យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រែសត្រូវឲ្យក្លាយជាមិត្ត

ចេញថ្ងៃទីៈ [06-01-2014] | បើកមើលៈ 3349 | Print |



"បើអ្នកនិយាយពីរោះស្តាប់ ដោយចេតនាបរិសុទ្ធ

តើមាននរណាចង់ធ្វើសត្រូវជាមួយអ្នកទៀតឬ? "

"ចូរបង្ហាញឲ្យឃើញថា អ្នកជាមិត្តល្អជាមុនសិន

មុននឹងអ្នកស្វែងរកមិត្ត។ "

        ... មានពំនោលមួយពោលថា

"ចូរធ្វើតែកិច្ចការរបស់ខ្លួនអ្នកចុះ កុំទៅខ្វល់បង្កសត្រូវ

ច្បាប់ធម្មជាតិនឹងមកចាត់ការជំនួសយើងជាមិនខាន"

        ការសន្សំរឿងជាមួយសត្រូវ ធ្វើឲ្យយើងខាតបង់ពេលវេលា និងខាតបង់កម្លាំងកាយចិត្តដោយឥតប្រយោជន៍។ ការដែល

យើងមិនរវល់នឹងគេក៏មិនមែនមានន័យថា គេមិនរវល់នឹងយើងដែរ។

        ប្រសិនបើសត្រូវគេចេះតែមកសន្សំរឿង តើអ្នកគួរធ្វើដូចម្តេច?

        បុរសម្នាក់ទើបនឹងទិញដីមួយកន្លែង។ ថ្ងៃមួយពេលគេកំពុងដើរពិនិត្យព្រំដីដែលទើបនឹងទិញនោះ ម្ចាស់ដីដែលមានព្រំ

របងជាប់គ្នាបានមកតវ៉ាថា "អ្នកកុំទាន់ពិនិត្យព្រំដីអី ចាំនិយាយគ្នាសិន ដីនេះនៅមានក្តីក្តាំជាមួយខ្ញុំមិនទាន់ដាច់ស្រេចនៅឡើយ

ទេ របងអ្នកឯងចូលមកខាងដីខ្ញុំដល់ទៅជាងពីរម៉ែតឯណោះ"

        នេះជាចំណុច​ចាប់ផ្តើមដែលអាចបង្កឲ្យទៅជាទំនាស់ ហើយវាក៏អាចក្លាយទៅជាជម្លោះរាលដាលរហូតដល់រាប់តំណ

មនុស្សទៅមុខទៀតប្រសិនបើយើងមិនចេះដោះស្រាយ។

        ប៉ុន្តែម្ចាស់ដីថ្មី បែរជាញញឹមដាក់ ហើយឆ្លើយថា "ក្នុងចិត្តរបស់ខ្ញុំ បើទៅដល់ទីណា ខ្ញុំនឹងសន្សំមិត្តនៅទីនោះ ខ្ញុំត្រូវការ

ឲ្យមានភាពអធ្យាស្រ័យរវាងគ្នាជាមួយអ្នកជិតខាង ហើយខ្ញុំរំពឹងថា ទៅថ្ងៃក្រោយ យើងមុខជាក្លាយមកជាអ្នកជិតខាងដែលល្អ

នឹងគ្នា ហេតុនេះបើយល់ថាព្រំត្រឹមណាត្រឹមត្រូវ ចូរអ្នករំកិលឲ្យត្រឹមត្រូវចុះ ហើយខ្ញុំនឹងចេញប្រាក់ចាយវាយផ្សេងៗក្នុងកិច្ចការ

នេះ។ ខ្ញុំរីករាយនឹងធ្វើនូវអ្វីដែលជួយឲ្យអ្នកបានសប្យាយចិត្ត"

        ទីបំផុត របងដីក៏នៅតែដដែលឥតមានរើរុះទៅណា អាចមកពីអ្នកដែលចង់តាំងខ្លួនជាសត្រូវ គេប្តូរចិត្តទៅវិញ។ ថ្ងៃក្រោយ

មក អ្នកជិតខាងទាំងពីរនាក់បានក្លាយជាមិត្តនឹងគ្នា និងមានចំណងមេត្រីល្អជាមួយគ្នាតទៅ។

"ផ្លូវចិត្ត មានអំណាចធំជាងរបងផ្ទះ"

        ... ថ្ងៃមួយ... ម៉ោងដប់យប់ទៅហើយ... ដោយការហត់នឿយមកពីថ្ងៃ ខ្ញុំសម្រាកលក់មួយស្រឡេតទៅហើយ ស្រាប់តែ

ទូរស័ព្ទខ្ញុំបន្លឺរ៉ឺង... ឡើង ខ្ញុំលើកទូរស័ព្ទទាំងសើងមម៉ើងទើបដឹងថា បុគ្គលិកធ្វើការរបស់ខ្ញុំ គេទូរស័ព្ទមកពីភោជនីយដ្ឋាន

        "លោកពូ! មានភ្ញៀវម្នាក់គាត់ឲ្យក្រដាស ១០០ដុល្លារស៊េរីចាស់មួយសន្លឹក ខ្ញុំសង្ស័យថាជាលុយក្លែងក្លាយ ហើយសុំដូរ

លុយផ្សេង តែគាត់មិនព្រមដូរឲ្យទេ ព្រមទាំងរករឿងសម្លុតពួកខ្ញុំទៀតថា ខ្ញុំមើលងាយគាត់"

        ខ្ញុំឲ្យកូនចៅប្រាប់ទៅគាត់វិញថា ឲ្យគាត់ចាំមួយភ្លែត ហើយខ្ញុំក៏ស្លៀកពាក់ទាំងបន្ទីបន្ទាន់ធ្វើដំណើរទៅភោជនីយដ្ឋាន។

ពេលទៅដល់ ខ្ញុំដើរសំដៅទៅរកគាត់ទាំងទឹកមុខញញឹម

        "យ៉ាងម៉េចទៅបងប្រុស មានបញ្ហាអ្វីឬ? "

        "ពួកវាចោទថាខ្ញុំចាយលុយក្លែងក្លាយ វាមើលងាយខ្ញុំ ធ្វើឲ្យខ្ញុំខ្មាសគេ ខ្ញុំមិនសុខចិត្តទេ! "

        ខ្ញុំនិយាយតបទៅគាត់វិញ

        "ខ្ញុំគិតថា ប្រាក់របស់បងពិតជាសុទ្ធត្រឹមត្រូវ តែដោយពួកខ្ញុំគ្មានជំនាញក្នុងការពិនិត្យក្រដាសប្រាក់ស៊េរីចាស់បែបនេះ

ទើបខ្ញុំសំឲ្យបងអធ្យាស្រ័យដល់ពួកខ្ញុំថា ព្រឹកស្អែក ខ្ញុំនឹងយកលុយនេះទៅកន្លែងដូរលុយគេជួយពិនិត្យថាតើវាពិតជាត្រឹមត្រូវ

ដូចខ្ញុំគិតដែរឬទេ? ចំណែកលុយបងដែលនៅសល់ ខ្ញុំនឹងអាប់ជូនបងនៅថ្ងៃស្អែក ខ្ញុំធ្វើលិខិតថាបានទទួលលុយពីបងព្រមទាំង

កត់លេខលុយនេះទុកជាសម្គាល់ព្រមទាំងលេខទូរស័ព្ទរបស់បង"។

        ភ្ញៀវនោះក៏ព្រមតាមសំណើររបស់ខ្ញុំ។ ព្រឹកឡើងកន្លែងដូរលុយបានបញ្ជាក់ថា លុយគាត់ពិតជាលុយសុទ្ធ គ្រាន់តែវាជា

ស៊េរីចាស់និងទក់បន្តិច។

        អ្វីៗក៏រៀបរយតាមដែលបានគ្រោងទុក។ ថ្ងៃក្រោយមកទៀត​ ភ្ញៀវនោះនៅតែជាភ្ញៀវរបស់ហាងខ្ញុំដដែល។

        ស្នាមញញឹម និងការផ្តល់កិត្តិយស គឺជាស្នេហ៍មុខដ៏សំខាន់ ជួយប្រែក្លាយសត្រូវឲ្យមកជាមិត្ត។

        ... នាឆ្នាំ ១៨៥៨ លោក អាប្រាហាម លិនខូលន៍ បានឈរឈ្មោះបោះឆ្នោតជាសមាជិកសភាសហរដ្ឋអាមេរិក។ គាត់បាន

ដើរឃោសនានៅទីក្រុងធំៗទូទាំងប្រទេស។ ថ្ងៃមួយគាត់បានធ្វើដំណើរមកដល់រដ្ឋ អ៊ីលីណយ ដែលស្ថិតនៅភាគខាងត្បូងនៃ

ផ្ទៃប្រទេស។

        ក្នុងសម័យនោះ សេដ្ឋកិច្ចក្នុងរដ្ឋ អ៊ីលីណយ នៅមិនទានរីកចម្រើនប៉ុន្មានទេ។ អ្នកតំបន់នោះ នៅតែប្រើប្រាស់ទាសករជា

ទូទៅនៅឡើយ។ លោកលិនខូលន៍បានប្រកាន់យកគោលជំហរបំបាត់របស់ទាសករជាដាច់ខាត ធ្វើឲ្យម្ចាស់ស្រែចម្ការនៅរដ្ឋ

អ៊ីលីណយ នាំគ្នាស្អប់គាត់ជាខ្លាំង ព្រោះគាត់ជាអ្នកមេគំនិតដែលនាំឲ្យខូចខាតប្រយោជន៍របស់ពួកគេ។ ពួកគេបាននាំគ្នា

ប្រកាសយ៉ាងម៉ឺងម៉ាត់ថា នឹងប្រឆាំងជាដាច់ខាតជាមួយ លិនខូលន៍។

លិនខូលន៍បានដឹងរឿងនេះរួចមកហើយ តែគាត់យល់ថា

"មនុស្ស គ្មានអ្វីដែលមិនអាចនិយាយគ្នាបាននោះឡើយ"

        ហេតុនេះ គាត់ក៏សម្រេចចិត្តចុះមកឃោសនាតាមការកំណត់។

        គាត់ប្រើយុទ្ធសាស្ត្រមួយដើម្បីដោះស្រាយបញ្ហា។ គាត់បានទៅជួបនឹងក្រុមមេដឹកនាំពួកប្រឆាំងជំទាស់ ដែលមិនយល់

ស្របតាមគាត់ និងជួបសន្ទនាតទល់យ៉ាងចំត្រងៗជាមួយអ្នកទាំងនោះ ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់មួយចំនួនរវាងគ្នា

ទៅវិញទៅមកទៀតផង។

        ដល់ថ្ងៃដែលត្រូវធ្វើអត្ថាធិប្បាយ មានមនុស្សមកចូលរួមស្តាប់យ៉ាងច្រើនកុះករភ្លុកទឹកភ្លុកដី។ មានអ្នកប្រឆាំងជាច្រើន

បានយកកាំភ្លើងខ្លី ព្រមទាំងកាំបិតមុខស្រួចមកជាមួយផងដែរ។ បរិយាកាសនៅពេលនោះមានសភាពតានតឹងគួរឲ្យបារម្ភ

តែលោកលិនខូលន៍ នៅតែឡើងថ្លែងសុន្ទរកថាដោយមិនរំជើបរំជួលអ្វីទាំងអស់។

        "បងប្អូនអ្នករួមស្រុកអ៊ីលីណយ ខេនតាក់គី និងមីស៊្សូរីទាំងអស់គ្នា ខ្ញុំបានឮថា បងប្អូនមួយចំនួននៅទីនេះ មានចេតនា

តាំងខ្លួនធ្វើជាសត្រូវជាមួយនឹងខ្ញុំ។ ខ្ញុំមិនយល់ទេថា ហេតុអ្វីក៏ទៅជាដូច្នេះទៅវិញ? ខ្លួនខ្ញុំក៏ជាប្រជាជនម្នាក់ដូចអស់លោក

អញ្ចឹងដែរ គឺជាប្រជាជនសាមញ្ញធម្មតាម្នាក់ដែលអាចបញ្ចេញមតិយោបល់ពិតប្រាកដរបស់ខ្លួន ហេតុអ្វីក៏អស់លោកអាចធ្វើ

បាន ឯខ្ញុំទៅជាធ្វើមិនបាន?

        បណ្តាមិត្តទាំងឡាយ! មិនមែនដូចអ្វីដែលលោកអ្នកគិតនោះទេ! ខ្ញុំមិនបានមកជ្រៀតជ្រែករឿងរ៉ាវរបស់អ្នកឡើយ! ខ្ញុំក៏

ជាសមាជិកម្នាក់របស់អស់លោកដែរ ខ្ញុំកើតនៅខេត្តតាក់គី ធំធាត់នៅអ៊ីលីណយ ធ្លាប់បានតស៊ូយ៉ាងលំបានក្នុងជីវិត មិនខុស

ពីអស់លោកភាគច្រើននៅទីនោះទេ!

        ខ្ញុំយល់ពីអារម្មណ៍របស់អស់លោកអ្នក! តែខ្ញុំសូមសំណូមពរម្យ៉ាង! សុំលោកអ្នកមេត្តាអធ្យាស្រ័យលះបង់ពេលវេលាឲ្យខ្ញុំ

បានរៀបរាប់បន្តិច!... នៅលោកអ្នកប្រាកដជានិងបានយល់ថា... ខ្ញុំមកទីនេះពុំមានបង្កផលវិបាកអ្វីដល់អស់លោកឡើយ

ហើយខ្ញុំជឿជាក់ថា លោកអ្នក ក៏នឹងមិនបង្ករឿងអ្វីដល់ខ្ញុំវិញដែរ។

        មិត្តរួមស្រុកទាំងអស់គ្នា យើងគួរតែជាមិត្តនឹងគ្នា ខ្ញុំចង់ក្លាយខ្លួនទៅជាមនុស្សទន់ភ្លន់សុភាពរាបសាបំផុតម្នាក់ នៅលើ

លោកយើងនេះ! ហេតុនេះ ខ្ញុំសុំអង្វរករអស់លោកដោយសុទ្ធចិត្ត សូមអស់លោកអនុញ្ញាតឲ្យខ្ញុំបាននិយាយបន្តិចបន្តួចផង

ចុះ។ អស់លោកសុទ្ធតែជាមនុស្សក្លាហាន ហ៊ាននិយាយការពិត ត្រង់ទៅត្រង់មក លោកអ្នកប្រាកដជាមិនបដិសេធទេមែនទេ?

ដូច្នេះយើងនាំគ្នាបង្ហាញពីមតិយោបល់ឲ្យបានប្រាកដប្រជាទៅលើបញ្ហាដ៏ក្តៅគគុក តើជាការល្អដែឬទេ?..."

        អាំងត្រូឌុចស្យុង (សេចក្តីផ្តើម) ដែលមាន "ភាពជាគ្នាឯង" បានផ្តល់លទ្ធផលដ៏ល្អហួសពីការស្មាន។ ភាពជាសត្រូវដែល

មានពីដំបូងៗ ត្រូវរលាយបាត់អស់ អ្វីដែលគាត់បានទទួលជំនួស គឺស្នូរទះដៃយ៉ាងរំពង។

        គោលបំណងរបស់លោកលិនខូលន៍ គឺដើម្បីឲ្យមហាជនបានស្តាប់ការថ្លែងសុន្ទរកថារបស់គាត់។ គាត់បានលើកអំពី

        "អ្នកស្រុកជាមួយគ្នា"

        "អ្នកមានសិទ្ធបញ្ចេញយោបល់ដូចគ្នា"

        "អ្នកធ្លាប់ទទួលកាលំបាកដូចគ្នា"

        "ការមិនបង្កផលវិបាកដល់គ្នា"

        ជៀសវាងការប្រឈមមុខដាក់គ្នា ធ្វើឲ្យអ្នកប្រឆាំងបានស្ងប់ចិត្ត ជួយឲ្យគាត់ឡើងថ្លែងសុន្ទរកថា បានយ៉ាងជោគជ័យ

នាពេលនោះ។

 

បើអ្នកដាក់ខ្លួន មិនព្យាយាមយកប្រៀបលើគេ

បើអ្នកមិនជាប់ជំពាក់នឹងអត្តារបស់ខ្លួន

បើអ្នកពុំមានចេតនាចង់បង្កសត្រូវ កុំថាឡើយមនុស្ស

សូម្បីតែសត្វ ក៏អ្នកអាចយកវាមកធ្វើជាមិត្តបានដែរ។

ដើម្បីឲ្យសត្រូវក្លាយជាមិត្ត

មានវិធីងាយៗម្យ៉ាង ដែលអ្នកគួរសាកល្បងគឺ

បំបាត់កិលេសរបស់អ្នកជាមុន

ស្វែងយល់ពីផលវិបាកនៃវិជ្ជា

រួចបង្កើនក្តីមេត្តាករុណាឲ្យកាន់តែខ្ពស់

ពេលនោះ អ្នកនឹងមើលឃើញថា

ជីវិត ពិតជាពុំមានអ្វីគួរឲ្យវេទនាលោះឡើយ។

 

អ្នកអាចបោកប្រាសប្រជាជនខ្លះ បានគ្រប់ពេល

ហើយអាចបោកប្រាស់ប្រជាជនទាំងអស់ ក្នុងពេលខ្លះ

តែអ្នកមិនអាចបោកគេទាំងអស់គ្នា បានគ្រប់ពេលឡើយ។

You can fool some of the people all the time

and all the people some of the time;

but you can't fool all the people all the time.

អាព្រាហាម លិនខូលន៍ - Abraham Lincoln


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017