យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្វែងយល់ពីរ៉ាឌីកាល់សេរី

ចេញថ្ងៃទីៈ [18-02-2014] | បើកមើលៈ 6375 | Print |



 I.    បើស្គាល់ថាអ្វីជា 'Antioxident' ហើយពាក្យថា "ឈឺ" ឬ "ចាស់" ក៏កាន់តែឃ្លាតឆ្ងាយដែរ

       តាមពិតទៅពាក្យថា "Antioxident" មិនមែនជាពាក្យថ្មីដែលទើបតែកើតនោះទេ។ យើងបានឮមកអស់រយៈពេលជាច្រើនឆ្នាំ

មកហើយ និងដឹងត្រឹមតែត្រួសៗប៉ុណ្ណោះថា គឺជាវិធីសាស្ត្រក្នុងការទប់ទល់នឹងរ៉ាឌីកាល់សេរី។ តែបើនិយាយឲ្យមែនទែនទៅ

យើងមិនដឹងថារ៉ាឌីកាល់សេរីនោះគឺជាអ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែដឹងត្រឹមថាវាគឺជាអ្វីដែលធ្វើឲ្យឆាប់ចាស់ប៉ុណ្ណោះ។ ក្នុង

អត្ថបទទៅនេះ យើងខ្ញុំនឹងចូលរួមចែករំលែកអត្ថន័យនិងទិន្នន័យរបស់ "Antioxidant" និង "រ៉ាឌីកាល់សេរី" ដើម្បីឲ្យអ្នកអានបាន

យល់ច្បាស់ថា តើវាជាអ្វីពិតប្រាកដ? ដើម្បីងាយស្រួលធ្វើការស្វែងយល់ពីអត្ថបទផ្សេងៗជាបន្តបន្ទាប់ទៅទៀត។

 

1.    អ្វីទៅជា ANTIOXIDANT?

       ប្រសិនបើប្រែជាភាសាខ្មែរឲ្យងាយយល់គឺ "ការទប់ស្កាត់ ឬកម្ចាត់រ៉ាឌីកាល់សេរី" នេះឯង។ វាគឺជាការដោះស្រាយបញ្ហា

ឬកម្ចាត់ប្រតិកម្មជាមួយអុកស៊ីហ្សែន។ ប្រតិកម្មនេះហៅថា "អុកស៊ីដកម្ម (Oxidation)" ជាមូលហេតុធ្វើឲ្យកើតមានរ៉ាឌីកាល់សេរី

ឡើង។ រ៉ាឌីកាល់សេរីនឹងធ្វើឲ្យរាងកាយចុះខ្សោយ ទ្រុឌទ្រោមទាំងខាងក្នុងនិងខាងក្រៅ។ រាងកាយចុះខ្សោយគឺជាមូលហេតុនាំ

មកនូវជំងឺផ្សេងៗ និងថែមទាំងធ្វើឲ្យមើលទៅឆាប់ចាស់ជាងវ័យទៀតផង។

 

2.    ដំណើរការរបស់ ANTIOXIDANT

       ការកម្ចាត់រ៉ាឌីកាល់សេរីមានច្រើនវិធី ហើយត្រូវអនុវត្តរួមគ្នាទើបអាចទទួលបានលទ្ធផលល្អ។ វិធីតាមបែបធម្មជាតិទុកថា

ជាវិធីដែលស័ក្តិសមជាមួយនឹងមនុស្សគ្រប់វ័យ។ នៅផ្នែកនេះយើងនឹងធ្វើការរៀបរាប់ដោយត្រួសៗសិន ព្រោះនឹងមានទិន្នន័យ

លម្អិតជាច្រើននៅក្នុងអត្ថបទបន្តទៅមុខទៀត ៖

       ក.   វិធីទទួលទានអាហារ

              គឺជាការទទួលទានអាហារ ដែលមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលនឹងទទួលបានលទ្ធផលល្អណាស់

ចាត់ទុកជាគោលការណ៍ដ៏សំខាន់បំផុតក្នុងការប្រឆាំងនឹងរ៉ាឌីកាល់សេរីនេះ។

       ខ.   ការហាត់ប្រាណ

              គឺជាវិធីជួយកាត់បន្ថយភាពចុះទ្រុឌទ្រោមរបស់រាងកាយ រួមទាំងភាពចាស់ជរាដែលមិនសូវជាល្អមើលប៉ុន្មាន តែរឿង

នេះត្រូវតែអនុវត្តឲ្យស័ក្តិសម និងត្រឹមត្រូវតាមក្បួនខ្នាតផងដែរ។

       គ.   ការប្រតិបត្តិខ្លួនឲ្យបានសមស្រប

              ចាត់ទុកថាជាករណីប្រតិបត្តិមួយដ៏តឹងរ៉ឹង សម្រាប់លោកអ្នកដែលត្រូវការរាងកាយរឹងប៉ឹងនិងស្រស់ស្អាត។ ការប្រតិបត្តិខ្

លួននេះត្រូវមានវិន័យខ្ពស់ដូចជា សម្រាកឲ្យបានគ្រប់គ្រាន់ ការមិនពាក់ព័ន្ធជាមួយគ្រឿងញៀនផ្សេងៗ ជៀសវាងសារធាតុពុល

ផ្សេងៗ និងការធ្វើឲ្យអារម្មណ៍ស្រស់ស្រាយជាប្រចាំ។ល។

 

3.    អ្វីទៅជា "រ៉ាឌីកាល់សេរី"?

       យើងចាប់ផ្តើមស្គាល់ពាក្យថា រ៉ាឌីកាល់សេរី ឬ "Free Radical" តាំងពីក្រោយសង្រ្គាមលោកលើកទី ២ នៅពេលដែលអាមេរិក

កម្ទេចទីក្រុង ហ៊ីរ៉ូស៊ីម៉ា និង ណាហ្កាសាគី របស់ប្រទេសជប៉ុន ដោយគ្រាប់បែកបរិមាណូ ដោយសារតែអ្នកគីមីវិទ្យានៅសម័យ

នោះ បានស្រាវជ្រាវដឹងពីឥទ្ធិពលនៃកាំរស្មីវិទ្យុសកម្ម ដែលមានអនុភាពបំផ្លាញជាលិកាលាតសន្ធឹងបានយ៉ាងទូលំទូលាយ

ទើបកើតមានពាក្យថា "រ៉ាឌីកាល់ស៊ុបពែរអុកស៊ីដ" "​បន្ទុកសេរី" "រ៉ាឌីកាល់សេរី" នេះឡើង។

       អ្នកអានទាំងឡាយអាចនឹងគិតថា ប្រសិនជាមើលថែខ្លួនឯងឲ្យបានល្អ នឹងមិនមានរ៉ាឌីកាល់សេរីចូលមករំខានរាងកាយអ្វី

ទេ។ តាមពិតទៅគំនិតបែបនេះមិនមែនជាការពិតទេ ព្រោះយើងមានរ៉ាឌីកាល់សេរីផ្ទុកនៅក្នុងខ្លួនមនុស្សគ្រប់ៗគ្នា គ្រាន់តែអ្នក

ខ្លះមានតិច អ្នកខ្លះក៏មានច្រើនអាស្រ័យលើការមើលថែខ្លួន និងការដំណើរជីវិតខុសៗប្លែកគ្នា។ ហេតុនេះហើយ ទោះបីជាយើង

មិនចូលចិត្តវាបែបណាក៏ដោយ ក៏យើងមិនអាចនឹងកម្ចាត់វាឲ្យអស់បានដែរ។ អ្វីដែលយើងអាចធ្វើបាននោះគឺ គ្រប់គ្រង ឬកាត់

បន្ថយបរិមាណរ៉ាឌីកាល់សេរីឲ្យនៅសល់តិចជាងមុន រហូតដល់វាមិនអាចបង្កគ្រោះថ្នាក់ដល់ខ្លួនប្រាណយើងបាន។

       សម្រាប់អត្ថន័យរបស់រ៉ាឌីកាល់សេរីដែលលោកអ្នកចង់ដឹងនោះ គឺរ៉ាឌីកាល់សេរីជាម៉ូលេគុលដ៏តូចនៃ អុកស៊ីហ្សែនដែល

ខ្វះគូ គឺខ្វះអេឡិចត្រុងមួយតួ។ ជាទូទៅម៉ូលេគុលរបស់អុកស៊ីហ្សែនតែងតែមានជាគូរៗប្រៀបដូចជានំចាខ្វៃដូច្នោះដែរ។

ម៉ូលេគុលខ្វះគូនេះវាក៏ក្លាយជាម៉ូលេគុលដែលមាន បន្ទុកអវិជ្ជមាន គឺជាសារធាតុ ខ្វះលំនឹង ចាំបាច់ត្រូវតែរកដៃគូមក បំពេញ

ឲ្យខ្លួនឯង ដោយទៅដណ្តើមយកអេឡិចត្រុងរបស់ម៉ូលេគុល "អ្នកដទៃ" មកចាប់គ្នាជាមួយខ្លួនឯង ដើម្បីឲ្យខ្លួនឯង មានដំណើរ

ប្រក្រតី ដូចដើមវិញ។

       ពេលដណ្តើមបានហើយវាក៏ចាប់មកផ្សំផ្គុំជាបន្ទាន់ ទុកឲ្យម៉ូលេគុលដែលខ្លួនដណ្តើមយកនោះទៅជាតែលតោលខ្វះគូ និង

ទីបំផុតវាចាំបាច់ត្រូវតែរកចាប់អេឡិចត្រុង ពីម៉ូលេគុលផ្សេងៗ យកមកជំនួសដោយវិធីដូ​ចៗគ្នានេះ។ ដំណើរការបែបនេះចេះតែ

ប្រព្រឹត្តទៅជាបន្តបន្ទាប់មិនចេះចប់ប្រៀបដូចការរលំដូមីណូដូច្នោះ ឬប្រសិនបើដណ្តើមអេឡិចត្រុងរបស់វាមិនបានវាក៏នឹងធ្វើការ

មិនពេញលេញ ទីបំផុតក៏ងាប់តែម្តង។

       គឺដោយករណីនេះហើយដែលធ្វើឲ្យរាងកាយខូចខាត ឬទ្រុឌទ្រោមបន្តិចម្តងៗ ប្រៀបដូចត្រូវគេកកេរកបេះស៊ីបន្តិចម្តងៗ

គ្រប់វិនាទីដូច្នោះ។  លុះពេលអាយុកាន់តែចាស់ រាងកាយក៏កាន់តែសន្សំរ៉ាឌីកាល់សេរីកាន់តែច្រើន ប្រៀបដូចស្រមោលអន្ទោល

តាមប្រាណ ដែលមានន័យថា បើអាយុកាន់តែច្រើន សុខកាយទ្រុឌទ្រោមទាំងផ្នែកខាងក្រៅនិងខាងក្នុង ដែលអាចឲ្យយើងមើល

ឃើញបានយ៉ាងច្បាស់។

 

4.    រ៉ាឌីកាល់សេរីប្រភេទផ្សេងៗ

       រ៉ាឌីកាល់សេរី មានលក្ខណៈស្រដៀងគ្នាទៅនឹងបាក់តេរី ដែលវាមានប្រយោជន៍បន្តិចបន្តួច តែមានគ្រោះថ្នាក់ច្រើន ហើយ

ក៏មានគ្រោះថ្នាក់ច្រើន ហើយក៏មានច្រើនប្រភេទដូចតទៅនេះ ៖

       ១.   រ៉ាឌីកាល់សេរី ប្រភេទស៊ុបពែរអុកស៊ីដ (Superoxide O2-)

              គឺជារ៉ាឌីកាល់សេរី ដែលមានបន្ទុកអវិជ្ជមាន ដែលនៅជាប់ជាមួយខ្លួនប្រាណយើងតាំងពីយូរមកហើយ។ វាបំផ្លាញ

កោសិកាក្នុងរាងកាយយើងឲ្យទ្រុឌទ្រោមបន្តិចម្តងៗយ៉ាងឆាប់រហ័សគ្រប់ពេលវេលា ព្រោះរាងកាយចាំបាច់ត្រូវប្រើអុកស៊ីហ្សែន

ដើម្បីទៅចិញ្ចឹមអវយវៈផ្សេងៗជាប្រចាំ។

       ហេតុនេះហើយទើបប្រតិកម្ម អុកស៊ីដកម្ម (Oxidation) ដែលវាបណ្តាលឲ្យកើតមានរ៉ាឌីកាល់សេរីដោយមិនអាចជៀស

បាន ហើយច្រើនកើតមាននៅពេលយើងប្រើអុកស៊ីហ្សែនច្រើនៗ ដូចជាពេលហាត់ប្រាណពេលរងកម្តៅថ្ងៃខ្លាំង ក្នុងរយៈពេល

ដ៏យូរ ការមានរលាកលើផ្នែកផ្សេងៗនៃខ្លួនប្រាណនោះ កោសិកាត្រូវរងការបំផ្លាញដោយបាក់តេរី។

       ២.   រ៉ាឌីកាល់សេរី ស៊ិងក្លេត អុកស៊ីហ្សែន (Singlet Oxygen)

              ជាលទ្ធផលបណ្តាលមកពីដំណើរការអុកស៊ីដកម្ម ដែលច្រើនតែមានសំណល់ម៉ូលេគុលទោលរបស់អុកស៊ីហ្សែនដែល

សេសសល់ ដូចជាដំណើរការរបស់គ្រាប់ឈាមស ដែលវាយប្រហារបាក់តេរីឬជាតិពុលផ្សេងៗ ឬខ្លួនប្រាណត្រូវរងកាំរស្មី

គ្រោះថ្នាក់ជាប្រចាំ ដូចជាកាំរស្មី អ៊ុលត្រាវីយ៉ូលេ (UV) ពីពន្លឺថ្ងៃ កាំរស្មីអ៊ិច (x-ray) ដែលបង្កឲ្យកើតមានប្រតិកម្មអុកស៊ីដកម្ម

យ៉ាងខ្លាំងធ្វើឲ្យស្បែកយើងខ្លោច ក្រៀម ស្ងួត យារ គ្រើម មើលទៅចាស់ជាងវ័យ ហើយត្រូវប្រឈមនឹងការកើតជំងឺមហារីក

ទៀតផង។

       ៣.   រ៉ាឌីកាល់សេរី អ៊ីដ្រុកស៊ីល រ៉ាឌីកាល់ (Hydroxyl Radical)

              ជារ៉ាឌីកាល់សេរីដែលបញ្ចេញជាតិពុលខ្លាំងបំផុតក្នុងបណ្តារ៉ាឌីកាល់សេរីទាំងអស់ ព្រោះបើមានតែរ៉ាឌីកាល់សេរីនេះ

តែមួយមុខ អាចធ្វើឲ្យបាត់បង់ជីវិតបានព្រោះវាបំផ្លាញប្រូតេអ៊ីន អង់ហ្ស៊ីមខ្លាញ់មិនឆ្អែត ដែលគ្រាន់តែរូបភាពសើៗស្រាលៗ

ក៏ធ្វើឲ្យរាងកាយទ្រុឌទ្រោមមើលទៅចាស់ជាងវ័យ ថែមទាំងធ្វើឲ្យកើតមានជំងឺធ្ងន់ៗផ្សេងៗផងដែរដូចជាជំងឺបេះដូច ថ្លើម

បាត់បង់ការចងចាំ ជំងឺអាល់សៃម័រ ជំងឺរលាកសន្លាក់ ជំងឺមហារីក ជំងឺទឹកនោមផ្អែមជាដើម។

       ៤.   រ៉ាឌីកាល់សេរី  អ៊ីដ្រូហ្សែន ពែរ៉ុកស៊ីដ (Hydrogen peroxide)

              ឈ្មោះស្តាប់ទៅដូចជាថ្នាំ តែគេចាត់ទុកក្នុងរ៉ាឌីកាល់សេរីដែលមានទំនោរថានឹងមានប្រយោជន៍ច្រើន ព្រោះអាចយក

វាទៅធ្វើជាថ្នាំបោកខោអាវឲ្យឡើងពណ៍ស និងជាផ្នាំសម្លាប់មេរោគបាន តែវាក៏មានជាតិពុលខ្លាំងមិនធម្មតាដែរ។

      

5.    មូលហេតុនៃការកកើតរ៉ាឌីកាល់សេរី

       ការពិតទៅវាមានមូលហេតុជាច្រើន ដែលបង្ករឲ្យកើតរ៉ាឌីកាល់សេរី ប្រហែលជាអ្នកមិនដឹងទេថា អ្នកកំពុងតែបង្កើត

រ៉ាឌីកាល់សេរីឲ្យខ្លួនឯងទាំងដោយមិនដឹងខ្លួន។ មូលហេតុទាំងនោះមានដូចខាងក្រោម ៖

       ១.   ការដកដង្ហើម

              គឺជាមូលហេតុនៃការកកើតរ៉ាឌីកាល់សេរីក្នុងខ្លួនប្រាណច្រើនបំផុតតែការបង្កើតនេះ យើងចាំបាច់ត្រូវតែទទួលស្គាល់

ព្រោះវាជាភាពចាំបាច់ដោយសារតែនៅពេលដែលយើងដកដង្ហើមស្រូបយកអុកស៊ីហ្សែនចូលមកចិញ្ខឹមសព៌ាង្គកាយផ្សេងៗនោះ

មានអុកស៊ីហ្សែនមួយចំនួនដែលត្រូវនាំទៅជាប្រយោជន៍ តែមួយចំនួនទៀត វាក៏ក្លាយទៅជារ៉ាឌីកាល់សេរីបំផ្លាញសព៌ាង្គកាយ

ឲ្យទ្រុដទ្រោមកាន់តែខ្លាំង។

       ២.   ការកើតស្រ្តែស

              ទោះបីមិនជឿ ក៏ត្រូវតែជឿដែរថា ស្រ្តែសក៏ធ្វើឲ្យកើតរ៉ាឌីកាល់សេរីបានដែរ ដោយសារតែការស្ត្រែសនេះវារំញោចឲ្យ

សព៌ាង្គកាយធ្វើការកាន់តែខ្លាំងឡើង ប្រើប្រាស់អុកស៊ីហ្សែនច្រើនឡើង និងរំញោចក្រពេញតម្រងនោមឲ្យបញ្ចេញអ័រម៉ូន

អាឌ្រីណាលីនចេញមក ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់មានការដុតបញ្ឆេះអាហារកាន់តែច្រើន បេះដូចដើរកាន់តែញាប់ កើតមាន

រ៉ាឌីកាល់សេរីនៅកំឡុងពេលរាងកាយបង្កើតអ័រម៉ូនមួយប្រភេទដើម្បីប្រឆាំងនឹងភាពស្ត្រែស រួមទាំងខណៈពេលដែលអង់ហ្ស៊ីម

កំពុងបំបែករំលាយអ័រម៉ូននេះផងដែរ។

       ៣.   ការទទួលជាតិពុល

              ជាតិពុលដែលយើងទទួលបាននេះគឺរាងកាយយើងអាចទទួលបានដោយ មានចេតនាឬដោយមិនដឹងខ្លួន។

ការទទួលដោយចេតនាមាន ៖

-  ការសេពគ្រឿងញៀនផ្សេងៗ ដែលស្របច្បាប់ មានដូចជា បារី ភេសជ្ជៈដែលមានជាតិពុលដូចជាប៊ីយែរ ស្រាវីស្គី ប្រែនឌី

ស្រាថូ ស្រាប្រភេទភ្សេងៗ ភេសជ្ជៈដែលមានកាហ្វេអ៊ីន ដូចជាតែ កាហ្វេ ទឹកក្រូចមួយចំនួន ភេសជ្ជៈប៉ូវកំលាំង។ល។

-  សារធាតុញៀនខុសច្បាប់ប្រភេទផ្សេងៗមានដូចជាកញ្ឆា ហេរ៉ូអ៊ីន ម៉រហ្វ៊ីន (ឱសថម្យ៉ាងមានជាតិអាភៀន) ថ្នាំអ៊ី (Ecstacy)

ថ្នាំអៃ (ice)....

 

              រីឯសារធាតុពុល ដែលពួកយើងបានទទួលដោយមិនដឹងខ្លួន មានដូចតទៅនេះ ៖

-  សារធាតុពុលនៅក្នុងបរិយាកាស មានដូចជាផ្សែងពីបំពង់ស៊ីម៉ាំងរថយន្ត ពីរោងចក្រ...

-  សារធាតុពុលក្នុងទឹកដែលចេញពីផ្ទះសម្បែង និងរោងចក្រ សារធាតុពុលក្នុងអាហារ ដូចជាផ្សិតឬបាក់តេរី ថ្នាំសម្លាប់សត្វល្អិត

ដែលប្រើក្នុងការការពារសត្វទិចឬខាំ សុទ្ធតែមានគ្រោះថ្នាក់ដល់អ្នកបរិភោគ ល័ក្ខដែលប្រើដើម្បីធ្វើម្ហូបមើលទៅគួរឲ្យចង់បរិភោគ

ឬក៏លើវត្ថុកែច្នៃអាហារទាំងក្លិន និងរសជាតិ ស្ករសិប្បនិម្មិត ដែលធ្វើឲ្យអាហារមានរសជាតិផ្អែមដោយមិនបាច់ប្រើស្ករនាំឲ្យខាត

ម្សៅស្រួយដែលធ្វើឲ្យអាហារស្រួយបានយូរ ច្រើនមាននៅក្នុងប្រហិត អាហារចៀនទាំងឡាយ ហ្វ័រម៉ូសឬថ្នាំដាក់សព ធ្វើឲ្យ

អាហារប្រភេទសាច់មិនងាយស្អុយរលួយ ប៉ូតាស្យូម​ នីត្រាត ប្រើសម្រាប់ធ្វើអាហារប្រភេទសាច់ឲ្យមានពណ៌ល្អស្រស់។

-  ​សារធាតុពុល ក្នុងផលិតផលផ្សេងៗមានដូចជា ជាតិពុលក្នុងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសាប៊ូ ថ្នាំដុសធ្មេញ សាប៊ូកក់សក់

គ្រឿងសម្អាងថ្នាំលាបសក់ ទឹកអប់ ស្រ្បៃបាញ់សក់ សាប៊ូលាងចាន ហ្វូមលាងមុខ សាប៊ូបោកខោអាវ ធូបមូស ថ្នាំសម្លាប់

កណ្តុរ។ល។

-  សារធាតុពុល ដែលហៅថា ស៊ីអែហ្វស៊ី (CFC) ដែលយើងដឹងច្បាស់ថាមាននៅក្នុងស្ប្រៃបាញ់សក់ប្រភេទផ្សេងៗ ម៉ាស៊ីន

ត្រជាក់ និងទូទឹកកក... ប្រសិនបើទទួលសារធាតុទាំងនោះអស់រយៈពេលយូរ នោះវានឹងសន្សំរ៉ាដីកាល់សេរី និងអាចប្រឈម

នឹងការកើតមហារីកទៀតផង។

-  សារធាតុពុលក្នុងថ្នាំប្រភេទផ្សេងៗ ទោះបីជាវាគឺជាថ្នាំអាចបំបាត់ជំងឺក៏ដោយ ក៏ថ្នាំទាំងនោះក៏អាចមានជាតិពុលនៅសេស

សល់ដែរ នៅពេលលេបថ្នាំនោះសន្សំកាន់តែច្រើនឡើង ហើយរ៉ាឌីកាល់សេរីក៏កើតឡើងដោយមិនដឹងខ្លួន។

       ៤.   ការទទួលរលកអគ្គិសនី

              គឺជារការបើកទទួលនូវរ៉ាឌីកាល់សេរី ដោយមិនដឹងខ្លួន ដោយសារតែសម័យថ្មីនេះ ធ្វើឲ្យយើងទទួលបានរលកអគ្គិសនី

កាន់តែច្រើនឡើងពីរបស់ប្រើប្រាស់នៅជិតខ្លួនជាប្រចាំ មានដូចជា ទូរទស្សន៍ វិទ្យុ កំព្យូទ័រ ទូរស័ព្ធដៃ ចង្រ្កានម៉ីក្រូវេប។ល។

ធ្វើឲ្យកើតមានរ៉ាឌីកាល់សេរីបំផ្លាញសព៌ាង្គកាយទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ព្រោះវានឹងទម្លុះចូលទៅបំផ្លាញកោសិការ

ផ្សេងៗបានដោយងាយ។

        ៥.   ការទទួលរងពន្លឺថ្ងៃ

              ដោយសារតែស្រុកខ្មែរ ជាស្រុកក្តៅហើយសើម ហេតុនេះហើយ ធ្វើឲ្យយើងពិបាកចៀសនូវពន្លឺថ្ងៃទាំងនោះបានណាស់

ជាពិសេស អ្នកដែលត្រូវពន្លឺខ្លាំងៗជាប្រចាំនេះហើយ រាងកាយនឹងសន្សំរ៉ាឌីកាល់សេរីកាន់តែច្រើនឡើងៗ។

       ៦.   ការទទួលរងនូវកាំរស្មី

              កាំរស្មីដែលទទួលរងនោះគឺសំដៅលើកាំរម្មីអ៊ិច (X-ray) ដែលយើងទទួលបានពីការពិនិត្យវិនិច្ឆយសព៌ាង្គកាយ ហើយ

ជឿថាយ៉ាងហោចណាស់ក៏មានមនុស្សមួយចំនួន បានទទួលកាំរស្មីស្ទើរតែទាំងអស់គ្នា។ ពេលដែលបានទទួលកាំរស្មីហើយនោះ

វានឹងកើតមានរ៉ាឌីកាល់សេរីនៅក្នុងរាងកាយជាញឹកញាប់ ព្រោះជាជំងឺ ដែលមិនអាចមើលឃើញនឹងភ្នែកបាន  ឬក៏អ្នកដែល

ធ្វើការទាក់ទងនឹងផ្នែកនេះ នោះឌីអិនអេ (DNA) នឹងត្រូវបំផ្លាញ និងត្រូវប្រឈមនឹងការកកើតជំងឺមហារីក និងជំងឺកំណាចផ្សេងៗ

ទៀតផងដែរ។

       ៧.  ការបរិភោគច្រើនពេក

              នៅពេលបរិភោគក្នុងបរិមាណច្រើន រាងកាយត្រូវដុតបំផ្លាញនឹងត្រូវប្រើថាមពលខ្ពស់ ហើយកកើតរ៉ាឌីកាល់សេរីក្នុង

ការដុតបំផ្លាញនេះផងដែរ។

       ៨.   ការបញ្ចេញកម្លាំងពលកម្ម

              ទីនេះ គឺសំដៅទៅលើការហាត់ប្រាណ ការធ្វើការ មិនថាការងារធ្ងន់ ឬការស្រាលនោះទេ ព្រោះរាងកាយត្រូវប្រើ

អុកស៊ីហ្សែន ក្នុងការចិញ្ចឹមផ្នែកផ្សេងៗនៃសព៌ាង្គកាយ។ កាន់តែបញ្ចេញកម្លាំងខ្លាំង ក៏កាន់តែប្រើអុកស៊ីហ្សែនកាន់តែខ្លាំង រីឯ

រ៉ាឌីកាល់សេរីក៏កាន់តែមានច្រើនឡើងទៅតាមហ្នឹងដែរ។

 

6.    ផលប៉ះពាល់ពេលកើតមានរ៉ាឌីកាល់សេរីច្រើនហួសពេក

       ក្រៅពីការខូចប្រព័ន្ធរាងកាយ ដែលយើងអាចមើលឃើញច្បាស់ទាំងអវយវៈខាងក្នុង និងរូបរាងខាងក្រៅហើយនោះ

រ៉ាឌីកាល់សេរីថែមទាំងបង្កផលអវិជ្ជមានមួយចំនួនដូចតទៅនេះ ៖

            -  ធ្វើឲ្យកោសិការផ្សេងៗ ក្នុងរាងកាយធ្វើការខុសប្រក្រតី

            -  ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងការធ្វើការមិនពេញលេញ

            -  ការបង្កើតថាមពលនៅក្នុងរាងកាយមានការចុះខ្សោយ

            -  ធ្វើឲ្យកោសិការផ្សេងៗបាត់បង់ ឬងាប់

            -  ធ្វើឲ្យអង់ហ្ស៊ីមខូច

            -  ធ្វើឲ្យអ័រម៉ូន ធ្វើការមិនប្រក្រតី

            -  រំញោចដល់ប្រព័ន្ធសន្លាក់ផ្សេងៗ នៃរាងកាយ

            -  ធ្វើឲ្យមានភាវៈសរសៃឈាមករឹង

            -  ធ្វើឲ្យកើតមានជំងឺមហារីកតាមផ្នែកផ្សេងៗនៃរាងកាយបាន ព្រោះតែ ឌីអិនអេ បំបែកពូជ។

 

7.    ផលប្រយោជន៍របស់រ៉ាឌីកាល់សេរី

       សូមកំទាន់យល់ថា រ៉ាឌីកាល់សេរីជាមេខ្លោងបំផ្លាញសព៌ាង្គកាយ ធ្វើឲ្យបាត់បង់សម្រស់ឲ្យសោះព្រោះការពិតទៅវាក៏មាន

ប្រយោជន៍ដល់មនុស្សយើងខ្លះៗដូចតទៅនេះ ៖

     -  ជួយទប់ទល់នឹងមេរោគនិងរបស់ចម្លែកដែលបន្លំខ្លួនចូលមកក្នុងសព៌ាង្គកាយ ដោយការប្រើប្រព័ន្ធការពារអ្នកកម្ចាត់។

វិធីសាស្ត្រវាគឺ គ្រាប់ឈាមសមួយចំនួននឹងបញ្ចេញរ៉ាឌីកាល់សេរីមកកម្ចាត់ដោយផ្ទាល់។ ឯមួយចំនួនទៀតក៏ទទួលតួនាទីអ្នកស៊ី

មេរោគ ឬរបស់ចម្លែកទាំងនេះដែលចូលទៅក្នុងសព៌ាង្គកាយ។ បន្ទាប់មកក៏បញ្ចេញរ៉ាឌីកាល់សេរីឲ្យមកបង្រ្កាប។

     -  ជួយបង្កើនប្រតិកម្មតបស្នងក្នុងកោសិកា ប្រៀបដូចជាការរំញោចឲ្យសព៌ាង្គកាយមានសភាពក្លៀវក្លា ស្រស់បស់ មាន

កម្លាំងកំហែង រហ័សរហួន ឆ្លាតវៃ មានគំនិតអភិវឌ្ឍ។

     -  គឺជាផ្នែកមួយនៃការវិវត្តនៃសព្វសត្វវត្ថុមានជីវិតប្រភេទផ្សេងៗ។

 

»»»  រ៉ាឌីកាល់សេរី ទោះបីជាមានពិសពុលប៉ុណ្ណាក៏ដោយក៏វាមិនអាចបង្កគ្រោះថ្នាក់ដល់សព៌ាង្គកាយយើងបានដែរ

ប្រសិនបើយើងដឹងពីវិធីទប់ទល់ និងចេះរួមរស់ជាមួយវាឲ្យបានត្រឹមត្រូវ។

 

II.    ហេតុអ្វីទើបត្រូវ "បរិភោគ" ទប់ស្កាត់រ៉ាឌីកាល់សេរី?



       ការទប់ស្កាត់រ៉ាឌីកាល់សេរីមានច្រើនវិធី មានទាំងការបំប៉នរាងកាយផ្នែកខាងក្រៅដោយប្រើផលិតផលបំប៉នប្រភេទផ្សេងៗ

និងការជៀសវាងប្រការផ្សេងៗដែលអាចបង្កើតរ៉ាឌីកាល់សេរី។ តែវិធីដែលល្អបំផុតគឺការបរិភោគ ដោយជ្រើសរើសបរិភោគ

អាហារដែលមានសារធាតុផ្សេងៗច្រើនមុខ ដែលអាចទប់ស្កាត់រ៉ាឌីកាល់សេរីបានច្រើនជាងវិធីដទៃ និងថាតើមកពីហេតុអ្វីនោះ

យើងសូមជម្រាបជូនដូចខាងក្រោម ៖


 1.   ទទួលបានសារធាតុចិញ្ខឹមច្រើនមុខ

       ការបរិភោគអាហារ ធ្វើឲ្យយើងទទួលបានសារធាតុចិញ្ចឹមជាច្រើនមុខ ដែលមានប្រយោជន៍ដល់សព៌ាង្គកាយប្រសិនជា

ប្រៀបធៀបជាមួយការលាប និងការប្រើវិធីផ្សេងៗ ដែលមិនសូវផ្តល់ប្រយោជន៍ដូចនេះទេ។ គ្រាន់តែបរិភោគបន្លែមួយប្រភេទ

ក៏អាចទទួលបានវីតាមីន និងអំបិលរ៉ែប្រហែលដប់ប្រភេទរួចទៅហើយ។


2.    ផ្តោតតម្រង់ទៅលើផ្នែកសំខាន់ណាមួយបាន

       មានន័យថា ប្រសិនបើចង់ផ្តោតទៅលើការថែរក្សាអវយវៈផ្នែកណាមួយ យើងអាចជ្រើសបរិភោគអាហារដែល

បំប៉នតម្រង់ទៅលើផ្នែកនោះបានដោយ ៖

        -  ជ្រើសរើសបរិភោគអាហារដែលមានវីតាមីន C ដើម្បីកម្ចាត់រ៉ាឌីកាល់សេរីនិងបំប៉នស្បែក។

        -  ជ្រើសរើសអាហារដែលមានប្រូតេអ៊ីន ដើម្បីកម្ចាត់រ៉ាកាល់សេរី និងបង្កើនការលូតលាស់នៃសព៌ាង្គកាយ។

        -  ជ្រើសរើសបរិភោគអាហារដែលមានជាតិហ្វួស្វ័រ ដើម្បីកម្ចាត់រ៉ាឌីកាល់សេរី និងបង្កើនការលូតលាស់របស់ឆ្អឹងនិងធ្មេញ។

 

3.    បានទាំងផ្នែកខាងក្នុងនិងខាងក្រៅ

       ការបរិភោគដើម្បីកម្ចាត់រ៉ាឌីកាល់សេរី ប្រៀបដូចជាការមើលថែរាងកាយផ្នែកខាងក្នុង តែវាក៏អាចជះឥទ្ធិពលដល់

សព៌ាង្គកាយផ្នែកខាងក្រៅបានផងដែរ។ ជាក់ស្តែងដូចជាយើងបានបរិភោគអាហារបានគ្រប់មុខហើយនោះរាងកាយ និងអវយវៈ

ខាងក្នុងក៏រឹងមាំ ឯសក់និងស្បែកដែលនៅខាងក្រៅវាក៏ស្អាតស្រស់ថ្លាទៅតាមនោះដែរ។


4.    បានប្រយោជន៍គួបផ្សំនឹងភាពស្រស់បស់

       ការបរិភោគអាហារមានប្រសិទ្ធភាពជាងការប្រើវិធីផ្សេងៗទៅទៀតព្រោះរាងកាយទទួលបានប្រយោជន៍ពីសារធាតុចិញ្ចឹម

ផ្សេងៗ និងថែមទាំងបង្កើនភាពស្រស់ស្អាតផ្នែកខាងក្រៅព្រមៗគ្នាផងដែរ។ គឺស្ថិតលើការជ្រើសរើសនូវអាហារដែលអាចបង្កើន

ភាពស្រស់ស្អាតដែរឬអត់តែប៉ុណ្ណោះ។

 

5.    ធ្វើបានដោយងាយក្នុងជីវិតប្រចាំថ្ងៃ

       ការបរិភោគគឺជាការអនុវត្តប្រចាំថ្ងៃរបស់មនុស្សយើងគ្រប់ៗគ្នា។ ថ្ងៃណាមិនបានបរិភោគអាហារ ថ្ងៃនោះយើងនឹងនៅមិន

សុខទេ។ ហេតុនេះយើងមិនពិបាកនឹងបង្ខំចិត្តត្រូវបរិភោគ ឬភ្លេចបរិភោគបានទេ ដែលខុសពីការលាបក្រែមបំប៉នឬវិធីផ្សេងៗខ្លះ

ដែលអាចឲ្យយើងអាចភ្លេចឬខ្ជិលធ្វើនោះទេ។

 

6.    មិនខ្ជះខ្ជាយ

       ការជ្រើសរើសវិធីបរិភោគអាហារកម្ចាត់រ៉ាឌីកាល់សេរី ស្ទើរតែគ្មានត្រូវចំណាយប្រាក់បន្ថែមអ្វីដែរ ព្រោះយើងមិនចាំបាច់ទៅ

បរិភោគអាហារថ្លៃៗអ្វីទេ ត្រឹមតែអាហារសាមញ្ញធម្មតា ឲ្យតែវាជាអាហារមានប្រយោជន៍ និងបរិភោគតែបន្តិចបន្តួចនោះ វាក៏អាច

ជាអាហារកម្ចាត់រ៉ាឌីកាល់សេរីបានហើយ។ ប្រសិនបើត្រូវផលិតផលកម្ចាត់រ៉ាឌីកាល់សេរីឬបំប៉នស្បែកយើងអាចខាតបង់

លុយកាក់ក្នុងមួយខែៗរាប់សែនរាប់ម៉ឺនរៀល ដែលមានចំនួនច្រើនជាងការបរិភោគរាប់រយពាន់ដងទៅទៀត។

 

7.    រីករាយក្នុងការអនុវត្ត

       ការបរិភោគ គឺជាការសម្រាកបន្ធូរភាពតានតឹង ភាពសោកសៅ និងបង្កើនភាពសប្បាយរីករាយ ទោះបីត្រឹមតែជាការបរិភោគ

ដើម្បីកម្ចាត់រ៉ាឌីកាល់សេរីដ៏ដោយ តែវាក៏បង្កើនភាពសប្បាយរីករាយបាន ព្រោះយើងបានបរិភោគអាហារច្រើនប្រភេទ និងបាន

បរិភោគអាហារដែលមានប្រយោជន៍ដោយឡែកពីគ្នា និងខុសពីទម្លាប់ដែលធ្លាប់បរិភោគរាល់ថ្ងៃទៀតផង។

 

»»»  ការបរិភោគអាហារដ៏សមនឹងត្រឹមត្រូវ ក្រៅពីបានទទួលទានអាហារដែលមានប្រយោជន៍គ្រប់ទាំង ៥ ក្រុម

ហើយនោះ ហើយក៏មិនត្រូវភ្លេចថា យើងកើតមកញ៉ាំដើម្បីរស់ មិនមែនរស់ដើម្បីញ៉ាំនោះទេ។ ហេតុនេះសូមកុំគិត

ពីការញ៉ាំឲ្យហួសពីគិតសុខភាពរបស់ខ្លួនឲ្យសោះ។

 

III.   រ៉ាឌីកាល់សេរី មេក្លោងធំនៃការបង្កជំងឺផ្សេងៗ


       ក្រៅពីរ៉ាឌីកាល់សេរីធ្វើឲ្យផ្នែកផ្សេងៗនៃរាងកាយខូចហើយនោះវាក៏ជាមូលហេតុនៃការកើតជំងឺកំណាចផ្សេងៗ

ផងដែរ។ ហេតុនេះលោកអ្នកមិនគួរព្រងើយកន្តើយនោះទេ គួរតែរកវិធីការពារកុំឲ្យវាកើតឡើងឬក៏រកមធ្យោបាយការ

ពារព្យាបាលឲ្យបានជ្រះស្រឡះ។ ជាបន្តទៅនេះយើងនឹងពិនិត្យមើលទៀតថា តើរ៉ាឌីកាល់សេរីធ្វើឲ្យកើតជំងឺអ្វីខ្លះ?

 

1.    ជំងឺបេះដូង

»  អាការៈជំងឺ

     ១.  ឆាប់ហត់នឿយ ទោះបីជាមិនបានធ្វើការធ្ងន់អ្វីក៏ដោយ។

     ២.  ដកដង្ហើមមិនស្រួល ឬថបដង្ហើម។

     ៣.  ស្ពឹកតាមចុងដៃចុងជើង។

     ៤.  មានការឈឺឆៀបៗ ឬតឹងដើមទ្រូងជាប្រចាំ។

 

»  ការថែទាំខ្លួន

     ១.  មិន បញ្ចូលសារធាតុញៀនមកក្នុងសព៌ាង្គកាយ ដូចជា បារី ស្រា ឬសារជាតិអាកុលផ្សេងៗ។

     ២.  ឧស្សាហ៍ហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ក្នុង ១ សប្តាហ៍ឲ្យបានពី ២-៣ ដង។

     ៣.  គ្រប់គ្រងទម្ងន់ខ្លួនឲ្យស្ថិតនៅក្នុងមាត្រដ្ឋានសមរម្យ។

     ៤.  គ្រប់គ្រងផ្លូវចិត្តឲ្យស្រស់ស្រាយជានិច្ច ព្យាយាមកុំឲ្យធុញថប់។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  ជ្រើសរើសអាហារដែលជួយបំប៉នបេះដូង និងមានប្រយោជន៍ដល់សព៌ាង្គកាយដូចជាខ្ទឹម ម្ទេស ស្លឹកបាស

ស្លឹកត្រចៀកក្រាញ់ ឃិនឆាយ និងស្តៅជាដើម។

     ២.  មិនបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដែលជាមូលហេតុបង្កផលមិនល្អដល់ជំងឺ។

     ៣.  បរិភោគអាហារមានកាឡូរីឬថាមពលតិច ដូចជាបន្លែ ផ្លែឈើជាដើម។

 

2.    ជំងឺថ្លើម

»  អាការៈជំងឺ

     ១.  ឆាប់អស់កម្លាំង ទោះបីជាមិនសូវបានធ្វើអ្វីក៏ដោយ

     ២.  ស្រកទម្ងន់ដោយមិនដឹងពីមូលហេតុ។

     ៣.  ច្រើនមានអាការៈជំងឺខាន់លឿង គឺភ្នែកលឿង និងខ្លួនលឿង។

     ៤.  ធុញអាហារ បរិភោគអាហារបានតិចៗ។

 

»  ការថែទាំខ្លួន

     ១.  ឧស្សាហ៍ហាត់ប្រាណដើម្បីឲ្យរាងកាយមាំមួន តែក៏មិនគួរឲ្យខ្លាំងពេកនោះដែរ។

     ២.  សម្រាកឲ្យបានគ្រប់គ្រាន់។ គួរដេកឲ្យឆ្អែត ១ ថ្ងៃ ៨-១០ ម៉ោង។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារជួយបំប៉នថ្លើម មានដូចជា ទឹកសារ៉ូ ទឹកផ្លែឈើ សាច់សត្វ ទឹកដោះគោ។

     ២.  មិនបរិភោគខ្យងផ្សេងៗ ព្រោះវាអាចមានមេរោគដែលធ្វើឲ្យជំងឺកាន់តែមានអាការៈធ្ងន់ធ្ងរឡើង។

     ៣.  មិនបរិភោគភេសជ្ជៈដែលមានជាតិអាកុល។

 

3.    ជំងឺបាត់ការចងចាំ

»  អាការៈជំងឺ

     ១.  ភ្លេចភ្លាំងរឿងរ៉ាវផ្សេងៗក្នុងជីវិតប្រចាំថ្ងៃដែលមិនគួរឲ្យភ្លេច ដូចជាឈ្មោះអ្នកជិតស្និទ្ធ ទីកន្លែងដែលធ្លាប់ទៅជាប្រចាំ

ហេតុការណ៍ទើបនឹងកន្លងទៅថ្មីៗ។

     ២.  ច្រើនតែសោកសៅ មិនចង់ចូលសង្គម ចូលចិត្តនៅតែឯង។

     ៣.  ស្រែកឡូឡា ខឹងច្រឡោតដោយគ្មានហេតុផល។

     ៤.  ទុយមុយ មិនស្វាហាប់។

     ៥.  វង្វេងទិសតំបន់ ឬច្រើនវង្វេងបាត់ពីផ្ទះជាប្រចាំ ឬរកផ្លូវទៅផ្ទះវិញមិនឃើញ។

     ៦.  មិនដឹងពេលវេលា យប់ថ្ងៃ។

     ៧.  ហៅឈ្មោះវត្ថុផ្សេងៗខុស ឬបញ្រ្ចាស់ចុង បញ្រ្ចាសដើម។

     ៨.  អាចមិននិយាយស្តីជាមួយអ្នកណាសោះ ប្រសិនបើមានអាការៈកាន់តែធ្ងន់ធ្ងរ។

     ៩.  តែងខ្លួនចម្លែងៗខុសពីទម្លាប់ដើម។

     ១០.  ខ្វល់ខ្វាយអំពីរឿងដែលមិនត្រូវខ្វល់។

     ១១.  ដេកមិនសូវលក់។

     ១២.  មិនខ្វល់នឹងកិច្ចការប្រចាំថ្ងៃ ឬរឿងដែលខ្លួនធ្លាប់ចូលចិត្ត។

     ១៣.  មិនចេះសម្រេចចិត្ត មិនដឹងថាត្រូវធ្វើដូចម្តេចពេលមានហេតុការណ៍កើតឡើងចំពោះមុខ។

     ១៤.  និយាយស្តីខុសប្រក្រតី និយាយរដាក់រដុប។

     ១៥.  ធ្វើអ្វីដដែលៗ ដូចជាបិទបើកទូរទស្សន៍ ឬរករបស់អ្វីមួយ។

     ១៦.  មិនអាចទប់ទឹកនោម ឬទប់បត់ជើងធំបាន។

     ១៧.  គ្មានគំនិតច្នៃប្រឌិត ឬខួរក្បាលយឺត គិតអ្វីមិនចេញ។

 

»  ការថែទាំខ្លួន

     ១.  ឧស្សាហ៍សង្កេតអាការៈខ្លួនឯងជាប្រចាំ និងស្តាប់តាមពាក្យដាស់តឿងពីអ្នកនៅជិត។

     ២.  ហ្វឹកហាត់ខួរក្បាលដើម្បីរំញោចឲ្យខួរក្បាលរហ័សរហួន មិនស្ពឹកស្រពន់ជាប្រចាំ ដូចជាហ្វឹកហាត់ចំណាំ ជំនួសការកត់ត្រា

លេងល្បែងល្បងប្រាជ្ញា។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារជំនួយខួរក្បាល ដូចជាត្រីសែលម៉ុន ត្រីធូណា​ ត្រីសាបាក់ ត្រីហឺរិង ត្រីកន្ទុយលឿង ពងត្រីសែលម៉ុន។

     ២.  មិនបរិភោគភេសជ្ជៈដែលមានជាតិអាកុល ដែលអាចបំផ្លាញដល់ខួរក្បាល។

 

4.    ជំងឺមហារីក

»  អាការៈជំងឺ

       ភាគច្រើនជំងឺនេះ មិនសូវមានសញ្ញាណណាមួយបង្ហាញឲ្យដឹងទេ។ ពេលដឹងច្រើនតែហួសពេល ឬស្ទើរតែហួសពេលទៅ

ហើយ តែអាការៈតិចតួចដែលបានបង្ហាញ មានដូចតទៅ ៖

     ១.  ធុញអាហារ ទទួលទានអាហារបានកាន់តែតិច។

     ២.  ឆាប់ហត់នឿយ អស់កម្លាំងជាប្រចាំ។

     ៣.  ស្រកទម្ងន់មិនដឹងពីមូលហេតុ។

     ៤.  ច្រើនឈឺនៅត្រង់កន្លែងដែលកើតមហារីក។

     ៥.  អាចស្ទាបដឹងថាមានដុំសាច់នៅត្រង់កន្លែងកើតមហារីក។

 

»  ការថែទាំខ្លួន

     ១.  មិនបញ្ចូលសារធាតុញៀនឬចំណីផ្លេសផ្តាសចូលក្នុងសព៌ាង្គកាយ និងត្រូវចៀសវាងសារធាតុពុលទូទៅក្នុងជីវិតប្រចាំថ្ងៃ

ជាពិសេសការប្រើប្រាស់ផលិតផលផ្សេងៗ ការបរិភោគអាហារដែលមានសារធាតុពុល ការរស់នៅក្នុងបរិយាកាសអាប់អួ។

     ២.  ជៀសវាងការជក់បារី និងការប្រើប្រាស់គ្រឿងញៀនផ្សេងៗ ដែលជាមូលហេតុកើតជំងឺមហារីក។

     ៣.  គួរហាត់ប្រាណខ្លះដើម្បីឲ្យរាងកាយរឹងប៉ឹងនិងទប់ស្កាត់ជំងឺ។

     ៤.  ថែទាំផ្លូវចិត្តខ្លួនឯងឲ្យល្អ មិនឆេវឆាវឬធុញថប់ ឲ្យបានជាប្រចាំ។

 

»  បរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារទប់ស្កាត់ជំងឺមហារីកជាប្រចាំ មានដូចជា ការ៉ុត ប៉េងប៉ោះ ខ្ទឹមក្រហម ផ្លែព្រុន ផ្លែប៉ោម ស្រ្តប៊ីរីជាដើម។

     ២.  ជៀសវាងការបរិភោគអាហារដែលធ្វើឲ្យជំងឺកាន់តែដុនដាប ដូចជាអាហារប្រភេទអាំង ឆ្អើរ ចៀនក្រៀម ខ្លោច អាហារជ្រក់

ត្រាំ​ ព្រមទាំងអាហារដែលមានជាតិគីមីខ្ពស់។

     ៣.  មិនបរិភោគភេសជ្ជៈដែលមានជាតិអាកុល។

 

5.    ជំងឺទឹកនោមផ្អែម

»  អាការៈជំងឺ

     ១.  ហត់នឿយអស់កម្លាំងដោយងាយ សូម្បីតែនៅស្ងៀមៗឬក៏ធ្វើកិច្ចការស្រាលៗ។

     ២.  ស្រេកទឹកខ្លាំង ជាពិសេសត្រូវបរិភោគទឹកជាញឹកញាប់។

     ៣.  ភ្នែកស្រវាំង មើលឃើញវត្ថុផ្សេងៗមិនសូវច្បាស់ តែមិនទាក់ទងនឹងបញ្ហាភ្នែកនោះទេ។

     ៤.  ប្រសិនជាមានដំបៅ នឹងក្រជា ហើយក្លាយបានដោយងាយ។

     ៥.  ឈឺផ្សារក្តៅនៅបរិវេណចុងដៃ និងចុងជើង។

     ៦.  កើតបូសនៅតាមផ្នែកផ្សេងៗ នៃសព៌ាង្គកាយជាប្រចាំ។

     ៧.  ឆាប់ឃ្លាន ត្រូវបរិភោគអាហារជាច្រើនលើកច្រើនសា ឬក៏ត្រូវញ៉ាំនេះបន្តិចញ៉ាំនោះបន្តិចជាប្រចាំ។

     ៨.  នោមញឹក និងមានបរិមាណច្រើនជាងធម្មតា។

     ៩.  បើជាស្រ្តី នឹងមានធ្លាក់សច្រើនហើយញឹកញាប់។

     ១០.  មានការរមាស់បរិវេណប្រដាប់ភេទទាំងស្រ្តីនិងបុរស។

     ១១.  ស្រកទម្ងន់ ទោះបីជាបរិភោគអាហារច្រើន និងមិនបានសម្រកទម្ងន់អ្វីក៏ដោយ។

     ១២.  ហើមខ្លួនដូចមនុស្សធាត់។

 

»  ការថែទាំខ្លួន

     ១.  ថែរក្សាអនាម័យខ្លួនប្រាណជានិច្ច ជៀសវាងការឲ្យឆ្លងមេរោគ។

     ២.  គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យស្រស់ស្រាយ មិនឆេវឆាវ និងមិនឆាប់ធុញថប់។

     ៣.  គ្រប់គ្រងទម្ងន់ស្ថិតក្នុងបរិមាណធម្មតា មិនស្គមឬធាត់ពេក។

     ៤.  ហាត់បា្រណដើម្បីបង្កើនសុខភាព និងដើម្បីទប់ស្កាត់ជំងឺ។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារជួយការពារជំងឺទឹកនោមផ្អែម ដូចជា សាច់គោ ក្តាម ត្រី ខ្យង បង្កង បង្គា ខ្ញែរសមុទ្រ សារាយសមុទ្រ។

     ២.  បរិភោគអាហារដែលជួយបំបាត់ ឬព្យាបាលជំងឺទឹកនោមផ្អែម ដូចជា ខ្ទឹមបារាំង ស្លឹកបាស កន្តុំថេត ត្រយោងចេក

ខ្ទឹមក្រហម ត្រកួន ត្រប់ស្រួយ។ល។

     ៣.  មិនបរិភោគអាហារដែលមានម្សៅនិងស្ករខ្ពស់ជាប្រចាំ។

     ៤.  មិនបរិភោគ ភេសជ្ជៈដែលមានជាតិអាកុល។

     ៥.  គួរបរិភោគអាហារឲ្យគ្រប់ទាំងបីពេល កុំបណ្តោយខ្លួនឲ្យឃ្លានយូរពេល។

 

6.    ជំងឺបាយភ្នែក

»  អាការៈជំងឺ

     ១.  មានអាច៍ភ្នែកច្រើនខុសធម្មតា។

     ២.  ភ្នែកឡើងក្រហម។

     ៣.  ស្រវាំងភ្នែក មើលឃើញមិនច្បាស់។

     ៤.  ឈឺភ្នែកខ្លាំង។

     ៥.  កែវភ្នែកល្អក់ច្រើនឬតិចអាស្រ័យតាមកម្រិតធ្ងន់ឬស្រាល។

 

»  ការថែទាំខ្លួន

     ១.  មិនញីភ្នែកពេលរមាស់ឬឈឺចាប់ អាចប្រើថ្នាំបន្តក់ភ្នែកជំនួសការញីភ្នែក ឬអាចប្រើក្រដាសជូតមាត់ក៏បាន។

     ២.  ថែរក្សាកែវភ្នែកនិងបរិវេណជុំវិញភ្នែក។

     ៣.  ជៀសវាងកុំឲ្យធូលីចូល ផ្សែង រួមទាំងខ្យល់ខ្លាំងដែលជាហេតុធ្វើឲ្យរមាស់ក្នុងភ្នែកបាន។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារដែលបំប៉នសុខភាពភ្នែកឬកែវភ្នែក ដូចជាការ៉ុត ល្ពៅ ប៉េងប៉ោះ ឪឡឹក  សារាយ ឃិនឆាយ ត្រកួន

ថ្លើមសត្វ ស៊ុតក្រហម ឈីស ម៉ាការីន ប័រ អន្ទង់។

     ២.  មិនបរិភោគអាហារមានជាតិពុល ឬក៏ធ្វើឲ្យភ្នែកមានអាការៈធ្ងន់ធ្ងរលើសដើម។

 

7.    ជំងឺរឹងសរសៃឈាម

»  អាការៈជំងឺ

       ច្រើនតែមិនមានសញ្ញាឲ្យដឹងច្បាស់នោះទេ ព្រោះអាការៈជំងឺសរសៃឈាមរឹងបណ្តាលមកពីភ្នាសសរសៃឈាមខូចខាត

ភាពយឺតយាវ រហូតធ្វើឲ្យឡើងរឹងតិចម្តងៗ ហើយមានកាល់ស្យូមនិងកូលេស្តេរ៉ុលកតោងជាប់នឹងភ្នាសសរសៃឈាមដែលជា

ហេតុធ្វើឲ្យវាកកស្ទះ និងរារាំងដំណើរឈាមរត់។ ជំងឺនេះគឺជាចំណុចចាប់ផ្តើមនៃការកើតជំងឺកាចសាហាវផ្សេងៗ មានដូចជា

ជំងឺបេះដូច ជំងឺលើសឈាម រលាកសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ល។ តែអាការៈភាគច្រើន

ដែលអាចសង្កេតដឹងបានគឺ ៖

     ១.  ឆាប់ហត់ អស់កម្លាំងជាប្រចាំ។

     ២.  ឈឺ ណែនដើមទ្រូវ។

     ៣.  ថប់ដង្ហើម ឬពិបាកដកដង្ហើម។

     ៤.  ចេញញើសច្រើនខុសធម្មតា។

     ៥.  ញ័របេះដូច ឬមានអារម្មណ៍ភ័យខ្លាំច។

     ៦.  ងងឹតមុខ ឬអាចដល់ថ្នាក់ខ្យល់គ បាត់បង់ស្មារតីក៏មាន។

 

»  ការថែទាំខ្លួន

     ១.  ព្យាយាមកុំឆេវឆាវ ឬកុំឲ្យឆាប់តប់ប្រមល់ពេក។

     ២.  ឧស្សាហ៍ហាត់ប្រាណ ២-៣ ដង ក្នុង ១ សប្តាហ៍។

     ៣.  មិនជក់បារី ដែលជាមូលហេតុធ្វើឲ្យជំងឺកាន់តែដុនដាប់។

     ៤.  គ្រប់គ្រងទម្ងន់ឲ្យនៅថេរ មិនឲ្យធាត់ឬស្គមពេក។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារជួយការពារជំងឺ មានដូចជា ទឹកដោះគោ សាច់គោ សាច់ជ្រូក ថ្លើមគោ ត្រីធូណា ត្រីសាបាក់

ពងត្រីសែលម៉ុន ត្រីហឺរិង ស៊ុត សណ្តែកហួឡាន់តៅ សណ្តែកសៀង សណ្តែកកួ ពោត ដំឡូងបារាំងជាដើម។

     ២.  មិនបរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា ខ្លាញ់សត្វ ប័រ ម៉ាការីន ស្បែកសត្វជាដើម។

     ៣. មិនបរិភោគអំបិលនិងអាហារដែលមានរសជាតិប្រៃដូចជាគ្រឿងផ្សំដែលមានរសជាតិប្រៃ ប្រហុក កាពិជាដើម។

     ៤.  មិនបរិភោគភេសជ្ជៈដែលមានជាតិអាកុលច្រើនពេក។

 

8.    ជំងឺរលាកសន្លាក់

»  អាការៈជំងឺ

     ១.  តឹងណែនឬគាំងតាមសន្លាក់ផ្សេងៗ។

     ២.  ច្រើនតែហើមតាមសន្លាក់ផ្សេងៗ ជាពិសេសនៅត្រង់កជើង និងក្បាលជង្គង់។

     ៣.  រងាញាក់ញ័រ។

     ៤.  គ្រុន ក្តៅខ្លួន។

     ៥.  មានអារម្មណ៍ដូចជាសន្លាក់រលុង ឬដូចជាចង់របូតចេញ។

     ៦.  ពេលខ្លះមានការឈឺចាប់យ៉ាងខ្លាំងនៅតាមសន្លាក់។

     ៧.  ពេលធ្វើចលនារាងកាយជួនកាលមានឮសំឡេងនៅតាមសន្លាក់។

 

»  ការថែទាំខ្លួន

     ១.  គួរហាត់ប្រាណខ្លះដើម្បីបង្កើនសុខភាព តែត្រូវជ្រើសរើសកីឡាដែលមិនប្រើកម្លាំង និងមិនបង្កគ្រោះថ្នាក់ដល់សន្លាក់

ផ្សេងៗ។

     ២.  គ្រប់គ្រងទម្ងន់ឲ្យស្ថិតនៅក្នុងបរិមាណធម្មតា។

     ៣.  កំឡុងពេលផ្លាស់ប្តូរឥរិយាបថផ្សេងៗ គួរតែធ្វើតិចៗម្តងផ្លាស់ប្តូរ និងជៀសវាងឥរិយាបថដែលអាចបង្កគ្រោះថ្នាក់ដល់

សន្លាក់ផ្សេងៗ ដូចជាការអង្គុយគងអន្ទាក់ខ្លា ការអង្គុយបត់ជើង ការអង្គុយចោងហោង ការអង្គុយស្មាធិ។ល។

 

»  ការបរិភោគអាហារទប់ស្កាត់ជំងឺ

     ១.  បរិភោគអាហារដែលជួយបំបាត់ជំងឺ ដូចជា ដូង ល្ង ពោត ពោតសាលី ចេក គ្រាប់ល្ពៅ ផ្លែព្រុន ដំឡូងបារាំង ខ្ទឹម

គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ស្វាយចន្ទី សណ្តែកសៀង សណ្តែកដី សារាយ ធញ្ញជាតិ ផ្ទី ផ្លែអាស់ម៉ុន​ សណ្តែកក្រហម ផ្សិតជាដើម។

     ២.  មិនបរិភោគភេសជ្ជៈដែលមានជាតិអាកុលញឹកញាប់ពេក។

     ៣.  មិនបរិភោគអាហារបង្កើនជំងឺដែលមានអាស៊ីតយូរិកខ្ពស់ មានដូចជា ប៉េងប៉ោះ ត្រសក់ សណ្តែក ទំពាំង និងគ្រឿងក្នុង

សត្វក្នុងបរិមាណច្រើន។

 

       "ចូរកុំភ្លេចថា ជំងឺកាចសាហាវផ្សេងៗ គឺយើងជាអ្នកបង្កើត ឬនាំវាមកដោយខ្លួនឯង។ ហេតុនេះ ពេលជំងឺនោះ

កើតឡើងហើយ ចូរកុំព្រងើយកន្តើយ គួរតែរកវិធីព្យាបាលឲ្យជាសះស្បើយឡើងវិញ ឬប្រសិនមិនទាន់កើតទេ ចូររក

វិធីការពារដោយឧស្សាហ៍ទៅពិនិត្យសុខភាព និងធ្វើឲ្យខ្លួនមានសុខភាពមាំមួនជានិច្ច ដែលប្រៀបដូចជាបានពាក់

អាវក្រោះការពារជំងឺ មិនមែនបណ្តោយទាល់តែហួសពេលហើយ ទើបមកអង្គុយសោកស្តាយតាមក្រោយនោះទេ! "


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017