យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ជាតិដែក

ចេញថ្ងៃទីៈ [04-01-2014] | បើកមើលៈ 5240 | Print |



ជាតិដែកជួយបង្កើនឲ្យរាងកាយមានកម្លាំងទប់ទល់នឹងជំងឺផ្សេងៗ។

» ប្រយោជន៍

  • ទប់ទល់នឹងរ៉ាឌីកាល់សេរី។
  • ជាធាតុផ្សំរបស់អេម៉ូក្លូប៊ីនក្នុងគ្រាប់ឈាម។
  • ការពារជំងឺខ្វះឈាម។
  • ជួយនាំអុកស៊ីហ្សែនពីសរសៃរឈាមឆ្ពោះទៅកាន់សាច់ដុំ។
  • ជួយបង្កើតថាមពដល់រាងកាយ។
  • បង្កើនភាពរឹងប៉ឹងដល់សាច់ដុំ។
  • ជួយបង្កើនអង់ហ្ស៊ីមនិងប្រូតេអ៊ីនសំខាន់ផ្សេងៗ។
  • ជួយបង្កើនការបង្កើតខួរឆ្អឹង។

 

» អាហារដែលមានជាតិដែកខ្ពស់

          សណ្តែកសៀង សណ្តែកដី សណ្តែកហួរឡាន់តៅ សណ្តែកវ៉ុលណាត់ សណ្តែកខៀវ ម្កាក់ខ្មៅ ស្រ្តប៊ើរី គ្រាប់ឈូករ័ត្ន

ស៊ីរែល ផ្កាស្ពៃ ប្រ៊កខូលី ផ្លែទំពាំងបាយជូរក្រហម ប៉េងប៉ោះ ផ្ទី ទំពាំងបារាំង ល្ង ផ្លែព្រុន ផ្កាខាត់ណា តៅហ៊ូ សណ្តែកជ្រក់ ស៊ុត

ថ្លើមមាន់ ថ្លើមគោ ថ្លើមជ្រូក សាច់មាន់ សាច់ជ្រូក សាច់គោ កន្តេះឡង់ សារាយសមុទ្រ ត្រីសែសម៉ុន ត្រីធូណា ត្រីសាឌីន

គ្រំឆ្នូត គ្រំប៉ោក ងាវ នំបុ័ងហាវើត នំបុ័ងស។

 

» បរិមាណជាតិដែកដែលសព៌ាង្គកាយត្រូវការក្នុងមួយថ្ងៃ

  • ប្រុស ត្រូវការជាតិដែលក 10 mg
  • ស្រី ត្រូវការជាតិដែក 12 mg

» ប្រសិនបើទទួលជាតិដែកតិចពេក

          មានជំងឺខ្វះឈាមព្រោះតែគ្រាប់ឈាមក្រហមខ្សោយ ស្រពោននិងរលាយនៅទីបំផុត មិនមានស្មាធី រងាញាក់ ឈឺឬ

ចុកពោះ ស្បែកស្លេកស្លាំង មាត់ស្ងួត អណ្តាតនិងបរិវេណមាត់ក្រហមឬឡើងកន្ទួល ឆាប់អស់កម្លាំងគ្មានកម្លាំងកំហែង

ញ័របេះដូងពេលធ្វើកិច្ចការ ដែលត្រូវបញ្ចេញកម្លាំងខ្លាំងរាងកាយរួសនឹងវត្ថុផ្សេងៗ ធុញអាហារ ក្រចកមានផ្កា រឹងសាច់ដុំ

បរិវេណក និងស្មា រលាកក្រពេញរ៉ាំរ៉ៃ ប្រសិនបើកូនក្មេងនិងលូតលាស់យឺតជាងក្មេងធម្មតា ប្រសិនបើមនុស្សស្រីកំពុងមានគភ៌

អាចសម្រាលកូនមុនពេលកំណត់។

» ប្រសិនបើទទួលជាតិដែកច្រើនពេក

          ស្បែកមានស្នាមអុជខ្មៅៗ និងមើលទៅស្លេកស្លាំង ក្រចកដៃនិងមាត់មានពណ៌ស្វាយល្លេក សមត្ថភាពផ្លូវភេទចុះខ្សោយ

ដកដង្ហើមខ្លី ឈឺពោះ មានឈាមលាយជាមួយលាមក គ្មានកម្លាំងកំហែង។ កើតជំងឺកំណាចផ្សេងៗ ដូចជាជំងឺបេះដូង ជំងឺ

ទឹកនោមផ្អែមជាដើម។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017