យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

នាំភាពស័ក្តិសិទ្ធិមកកាន់ជីវិត

ចេញថ្ងៃទីៈ [22-01-2014] | បើកមើលៈ 2329 | Print |



            មិនថាអ្នកណាជានរណា នៅទីណា ឬស្ថានការណ៍បច្ចុប្បន្នយ៉ាងម៉េចទេ ភាពស័ក្តិសិទ្ធិនៃការដឹងគុណ

នឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងមូល។

            ខ្ញុំទទួលសំបុត្រពីមនុស្សរាប់ពាន់នាក់ដែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់នឹកគិតមិនដល់ ហើយពួកគេ

បានប្តូរផ្លាស់ជីវិតទាំងស្រុងដោយការអនុវត្តការដឹងគុណ។ ខ្ញុំធ្លាប់ឃើញភាពស័ក្តិសិទ្ធិកើតឡើងដល់សុខភាព

ទាំងដែលកាលដើមឡើយគ្មានសង្ឃឹមទាល់តែសោះ... ខ្ញុំធ្លាប់ឃើញជីវិតអាពាហ៍ពិពាហ៍និងទំនាក់ទំនងដែល

បែកបាក់ប្រែក្លាយមកជាទំនាក់ទំនងដ៏សែនវិសេស... ខ្ញុំធ្លាប់ឃើញមនុស្សដែលក្រីក្របំផុតក្លាយជាអ្នកមាន...

និងខ្ញុំធ្លាប់ឃើញមនុស្សដែលបាក់ទឹកចិត្ត អស់សង្ឃឹមក្លាយជាមនុស្សដែលមានជីវិតរីករាយសមតាមប្រាថ្នាមក

ជាច្រើន។

            ការដឹងគុណ អាចផ្លាស់ប្តូរសម្ពន្ធភាពរបស់អ្នកទៅរកសម្ពន្ធភាពដ៏ល្អមានន័យ និងរីករាយយ៉ាង

មហស្ចារ្យ ដោយមិនសំខាន់ថាបច្ចុប្បន្នកំពុងស្ថិតក្នុងសភាពបែបណាទេ។ ការដឹងគុណ ជួយឲ្យអ្នកកាន់តែមាន

បានយ៉ាងមហស្ចារ្យ ដើម្បីឲ្យអ្នកមានប្រាក់ធ្វើអ្វីដែលអ្នកចង់ធ្វើ ជួយឲ្យសុខភាពរបស់អ្នកល្អប្រសើរឡើង និងនាំ

មកនូវសេចក្តីសុខដែលអ្នកពុំធ្លាប់មានពីមុនមក។ ការដឹងគុណនឹងស្តែងភាពស័ក្តិសិទ្ធិរបស់វាធ្វើឲ្យអ្នករីកចម្រើន

ក្នុងអាជីពការងារ បង្កើនភាពជោគជ័យ និងធ្វើឲ្យក្តីស្រមៃ ឬអ្វីដែលអ្នកប្រាថ្នាក្លាយជាការពិត។ តាមពិត មិនថា

អ្នកចង់ក្លាយជាអ្វី ចង់ធ្វើអ្វី ឬចង់មានអ្វីនោះទេ ការដឹងគុណគឺជាមធ្យោបាយតែមួយគត់ដែលធ្វើឲ្យអ្នកទទួលបាន

វា។ ថាមពលដ៏អស្ចារ្យនៃការដឹងគុណ នឹងផ្លាស់ប្តូរជីវិតអ្នកឲ្យភ្លឺចិញ្ចែងចិញ្ចាចដូចមាស។

            ពេលអ្នកអនុវត្តដោយការដឹងគុណ អ្នកនឹងយល់ពីបញ្ហាដែលកើតឡើងក្នុងជីវិតអ្នក និងរឿងជាច្រើន

ទៀតដែលអ្នកគួរតែបាន តែបែរជារបូតទៅវិញ។ ពេលអ្នកអនុវត្តដោយការដឹងគុណ អ្នកនឹងភ្ញាក់រាល់ព្រឹកដោយ

ក្តីរំភើបក្នុងការមានជីវិតរស់នៅ។ អ្នកនឹងឃើញថា អ្នកស្រឡាញ់ជីវិតខ្លាំងណាស់! អ្វីគ្រប់យ៉ាងហាក់ដូចបានមក

ដោយងាយទាំងមិនបាច់ប្រឹង មានអារម្មណ៍ធូរស្រាលដូចរោមបក្សី និងមានសេចក្តីសុខជាងមុន។ នៅពេលមាន

អ្វីចោទឡើងក្នុងជីវិត អ្នកនឹងដឹងភ្លាមថា​ តើយកឈ្នះវាដូចម្តេច ហើយរៀនសូត្រពីរឿងដែលកើតឡើងនោះ។

ជារៀងរាល់ថ្ងៃ គឺរឿងមហស្ចារ្យ! ជារៀងរាល់ថ្ងៃនឹងកាន់តែមហស្ចារ្យជាងកាលអ្នកនៅក្មេង។

 

តើជីវិតរបស់អ្នកអស្ចារ្យដែរឬទេ?

            អ្នកអាចប្រាប់ពេលនេះបានថា តើអ្នកបានអនុវត្តដោយការដឹងគុណក្នុងជីវិតច្រើនប៉ុនណា? ចូរសម្លឹង

មើលរឿងសំខាន់ៗក្នុងជីវិត ៖ បញ្ហាប្រាក់ សុខភាព សេចក្តីសុខ អាជីពការងារ ផ្ទះសម្បែង និងសម្ពន្ធភាព។ ជីវិត

ដែលសម្បូរបែបនិងអស្ចារ្យ គឺការអនុវត្តការដឹងគុណ ហើយទទួលបានការតបស្នងយ៉ាងមហស្ចារ្យ។ ចំណែក

ជីវិតដែលមិនទាន់សម្បូរបែបនិងអស្ចារ្យ ក៏ព្រោះតែខ្វះការដឹងគុណនោះឯង។

            វាជាការពិតដ៏សាមញ្ញបំផុត បើអ្នកមិនដឹងគុណ អ្នកនឹងមិនទទួលបានត្រឡប់មកវិញដ៏ច្រើននោះទេ

អ្នកបានបញ្ឈប់ភាពស័ក្តិសិទ្ធិដែលគួរកើតមានជាបន្តបន្ទាប់ក្នុងជីវិតរបស់អ្នក។ នៅពេលអ្នកមិនដឹងគុណ

មានន័យថា អ្នកបញ្ឈប់លំហូរចូលនៃសុខភាពល្អប្រសើរ សម្ពន្ធភាពល្អប្រសើរ ភាពសប្បាយរីករាយ មាសប្រាក់

ដ៏សម្បូរហូរហៀរ និងការរីកចម្រើនក្នុងការងារ ក្នុងរបរអាជីព ឬធុរកិច្ច។ ដើម្បី ទទួល បានអ្វីមួយ អ្នកត្រូវ ឲ្យ!

នេះគឺជាច្បាប់។ ការដឹងគុណ គឺនិយាយពាក្យ អរគុណ បើពុំដូច្នោះទេ វានឹងកាត់បន្ថយភាពស័ក្តិសិទ្ធិចេញពីខ្លួន

អ្នក និងពីការទទួលបាននូវអ្វីដែលអ្នកចង់បានក្នុងជីវិត។

            លទ្ធផលនៃការរមិលគុណគឺ បើយើងមិនដឹងគុណ ប្រៀបដូចយើងកំពុង ស្មាន ថារបស់ផ្សេងៗរត់ចូល

មករកយើងដោយខ្លួនឯង។ ការគិតស្មានបែបនេះ មានន័យថា យើងកំពុងតែចម្រាញ់យកអ្វីមួយចេញពីខ្លួនឯង

ទាំងមិនដឹងខ្លួន។ ច្បាប់នៃការស្រូបទាញពោលថា វត្ថុដែលដូចគ្នានឹងមានកម្លាំងស្រូបទាញចូលមករកគ្នា ដូច្នេះ

បើយើងគិតស្មានថារបស់ផ្សេងៗត្រូវស្រូបទាញចូលមកដោយខ្លួនឯង យើងក៏ត្រូវរងការស្រូបទាញត្រឡប់ទៅ

វិញជាផលតបស្នង។ ចូរចងចាំថា "អ្នកដែលមិនចេះ ដឹងគុណ ទោះជាគេមានអ្វីក៏ដោយក៏នឹងត្រូវស្រូបទាញ

ទៅវិញដោយចៀសមិនផុត" ឡើយ។

            ពិតណាស់ថា អ្នកធ្លាប់ដឹងគុណអ្វីៗច្រើនមកហើយនៅក្នុងជីវិត តែដើម្បីជួបភាពស័ក្តិសិទ្ធិនិងដើម្បីឲ្យ

កើតការផ្លាស់ប្តូរយ៉ាងពេញទីដល់ស្ថានការណ៍បច្ចុប្បន្នរបស់អ្នក អ្នកត្រូវតែដឹងគុណ ហើយធ្វើឲ្យវាក្លាយជាមាគ៌ា

ថ្មីក្នុងការដឹកនាំជីវិតរបស់អ្នក។

 

រូបមន្តនៃភាពស័ក្តិសិទ្ធិ

"ចំណេះដឹងគឺជាកំណប់ទ្រព្យ

តែការអនុវត្តគឺជាកូនសោឆ្ពោះទៅរកកំណប់ទ្រព្យនោះ!"

អ៊ីបន៍ កាល់ឌួន អាល់ មូក្វាឌីម៉ា - Ibn Khaldoun Al Muquaddima (1332-1406)

អ្នកប្រាជ្ញនិងរដ្ឋបុរស

            នៅក្នុងរឿងព្រេងនិងរឿងនិទាននិយាយថា ដើម្បីនាំភាពស័ក្តិសិទ្ធិមកឲ្យអ្នកណាម្នាក់ ជាដំបូងត្រូវ

និយាយពាក្យ "ស័ក្តិសិទ្ធិ" ហើយដើម្បីទាញភាពស័ក្តិសិទ្ធិពីការដឹងគុណ ជាដំបូងអ្នកត្រូវនិយាយពាក្យស័ក្តិសិទ្ធិ

ថា អរគុណ។ ខ្ញុំមិនអាចប្រាប់បានទេថា ពាក្យ "អរគុណ" សំខាន់យ៉ាងណាចំពោះជីវិតអ្នក។ ដើម្បីរស់នៅ

ដោយការរឭកដឹងគុណ ដើម្បីជួបភាពស័ក្តិសិទ្ធិក្នុងជីវិត អរគុណ គឺជាពាក្យតែពីរម៉ាត់គត់ដែលអ្នកត្រូវនិយាយ

យ៉ាងតាំងចិត្ត និងប្រើអារម្មណ៍ជ្រាលជ្រៅជាងពាក្យណាៗទាំងអស់។ ពាក្យពីរម៉ាត់នេះត្រូវតែក្លាយជាអត្ត

សញ្ញាណរបស់អ្នក។ អរគុណ គឺជាស្ពានសម្រាប់ឲ្យអ្នកឆ្លងពីចំណុចដែលអ្នកកំពុងនៅនាពេលនេះឆ្ពោះទៅរក

ជីវិតក្នុងក្តីសុបិន។

 

រូបមន្តនៃភាពស័ក្តិសិទ្ធិគឺ ៖

  1. គិតនិងនិយាយពាក្យស័ក្តិសិទ្ធិយ៉ាងតាំងចិត្តថា អរគុណ!
  2. អ្នកគិតនិងនិយាយពាក្យស័ក្តិសិទ្ធិ "អរគុណ" យ៉ាងតាំងចិត្តច្រើនប៉ុនណា អ្នកនឹងកាន់តែមានអារម្មណ៍
  3. ដឹងគុណច្រើនឡើងតាមនោះដែរ។
  4. អ្នកកាន់តែគិតនិងដឹងគុណច្រើនប៉ុនណា អ្នកក៏កាន់តែមានក្តីសុខច្រើនទៅតាមនោះដែរ។

            ការដឹងគុណគឺអារម្មណ៍ ដូច្នេះគោលដៅខ្ពស់បំផុតនៃការអនុវត្តដោយការដឹងគុណ គឺការប្រើអារម្មណ៍

យ៉ាងតាំងចិត្តឲ្យច្រើនតាមដែលអាចធ្វើបាន ព្រោះ​វាជាកម្លាំងជួយពន្លឿនភាពស័ក្តិសិទ្ធិក្នុងជីវិតរបស់អ្នក។ ច្បាប់

ញូវតុន គឺ មួយស្មើមួយ - អ្នកឲ្យអ្វី អ្នកនឹងទទួលបានរបស់នោះមកវិញស្មើគ្នា មានន័យថា បើអ្នកបង្កើនអារម្មណ៍

ដឹងគុណកាន់តែខ្លាំង ជីវិតរបស់អ្នកនឹងពង្រីកស្មើនឹងអារម្មណ៍នោះដែរ។ អារម្មណ៍កាន់តែខ្លាំងក្លាប៉ុនណា ការ

ដឹងគុណកាន់តែជ្រាលជ្រៅប៉ុនណា ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរកាន់តែលឿនតាមដែរ។

            ពេលរកឃើញថា ការអនុវត្តដ៏តិចតួច មានភាពងាយស្រួលក្នុងការរួមបញ្ចូលការដឹងគុណទៅក្នុងជីវិត

ប្រចាំថ្ងៃរបស់អ្នក និងរកឃើញលទ្ធផលនៃភាពស័ក្តិសិទ្ធិដែលកើតឡើងដល់ខ្លួនអ្នកហើយ អ្នកនឹងគ្មានថ្ងៃចង់

ត្រឡប់ទៅរកជីវិតមុនទៀតឡើយ។

            បើអ្នកអនុវត្តដោយការដឹងគុណតិច ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរតិចដែរ បើអនុវត្តច្រើនរាល់ថ្ងៃ ជីវិតក៏នឹង

ផ្លាស់ប្តូរយ៉ាងអស្ចារ្យដោយវិធីងាយៗដែលអ្នកស្ទើរតែនឹកស្មានមិនដល់។


 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017