យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ទស្សនវិស័យ ឱកាសនៃជោគជ័យ

ចេញថ្ងៃទីៈ [18-01-2014] | បើកមើលៈ 7375 | Print |



"សេចក្តីអស្ចារ្យរបស់យើងតែងកើតឡើងដោយសារ "សុបិន" របស់យើង។

បុគ្គលអស្ចារ្យជាច្រើនសុទ្ធតែជាអ្នកមានក្តីសុបិន

ហើយពួកគេមើលឃើញអ្វីផ្សេងៗក្នុងផ្សែងអ័ព្ទនារដូវស្លឹកឈើជ្រុះ

ឬក្នុងអណ្តាតភ្លើងសន្ធោសន្ធៅនាពេលយប់នៃរដូវរងាដ៏យូរអង្វែង។

មនុស្សមួយចំនួនក្នុងចំណោមពួកយើង បានបណ្តោយឲ្យក្តីសុបិនទាំងនេះ

ស្លាប់បាត់ទៅ តែក៏នៅមានអ្នកខ្លះបានថ្នមចិត្តចិញ្ចឹមការពាររក្សាទុកយ៉ាងល្អ

និងថែទាំសុបិននោះដោយឆ្លងកាត់ពេលវេលាដ៏សែនអាក្រក់

រហូតបានជួបនឹងអាកាសធាតុបរិសុទ្ធ និងពន្លឺព្រះអាទិត្យចាំងមកលើបុគ្គលទាំងនោះ។

នោះគឺអ្នកដែលសង្ឃឹមជានិច្ចថា ក្តីសុបិននឹងក្លាយជាការពិត!"

                                                            វូដ្រូ វិលសាន់

          រឿងមិនសមហេតុផលបំផុតមួយ តាមគោលការណ៍តក្កសាស្រ្តនៃភាពជោគជ័យ គឺការណ៍ដែលបុគ្គល

ណាយល់ថា ខ្លួនសម្រេចជោគជ័យក្នុងជីវិតទាំងមិនដែលស្គាល់ពាក្យថា "ការស្រមើស្រមៃ ការកំណត់គោលដៅ

ការសម្លឹងមើលពីអនាគត ការចាប់ផ្តើមផែនការ ការចាប់ផ្តើមអនុវត្ត និងការពុះពារឧបសគ្គដោយប្រកាន់ខ្ជាប់នូវ

គោលដៅដែលបានកំណត់ទុក"។ ទោះបីលទ្ធផលមើលទៅដូចជោគជ័យពិតមែន តែបើមិនមែនមកពីការ

ស្រមើស្រមៃដែលរំពឹងទុកតាំងពីដំបូងទេនោះ វាក៏មិនមែនជាជោគជ័យពិតប្រាកដឡើយ។ ប៉ុន្តែការណ៍ដែលគេ

វង្វេងគិតតែខ្លួនឯងថា ខ្លួនសម្រេចជោគជ័យ ព្រោះហេតុដែលគេមិនធ្លាប់កំណត់គោលដៅអ្វីទុកមុន ទើបអ្វីដែល

កើតឡើងនោះគ្រាន់តែជាស្ថានការណ៍និងភាពចៃដន្យ ឬគ្រាន់តែជាកម្លាំងជំរុញពីតត្រូវការមួយរយៈប៉ុណ្ណោះ។

ដូច្នេះទើបលទ្ធផលដែលមើលទៅដូចជាជោគជ័យក្នុងលក្ខណៈនេះគ្មានតម្លៃពិតប្រាកដឡើយ។

          ជោគជ័យដែលសមហេតុផលបំផុត គឺត្រូវរួមផ្សំដោយធាតុផ្សំជាច្រើនដូចជាការស្រមើស្រមៃ ការកំណត់

គោលដៅ ការសម្លឹងមើលពីអនាគត ការរៀបចំផែនការ និងការអនុវត្តតាមគោលដៅទាំងនោះដោយចិត្តគំនិត

មុតមាំជាទីបំផុត។ ធាតុផ្សំទាំងនោះ គឺជាគុណសម្បត្តិផ្ទាល់ខ្លួនដែលយើងអាចហៅថា "ទស្សនវិស័យ"

          ទស្សនវិស័យ សំដៅដល់ការស្រមើស្រមៃពីអនាគតយ៉ាងច្បាស់លាស់នៅក្នុងផ្នត់គំនិតរបស់បុគ្គល

ម្នាក់ៗ ដែលឈរលើមូមដ្ឋានគ្រឹះនៃការយល់ពីស្ថានភាពបច្ចុប្បន្ន និងការផ្លាស់ប្តូរនាពេលអនាគត។ ការ

ស្រមើស្រមៃខាងលើនេះ មានឥទ្ធិពលចំពោះការបង្កើតកម្លាំងជំរុញចិត្តដល់បុគ្គលម្នាក់នោះឲ្យពុះពារឆ្ពោះទៅ

រកជោគជ័យតាមគោលដៅដែលខ្លួនបានកំណត់ទុក។ ការស្រមើស្រមៃខាងលើ ជះឥទ្ធិពលឲ្យបុគ្គលនោះមាន

ជីវិតរស់នៅប្រកបដោយគោលដៅ មានការរៀបចំផែនការ មានចក្ខុវិស័យ និងមិនចុះញ៉មបរាជ័យ ហើយមាន

ក្តីសង្ឃឹមជានិច្ចថា ការស្រមើស្រមៃនោះនឹងក្លាយជាការពិតនៅថ្ងៃណាមួយជាក់មិនខាន។

          ការមានទស្សនវិស័យនាំមកនូវជោគជ័យពិតប្រាកដក្នុងជីវិត និងក៏ជាជោគជ័យដ៏មានតម្លៃមិនអាច

កាត់ថ្លៃបាន ព្រោះវាចាប់ផ្តើមមកពីសុបិន និងការខំធ្វើឲ្យក្លាយជាការពិតបានដោយខ្លួនគេផ្ទាល់ ដែលមិនមែនជា

ជោគជ័យបានមកពី "ភាពចៃដន្យ" នោះឡើយ។

          "ជីវិតរស់នៅរបស់មនុស្សយើង ប្រៀបបាននឹងការធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយដែលយើងត្រូវ

តែដឹងថានឹងដើរផ្លូវណា តែប្រសិនបើដើរទៅតាមយថាកម្ម នោះនឹងទៅមិនដល់កន្លែងណាមួយឡើយ។

មនុស្សយើងបើមិនដឹងថាត្រូវការអ្វីនៅក្នុងជីវិត គិតចង់ក្លាយជាអ្វីដែលចាត់ទុកថាខ្ពស់បំផុត និងមាន

បំណងចង់ឲ្យជីវិតទៅជាយ៉ាងណាពេលចាស់ទៅនោះទេ នោះជីវិតរស់នៅនឹងត្រូវពនេចរ ចាប់អ្វីមិន

បាន និងគ្មានកន្លែងពិតប្រាកដមិនខានឡើយ"

          ទស្សនវិស័យ ធ្វើឲ្យយើងក្លាយជាមនុស្សដែលមិនមើលតែបញ្ហាចំពោះមុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ

យើងមានចក្ខុវិស័យវែងឆ្ងាយឃើញពីអនាគតសម្លឹងក្នុងរយៈពេលវែង និងត្រៀមផែនការដើម្បីអនុវត្តក្នុងពេល

បច្ចុប្បន្នដើម្បីឲ្យលេចចេញជាលទ្ធផល តាមអ្វីដែលយើងបានកំណត់ទុក។ មនុស្សដែលមានទស្សនវិស័យ មិន

ធ្វើអ្វីដើម្បីតែថ្ងៃនេះនោះទេ តែនឹងធ្វើដើម្បីថ្ងៃស្អែក និងថ្ងៃខាងមុខទៀតផងដែរ។ គេមិនធ្វើអ្វីដែលទទួលបាន

ផលក្នុងរយៈពេលខ្លីឡើយគឺក្នុងទម្រង់សើចនៅថ្ងៃនេះ ហើយត្រូវទឹកភ្នែកនាពេលខាងមុខនោះទេ តែគេពុះពារ

ធ្វើរឿងដែលសូម្បីតែថ្ងៃនេះអាចមានមនុស្សសើចចំអកឲ្យ ព្រោះយល់ថាជាររឿងគួរឲ្យអស់សំណើច និងបន្តធ្វើ

រឿងនោះដោយទំនុកចិត្តថា នៅថ្ងៃខាងមុខ គេនឹងសើចឮជាងអ្នកដទៃជាមិនខានឡើយ។

          ការណ៍ដែលបុគ្គលម្នាក់ៗមានទស្សនវិស័យក្នុងជីវិត នោះជារឿងសំខាន់ខ្លាំងណាស់ ព្រោះវាជាកម្លាំង

ដ៏សំខាន់ដែលផ្តល់ឲ្យខ្លួនឯង គ្រួសារ អង្គភាព សង្គម ឬប្រទេសជាតិឲ្យសម្រេចបានជោគជ័យនិងការអភិវឌ្ឍ។


  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017