យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អ្នកនឹងក្លាយជាអ្វីដែលខ្លួនគិត

ចេញថ្ងៃទីៈ [29-03-2014] | បើកមើលៈ 5822 | Print |



»     អ្នកដទៃគេនឹងមើលមកអ្នក ដូចគ្នា​នឹងអ្វីដែលអ្នកមើលមកខ្លួនឯង។

១.   មើលឃើញរូបសំខាន់ នាំឲ្យគិតឃើញថាសំខាន់

       សកម្មភាពប្តួរផ្លាស់របស់មនុស្សមួយចំនួនមើលទៅគួរឲ្យចម្លែក។ តើលោកអ្នកធ្លាប់បានសង្កេតខ្លះទេថា អ្នកលក់ម្នាក់

យកចិត្តទុកដាក់រាក់ទាក់ជាមួយនឹងភ្ញៀវខ្លះដូចជា "បាទទាន! ត្រូវការអ្វីដែរបាទ?" តែបែជាធ្វើប្រងើយជាមួយនឹងមនុស្សម្នាក់

ទៀត... ឬហេតុដូចម្តេចបានជាយើងយកចិត្តទុកដាក់ស្តាប់មនុស្សម្នាក់និយាយ តែយើងបែរជាមិនចាប់អារម្មណ៍នឹងសម្តីមនុស្ស

ម្នាក់ទៀត?...

       កាលបើក្រឡេកមើលជុំវិញខ្លួន អ្នកនឹងឃើញថា អ្នកខ្លះត្រូវមិត្តភក្តិស្វាគមន៍ដោយពាក្យសម្តី​ "នែ៎ អាប្រុញ" "អេ! ជើងល្អ!"

ទន្ទឹមនឹងអ្នកខ្លះត្រូវស្វាគមន៍ដោយការគោរពដូចជា "បាទលោក!" ជាដើម។ អ្នកខ្លះទទួលបាននូវការគោរព ជឿជាក់ ស្មោះស្ម័គ្រ

ឯអ្នកខ្លះទៀត ពុំមាន និងបើមើលឲ្យវែងឆ្ងាយលើសពីនេះទៅទៀត អ្នកនឹងសង្កេតឃើញថា អ្នកដែលទទួលការគោរពបំផុត

គឺអ្នកដែលសម្រេចជោគជ័យខ្ពស់បំផុត

       តើដោយមូលហេតុអ្វី?... អ្វីទាំងនេះត្រូវបានចម្រាញ់ចេញមកត្រឹមតែពាក្យមួយម៉ាត់គឺ ការគិត... ការគិត ធ្វើឲ្យវាទៅ

ជាដូច្នេះ។ អ្នកដទៃគេមើលមកយើងដូចគ្នាទៅនឹងអ្វីដែលយើងមើលឃើញខ្លួនឯង។ យើងទទួលនូវការប្រព្រឹត្ត សមទៅតាមអ្វី

ដែលយើងគិតថាខ្លួនគួរតែបានទទួលដូច្នេះ។

       ការគិត ធ្វើឲ្យវាទៅជាដូច្នេះ... អ្នកដែលគិតថាខ្លួនជាអ្នកតូចទាបទោះបីជាគុណសម្បត្តិពិតប្រាកដរបស់អ្នកយ៉ាងណាក៏

ដោយ អ្នកក៏នៅតែជាមនុស្សតូវទាបជាងអ្នកដទៃ។ អ្វីទាំងនេះគឺដោយសារតែ ការគិតជាអ្នកគ្រប់គ្រងលើការប្រព្រឹត្ត និងពុំមាន

អ្វីគ្រប់ដណ្តប់ បិទបាំង ឬក្លែងបន្លំអារម្មណ៍ផ្លូវចិត្តមូលដ្ឋានមួយនេះបានឡើយ។ អ្នកដែលគិតថា ខ្លួនជាមនុស្សមិនសំខាន់

គេមុខជានឹងទៅជាមនុស្សមិនសំខាន់ ដោយមិនអាចប្រកែកបានឡើយ

       ផ្ទុយទៅវិញ អ្នកដែលគិតដោយពិតប្រាកដថា ខ្លួនជាមនុស្សសំខាន់ដូចកិច្ចការរបស់ខ្លួន គេក៏ទៅជាមនុស្សសំខាន់។

ដើម្បីឲ្យខ្លួនទៅជាមនុស្សសំខាន់ យើងត្រូវតែគិតថាខ្លួនសំខាន់ និងត្រូវដឹងថា បើម្ចាស់ខ្លួនគិតហើយអ្នកដទៃនឹងគិតតាម...

នេះគឺជាតក្កៈ។

»     អ្វីដែលអ្នកគិត នឹងកំណត់អ្វីដែលអ្នកប្រព្រឹត្ត

       អ្វីដែលអ្នកប្រព្រឹត្ត នឹងកំណត់អ្វីដែលអ្នកដទៃតបស្នងចំពោះអ្នក

       អ្នកកាន់តែគោរពខ្លួនឯង អ្នកដទៃនឹងកាន់តែគោរពរូបអ្នក។

-     ការគោរពខ្លួនឯង ស្តែងចេញមកតាមគ្រប់រូបភាពដែលអ្នកប្រព្រឹត្ត។ ហេតុនេះ អ្នកគួរយកចិត្តទុកដាក់ផ្ទាល់ ទៅលើអ្វីដែល

ធ្វើឲ្យអ្នកអាចបង្កើនការគោរពខ្លួនឯង នោះរូបអ្នក ក៏នឹងទទួលបានការគោរពពីអ្នកដទៃផងដែរ។ វិធីនោះគឺ មើលឲ្យសំខាន់

វានឹងជួយឲ្យអ្នកគិតថាសំខាន់។ ច្បាប់របស់វាគឺ អាក្បកិរិយានិងពាក្យសម្តី ត្រូវតែស្តែងចេញជារូបភាពល្អៗចំពោះខ្លួនឯង។

សូមកុំទាន់ចាកចេញពីផ្ទះ ដរាបណាអ្នកមិនទាន់បានរៀបចំខ្លួនឲ្យសមតាមអ្វីដែលខ្លួនគិតនៅឡើយទេ។

       ផ្ទាំងឃោសនាលក់សម្លៀកបំពាក់មួយបានសរសេរថា "តែងខ្លួនឲ្យល្អស្អាតបាតហើយ តើអ្នកណាហ៊ានថាមិនឆ្លាត?"

ដែលលោកអ្នកគួរចងចាំវាឲ្យបានល្អដើម្បីជាការដាស់តឿនដល់ខ្លួនឯង។

-     ជាទូទៅប្រសិនអ្នកក្រឡេកមើលទៅក្មេងៗ អំពីរូបរាងមុខមាត់ពីខាងក្រៅរបស់ពួកគេ អ្នកអាចនឹងវាយតម្លៃគេខុស។

ជាការពិតណាស់ដែលការវាយតម្លៃសម្បកក្រៅបែបនេះ ពិតជាមិនយុត្តិធម៌ទេ ប៉ុន្តែ នេះគឺជាការពិតដែលមនុស្សយើងតែង

វាយតម្លៃក្មេងតាមរូបសម្បត្តិខាងក្រៅ។ លុះដល់ក្មេងជាប់យីហោបែបណាមួយហើយ នោះគឺជារឿងពិបាកក្នុងការប្តូរគំនិត

និងទស្សនៈរបស់ពួកគេត្រឡប់មកវិញណាស់។ ហេតុនេះ ចូរក្រឡេកមើលកូនរបស់អ្នកជាមុន តើគ្រូឬអ្នកជិតខាងមើលមកគេ

ក្នុងលក្ខណៈដូចម្តេច? រូបរាងមុខមាត់ការស្លៀកពាក់របស់គេ អាចនឹងបង្កឲ្យមានរូបភាពខុសប្រក្រតីដែរឬទេ?... តើអ្នកដឹងច្បាស់

ក្នុងចិត្តដែរឬទេថា កូនរបស់លោកអ្នករៀបចំខ្លួនបានល្អ សមរម្យគ្រប់ទីកន្លែងដែលគេទៅ?... តើគួរឲ្យគេដាក់យីហោដូចម្តេច?

យ៉ាងតិចបំផុត មនុស្សម្នាក់ត្រូវមានយីហោមួយ។ កូនរបស់អ្នក អាចនឹងត្រូវអ្នកដទៃដាក់យីហោឲ្យទាំងដឹងខ្លួនឬមិនដឹងខ្លួន។


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017