យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ដឹងពីខ្លួនឯង ដឹងពីសត្រូវ ច្បាំង១០០ដង ឈ្នះ១០០ដង

ចេញថ្ងៃទីៈ [26-03-2014] | បើកមើលៈ 4713 | Print |



       ទោះបីជាមនុស្សមានថ្វីមាត់ល្អប៉ុណ្ណាក៏ដោយ មិនគួរប្រើតែចំណេះដឹងដ៏ច្រើនលើសលប់ និងថ្វីមាត់ដ៏ពូកែដែល

ខ្លួនមានតែម្យ៉ាងនោះទេ តែគួរយល់អំពីចិត្តគំនិតរបស់ភាគីម្ខាងទៀតឲ្យបានច្បាស់ ទើបអាចបញ្ចុះបញ្ចូលគេបាន

កាន់តែងាយ។

-      សាំងយ៉ាង (ឆ្នាំ ៣៣៨ មុនគ.ស) មានត្រកូលដើមកុងស៊ុន ជារាជទាយាទមួយអង្គរបស់ស្តេចនគរវើយ។ កាលកំលោះ

សាំងយ៉ាង ចូលចិត្តមុខវិជ្ជានីតិសាស្រ្ត ទើបចូលបម្រើ កុងស៊ូឈួ អគ្គសេនាបតីនគរវើយ។ មុននឹង កុងស៊ូឈួ បាត់បង់ជីវិត

ស្តេចហ៊ុយហ្វាង នគរវើយ ក៏យាងមកសួរសុខទុក្ខ ព្រមទាំងសួរថា "ប្រសិនបើលោកម្ចាស់មានរឿងអ្វីកើតឡើង តើយើងគួរធ្វើ

យ៉ាងណាទើបល្អទៅ?"

       កុងស៊ូឈួ ទូលថា "ទោះបីជា កុងស៊ុនយ៉ាង អ្នកបម្រើក្នុងផ្ទះទូលបង្គំនៅក្មេងតែគេពូកែណាស់ ព្រះអង្គអាចឲ្យគេនៅថែទាំ

ប្រទេសជាតិបាន ក្រាបទូល!"

       ស្តេចហ៊ុយហ្វាង នៅស្ងៀមមួយសន្ទុះក៏លាត្រឡប់ទៅវិញ។ តែនៅពេលនោះ កុងស៊ូឈួ ក៏បញ្ជាអ្នកបម្រើឲ្យប្រញាប់ទៅ

ទូល ស្តេចហ៊ុយហ្វាង ថា "ប្រសិនបើព្រះអង្គមិនព្រមទទួល សាំងយ៉ាង ទេ សូមព្រះអង្គសម្លាប់គេចោលទៅ កុំឲ្យគេទៅនៅ

នគរដទៃក្រាបទូល! " ស្តេចហ៊ុយហ្វាង ស្តាប់ហើយក៏ត្រឡប់ទៅវិញទៅ។

       បន្ទាប់មក កុងស៊ូឈួ ក៏ប្រញាប់ឲ្យគេទៅហៅ សាំងយ៉ាង មកសុំទោសថា ៖ "អម្បាញ់មិញ ព្រះអង្គសួរយើងថា តើឲ្យអ្នក

ណាទទួលតំណែងជំនួសយើង? យើងក៏និយាយណែនាំលោក តែមើលទៅដូចជាព្រះអង្គមិនព្រមទទួល ទើបយើងឲ្យអ្នកបម្រើ

ទូលព្រះអង្គថា ប្រសិនបើព្រះអង្គមិនតែងតាំងលោកទេ ក៏សុំឲ្យទ្រង់សម្លាប់លោកចោល... ព្រះអង្គសណ្តាប់ហើយក៏ងក់ព្រះ

សិរសា យើងគិតថា លោកគួរតែឆាប់គេចខ្លួនសិនទៅ ខ្លាចក្រែងមានគ្រោះថ្នាក់ដល់ខ្លួន"

       តែ សាំងយ៉ាង ឆ្លើយថា "បើព្រះអង្គមិនព្រមទទួលយកខ្ញុំតាមការណែនាំរបស់លោកផង តើព្រះអង្គធ្វើម៉េចនឹងសម្លាប់ខ្ញុំ

តាមពាក្យរបស់លោកកើតទៅ?"

       សាំងយ៉ាង ក៏មិនគេចខ្លួនទៅណាបន្ទាប់ពី កុងស៊ូឈួ បាត់បង់ជីវិតទៅនោះ។

       សាំងយ៉ាង ឮថា ស្តេចស៊ីវកុង នៃនគរឈិន កំពុងប្រមូលពួកមនុស្សពូកែដើម្បីបន្តភារកិច្ចរបស់ស្តេចមូកុង និងវាយយក

ដែនដីទិសខាងកើតដែលត្រូវបានគេដណ្តើមទៅនោះត្រឡប់មកវិញ ទើបគេសម្រេចចិត្តធ្វើដំណើរទៅនគរឈិន សុំឲ្យ ជីងឡាន

មន្រ្តីសំណព្វរបស់ ស្តេចស៊ីវកុង ជួយណែនាំឲ្យគេបានជួបនឹង ស្តេចស៊ីវកុង។

       ស្តេចស៊ីវកុង ក៏ឲ្យគេចូលជួប។ តែពេលនិយាយគ្នាបានមួយសន្ទុះ ស្តេចស៊ីវកុង ក៏អង្គុយងក់ព្រះសិរសាដោយមិនតាំង

ព្រះទ័យស្តាប់ពីអ្វីដែល សាំងយ៉ាង និយាយនោះឡើយ។ ព្រះអង្គបែរជាខ្ញាល់ ហើយត្រាស់ទៅកាន់ ជីងឡាន ថា "មនុស្សដែល

នាំមកនោះ មើលទៅដូ​ចជាគ្មានបានការសោះ មិនសមនឹងឲ្យធ្វើអ្វីធំដុំកើតទេ!"

       ជីងឡាន ត្រឡប់ទៅបន្ទោស សាំងយ៉ាង ហើយ សាំងយ៉ាង ក៏ឆ្លើយថា "រឿងដែលខ្ញុំនិយាយជាមួយព្រះអង្គនោះគឺ ការធ្វើ

ជាមហាចក្រពត្តិដ៏អស្ចារ្យ តែព្រះអង្គមិនមានព្រះទ័យស្តាប់អ្វីសោះ!..."

       ប្រាំថ្ងៃក្រោយមក ជីងឡាន ក៏អង្វរ ស្តេចស៊ីវកុង អនុញ្ញាតឲ្យ សាំងយ៉ាង ចូលគាល់ម្តងទៀត។ លើកនេះ ស្តេចស៊ីវកុង

តាំងព្រះទ័យស្តាប់ជាងមុនបន្តិច តែក៏នៅមិនសូវសព្វព្រះទ័យប៉ុន្មាន ទើបទ្រង់ត្រាស់នឹង ជីងឡាន ដូចមុន។ សាំងយ៉ាង

ក៏និយាយជាមួយ ជីងឡាន ថា "លើកនេះខ្ញុំនិយាយអំពី ភាពជាព្រះមហាក្សត្រ តែព្រះអង្គមិនសព្វព្រះទ័យ សូមលោកនាំខ្ញុំ

ទៅគាល់ព្រះអង្គម្តងទៀតចុះ"

       សាំងយ៉ាង ក៏ចូលគាល់ ស្តេចស៊ីវកុង ជាលើកទីបី។ លើកនេះ ស្តេចស៊ីវកុង សរសើរពីអ្វីដែល សាំងយ៉ាង និយាយជាខ្លាំង

តែនៅមិនទាន់ចង់ផ្តល់តំណែងអ្វីឲ្យដល់ សាំងយ៉ាង ទេ តែងាកមកមានបន្ទូលនឹង ជីងឡាន ថា "លើកនេះគេនិយាយគួរឲ្យ

ចាប់អរម្មណ៍ដែរ យើងនិយាយត្រូវគ្នាល្អណាស់"

       សាំងយ៉ាង អង្វរ ជីងឡាន ថា "លើកនោះ ខ្ញុំនិយាយអំពី ការធ្វើជាស្តេចផែនដី ព្រះអង្គតាំងចិត្តស្តាប់ខ្ញុំ សូមលោកម្ចាស់

នាំខ្ញុំទៅចូលគាល់ព្រះអង្គម្តងទៀតទៅ ព្រោះពេលនេះខ្ញុំយល់ពីព្រះទ័យរបស់ព្រះអង្គច្បាស់ហើយ"

       ការសន្ទនាលើកទីបួននេះ ស្តេចស៊ីវកុង ជក់ព្រះទ័យស្តាប់រហូតមិនដឹងថាយប់ឬថ្ងៃឡើយ។ អ្នកទាំងពីរសន្ទនាគ្នាអស់រយៈ

ជាច្រើនថ្ងៃក៏មិនចេះធុញ។ ជីងឡាន ក៏សួរទៅ សាំងយ៉ាង ដោយឆ្ងល់ថា "តើលោកនិយាយពីរឿងអ្វី ទើបអាចធ្វើឲ្យព្រះអង្គ

យកព្រះទ័យស្តាប់លោកបានយូរដល់ថ្នាក់នេះ?"

       "លើកដំបូង ខ្ញុំនិយាយពី ការធ្វើជាមហាចក្រពត្តិ តែព្រះអង្គបែរជានិយាយថា «លោកនិយាយមិនសមនឹងការពិត យើង

មិនអាចចាំយូរដល់ថ្នាក់នោះទេ ចំណែកឯរឿងព្រះរាជាដែលមានរាជធម៌ មានប្រាជ្ញា និងមានសមត្ថភាព គួរតែសាងកេរ្តិ៍ឈ្មោះ

នៅពេលកំពុងមានជីវិត យើងមិនចង់រង់ចាំទាល់តែស្លាប់ទៅហើយទើបមានមនុស្សមកលើកតម្កើងយើងនោះទេ» ដូច្នេះ ខ្ញុំក៏

និយាយអំពីការថែទាំប្រទេសជាតិឲ្យគង់វង្សនិងបង្កើតកងទ័ពឲ្យរឹងមាំខ្លាំងក្លាតែម្តងទៅ!"

       លើកដំបូងដែល សាំងយ៉ាង និយាយអំពី ការធ្វើជាមហាចក្រពត្តិ គេមិនអាចបញ្ចុះបញ្ចូល ស្តេចស៊ីវកុង បាន។

ទីបំផុតពេលនិយាយអំពី របៀបគ្រប់គ្រងរបស់ស្តេចផែនដី ទើបគេបានទទួលជោគជ័យ។

       សាំងយ៉ាង ជាមនុស្សដែលមាននីតិធម៌ពេញខ្លួន ដោយផ្តោតទៅលើការប្រើច្បាប់គ្រប់គ្រងប្រទេស។ គេគ្រប់គ្រងនគរឈិន

ដោយយុទ្តិធម៌ត្រឹមត្រូវ មិនថាអ្នកមានអំណាចឥទ្ធិពលប៉ុណ្ណាក៏ដោយ បើធ្វើខុស ត្រូវមានទោស ហើយក៏មិនប្រគល់រង្វាន់ឲ្យ

ដល់មនុស្សជំនិតតាមតែអំពើចិត្តនោះដែរ។​ សូម្បីតែរាជាទាយាទស្តេចធ្វើខុសក៏មិនលើកលែងដែរ។ ដូច្នេះក្នុងរយៈពេលត្រឹមតែ

មួយឆ្នាំ នគរឈិនក៏មានសេចក្តីសុខ មានសណ្តាប់ធ្នាប់ ធ្វើឲ្យអ្នកស្រុក "មិនរើសរបស់ធ្លាក់នៅតាមផ្លូវ" មានកងទ័ពរឹងមាំ ដែល

ជាទីកោតក្រែងរបស់នគរផ្សេងៗ។

       ពេលស្តេច ស៊ីវកុង ជិតអស់ព្រះជន្ម ព្រះអង្គប្រគល់អំណាចឲ្យ សាំងយ៉ាង តែគេបានបដិសេធយ៉ាងទន់ភ្លន់ មិនព្រមទទួល

យករាជ្យបល្ល័ង្កនោះទេ។ បន្ទាប់ពីរាជទាយាទ ស្តេច ហ៊ុយវិនហ្វាង ឡើងកាន់អំណាច ក៏មានការភ័យខ្លាចថា សាំងយ៉ាងនឹង

មានអំណាចជាងព្រះអង្គ ទើបទ្រង់បញ្ជាឲ្យប្រហារជីវិតគេ ដោយប្រើរទេះទាញបណ្តាច់ដងខ្លួនជាច្រើនបំណែក។  

       គម្ពីរ ហាន់ហ្វឺយជឺ និយាយអំពីការលំបាកក្នុងការបញ្ចុះបញ្ចូលមនុស្សថា ៖

       « ការនិយាយបញ្ជុះបញ្ចូលអ្នកដទៃដោយពឹងលើចំណេះដឹងតែម្យ៉ាង គឺពិតជាពិបាកខ្លាំងណាស់... ទោះបីជាការសិក្សា

ស្វែងរកចំណេះដឹងគឺជារឿងសំខាន់ តែក៏មិនមែនមានន័យថា ថ្វីមាត់របស់ខ្លួនមិនអាចយកជាការបាននោះដែរ។

       ការពិតបញ្ចុះបញ្ចូល គឺស្ថិតនៅលើការពិបាកដឹងពីព្រះទ័យព្រះមហាក្សត្រ។ ដូច្នេះ​ វិធីដែលត្រូវប្រើ ត្រូវធ្វើឲ្យត្រូវចិត្តភាគី

ខ្ខាងទៀត។ ការនិយាយតែរឿងលាភសក្ការៈជាមួយព្រះមហាក្សត្រដែលយកចិត្តទុកដាក់តែលើរឿងរាជធម៌ អ្នកនិយាយនឹងត្រូវ

គេមើលឃើញថាជាមនុស្សកំប៉ិកកំប៉ុក និងមិនចង់យកចិត្តទុកដាក់។ ឯការនិយាយតែរឿងរាជធម៌ ជាមួយព្រះមហាក្សត្រដែល

ឈ្លក់វង្វេងនឹងលាភសក្ការៈ អ្នកនិយាយនឹងមិនបានទទួលតែណែងសំខាន់ណាមួយឡើយ។ ចំណែកការនិយាយតែរឿងរាជធម៌

ជាមួយព្រះមហាក្សត្រដែលចាប់អារម្មណ៍អំពីរឿងលាភសក្ការៈ តែធ្វើខ្លួនដូចជាចាប់អារម្មណ៍រឿងរាជធម៌នោះ ទោះបីនិយាយ

អាចទទួលបានតំណែងសំខាន់ក៏ពិតមែន តែមិនបានទទួលការចាប់អារម្មណ៍ឡើយ។ ប្រសិនបើនិយាយពីរឿងលាភសក្ការៈ

រហូតធ្វើឲ្យព្រះមហាក្សត្រយកការណែនាំនោះទៅអនុវត្ត តែអ្នកនិយាយបែរជាមិនបានទទួលតំណែងសំខាន់អ្វីនោះ អ្នកគួរ

តែប្រយ័ត្នខ្លួនបន្តិច...»

»»» អាថ៌កំបាំងនៃការនិយាយបញ្ចុះបញ្ចូល គឺនិយាយលើកសរសើរតែរឿងដែលព្រះមហាក្សត្រសព្វព្រះទ័យ តែកុំ

និយាយអំពីរឿងដែលធ្វើឲ្យព្រះអង្គអាប់ឱនឲ្យសោះ។

      ពេលព្រះមហាក្សត្រទាល់តម្រិះ ត្រូវគាំទ្រដោយពាក្យសម្តីដែលមានហេតុផល ស្តាប់ទៅល្អវិសេស។ ពេលព្រះមហាក្រត្រ

ទ្រង់ស្ទាក់ស្ទើរព្រះទ័យ តែចាំបាច់ត្រូវធ្វើអ្វីម្យ៉ាង ត្រូវបា្រប់ទៅថា អ្វីដែលព្រះអង្គចង់ធ្វើគឺត្រឹមត្រូវបំផុតហើយ មិនចាំបាច់

ស្ទាក់ស្ទើរព្រះទ័យអ្វីទេ។ តែចំពោះព្រះមហាក្សត្រដែលមានឧត្តមគតិ តែគ្មានសមត្តិភាព ត្រូវតែនិយាយឲ្យទ្រង់ដឹងថា ប្រសិន

បើធ្វើខុស នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ដូច្នេះគួរតែកុំធ្វើល្អជាង។

»»» អាថ៌កំបាំងនៃការនិយាយបើកផ្លូវឲ្យខ្លួនឯង នឹងមិនសម្រេចបានតាមបំណងទេ បើគ្រាន់តែមានថ្វីមាត់ល្អនោះ

តែត្រូវដឹងចិត្តភាគីម្ខាងទៀត  ទើបជារឿងសំខាន់បំផុត។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017