យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រើទំនាស់ឲ្យមានប្រយោជន៍

ចេញថ្ងៃទីៈ [18-03-2014] | បើកមើលៈ 3997 | Print |-    កាលទន្លេ ស៊ាវស៊ុយ ឡើងលិចផុតច្រាំង កូនសេដ្ឋីម្នាក់នៅនគរ ជិន ក៏បានលង់ទឹកស្លាប់ក្នុងទន្លេនោះ។ មានឈ្មួញម្នាក់

រើសបានសពកូនសេដ្ឋីនោះ សេដ្ឋីក៏សុំយកសពកូនមកវិញ តែឈ្មួញបែរជាទាប្រាក់លោះយ៉ាងច្រើនពីសេដ្ឋី។ សេដ្ឋីក៏ទៅ

ពិភាក្សាជាមួយ តឹងស៊ី។

      តឹងស៊ី និយាយបា្រប់សេដ្ឋីថា "លោកម្ចាស់កុំបារម្ភ! សាកសពនោះគ្មានអ្នកដទៃណាមកដណ្តើមទិញទេ គេមុខជានឹងយក

មកលក់ឲ្យលោកម្ចាស់មិនខាន!"

      ពេលសាកសពចាប់ផ្តើមស្អុយ ឈ្មួញនោះក៏ចាប់ផ្តើមភិតភ័យ ទើប តឹងស៊ីនិយាយនឹងគេថា "លោកទុកចិត្តចុះ លោក

សេដ្ឋីនឹងទិញយកសពនេះមិនខាន គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ!"

»»»   តឹងស៊ី ប្រាប់ពីវិធីទិញសាកសពក្នុងតម្លៃថោកដល់សេដ្ឋី ហើយបា្រប់ពីវិធីលក់សាកសពក្នុងតម្លៃថ្លៃដល់

ឈ្មួញ។ សរុបមកគេបានចំណេញទាំងសងខាង។

      តាមពិត អ្នកស្លាប់គឺជាកូនសេដ្ឋី សេដ្ឋីប្រាកដជាទិញសាកសពនោះទើបឈ្មួញអាចទារផ្លៃខ្ពស់បាន ប៉ុន្តែការចង់បានរបស់

សេដ្ឋីមានផលប៉ះពាល់ដល់តម្លៃសាកសពដែលចង់ឲ្យឈ្មួញលក់ក្នុងតម្លៃថោក។ អ្នកទិញមានតែម្នាក់ ហើយទំនិញក៏មានតែ

មួយប្រសិនបើភាគីទាំងពីរមិនចុះសម្រុងគ្នា ពុំអាចមានការទិញលក់កើតឡើងទេ លទ្ធផលគឺស្មើគ្នា "សូន្យស្មើសូន្យ"។

      ឥរិយាបថនិងការចង់បានរបស់អ្នកទិញ បានប៉ះពាល់ទៅលើតម្លៃទំនិញ។ ប្រសិនបើអ្នកទិញធ្វើឫកដូចជាមិនចង់បាន

របស់នោះនឹងគ្មានតម្លៃ... ផ្ទុយទៅវិញអ្នកលក់ក៏បង្ហាញឥរិយាបថ និងការចង់លក់របស់ខ្លួន ដើម្បីអូសតម្លៃដូចគ្នា។ ប្រសិនបើ

គេមិនព្រមលក់ អ្នកទិញក៏ត្រូវឲ្យតម្លៃខ្ពស់ដើម្បីអូសទាញឲ្យគេលក់។

      តឹងស៊ី ជាមនុស្សនគរ ជិន (មានជីវិតនៅកំឡុងឆ្នាំ ៥៥០ - ៥០១ មុនគ.ស) មានពាក្យចចាមអារ៉ាមថា គេត្រូវអគ្គសេនាបតី

ជឺឆាន ប្រហារជីវិត ព្រោះតែការលេងសម្ពីរបស់ខ្លួនជាឧបសគ្គដល់នយោបាយរបស់ ជឺឆាន។

      ក្នុង "លាជឺ" កត់ត្រាថា តឹងស៊ី ប្រើឫកពាបែបអ្នកលេងវោហារ និងទស្សនៈដែលយល់ថា អ្វីគ្រប់យ៉ាងសុទ្ធតែមានពីរខាង

គឺ តូចគ្មានទីបញ្ចប់ និង ធំគ្មានទីបញ្ចប់ រួមទាំងការនិយាយបែប "ទ្វេន័យ" ដែលប្រើក្នុងការកំណត់តម្លៃសាកសព ដោយចង

ភ្ជាប់ក្តីសង្ឃឹមរបស់សេដ្ឋីដែលចង់ទិញក្នុងតម្លៃថោក និងក្តីរំពឹងរបស់ឈ្មួញដែលចង់លក់ក្នុងតម្លៃថ្លៃ ដែលបង្កើតជាទ្រីស្តីតថ្លៃ

ទំនិញទៅតាមកម្រិតដ៏សមរម្យណាមួយ។

      តឹងស៊ី បានរកឃើញពិភពដ៏តូចបំផុតនិងធំបំផុតជាយូរមកហើយ។ ភាពដែលជាបដិបក្ខនៅក្នុងទំនាស់ នឹងត្រូវមានភាគី

ម្ខាងអ្នកត្រូវ ភាគីម្ខាងទៀតជាអ្នកខុស។ ប៉ុន្តែ តឹងស៊ី បែរជាយកភាពអាចទៅរួចនៃការប្រែប្រួលក្នុងពិភពគ្មានទីបញ្ចប់ មកធ្វើជា

គោលការណ៍ ហើយបកស្រាយឲ្យវាទៅជាអ្វីដែលត្រឹមត្រូវតាមហេតុផល។ នេះគឺជាការនិយាយបែប "ទ្វេន័យ"

      មានឧទាហរណ៍មួយទៀត...

-     គ្រាមួយ នគរតុងចូវចាប់ផ្តើមសាបព្រោះស្រូវទៅហើយ តែនគរស៊ីចូវ បែរជាផ្តាច់ផ្លូវទឹក ធ្វើឲ្យនគរតុងចូវ ត្រូវប្រឈមមុខ

នឹងការខូចខាតដែលកំពុងតែកើតមានចំពោះមុខ ទើប ស៊ូតៃ និយាយនឹងស្តេចតុងចូវហ្វាង ថា "ទូលបង្គំសុំខ្លួនទៅចរចាបញ្ចុះ

បញ្ចូលឲ្យនគរស៊ីចូវ ព្រមបើកផ្លូវទឹកឲ្យ!"

      ក្រោយមក ស៊ូតៃ ក៏ធ្វើដំណើរទៅចូលគាល់ ស្តេចស៊ីចូវហ្វាង "ទូលបង្គំគិតថាព្រះអង្គប្រហែលជាគិតខុសហើយក្រាបទូល!

ការដែលព្រះអង្គផ្តាច់ផ្លូវទឹកប្រហែលជាចង់ឲ្យនគរតុងចូវ មិនអាចប្រមូលផលបាន... តែពេលនេះ អ្នកស្រែនៅ តុងចូវនាំគ្នា

សាបព្រោះតែស្រូវសាលី គេមិនត្រូវការទឹកធ្វើអ្វីទេ... ប្រសិនបើព្រះអង្គចង់ធ្វើបាប តុងចូវ មែនគួរតែបើកផ្លូវទឹកវិញទើបត្រូវ

គឺដើម្បីឲ្យពួកគេប្រមូលផលស្រូវសាលីមិនបាន ហើយនៅពេលចាប់ផ្តើមបើកទឹក តុងចូវ ច្បាស់ជាងាកមកធ្វើស្រែធម្មតាវិញ

ពេលនោះព្រះអង្គត្រូវចាំឲ្យពួកគេសាបព្រោះរួចសិនចាំផ្តាច់ទឹក... បើធ្វើបែបនេះជាបន្តបន្ទាប់ អ្នកស្រុកនគរ តុងចូវ ច្បាស់ជា

នាំគ្នាមកចុះចូលជាមួយព្រះអង្គមិនខានទេក្រាបទូល!"

      ស្តេចស៊ីចូវហ្វាង ស្តាប់ទៅដូចមានហេតុមានផលទើបយល់ព្រមបើកផ្លូវទឹក។ ស៊ូតៃ បានទទួលប្រាក់តបស្នងទាំងសង

ខាង។ នេះគឺជាការនិយាយបែប "ទ្វេន័យ" មួយបែបទៀត។

-     នៅឆ្នាំ ២៩៦ មុនគ.ស  ហាន់ជីវ ឡើងជាស្តេចក្នុងនគរហាន់ តែស្ថានភាពមិនសូវជារឹងមាំប៉ុន្មានទេ។ ពេលនោះអនុជ

របស់ព្រះអង្គគង់នៅនគរចូវ ហើយស្តេចចូវហ្វាង ចង់ជំរុញព្រះអានុជរបស់ហាន់ជីវ ឲ្យឡើងធ្វើជាស្តេចជំនួស តែខ្លាច ហាន់ជីវ

មិនយល់ព្រម ទើប ឈីមូហ៊ុយ ណែនាំថា ៖

      "ព្រះអង្គត្រៀមរទេះសេះសង្រ្គាម ៣០០រទេះ នាំព្រះអនុជបរស់ស្តេច ហាន់ជីវ ត្រឡប់ទៅនគរហាន់វិញ... បើស្តេចហាន់ជីវ

យល់ព្រមក៏ទូលព្រះអង្គថា "រទេះសេះនេះនៅចាំការពារព្រះអនុជរបស់ព្រះអង្គ" តែបើព្រះអង្គមិនយល់ព្រមក៏ទូលថា "រទេះសេះ

នេះនាំខ្លួនជនក្បត់មកប្រគល់ដល់ព្រះអង្គ"

»»»   ទោះជាហេតុការណ៍បត់បែនទៅជាបែបណាក៏ដោយ ការនិយាយបែបនេះតែងតែអាចឲ្យយើងយករួចខ្លួនបាន

ជានិច្ចព្រោះនិយាយហេតុផលតែផ្នែកល្អៗប៉ុណ្ណោះ ហើយមិនថាជាហេតុការណ៍ផ្លាស់ប្តូរទៅជាយ៉ាងណា ក៏យើងមិន

ធ្លាក់ទៅជាភាគីចាញ់ប្រៀបនោះដែរ។ នេះគឺវិធីនៃការនិយាយ "ទ្វេន័យ"។​


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019