យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខួរក្បាលនិងការគិត

ចេញថ្ងៃទីៈ [27-03-2014] | បើកមើលៈ 4658 | Print |



         មនុស្សមានសមត្ថភាពសម្របខ្លួនដោយការរៀន។ មជ្ឈមណ្ឌលនៃសមត្ថភាពទាំងអស់គឺស្ថិតក្នុ្ងងខួរក្បាលរួចជាស្រេច

ដើម្បីការរៀនឲ្យចេះបាន។ ខួរក្បាលមានសក្តានុពលចាត់ចែងប្រព័ន្ធទិន្នន័យ ដែលទទួលបានពីការរៀនទាំងអស់ឲ្យទៅជា

ទម្រង់ទិន្នន័យការចងចាំ ហើយត្រៀមរួចរាល់ក្នុងការនាំយកទិន្នន័យនោះប្រើក្នុងការគិតនិងការរៀនសូត្រ។ ទន្ទឹមនោះខួរក្បាល

ក៏អាចសាងទម្រង់ទិន្នន័យ ការចងចាំថ្មីៗ ពីការគិតនិងការរៀនបន្ថែមបានជានិច្ចដែរ។ លក្ខណៈនេះគឺស្រដៀងនឹងកុំព្យូទ័រដែល

មានសមត្ថភាពរក្សាការចងចាំផ្សេងៗទុកជាទិន្នន័យ និងអាចជ្រើសបញ្ជូនចេញមកប្រើឬបង្កើតបន្ថែម។ ប្រព័ន្ធកុំព្យូទ័រនេះ

ជាការចម្លងតាមបែបបទខួរក្បាលរបស់មនុស្សយ៉ាងប្រាកដ។ យើងឃើញថា មនុស្សមានការវិវឌ្ឍនិងអាចរស់នៅបន្តពូជពង្ស

ដល់សព្វថ្ងៃ ព្រោះមនុស្សមានសមត្ថភាពរៀនពីវត្ថុផ្សេងៗបាន។ នោះហើយជាបញ្ហាសំខាន់នាំទៅដល់សមត្ថភាពក្នុង

ការសម្របខ្លួននិងកើតមានការអភិវឌ្ឍទៅរកភាពឥតខ្ចោះនៃជីវិតបាន។ ការចងចាំជាកត្តាចាំបាច់នៅដំណាក់កាលដំបូង

ព្រោះពេលមនុស្សចាប់ផ្តើមរីកចម្រើនធំធាត់ក្នុងសភាពធម្មតាទាំងខួរក្បាលនិងរាងកាយពួកគេនឹងចាប់ផ្តើមរៀនត្រាប់តាម។

ដោយសារការរៀននិងការត្រាប់តាមជាមូលដ្ឋានឆ្ពោះទៅរកការយល់ ហេតុនេះទើបលោកបិនចាមីន អេស ប៊្លូម (Benjamin

S. Bloom) បានលើកឡើងពីគំនិតនិងបង្ហាញវិធីអភិវឌ្ឍបញ្ញា មុននឹងឈានដល់អភិវឌ្ឍន៍គំនិត អារម្មណ៍ និងអំពើ។ ចំណុច

ចាប់ផ្តើមគឺ ទិន្នន័យនិងបរិស្ថាន។ ពេលមនុស្សទទួលទិន្នន័យនិងបរិស្ថាន ពេលនោះគឺការរៀននិងការត្រាប់តាមនឹងមកហើយ

ទើបសម្រួលទៅជាការចេះការចាំផ្នែកអភិវឌ្ឍគំនិតនាំទៅកាន់ការតបស្នង មុននឹងចូលទៅកាន់វិធីសាស្ត្រអភិវឌ្ឍផ្នែកគំនិតដែល

មាន ៥ ដំណាក់កាលនៃការនាំទៅដល់ការចេះគិតនោះ។ ដំណាក់កាលដំបូងគឺការយល់ ហេតុដូច្នេះទើបការយល់កើតចេញ

ពិការចេះ ការចាំ ពីការទទួលទិន្នន័យនិងបរិស្ថានជាមូលដ្ឋាននិងមានការតបស្នងទិន្នន័យនិងបរិស្ថាននោះ។

         ខួរក្បាលមានសក្តានុពលក្នុងការគិត មិនថាជាការគិចពិចារណា ការវិភាគ ឬ ការគិតប្រកបដោយវិចារណញ្ញាណ និង

ការគិតច្នៃប្រឌិតទេ។ ខួរក្បាលគឺពិតជាត្រូវអាស្រ័យទិន្នន័យជាប្រចាំ ពាក់ព័ន្ធនឹងបទពិសោធរៀនកន្លងមកជាមូលដ្ឋានក្នុង

ការរំញោចឲ្យកើតគំនិតជា​និច្ចដើម្បីគិត។​គេអាចនិយាយបានម្យ៉ាងទៀតថា ការគិតជាការធ្វើការងាររបស់ខួរក្បាល ដែលកើត

ឡើងដោយអត្តនោម័ត នៅពេលត្រូវរំញោចឬបានទទួលការរៀបចំនិងការរៀន។ ជំនាញការគិតក៏អាចអភិវឌ្ឍ និងហ្វឹកហាត់

បានដែរ។ ពិភពលោកយើងនៅសម័យរីកចម្រើនផ្នែកទូរគមនាគមន៍នាសតវត្សតី ២១ នេះ គឺពិតជាត្រូវពឹកផ្អែកទៅលើការគិត

និងការរៀនរបស់ខួរក្បាលច្រើនណាស់ ជាពិសេសការចាត់ចែងការរៀន ដើម្បីអភិវឌ្ឍខួរក្បាលឲ្យគិតប្រកបដោយ

វិចារណញ្ញាណ។ នេះចាត់ទុកថា ជាធាតុផ្សំសំខាន់នៃភាពឆ្លាតនិងជាជំនាញចាំបាច់សម្រាប់ដំណើរជីវិតនៅសម័យនេះ។

មនុស្សទទួលបានជោគជ័យក្នុងពិភពទិន្នន័យ គឺត្រូវតែជាមនុស្សមានចំណេះដឹង មានគំនិតក្នុលក្ខណៈផ្សេងៗ ទាំងជាគំនិត

វិភាគ គំនិតប្រកបដោយវិចារណញ្ញាណ ឬគំនិតច្នៃប្រឌិត ហើយសំខាន់គឺ ត្រូវមានជំនាញគិតវិភាគ និងគិតដោះស្រាយបញ្ហា

ប្រកបដោយវិចារណញ្ញាណ។ ដោយសាការគិតក្នុងលក្ខណៈដូចដែលបាននិយាយនេះ ចាំបាច់ត្រូវប្រើក្នុងការទ្រទ្រង់ជីវិត

ប្រចាំថ្ងៃដើម្បីឲ្យអាចរស់នៅបាន ហេតុដូច្នេះទើបប្រព័ន្ធការសិក្សាបន្ថែមនូវការយកចិត្តទុកដាក់ក្នុងការរៀន ជាពិសេសសង្កត់

ធ្ងន់ឲ្យអ្នកសិក្សាធ្វើជាអ្នកប្រតិបត្តិដោយខ្លួនឯងឲ្យបានច្រើនបំផុត។ ការប្រតិបត្តិផ្ទាល់ឬអំពើផ្ទាល់នោះទុកថាបានធ្វើឲ្យកើត

នូវការគិតនិងការរៀន ដែលជាឧបករណ៍សំខាន់ក្នុងការអភិវឌ្ឍបុគ្គលឲ្យមានភាពពេញលេញបរិបូរណ៍ជាមនុស្សល្អ មនុស្សពូកែ

និងជាមនុស្សមានសេចក្តីសុខ។ ចំពោះខ្លឹមសារសំខាន់ក្នុងជំពូកទី ២ នេះ អ្នករៀបរៀងបានរៀបទៅតាមលំដាប់ដូចតទៅ ៖

១.    ការរីកចម្រើននៃខួរក្បាល

២.   ខួរក្បាលជាមណ្ឌលនៃការគិតនិងការៀន

៣.   បច្ច័យដែលមានផលប៉ះពាល់ចំពោះខួរក្បាល

៤.    ការហ្វឹកហាត់ខួរក្បាលឲ្យមានការគិត


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017