យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ពាក្យរអ៊ូ ១០ ឃ្លា ដែលតែងធ្វើឲ្យមានការយល់ច្រឡំជាប្រចាំ

ចេញថ្ងៃទីៈ [07-02-2014] | បើកមើលៈ 5629 | Print |



ពេលនារីនិយាយបែបនេះ

ពេលបុរសឆ្លើយតបបែននេះ

-  "យើងដូចជាមិនធ្លាប់ចេញទៅ

    ដើរលេងជាមួយគ្នាសោះ"

-  "គ្មាននរណាគិតពីអូនសោះ"

 

-  "អូនហត់ខ្លាំងណាស់ ធ្វើអ្វីទៀត

    មិនកើតទេ!"

-  "អូនចង់ទម្លាក់ចោលឲ្យអស់!"

 

-  "ផ្ទះដូចជារាយប៉ាយដល់ហើយ!"

-  "គ្មានអ្នកណាស្តាប់អូននិយាយ

    ទាល់តែសោះ"

-  "ដូចជាគ្មានបានការសោះ"

-  "បងឈប់ស្រលាញ់អូនទៀតហើយ

    មែនទេ?"

-  "ហេតុអ្វីបានជាយើងត្រូវបន្ទីបន្ទាន់

    មិនចេះចប់បែបនេះ?"

-  "អូនចង់បានឲ្យរ៉ូម៉ង់ទិកជាងនេះ!"

    (ភាសាស្នេហាផ្អែមល្ហែម ស្រមើ

    ស្រមៃ អណ្តែតអណ្តូង...)

-  "មិនពិតទេ! យើងទៅដើរលេង

    កាលពីអាទិត្យមុនរួចហើយតើ?"

-  "បងគិតថាច្បាស់ជាមានខ្លះហើយ

    មិនមែនអត់សោះទេ!"

-  "កុំនិយាយលេង! តើគ្មាននរណា

    ជួយអូនទាល់តែសោះមែនទេ!"

-  "បើអូនមិនពេញចិត្តការងារដែល

    កំពុងធ្វើទេ លាឈប់តែម្តងទៅ!"

-  "មិនមែនរាយប៉ាយរាល់ថ្ងៃនោះទេ!"

-  "ចុះបងកំពុងតែស្តាប់ហើយតើ!"

 

-  "អូនគិតថាជាកំហុសបងមែនទេ!"

-  "ស្រឡាញ់! រឿងអីថាមិនស្រឡាញ់

    បងនៅក្បែរអូនហើយតើ?"

-  "មិនមែនអញ្ចឹងទេ!... ថ្ងៃសុក្រមុន

    យើងបានសម្រាកហើយតើ!"

-  "អូនចង់និយាយថាបងមិនមែនជា

    មនុស្សរ៉ូម៉ង់ទិចដូច្នេះឬ?"

       

        អ្នកបានឃើញហើយថា បើបកស្រាយអត្ថន័យនៃពាក្យរបស់នារីតាមន័យ "ត្រង់" វានឹងធ្វើឲ្យបុរសច្រឡំផ្លូវ

បានដោយងាយ។ មនុស្សប្រុសតែងតែប្រើពាក្យសម្តីដែលមានន័យត្រង់ៗដើម្បីប្រាស្រ័យទាក់ទង។ ហេតុការ

នេះការឆ្លើយតបរបស់បុរសអាចនាំឲ្យមានការឈ្លោះប្រកែកគ្នាបាន។ ការបកស្រាយអត្ថន័យខុសជាបញ្ហាធំបំផុត

ក្នុងការប្រាស្រ័យទាក់ទង។ ពាក្យរអ៊ូរទាំទី១ របស់នារីគឺ "គ្មាននរណាស្តាប់ខ្ញុំនិយាយសោះ!" សូម្បីប្រយោគបែប

នេះក៏អាចធ្វើឲ្យមានការយល់ច្រឡំ ហើយបកស្រាយអត្ថន័យខុសផងដែរ។

 

"ពាក្យរអ៊ូរទាំដែលនារីចូលចិត្តប្រើច្រើនបំផុតគឺ

"គ្មាននរណាស្តាប់ខ្ញុំនិយាយសោះ!" សូម្បីតែប្រយោគបែបនេះ

ក៏អាចធ្វើឲ្យមានការយល់ច្រឡំ ហើយបកស្រាយអត្ថន័យខុសផងដែរ"


        បុរសបកស្រាយអត្ថន័យនៃពាក្យ "គ្នាននរណាស្តាប់ខ្ញុំនិយាយសោះ!" ត្រូវតាមពាក្យទាំងអស់។ ធ្វើឲ្យគេ

គិតថានាងនិយាយខុស តែការពិត ពេលនារីនិយាយថា "គ្នាននរណាស្តាប់ខ្ញុំនិយាយសោះ!" អ្វីដែលនាងចង់ឲ្យ

គេដឹងពិតប្រាកដគឺ "ខ្ញុំមានអារម្មណ៍ថា បងហាក់ដូចជាមិនយល់ពីអ្វីដែលខ្ញុំចង់និយាយ ឬបងមិនយកចិត្តទុកដាក់

ពីអារម្មណ៍របស់ខ្ញុំនេះទេ តើបងអាចបង្ហាញឲ្យអូនឃើញបានទេថាបងចាប់អារម្មណ៍ពីអ្វីដែលអូនចង់និយាយ"។

        បើបុរសយល់ពីអត្ថន័យពិតប្រាកដហើយ គេនឹងមិនចង់ឈ្លោះ ហើយបង្ហាញអាកប្បកិរិយាឆ្លើយតបជា

វិជ្ជមានត្រឡប់ទៅវិញ។ ការបកអត្ថន័យខុសតែងធ្វើឲ្យបុរសនិងនារីឈ្លោះប្រកែកគ្នាជានិច្ច។ ហេតុនេះមុននឹង

ឈ្លោះគ្នាសុំឲ្យគិតមើលបន្តិចសិនថា តើយើងយល់អត្ថន័យពិតប្រាកដហើយឬនៅ?

        ដោយសារតែបុរសភាគច្រើនមិនយល់ពីការបង្ហាញមនោសញ្ចេតនារបស់នារី ទើបធ្វើឲ្យពួកគេយល់និង

បកស្រាយអត្ថន័យរបស់នារីក្នុងផ្លូវខុសដែលជាហេតុនាំឲ្យមានការឈ្លោះប្រកែកគ្នា។ នៅគ្រប់ពេលដែលមនុស្ស

ឋានព្រះអង្គាសង្ស័យថាខ្លួនប្រហែលជាគិតខុស ពួកគេគួរតែបើកមើល "វចនានុក្រមសម្រាប់មនុស្សឋានព្រះអង្គារ

និងឋានព្រះសុក្រ" ដើម្បីកែលម្អឲ្យមានការស្វែងយល់ឲ្យបានកាន់តែត្រឹមត្រូវជាងមុន។ 


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017