

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
ព្រះរាជាទិញអំបិល
ចេញថ្ងៃទីៈ [24-04-2014] | បើកមើលៈ 5574
ព្រះចៅ អិនឌ័រ គឺជាក្សត្រដ៏ចម្លែកមួយអង្គទ្រង់សព្វព្រះទ័យនឹងការនាំពួកបរិវារ យាងទៅក្រសាលនៅកន្លែងផ្សេងៗជា
ប្រចាំ។ ថ្ងៃមួយ ទ្រង់បានយាងទៅកម្សាន្តនៅកន្លែងមួយដែលគ្មានសូម្បីតែសត្វមួយក្បាល ឬភូមិឋានរបស់អ្នកស្រុកក៏គ្មានដែរ។
គ្រានោះដោយនឿយហត់អស់កម្លាំងព្រះអង្គក៏ត្រាស់បញ្ជាចុងភៅឲ្យធ្វើម្ហូបថ្វាយទ្រង់ ប៉ុន្តែចុងភៅស្រាប់តែដកដង្ហើម
ធំទូលតបវិញថា
"ក្រាបទូលព្រះអង្គ ដើមឡើយខ្ញុំម្ចាស់គិតថានឹងធ្វើម្ហូបដ៏ឆ្ងាញ់ថ្វាយព្រះអង្គ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ ស្រាប់តែ
អំបិលរបស់យើងអស់រលីង! បើអាហារគ្មានអំបិល រសជាតិវានឹងមិនឆ្ងាញ់ទេក្រាបទូល ដូច្នេះតើទូលបង្គំគួរធ្វើយ៉ាងណាទៅ
ព្រះអង្គ?"
ព្រះរាជាក៏ត្រាស់ថា
"ឯងឆាប់ទៅទិញអំបិលនៅកន្លែងណាមួយដែលជិតបំផុតភ្លាមទៅ! តែត្រូវចាំថា តម្លៃអំបិលត្រូវមានលក្ខណៈសមស្រប
មិនត្រូវចំណាយថ្លៃជ្រុលពេកនោះទេ ឮទេ?"
ចុងភៅទូលតបទាំងងឿងឆ្ងល់ថា
"ក្រាបទូលព្រះអង្គ! ព្រះអង្គជាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនមហាសាល បើទោះជាទូលបង្គំចំណាយថ្លៃអំបិល
រាងថ្លៃបន្តិច ក៏មិនជាទាស់ខុសអ្វីដែរវាដូចជាគ្មានរង្គោះរង្គើដល់ទ្រព្យរបស់ទ្រង់សោះឡើយ..."
ពេលនោះព្រះរាជា ក៏ត្រាស់ឡើងយ៉ាងម៉ឹងម៉ាត់ថា
"រឿងរាវអយុត្តិធម៌នៅលើលោកនេះសុទ្ធតែផ្តើមពេញពីរឿងតូចតាច... ដូចជាតំណក់ទឹកអញ្ចឹង នៅពេលវារួមគ្នា
អាចក្លាយទៅជាទន្លេដ៏ធំល្វឹងល្វើយបាន ឯរឿងរាវអាក្រក់ធំៗក៏ផ្តើមចេញពីរឿងរ៉ាវតូចតាចបែបនេះដែរ ដូច្នេះឯងត្រូវតែទិញ
អំបិលឲ្យសមស្របតាមតម្លៃមួយដែលយុត្តិធម៌បំផុត!..."
តម្លៃនិងភាពយុត្តិធម៌
និទានមួយនេះបានបង្រៀនយើងអំពីបញ្ហាសំខាន់ក្នុងការរក្សាលក្ខខណ្ឌតម្លៃទីផ្សារ។ នៅសម័យនោះ ព្រះរាជាអង្គនេះ
ទ្រង់មិនបានយល់ដឹងពីគោលការណ៍សេដ្ឋកិច្ចរបស់ អាដាមស្ម៊ីត នោះទេ ប៉ុន្តែទ្រង់ឈ្វេងយល់ពីសារៈសំខាន់របស់វា ហើយ
ថែមទាំងធ្វើជាគំរូបង្រៀនដល់ពួកបរិវាពីការគោរពប្រព័ន្ធតម្លៃទីផ្សារផងដែរ។ ក្នុងនាមជាក្សត្រ បានធ្វើឲ្យព្រះអង្គត្រូវតែជាអ្នក
នាំមុខការពារកតិកាប្រើពាក្យ «យុត្តិធម៌» ជាតួអង្គពន្យល់ពីទីផ្សារក្នុងឧត្តមគតិរបស់ទ្រង់។
មានមនុស្សជាច្រើនស្ងើសរសើរចំពោះទង្វើរបស់ព្រះរាជាអង្គនេះជាខ្លាំង ព្រោះព្រះអង្គនឹកទៅដល់យុត្តិធម៌ដែលជា
គំនិតនឹងហេតុផលសំខាន់មួយព្រោះថា បើមានភាពយុត្តិធម៌ នោះយើងអាចរក្សាលំនឹងទៅផ្សារបាន។
នៅចុងបញ្ចប់រឿង ទ្រង់ថែមទាំងនិយាយទៅដល់តំណក់ទឹកដែលអាចក្លាយជាទន្លេដ៏ធំល្វឹងល្វើយបាន។ មិនថាជារឿង
អ្វីសុទ្ធតែមិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីកាលវេលា និងរឿងរ៉ាវតូចៗច្រើន
តែក្លាយជារឿងដែលពិបាកនឹងកម្ចាត់ចោលនាពេលក្រោយដូច្នេះយើងគួរតែចាប់ផ្តើមដោះស្រាយបញ្ហាតូចៗកុំឲ្យវាប្រមូលផ្តុំ
ក្លាយជារឿងធំ យើងត្រូវតែត្រួតពិនិត្យមើលព្រឹត្តិកម្មរបស់ខ្លួនឯងឲ្យឈរនៅលើជំហរភាពត្រឹមត្រូវនិងភាពស្អាតស្អំជានិច្ច។
ពាក្យស្លោកចិនមួយថា
"រឿងធំធ្វើឲ្យទៅជារឿងតូច រឿងតូចធ្វើឲ្យទៅជាគ្មានរឿង"។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»
មើលឃើញមិនដូចគ្នា [02-February-2017]ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 383 |
- ថ្ងៃម្សិលមិញ | 673 |
- សប្ដាហ៍នេះ | 1241 |
- ខែនេះ | 17740 |
- សរុបទាំងអស់ | 1210370 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស