

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
ពីរ៉ាមីត នៃជីហ្សា
ចេញថ្ងៃទីៈ [04-01-2014] | បើកមើលៈ 4220
ជីហ្សា ប្រទេសអេហ្ស៊ីប
ជាស្ថាបត្យកម្មសាងឡើងសម្រាប់តម្កល់ព្រះសព ហ្វារ៉ាអុង ក្នុងសម័យអេហ្ស៊ីបបុរាណមានបីកន្លែងគឺ ពីរ៉ាមីតហ្វារ៉ាអុង
គីអហ្វ (គូហ្វូ) គីហ្រ្វិន និង ម៉ៃស៊ីរីណាស។ គេសន្និដ្ឋានថា ពីរ៉ាមីតទាំងនោះ កសាងកាលពី ២៥៦០-២៥៤០ ឆ្នាំ មុនគ.ស
ចំណែកពីរ៉ាមីតរបស់ ហ្វារ៉ាអុង គូហ្វូ ត្រូវបានគេចាត់ទុកថាជាមហាពីរ៉ាមីត ព្រោះគ្រឹះទាំង៤ មានប្រវែងស្មើគ្នាគឺ ២៣០ ម៉ែត្រ
ការ៉េ និងកម្ពស់ ១៤៦.៦ ម៉ែត្រ ប៉ុន្តែកម្ពស់បច្ចុប្បន្ន ១២៨ ម៉ែត្រ សង់ឡើងពីដុំថ្មទំហំធំអស់ប្រហែល ២ ៣០០ ០០០ ដុំ ដែលក្នុង
មួយដុំៗមានទម្ងន់ប្រហែល ២.៥តោន និងដុំខ្លះទម្ងន់ដល់ទៅ ១៦តោន។ ដុំថ្មទាំងនោះយកពីភ្នំដ៏សែនឆ្ងាយ ហើយក៏ត្រូវគេ
បញ្ជូនមកដោយបណ្តែតតាមខ្សែទឹកនៃទន្លេនីលមានចម្ងាយរាប់រយម៉ៃល៍ និងចងអូសតាមសមុទ្រខ្សាច់ដ៏ក្តៅហួតហែងទៅកាន់
កន្លែងកសាង។
ការកសាងត្រូវចំណាយរយៈពេល ១០-២០ ឆ្នាំទើបរួចជាស្ថាពរ។
នៅត្រង់កណ្តាលពីរ៉ាមីត មានបន្ទប់តម្កល់សព ហ្វារ៉ាអុង គូហ្វូ និងមឈូសធ្វើពីថ្មក្រានីត ឡោមព័ទ្ធដោយរណ្តៅសព និង
ពីរ៉ាមីតតូចៗមួយចំនួន។ ចំណែកឯពីរ៉ាមីត គីហ្រ្វិន វិញ ស្ថិតនៅភាគខាងលិចឆៀងខាងត្បូងនៃមហាពីរ៉ាមីត និងមានលក្ខណៈ
លេចធ្លោ គឺសាងពីថ្មកំបោរពណ៌ស ចំណែកពីរ៉ាមីត ម៉ៃស៊ីរីណាស មានកម្ពស់ ៦៥.៥ ម៉ែត្រ ត្រូវបានគេចាត់ទុកថាជាពីរ៉ាមីត
តូចបំផុតក្នុងបណ្តាពីរ៉ាមីតទាំងបី។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «បច្ចេកវិទ្យា - នវកម្ម - វត្ថុច្នៃប្រឌិត - កសិកម្ម - ស្ថាបត្យកម្ម»
ប្រាសាទអង្គរវត្ត [15-January-2014]ពីរ៉ាមីត នៃជីហ្សា [04-January-2014]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 383 |
- ថ្ងៃម្សិលមិញ | 673 |
- សប្ដាហ៍នេះ | 1241 |
- ខែនេះ | 17740 |
- សរុបទាំងអស់ | 1210370 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស