែលមានត្រឹមតែមួយកើតឡើងដល់

មួយរយបាននោះទេ បានត្រឹមតែធ្វើជាអ្នកចាញ់នៅលើវិថីជីវិតដែលមានតែដៃទទេពីរប៉ុណ្ណោះ។

        ក្នុងសភាពពិតជាក់ស្តែង ពេញមួយជីវិតរបស់មនុស្សយើងគ្រប់គ្នាអាចជួបនឹងរលកព្យុះកំណាចក្នុងជីវិតគ្រប់ពេល

ប្រសិនបើយើងឱនមុខចុះអ្វីដែលឃើញគឺមានតែគ្រោះថ្នាក់គួរឲ្យភ័យខ្លាច និងភាពអស់សង្ឃឹមបង្អាក់ទឹកចិត្តដែលអង់អាច

តែប្រសិនបើយើងងើយមុខឡើងអ្វីដែលឃើញនោះគឺផ្ទៃមេឃដ៏ធំមហាសាល នេះហើយគឺជាពិភពលោកដែលពោរពេញដោយ

ក្តីសង្ឃឹម និងបើកឱកាសឲ្យយើងមានភាពជឿជាក់ក្នុងការបង្កើតពិភពរបស់ខ្លួនដោយដៃទាំងពីររបស់ខ្លួនបាន។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017