យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អាខ្មៅមិត្តស្លាប់រស់

ចេញថ្ងៃទីៈ [29-03-2014] | បើកមើលៈ 2976 | Print |



       អាព្លាក់ និង អាខ្មៅ គឺជាជ្រូកដ៏គួរឲ្យស្រឡាញ់ ពួកវាទាំងពីរជាសម្លាញ់នឹងគ្នា រស់នៅក្នុងទ្រុងតែមួយជាមួយគ្នាតាំងពីនៅ

តូចៗ។ នៅរដូវក្តៅ ពួកវាលេងបាច់ទឹកដាក់គ្នា លុះដល់ពេលរដូវរងាពួកវានៅប្រកៀកគ្នា ដេកឱបគ្នាទៅវិញទៅមក។ ពេលស៊ី

ចំណីម្តងៗ អាខ្មៅតែងតែទុករបស់ឆ្ងាញ់ៗឲ្យអាព្លាក់ស៊ីជានិច្ច ជាហេតុធ្វើឲ្យអាខ្មៅមានរាងកាយស្គមស្គាំង ឯអាព្លាក់វិញធាត់

មូលទ្រលុកទ្រលន់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅ។

       នារាត្រីកាលមួយ ខណៈពេលដែលព្រះចន្ទមានពន្លឺព្រាលៗអាខ្មៅដេកត្បុរក្បែរខ្លួនអាព្លាក់ វាសម្លឹងមើលមុខអាព្លាក់ដែល

កំពុងតែដេកលក់យ៉ាងស្កប់ស្កល់ដោយក្រសែភ្នែកពោរពេញទៅដោយសេចក្តីស្រឡាញ់បំផុត។

       ខណៈនោះ អាខ្មៅស្រាប់តែឮសំឡេងរបស់ម្ចាស់វាបន្លឺឡើងចេញពីមាត់ទ្វារមកថា "ពីរខែទៀតល្មមដល់ពេលលក់អាមួយ

ធាត់ហើយ ដើម្បីយកលុយមកទិញសម្លៀកបំពាក់ថ្មីៗឲ្យកូនៗពាក់ចូលឆ្នាំ!"

       សម្តីនេះប្រៀបដូចជារន្ទះបាញ់ចំកណ្តាលក្បាលអាខ្មៅអញ្ចឹង។ វាដេកមិនលក់ពេញមួយរាត្រី ដោយគិតថាបើនៅតែអញ្ចឹង

ទៀត អាព្លាក់ដែលជាជ្រូកកន្ធាត់ប្រាកដជាជួបគ្រោះអាសន្នមិនខាន។ ដូច្នេះដោយស្រឡាញ់មិត្ត ចង់រក្សាជីវិតមិត្តឲ្យបានរស់

នៅបន្តទៅទៀតនោះ ចាប់ពីថ្ងៃនោះមក រាល់ពេលស៊ីអាហារម្តងៗ អាខ្មៅមិនដែលចាំអាព្លាក់ទៀតឡើយ វាគិតតែពីស៊ីយ៉ាង

ចាស់ដៃទោះឆ្អែតឡើងហល់ក៏ដោយក៏វានៅតែប្រឹងស៊ីរហូតទាល់តែអស់ជានិច្ច។

       ពេលវេលាកន្លងទៅមួយរយៈ អាខ្មៅចាប់ផ្តើមឡើងសាច់ឡើងឈាម តែអាព្លាក់នៅតែមិនស្គមសោះ។ ឃើញបែបនេះ

អាខ្មៅក៏និយាយទៅអាព្លាក់ថា

       "មើលខ្លួនឯងទៅ! ធាត់ប៉ុណ្ណឹងហើយនៅមិនទាន់បញ្ចុះទម្ងន់ទៀត!"

       អាព្លាក់កំពុងមានអារម្មណ៍មិនល្អចំពោះអាខ្មៅស្រាប់ផង ដល់ទៅឮអញ្ចឹងទៀតក៏ធ្វើឲ្យវាផ្ទុះកំហឹងតូវតែម្តង... វាស្រែក

កំហកដាក់អាខ្មៅទាំងគំរោះគំរើយថា

       "យើងធាត់ តើវាទើសក្បាលអីឯងដែរ? ឯងគិតថាខ្លួនឯងហ្នឹងជាស្អីបានជាហ៊ានណែនាំយើងបែបនេះអាខ្មៅ?"

       ពួកវាក៏កើតមានជម្លោះឡើង ហើយចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាជាបណ្តើរៗ។ អាព្លាក់ពិបាកចិត្តជាខ្លាំង ធ្វើឲ្យវាបាយមិននឹក

ទឹកមិនស្រេក ធ្លាក់ខ្លួនស្គមរីងរៃជាបន្តបន្ទាប់។ រីឯអាខ្មៅវិញក៏ឈឺចាប់នៅក្នុងចិត្តមិនស្ទើរដែរ ដែលធ្វើឲ្យមិត្តយល់ច្រឡំចំពោះ

ខ្លួន តែវាមិនប្រាប់ការពិតទេ ឲ្យតែអាព្លាក់អាចរួចរស់ជីវិតវាពេញចិត្តណាស់ទៅហើយ។

       មួយប៉ប្រិចភ្នែក រយៈពេលពីរខែក៏ចូលមកដល់។ អាខ្មៅចង់និយាយការពិតប្រាប់អាព្លាក់ ប៉ុន្តែមិនចង់ឲ្យអាព្លាក់ខូចចិត្ត

ទើបវាសរសេរលិខិតមួយទុកឲ្យមុននឹងវាត្រូវឃ្លាតទៅឆ្ងាយ។

       នៅយប់នោះ អាខ្មៅក៏ត្រូវគេយកទៅសម្លាប់នៅទីសត្តឃាត។ ក្រោយពីសំឡេងស្រែកដ៏អាណោចអធ័មបានស្ងប់ស្ងាត់

ទៅយមទូតក៏នាំយកព្រលឹងអាខ្មៅចេញទៅដោយគ្មានត្រាប្រណីអ្វីសោះឡើយ។ ឯអាព្លាក់វិញវាបែរជាដេកលក់យ៉ាងស្កប់ស្កល់

មិនដឹងខ្យល់អីបន្តិចទាល់តែសោះទៅវិញ។

       លុះព្រឹកឡើង អាព្លាក់បាត់អាខ្មៅពីទ្រុង វាចម្លែកចិត្តជាខ្លាំង វាព្យាយាមរកអាខ្មៅណាស់ដែរ តែក៏នៅតែរកមិនឃើញ។

ពេលនោះស្រាប់តែវាបានប្រទះនឹងលិខិតដែលអាខ្មៅបន្សល់ទុកឲ្យវានោះ ក៏ប្រញាប់យកមកអាន...

       "អាព្លាក់អើយ! កាលបើឯងបានអានសំបុត្រហើយ យើងសង្ឃឹមថា ឯងនឹងយល់ពីជម្រៅចិត្តរបស់យើង! សូមឯងឈប់យល់

ច្រឡំនឹងយើងទៀតទៅ... តាមពិតទៅ យើងគ្មានចេតនាដណ្តើមចំណីជាមួយឯង និងរករឿងឈ្លោះជាមួយឯងទេ! ទឹកចិត្ត

ដែលយើងមានចំពោះឯង យើងមិនអាចបញ្ជាក់ដោយសម្តីបានទេ គឺយើងសុខចិត្តយកជីវិតមកប្តូរដើម្បីបង្ហាញពីក្តីស្រឡាញ់

ដែលយើងមានចំពោះឯង! យើងសង្ឃឹមថា ឯងនឹងយល់ ហើយឈប់ចងកំហឹងនឹងយើងបន្តទៅទៀត! សូមឲ្យបានសុខណា

សម្លាញ់!​ យើងលាឯងហើយ... លាគ្មានថ្ងៃនឹងបានជួបឯងទៀតឡើយ... "

       អាព្លាក់គ្រាន់តែអានសំបុត្រនោះចប់ភ្លាម វាក្តុកក្តួលអួលណែនក្នុងឱរ៉ាជាខ្លាំង ទឹកភ្នែកវាហូរមួយតំណក់ហើយមួយតំណក

ទៀតស្តាយកំហុសដែលខ្លួនបានយល់ច្រឡំចំពោះមិត្ត។​

       ស្អែកឡើង អាព្លាក់ព្យាយាមស៊ីចំណីអស់ជាច្រើន ស៊ីហើយស៊ីទៀត ស៊ីទាំងទឹកភ្នែកទឹកសំបោររាល់ថ្ងៃ ស៊ីរហូតដល់ខ្លួន

ធាត់កំពីងកំប៉ោងជាខ្លាំង វាលែងដឹងអ្វីទាំងអស់ វាដឹងតែម្យ៉ាងគឺ វាជិតបានទៅសុំទោសអាខ្មៅមិត្តសម្លាញ់នៅឯឋានយមបាល

ហើយ។

ក្តីស្រឡាញ់គឺការហ៊ានផ្តល់ឲ្យ

       រឿងនិទានទាកទងនឹងសត្វជ្រូកពីរក្បាលនេះ ពុំមែនជានិទានដែលគ្រាន់តែដើម្បីកម្សាន្តឬកំប្លែងនោះទេ មនុស្សជាច្រើន

ដែលបានអានរឿងនេះហើយ មានអ្នកខ្លះដល់ថ្នាក់ស្រក់ទឹកភ្នែកក៏មានដែរ។

       រឿងនិទានមួយនេះបានបរិយាយពីរឿងរ៉ាវដែលប្រឌិតឡើងមក ដោយសំនួននិងភាសាធម្មតាៗ តែបែរជាទទួលការគាំទ្រ

ពីមនុស្សយ៉ាងច្រើន។ ការពេញចិត្តនេះគឺមកពី "សេចក្តីស្រឡាញ់" នោះឯង។ នៅពេលដែលយើងបានជួបនឹងក្តីស្រឡាញ់បែប

នេះ​ ទោះជាភាសាណាក៏ដោយនៅលើលោក ពិតជាមើលទៅលន្លង់លន្លោចរណ្តំចិត្តទាំងអស់។

       សេចក្តីស្រឡាញ់មិនមែនជាការគ្រប់គ្រងនិងហួងហែងដោយគ្មានហេតុផលនោះទេ តែជាការផ្តល់ឲ្យ ការលះបង់ ការតាម

សម្រេចបំណងឲ្យទាំងថ្ងៃទាំងយប់ដើម្បីគេ។ វាគឺជាពាក្យសន្យាអស់មួយជីវិត ហើយវានៅតែជាពាក្យពេចន៍ដ៏ខ្ពង់ខ្ពស់និងស្រស់

បំព្រងបំផុតនៅក្នុងចិត្តរបស់មនុស្សជានិច្ចនិរន្តរ៍។

       សេចក្តីស្រឡាញ់ គឺស្រស់ស្អាតជាទីបំផុត។ ឯការផ្តល់ឲ្យក៏ស្រស់ស្អាតជាទីបំផុតដែរ។ ហេតុនេះ​បុគ្គលដែលស្គាល់ពី

សេចក្តីស្រឡាញ់ គឺត្រូវស្គាល់ពីការផ្តល់ឲ្យព្រមជាមួយគ្នាផងដែរ។


Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017