យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ជនបរទេសទិញផ្លែទន្លាប់

ចេញថ្ងៃទីៈ [05-02-2014] | បើកមើលៈ 3446 | Print |



          ផលិតករកម្មវិធីទូរទស្សន៍មួយក្រុមរបស់អាមេរិក ត្រូវការថតបទយកការណ៍ពាក់ព័ន្ធនឹងបែបផែននៃជីវភាព

រស់នៅរបស់ប្រជាកសិករចិន។

        ពួកគេបានធ្វើដំណើរទៅតំបន់ជនបទមួយនៃប្រទេសចិន ហើយជ្រើសយកកសិករដាំផ្លែទន្លាប់ម្នាក់ដើម្បី

ថតកម្មវិធីដែលបានគ្រោងទុក។

        អ្នកផលិតកម្មវិធីបានប្រាប់ទៅកសិករនោះថា ពួកគេត្រូវការទិញផ្លែទន្លាប់ ១០០០ផ្លែ បេះពីដើមថ្មីៗតែម្តង

និងស្នើសុំឲ្យម្ចាស់ចម្ការរៀបរាប់ពីវិធីក្នុងការថែទាំ និងដាំដុះវាផងដែរ។ ដោយផ្លែទន្លាប់ ១០០០ផ្លែ ពួកគេហាន

ទិញក្នុងតម្លៃ ១៦០យន់ ស្មើនឹង ២០ដុល្លារ (តម្លែលុយកាលពេលរឿងនេះកើតឡើង) ជាហេតុធ្វើឲ្យកសិករដាំ

ផ្លែទន្លាប់ម្នាក់នោះរំភើបសប្បាយរីករាយក្នុងចិត្តជាខ្លាំង ដោយឆ្លើយយល់ព្រមតាមសំណើយ៉ាងលឿនតែម្តង។

        ពេលនោះកសិករយើងបានហៅកសិកររបស់គាត់ឲ្យឡើងទៅលើដើមហើយប្រើទំពក់ថ្ពក់បេះផ្លែទន្លាប់

ណាដែលទុំចាស់ទម្លាក់ចុះក្រោម ត្រៀបត្រាពេញដី ឯគាត់នៅខាងក្រោមវិញជាអ្នកដើររើសប្រមូលដាក់ទៅក្នុង

កញ្ឆេរ។ បន្ទាប់ពីនោះ កសិករយើងបានបង្ហាញពីវិធីសាស្ត្រក្នុងការដាំដុះ ក៏ដូចជាវិធីរក្សាគាំពាររក្សាដើមផ្សេងៗ

ជាច្រើនទៀតផងដែរ។

        ពួកអ្នកផលិតកម្មវិធីមានចំណាប់អារម្មណ៍ចំពោះសកម្មភាពនៃការបេះផ្លែ វិធីដាំដុះ និងវិធីថែរក្សាជា

ដំណាក់ៗក្នុងការដាំដើមទន្លាប់ជាខ្លាំង ដោយពួកគេបានថតយ៉ាងយកចិត្តទុកដាក់គ្រប់សម្មភាពទាំងអស់ តាំងពី

ដើមរហូតដល់ចប់។

        លុះដល់ពេលថតចប់រួចរាល់ហើយ ផលិតករបរទេសទាំងនោះក៏បង់ប្រាក់ឲ្យទៅកសិករតាមការព្រមព្រៀង

ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកនោះគឺ ពួកគេបែរជាចាកចេញទៅដោយពុំរវល់នឹងផ្លែទន្លាប់ដែលបេះចុះមកយ៉ាងច្រើន

នោះទៅវិញ។

        កាលបើឃើញយ៉ាងដូចនេះហើយ កសិករដាំផ្លែទន្លាប់ក៏ចាប់ទាញពួកគេមកសួរទាំងងឿងឆ្ងល់ថា "ហេតុអ្វី

បានជាអ្នកទាំងអស់គ្នាមិនយកផ្លែទន្លាប់ទៅអញ្ចឹង?"​

        ក្រុមអ្នកផលិតកម្មវិធីទូរទស្សន៍ទាំងនោះក៏ប្រាប់តាមអ្នកបកប្រែទៅគាត់វិញថា "ពីព្រោះវាពិបាកក្នុងការ

ដឹកជញ្ជូន ហើយណាមួយវាក៏មិនចាំបាច់អ្វីដែរ ព្រោះពួកយើងបានសម្រេចគោលបំណងក្នុងការងាររួចហើយ

ដូច្នេះសូមអ្នកទុកវាប្រើការអីផ្សេងវិញចុះ!"

        កសិករនិយាយទាំងមិនពេញចិត្តថា

        "ស្អីគេ! ព្រមព្រៀងទិញដូរហើយបែរជាមិនយកផ្លែ ដូចជាមិនសមសោះ! តើផ្លែទន្លាប់របស់ខ្ញុំមានអ្វីមិនល្អ?

មើលណេ៎ក! ផ្លែក៏ស្រស់ស្អាត ហើយគុណភាពក៏ល្អទៀត... ពួកលោកធ្វើបែបនេះដូចជាមើលស្រាលផ្លែទន្លាប់

របស់ខ្ញុំឲ្យច្បាស់ក្រឡែតតែម្តង..."

        ពួកជនបរទេសញាក់ស្មា រួចឲ្យអ្នកបកប្រែនិយាយបន្ត

        "ពួកយើងមិនបានមើលងាយផ្លែទន្លាប់របស់អ្នកទេ...​ ការដែលពួកយើងមិនយកវាទៅ ក៏ព្រោះតែពួកយើង

ថតបានសម្រេចគោលដៅនោះឯង!"

        អ្នកបកប្រែត្រូវចំណាយពេលបកប្រែយ៉ាងយូរ ទើបកសិករងក់ក្បាលយល់ព្រម តែទឹកមុខគាត់នៅតែ

បញ្ជាក់ពីការងឿងឆ្ងល់ដដែល។ បន្ទាប់ពីឃើញពួកអ្នកផលិតកម្មវិធីចេញទៅផុត អ្នកដាំផ្លែទន្លាប់នោះក៏ក្រវីក្បាល

ហើយនិយាយហួសចិត្តថា "មិននឹកស្មានថា សម័យនេះទៅហើយនៅមានមនុស្សល្ងង់បែបនេះទៀតសោះហ្ន៎!"

 

គិតខុសគ្នាឃើញខុសគ្នា

        ម្ចាស់ចម្ការផ្លែទន្លាប់ម្នាក់នោះគ្រាន់តែដឹងថា​ គាត់ទទួលបានប្រាក់ ២០ដុល្លារ ដោយមិនចាំបាច់អស់ផ្លែ

ទន្លាប់​ ១០០០ផ្លែសោះឡើយ។ តាមពិតទៅ គាត់មិនដឹងឡើយថា បទយកការណ៍ទាក់ទងនឹងវិធីសាស្ត្រប្រមូល

ផល ដំណាក់កាលដាំដុះ និងការថែទាំផ្លែទន្លាប់ដែលក្រុមផលិតកម្មថតនោះ អាចលក់បានលុយជាច្រើនរាប់ពាន់

រាប់ម៉ឺនដងពីលើនោះនៅស្រុកគេនោះទេ។

        កសិកររូបនេះមិនដឹងទេថា នៅក្នុងក្រសែភ្នែករបស់អ្នកផលិតកម្មវិធីទូរទស្សន៍ទាំងនោះ ផ្លែទន្លាប់របស់គាត់

គ្មានតម្លៃអ្វីនោះទេ អ្វីដែលមានតម្លៃនោះគឺ វិធីសាស្ត្រប្រមូល និងដំណាក់កាលថែទាំផ្លៃទន្លាប់របស់គាត់ដែល

មានលក្ខណៈពិសេសនិងគួរឲ្យចាប់អារម្មណ៍ឯណោះទៅវិញទេ។

        ម្ចាស់ផ្លែទន្លាប់មិនដឹងថា ផ្លែទន្លាប់មួយផ្លែអាចនាំយកទៅលក់នៅលើទីផ្សារបានតែមួយដងគត់ តែការយក

ផ្លែទន្លាប់កមធ្វើជា "ទំនិញទិន្នន័យ" ផ្លែទន្លាប់នោះអាចលក់បានរាប់ពាន់រាប់ម៉ឺនសា ឬអាចលើសពីហ្នឹងក៏ថាបាន។

        កសិករម្នាក់នេះជាមនុស្សស្មោះត្រង់និងគួរឲ្យស្រឡាញ់ខ្លាំងណាស់ តែគាត់បែរគិតថា គេជាមនុស្សល្ងង់

ទាំងដែលតាមពិតទៅខ្លួនគាត់មិនយល់រឿងរ៉ាវជាច្រើន។ លក្ខណៈបែបនេះបានធ្វើឲ្យភាពគួរឲ្យស្រឡាញ់របស់

គាត់ថមថយចុះជាច្រើន។

        ប្រសិនបើប្រៀបធៀបរវាងបា្រក់ចំណេញតិចតួចរបស់ម្ចាស់ចម្ការផ្លែទន្លាប់ម្នាក់នេះ ជាមួយនឹងផល

ប្រយោជន៍របស់ក្រុមផលិតកម្មវិធីទាំងនោះ គឺមិនអាចប្រៀបធៀបគ្នាបានឡើយ។ បើមើលមួយភ្លែតរឿងនេះ

ដូចជាចង់ប្រាប់ត្រឹមតែថា មនុស្សយើងមានភាពខុសគ្នា ប៉ុន្តែបើមើលឲ្យស៊ីជម្រៅទៅឃើញថា រឿងនេះក៏បាន

ផ្តល់ជាគំនិតដល់អ្នករៀបចំផែនការពាណិជ្ជកម្មផងដែរ។

        អ្នករៀបចំផែនការពាណិជ្ជកម្មដែលសម្លឹងមើលរយៈខ្លី គឺដូចជាកសិករដាំផ្លែទន្លាប់អញ្ចឹង គឺមើលឃើញតែ

"ផលប្រយោជន៍បន្តិចបន្តួច" ដែលស្ថិតនៅចំពោះមុខ។ ប៉ុន្តបើសិនជាអ្នករៀបចំផេនការដែលសម្លឹងមើល

វែងឆ្ងាយ គឺដូចជាក្រុមផលិតកម្មវិធីធ្វើបទយកការណ៍នេះអញ្ចឹង គឺមើលឃើញ "ផលប្រយោជន៍មហាសាល"

ដែលលាក់នៅពីខាងក្រោយ។ រឿងនេះគឺចាត់ទុកថាជាមេរៀនដ៏សំខាន់មួយផងដែរ។

        មនុស្សឆ្លាតសុខចិត្តលះបង់ប្រយោជន៍តូចដើម្បីប្រយោជន៍មហាសាលនាពេលខាងមុខ។


Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017