យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សារផ្ញើរទុកជាងមួយសតវត្យរ៍

ចេញថ្ងៃទីៈ [30-12-2013] | បើកមើលៈ 4448 | Print |



          គ្រាប់កាំភ្លើងចុងក្រោយទើបនឹងបានចែកចាយ... ម្នាក់ៗនៃពលទាហានទាំង ៣៥ នាក់បានរើសម្នាក់មួយគ្រាប់ត្រៀម

សម្រាប់ "វិនាទីចុងក្រោយ"។ គេគ្រប់គ្នាសុទ្ធតែដឹងថា ស៊ូស្លាប់ដោយធ្វើអត្តឃាតនៅវិនាទីចុងក្រោយប្រសើរជាងធ្លាក់ក្នុង

ក្រញាំពួកសត្រូវដែលកំពុងតែហ៊ុមព័ទ្ធពួកគេនេះ។ មុននឹងសម្លាប់អ្នករបួស ឬអ្នកដែលគេចាប់ខ្លួនបាន ពួកសត្រូវបានចាប់

ជនអភ័ព្វ ពន្លះសាច់បន្តិចម្តងៗឲ្យឈឺចាប់យ៉ាងសែនវាទនា។ ម្នាក់ៗនៅក្នុងបន្ទាយនេះសុទ្ធតែបានដឹងបានឃើញផ្ទាល់នឹង

ភ្នែកនូវភាពដ៏ឃោរឃៅសែនអមនុស្សធម៌ដែលមិត្តរបស់គេបានទទួលនៅពេលរងគ្រោះទៅជាចំណាប់ខ្មាំងម្តងៗ...។ គឺជា

ទិដ្ឋភាពធ្វើឲ្យរំជើបរំជួលចិត្តហួសប្រមាណ។ សំឡេងស្រែកទ្រហោយំដោយការឈឺចាប់មុននឹងត្រូវឃាតករអាកសម្លាប់ចោល

... នាឆ្នាំ១៩១៥ ក្នុងសង្រ្គាមលោកលើកទី១។

          នៅជាប់នឹងព្រំដែន អេហ្ស៊ីប លោកអនុសេនីយ៍ឯង ម៉ារស្ហាល់ ជាមេបញ្ជាការទាហានមួយក្រុម បាបយល់យ៉ាងច្បាស់

ពីស្ថានភាពដ៏អស់សង្ឃឹមដែលកំពុងបង្ហាញនៅចំពោះមុខនេះ។ វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ! ឲ្យតែថ្ងៃរះពេលណា

ការប្រយុទ្ធផ្តាច់ព្រ័ត្រមួយនឹងចាប់ផ្តើមឡើងភ្លាមជាមិនខាន។ ហើយសមរភូមិនេះទៀតសោត ក៏មិនអាចសង្ឃឹមទៅលើកង

ជំនួយមកពីក្រៅបានដែរ។ អ្នកនាំសារដែលបញ្ជូនដោយលួចលាក់ទៅសុំជំនួយត្រូវពួកសត្រូវព័ទ្ធចាប់បានទាំងអស់ ហើយ

សម្លាប់ចោលដោយយកសាកសពដាក់ព្យួរបង្ហាញចំពោះមិត្តភក្តិដែលកំពុងទ្រាលនឹងដី ខ្លះកល់ខ្នងនឹងពំនូកខ្សាច់នេះ។

លោកកាពីតែន ម៉ារស្ហាល់ បានត្រៀមគ្រាប់កាំភ្លើងមួយគ្រាប់ដែរ ទុកសម្រាប់ខ្លួនឯងផ្ទាល់។ គាត់យកគ្រាប់បោះឡើងបោះចុះ

ហើយនឹកដល់ខ្សែជីវិតមួយដ៏ចម្លែករបស់គាត់ ដោយបានមកជួបនឹងវាសនាមួយដូចជាជីតាទួតរបស់គាត់ ដែលកាលពីជាង

មួយរយឆ្នាំមុនបានមកស្លាប់លើទឹកដីនេះដូចគ្នា។ ទោះបីជាមិនមែនចំកន្លែងនេះតែម្តងក៏ដោយចុះ តែនៅក្នុងតំបន់តែមួយក្នុង

វាលសមុទ្រខ្សាច់ ស៊ីណាអ៊ី នេះដូចគ្នា។ លោកតាទួតរបស់គាត់ក៏ជាអនុសេនីយ៍ឯកម្នាក់ដូច​គាត់ដែរ គ្រាន់តែនៅក្រោមបញ្ជា

របស់ បូណាប៉ាត ដែលជាមនុស្សផ្សេងក្នុងយុគសម័យផ្សេងប៉ុន្តែក្នុងសមរភូមិដដែល សមរភូមិដ៏ធំល្បីល្បាញបំផុតក្នុងប្រវត្តិ

សាស្រ្ត គឺសមរភូមិ "អេហ្ស៊ីប" នេះឯង។

          ម្តាយរបស់គាត់បានរក្សាទុកដាវកិត្តិយសមួយ ដែលជីតាទួតរបស់គាត់ទទួលបាននៅពេលគាត់ទទួលមរណភាពលើ

សមរភូមិ កាលពីឆ្នាំ ១៧៩៨។ គឺជាខ្សែជីវិតដ៏សែនចម្លែកដែល ១១៨ ឆ្នាំក្រោមក គាត់ក៏មកដល់កន្លែងតែមួយមាន​ឋានៈតែ

មួយហើយប្រឈមមុខនឹងសត្រូវតែមួយទៀតផង។ បុព្វរីជនរបស់គាត់បានប្រយុទ្ធជាមួយសត្រូវដោយទទួលជោគជ័យ ប៉ុន្តែ

គាត់បានបាត់បង់ជីវិតក្នុងពេលប្រយុទ្ធ។ អ្វីដែលខុសគ្នាបន្តិចពីជីតារបស់គាត់គឺជីតារបស់គាត់បានស្លាប់ ឯគាត់មិនទាន់ស្លាប់។

ប៉ុន្តែចាប់ពីពេលថ្ងៃរះទៅអ្វីៗក៏អាចនឹងដូចគ្នាទាំងអស់នោះហើយ...

          ក្នុងបន្ទាយ នៅសល់ទឹកបានប្រហែលម្នាក់មួយកែវ និងសល់គ្រាប់ប្រហែលម្នាក់ម្ភៃគ្រាប់ដែរ ទោះបីជាយ៉ាងណាក៏មិន

ទាន់អស់សង្ឃឹមរលីងនោះទេ។ ពេលថ្ងៃរះនឹងឈានចូលមកដល់នេះ ពួកកងទ័ពទួរគី រាប់រយនាក់នឹងលើកគ្នាវាយសម្រុកចូល

បន្ទាយដ៏តូចមួយនេះ។ គេត្រូវទប់ទល់វិញដោយវិធីវាយគំហុកតបទៅវិញ។ នៅពេលដែលលោកអនុសេនីយ៍ឯកកំពុងសញ្ចឹង

គិតរិះរកវិធីលាក់បង្គប់ខ្លួនពលទាហានឲ្យបានល្អ ស្រាប់តែនាយរងរបស់គាត់លេចមុខឡើងដោយបណ្តើរជនអារ៉ាប់ចំណាស់

ម្នាក់រុំខ្លួនដោយ ប៊ួរនូ (សម្លៀកបំពាក់ជនជាតិអារ៉ាប់) មករក។

          "បុរសចំណាស់នេះបានអះអាងថា គាត់មានសំបុត្រមួយសម្រាប់ជូនលោកកាពីតែន!" នាយរងណែនាំ។

          ម៉ារស្ហាល់ ចោលភ្នែកដោយក្តីសង្ឃឹមចំពោះជនចម្លែកម្នាក់នេះ... សំបុត្រ??? តើនរណាទៅដែលផ្ញើសំបុត្រឲ្យគាត់???

បុរសចំណាស់នេះមិនមានលក្ខណៈជាអ្នកនាំសាររបស់សត្រូវទេ ធម្មតាត្រូវរើសអ្នកនាំសារដែលមានវ័យក្មេង និងរូបរាងមាំទាំ

សមរម្យ។

          "អ៊ំ មានសំបុត្រសម្រាប់ខ្ញុំមែនឬ?"

          បុរសចំណាស់ចូលទៅជិតនាយទាហាន ហើយសម្លឹងចំភ្នែកគាត់...

          "ឯងពិតជាលោកកាពីតែន ម៉ារស្ហាល់ មែនឬ?"

          ពាក្យ (ឯង) ដែលបុរសចំណាស់ប្រើនេះប្រើចំពោះមនុស្សមានឋានៈខ្ពស់ដូចជាលោកអនុសេនីយ៍ មិនធ្វើឲ្យពិបាកស្តាប់

នោះទេ ព្រោះពួកអារ៉ាប់តែងប្រើសម្រាប់ឲ្យមានភាពស្និទ្ធស្នាល។ ថ្វីបើទទួលបានការងក់ក្បាលពីនាយទាហានក៏ដោយ ក៏

បុរសចំណាស់រូបនេះនៅតែលើកសំណួរសាជាថ្មីដោយបញ្ជាក់យ៉ាងទទូចដដែល...

          "ពិតជាឯងហ្នឹងឬ អនុសេនីយ៍ឯកឈ្មោះ ម៉ារស្ហាល់?"

          "មែនហើយ! គឺខ្ញុំហ្នឹងហើយ! អ៊ំ ត្រូវការអីពីខ្ញុំ?"

          ឮច្បាស់ដូច្នេះហើយបុរសអារ៉ាប់ចំណាស់ក៏សម្រូតខ្លួនចុះ ហើយលុតជង្គង់ចំពោះមុខនាយទាហានដែលធ្វើមីងមាំង

មិនយល់អាកប្បកិរិយាដ៏ចម្លែកបែបនេះ។ បុរសចំណាស់ងើយមុខទៅលើមេឃដោយបញ្ចេញទឹកមុខដ៏ស្រស់ប៉ប្រិច ភ្នែករបស់

គាត់បញ្ចេញពន្លឺពព្រាយ ហាក់ដូចជាកំពុងមានសេចក្តីសុខយ៉ាងជ្រាលជ្រៅ រួចពោលតិចៗនូវពាក្យនិងឃ្លាមួយចំនួនដែល

ស្តាប់មិនយល់ ប៉ុន្តែគេស្មានដោយមិនច្រឡំថា ពិតជាកំពុងថ្លែងអំណរគុណដល់ព្រះជាម្ចាស់របស់គាត់ ព្រោះកាយវិការបែប

នេះបង្ហាញចេញមកដោយឥតច្រឡំទេ។ បន្ទាប់មកបុរសអារ៉ាប់ក៏ងើបឈរ ហើយហុចទៅនាយទាហាននូវក្រដាសមួយសន្លឹក

ដែលបត់តាមបែបមួយយ៉ាងចម្លែក ដោយសារតែទឹកខ្មៅដែលគេសរសេរនោះចាស់យូរយារពេក "ការពីតែន ម៉ារស្ហាល់..."

មិនមានការភាន់ច្រឡំទេ សំបុត្រនេះពិតជាផ្ញើមកគាត់មែន។ នៅពេលដែលគាត់កំពុងតែលាក្រដាសសំបុត្រដោយប្រុងប្រយ័ត្ន

និងខំនឹករកមនុស្សអាថ៌កំបាំងដែលផ្ញើសំបុត្រនេះមក បុរសចំណាស់ក៏សម្លឹងមកគាត់ដោយការដឹងគុណមួយដ៏ជ្រាលជ្រៅបំផុត

ហើយពោលឡើង...

          "ឪពុករបស់ខ្ញុំពិតជារីករាយខ្លាំងណាស់ ប្រសិនបើគាត់មានឱកាសយកសំបុត្រនេះមកជូនលោកដោយផ្ទាល់ដៃ

ព្រះអល់ឡោះ បានបើកផ្លូវអនុញ្ញាតឲ្យខ្ញុំធ្វើកិច្ចការនេះជំនួសគាត់!"

          លោកអនុសេនីយ៍ឯកបន្តឈរត្រដាងក្រដាសនៅចំពោះមុខ។ គាត់សង្កេតឃើញថា អក្សរដែលចារនៅក្នុងសំបុត្រមាន

ភាពព្រាលៗ លុំៗស្ទើរតែមើលមិនយល់ ទាល់តែខំសង្កេតយូរណាស់ទើបលោកទាហាននេះយល់ពាក្យក្នុងចំណារនេះខ្លះៗ

"ម៉ារស្ហាល់ ជាទីស្រឡាញ់!... " គឺពិតជាចេញពីមនុស្សម្នាក់ដែលស្គាល់គ្នាច្បាស់។ កាពីតែននឹកតែក្នុងចិត្តរួចខំសង្កេតបន្ត...

"ភ្លាមៗបន្ទាប់ពីបានទទួលបញ្ជានេះ" ឃ្លាបន្ទាប់ពីនេះទៅពិបាកមើលខ្លាំងណាស់ តែនាយទាហានរូបនេះជឿជាក់ថា សំបុត្រ

នេះពិតជាផ្ញើចេញពីដៃមនុស្សមានឋានៈខ្ពង់ខ្ពស់ម្នាក់។ លោកអានបន្ត "...ដែលខ្ញុំផ្ញើតាមបុរសវ័យក្មេងជនជាតិក្នុងស្រុកម្នាក់..."

          រំពេចនោះ ភ្នែករបស់នាយទាហានក៏បង្ហាញនូវភាពមិនទុក្ខចិត្តភ្លាមចំពោះជនចំណាស់ម្នាក់នេះ។ ក្នុងសំបុត្រសរសេរថា

ជាបុរសវ័យក្មេង ប៉ុន្តែបុរសនៅចំពោះមុខគាត់នេះបែរជាបុរសចំណាស់ទៅវិញ តើអ្នកណាទៅហ្ន៎ជាអ្នកបញ្ជូនអ្នកនាំសារ

ម្នាក់នេះមក? គ្មានអង្គភាពយោធាណាមួយក្នុងរង្វង់ ២០ គីឡូម៉ែតជុំវិញនេះទេ។ ហើយក៏គ្មាននរណាម្នាក់ដឹងថាក្រុមរបស់គាត់

កំពុងត្រូវហ៊ុមព័ទ្ធដែរ ឯចំណែកអ្នកនាំសារម្នាក់ដែលក្លាយពីក្មេងទៅជាចាស់នេះ តើបានន័យដូចម្តេចវិញ? កាពីតែនចោលភ្នែក

ទៅផ្នែកខាងក្រោមនៃសំបុត្រមានហត្ថលេខាមួយដែលតួអក្សរមានលក្ខណៈរឹង ហើយរង្វើលៗ ទាញយ៉ាងច្បាស់ៗ រាងស្រួច

ដូចជាសញ្ញាផ្លេកបន្ទោរ។ ដល់កន្លែងហ្នឹង ម៉ារស្ហាល់ ក៏ជឿជាក់ថា គាត់កំពុងស្ថិតលើឆាកល្ខោនមួយ កំពុងសម្តែងរឿងកំប្លែង

ដែលអាចធ្វើឲ្យសើចរហូតហូរទឹកភ្នែកបាន ពីព្រោះសំបុត្រចាស់មួយនេះ ចុះហត្ថលេខាដោយ... ណាប៉ូលេអុង បូណាប៉ាត!...

ម៉ារស្ហាល់ អានហើយអានទៀតរហូត ៥ ដងនូវហត្ថលេខាដ៏ស្បើមនេះ។ លើកទី១ ជាមួយនឹងភាពវង្វេងសុងអត់ដឹងក្បាល

កន្ទុយ លើកទី២ មានអារម្មណ៍មិនទុកចិត្ត លើកទី៣ មានអារម្មណ៍ថាមានប្រយោជន៍ ឯលើកទី៤ ក៏កាន់តែមានការភ្ញាក់ផ្អើល

យ៉ាងខ្លាំង ហើយនៅលើកទៅ៥ ក៏ស្រាប់តែមានការរំជើបរំជួលចិត្តមួយយ៉ាងខ្លាំងឥតឧបមា។ បូណាប៉ាត! បូណាប៉ាត! គាត់

ទន្ទេញឈ្មោះនេះពីរបីដង។ នៅជាប់នឹងឈ្នោះនេះមានថ្ងៃនិងខែដែលមើលមិនដាច់ព្រោះរលប់បាត់។ តែឆ្នាំ ១៧៩៧ នៅមើល

ឃើញច្បាស់ក្រឡែត គឺជាឆ្នាំមួយដែលសមូរភូមិ អេហ្ស៊ីប បានបើកប្រយុទ្ធក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ ណាប៉ូលេអុង

បូណាប៉ាត ក្រោយមកមេទ័ពដ៏ល្បីល្បាញនេះក៏ក្លាយជាអធិរាជមួយអង្គដ៏ធំដែលប្រទេសបារាំងមិនធ្លាប់មាន។

          ម៉ារស្ហាល់ ពិចារណា... ហើយងាកមុខទៅសួរបុរសចំណាស់...

          "នរណាជាអ្នកផ្តល់សំបុត្រនេះមកឲ្យលោកអ៊ំ?"

          ដោយហាក់ដូចជាមិនចង់ឲ្យបាត់បង់នូវភាពស្ងប់ក្នុងបេះដូច ដែលកំពុងតែមាននៅពេលនេះ ជនចំណាស់អារ៉ាប់ក៏ឆ្លើយ

តបទៅនាយទាហានវិញដោយអាកប្បកិរិយាធម្មតាបំផុត...

          "លោកឧត្តមសេនីយ៍ បូណាប៉ាត ជាអ្នកប្រគល់សំបុត្រនេះមកឲ្យឪពុកខ្ញុំកាលគាត់នៅពីក្មេង ហើយមុនពេលទទួល

អនិច្ចកម្មទៅ គាត់ក៏បានប្រគល់សំបុត្រនេះបន្តមកខ្ញុំ ផ្តាំឲ្យខ្ញុំទុកប្រគល់ជូនលោកដោយផ្ទាល់ដៃ!"

          រន្ថើនដោយសំណួរ ជនចំណាស់ក៏ចាប់ផ្តើមរៀបរាប់ពីប្រវត្តិដ៏វែងអន្លាយដែលមិនគួរឲ្យជឿ ប៉ុន្តែគឺជារឿងពិត។ ហេតុ

នេះនៅឆ្នាំ ១៩១៥ គាត់ក៏ប្រគល់សំបុត្រជូនលោកអនុសេនីយ៍ឯក ម៉ារស្ហាល់ នូវសំបុត្រមួយកាលពីជា ១០០ឆ្នាំមុន

ណាប៉ូលេអុង បូណាប៉ាត បានប្រគល់វានេះដល់ឪពុកគាត់ ឲ្យគាត់យកទៅជូនលោក ម៉ារស្ហាល់។ បុរសចំណាស់មិនបានយល់

ថា កាពីតែនម៉ារស្ហាល់ ដែលទទួលសំបុត្រពីដៃគាត់នៅក្នុងថ្ងៃនេះ និងឈរនៅចំពោះមុខគាត់នេះ មិនមែនជាលោក ម៉ារស្ហាល់

ដែលត្រូវប្រគល់សំបុត្រជូននោះទេ។ ម៉ារស្ហាល់ ម្នាក់នេះគឺជាចៅទួតរបស់លោក ម៉ារស្ហាល់ ជំនាន់ឪពុករបស់គាត់ទេតើ! ប៉ុន្តែ

សម្រាប់គាត់ ឈ្មោះក៏ដូចគ្នា ឋានន្តរស័ក្តិក៏ដូចគ្នា មកនៅក្នុងបន្ទាយដដែល តើមានអ្វីត្រូវស្ទាក់ស្ទើរទៀត? ដូច្នេះហើយបានជា

គាត់សប្បាយចិត្តបំផុត ព្រោះបានបញ្ចប់កាតព្វកិច្ចនេះ។ អ្វីៗលែងសំខាន់ទៀតហើយសម្រាប់រូបគាត់ អ្វីៗចប់សព្វគ្រប់ល្អដូច

បំណងប្រាថ្នាហើយ!...

          នៅឆ្នាំ១៧៩៨ បូណាប៉ាត កំពុងធ្វើការប្រយុទ្ធដ៏ធំមួយនៅប្រទេស អេហ្ស៊ីប បានផ្ញើសំបុត្រមួយនេះតាមរយៈជនអារ៉ាប់

ដែលទើបធ្វើការចុះចូលជាមួយលោក ជាជនក្នុងត្រកូលអភិជនក្នុងស្រុកម្នាក់គឺ ហ្ស៊ែក ម៉ាលុគ អាយុ២២ឆ្នាំ ដើម្បីនាំសារមួយ

ទៅឲ្យនាយទាហានរបស់លោកម្នាក់។

          បុរសអារ៉ាប់នេះបានមកដល់ទីកន្លែងអ្នកដែលត្រូវទទួលសំបុត្រយឺតពេល មិនបានជួបគ្នាជាមួយអ្នកដែលចាំទទួល

ហើយប្រហែលជាមានការភ័យខ្លាច និងព្រួយបារម្ភចំពោះកិត្តិនាមរបស់អនាគតព្រះចៅអធិរាជរូបនេះផ្សំផង ក៏មិនបានយក

សំបុត្រនេះត្រលប់ទៅជូនម្ចាស់ដើមវិញ ហើយក៏ចេះតែទុកសំបុត្រនេះជាប់ខ្លួនរហូតមក។ តែដោយគាត់ជាមនុស្សម្នាក់ដែល

កាន់ពាក្យសច្ចៈហើយថែមស្រឡាញ់កិត្តិយសផងនោះ គាត់ក៏ប្តេជ្ញាចិត្តថាក្នុងមួយជីវិតរបស់គាត់ ត្រូវតែប្រគល់សំបុត្រមួយនេះ

ទៅលោកកាពីតែន ម៉ារស្ហាល់ ដោយផ្ទាល់ដៃឲ្យខាងតែបាន។ នៅពេលគាត់ទទួលអនិច្ចកម្ម នៅឆ្នាំ១៨៧៤ គាត់មានអាយុ

៩៨ឆ្នាំរួចទៅហើយ។ កាលណោះគាត់បានហៅកូនប្រុសរបស់គាត់ម្នាក់ដែលមានអាយុ៤៨ឆ្នាំ ឲ្យសន្យាបន្តវេនបេសកកម្មរបស់

គាត់។ គឺបែបនេះហើយដែលជារៀងរាល់ឆ្នាំមិនចាំបាច់ខ្វល់ខ្វាយរឿងពីអតីតអ្វីទេ ជនអារ៉ាប់រូបនេះខំធ្វើដំណើរកាត់វាលខ្សាច់

ដ៏ឆ្ងាយតម្រង់មករកកូនបន្ទាយតូចនេះ គ្រាន់តែសួរដំណឹងថា តើលោកអនុសេនីយ៍ ម៉ារស្ហាល់ នៅទីនេះឬអត់? ក្នុងរយៈពេល

៤១ឆ្នាំគត់ ដែល ម៉ាលុគ កូនប្រុសរបស់អភិជន ហ្ស៊ែក សម្ពន្ធមិត្តរបស់ ណាប៉ូឡេអុង បូណាប៉ាត មកគោះទ្វារកូនបន្ទាយតូច

មួយនេះដើម្បីសម្រាលទម្ងន់បេសកកម្មដែលឪពុករបស់គាត់បានប្រគល់ឲ្យដោយសួរពាក្យដដែលៗ។ ៤១ឆ្នាំក្រោយមក មាន

ចៃដន្យដ៏អស្ចារ្យមួយបានផ្គុំគ្នាឡើងបង្កើតបានជាអច្ឆរិយហេតុដែលមនុស្សពិបាកជឿ ព្រោះថាមានតែព្រហ្មលិខិតទេដែលអាច

និពន្ធរឿងដ៏អស្ចារ្យបែបនេះបាន។ មនុស្សលោក ទោះជាពូកែបែបណាក៏និពន្ធរឿងបែបនេះមិនបានដែរ។

          តាចាស់អាយុ ៩៩ឆ្នាំម្នាក់ បានបង្កលក្ខណៈឲ្យមានការប្រគល់សំបុត្រមួយដោយផ្ទាល់ដៃទៅដល់ចៅទួតម្នាក់របស់

អនុសេនីយ៍ឯក ម៉ារស្ហាល់ ហើយមានឋានៈជាអនុសេនីយ៍ឯក និងមានឈ្មោះ ម៉ារស្ហាល់ ដូចជីតាទួតរបស់ខ្លួនដែរបែបនេះ។

គឺសំបុត្រមួយដែលសរសេរឡើងដោយដៃរបស់ឧត្តមសេនីយ៍ម្នាក់ឈ្មោះ បូណាប៉ាត កាលពីជាង ១០០ឆ្នាំមុន។ បេសកកម្មត្រូវ

បានបំពេញនិងបញ្ចប់ដោយបរិបូណ៍ក្នុងរយៈពេលមួយសតវត្សរ៍។ សំបុត្រត្រូវបានប្រគល់ជូនដោយផ្ទាល់ដៃដល់មនុស្សម្នាក់

ក្នុងថ្ងៃមួយនាឆ្នាំ១៩១៥​ នៅសមុទ្រខ្សាច់ ស៊ីណៃអ៊ី ក្នុងពេលដែលគាត់កំពុងតែទទួលការហ៊ុំព័ទ្ធជាមួយពួកទាហាន៣៥នាក់

ត្រៀមរង់ចាំសេចក្តីស្លាប់ដោយក្លាហានបំផុតនេះ។

          លោកកាពីតែន ខំប្រឹងបកស្រាយអក្សរក្នុងសំបុត្រ ដែលសរសេរទាំងមិនច្បាស់ រហូតចេញជាសេចក្តីសមល្មមនិងយល់

បាន...

          "ភ្លាមៗបន្ទាប់ពីបានទទួលបទបញ្ជានេះ បទបញ្ជាដែលផ្ញើតាមរយៈបុរសវ័យក្មេងក្នុងស្រុកម្នាក់នេះ លោកត្រូវគាស់

ស្បៀងនិងគ្រាប់កាំភ្លើង ព្រមទាំងអាវុធយុទ្ធភ័ណ្ឌកប់នៅក្រោមបន្ទាយនេះ។ ន្ទាប់ពីយករបស់ដែលខ្លួនត្រូវការបានសព្វគ្រប់

ហើយ អ្វីដែលសេសសល់ត្រូវកម្ទេចចោលហើយដកខ្លួនថយទៅក្បែរព្រំដែនប្រទេស អេហ្ស៊ីប។ មានផ្លូវទាំងអស់បី កុំជ្រើស

យកផ្លូវដែលសសៀរតាមឆ្នែសមុទ្រត្រូវចាប់យកផ្លូវកណ្តាល ហើយដើរត្រង់ទៅមុខកាត់តាមវាលខ្សាច់...ថែរក្សាផែនទីដែល

ផ្ញើភ្ជាប់មកជាមួយនេះឲ្យបានល្អដូចកែវភ្នែកទាំងពីរព្រោះវាបង្ហាញគ្រប់កន្លែងដែលមានប្រភពទឹក..." ហត្ថលេខា

"ណាប៉ូលេអុង បូណាប៉ាត" អានចប់លោកចង់ស្រែកមួយវ៉ាសឲ្យខ្លាំងដោយអំណរ តែលោកអនុសេនីយ៍ឯកបែរជាទប់សំឡេង

ត្រឹមតែខ្សឹបទៅវិញ "គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់!..."

           ដោយប្រឈមមុខជាមួយព្រេងវាសនាបែបនេះទៅហើយ តើនៅឆ្ងល់អ្វីទៀតពីជោគជតារាសីរបស់ខ្លួននេះ? លោកមេ

បញ្ជាការក៏បញ្ជាឲ្យគាស់ក្រោមបន្ទាយ ហើយក៏បានឃើញស្បៀងនិងគ្រាប់រំសេវដែលកប់ពិតមែន! សម្ភារៈទាំងអស់នេះពុំមែន

លាក់ទុកដោយ ណាប៉ូលេអុង បូណាប៉ាត នោះទេ តែកប់ទុកដោយកងទ័ពអាល្លឺម៉ង់និងទ័ពរបស់គួរគី មុនពេលដែលកងទ័ព

របស់ ណាប៉ូលេអុង បូណាប៉ាត និងសម្ពន្ធមិត្តបានរំកិលមកជិត។ មិនថាសម្ភារៈដ៏ចាំបាច់សម្រាប់រស់។ លោកនាយទាហាន

ក៏សម្រេចចិត្តប្រើប្រាស់ផែនទីដែលភ្ជាប់មកជាមួយ។ វាអាចនៅប្រើការបានលើទឹកដីជាក់ស្តែង។ ឆ្លៀតពេលថ្ងៃមិនទាន់រះ

ក្រុមទាហានទាំង ៣៦នាក់ លបគេចខ្លួនតាមផ្លូវថ្មើរជើងដែលឆ្លងកាត់ថ្មតូចៗ នាំគេទៅភ្ជាប់នឹងផ្លូវចាស់មួយដែលបង្ហាញទុក

ដោយ ណាប៉ូលេអុង ជាផ្លូវដែលនាំគេទៅរកជីវិតថ្មីនិងសេរីភាព។

          ជានិច្ចជាកាល ពេលកំពុងគេចខ្លួនដោយសារគុណបុណ្យរបស់ផែនទីគេតែងតែជួបកូនស្រះទឹកក្នុងវាលរហោឋានដ៏ក្តៅ

ហួតហែងរនេះ ដែលជាកត្តាជួយឲ្យមានជីវិតសម្រាប់ដើរទៅមុខ រហូតបានជួបនឹងកងទ័ពសម្ពន្ធមិត្ត។ ពួកគេក៏ត្រូវបាន

សង្រ្គោះ។ នៅពេលរៀបខ្លួនចេញដំណើរពីបន្ទាយ លោកអនុសេនីយ៍ ម៉ារស្ហាល់ មានសន្ទុះចិត្តមួយដែលមិនអាចទប់បាន។

គាត់ចាប់ឱបមុខជនអារ៉ាប់ចំណាស់ថើប។ ឯបុរសចំណាស់វិញក៏រំភើបណាស់ដែរ រំភើបត្រង់ថា នៅទីបញ្ចប់អ្វីដែលគាត់ប្រាថ្នា

នោះបានសម្រេច។ បេសកកម្មដ៏ធំហើយយូរយារនេះបានបញ្ចប់ និងការឱបរឹតលាគ្នាដ៏ចម្លែកមួយ... បេសកកម្មដែលជាបណ្តាំ

របស់ឪពុកទុកឲ្យកូននេះបានទូទាត់រួចហើយ!...

          "នៅពេលដែលគាត់ប្រគល់សំបុត្រនេះមកឲ្យខ្ញុំ... ឪពុកខ្ញុំបានឲ្យកាក់មាសពីរមកខ្ញុំ (ជនចំណាស់ពោលឡើង) គឺជា

តម្លៃការងារដែលត្រូវបំពេញអាចចាយកាក់មាសនេះបាន លុះត្រាតែខ្ញុំបានបំពេញបេសកកម្មដែលគាត់ជាអ្នកទទួលផ្ទាល់

ពីណាប៉ូលេអុង បានចប់សព្វគ្រប់សិន។ ឥឡូវនេះបេសកកម្មត្រូវបានបញ្ចប់ហើយ ខ្ញុំនឹងឲ្យកាក់មាសទាំងអស់នេះទៅចៅ

របស់ខ្ញុំ។ វាចង់បន្តការសិក្សានៅទីក្រុងប៉ារីស។ ខ្ញុំនឹងប្រាប់ឲ្យវាទៅសួរសុខទុក្ខឯងនៅពេលវាបានទៅដល់ទីនោះ!"

          ប្រវត្តិរឿងនេះមិនបាននិយាយបន្តប្រាប់យើងឲ្យដឹងថា តើចៅទួតរបស់ ហ៊្សែកម៉ាលុគ យុវជនអារ៉ាប់បានទៅសួរសុខទុក្ខ

ចៅទួតរបស់ កាពីតែន ម៉ារស្ហាល់ នៅប្រទេសបារាំង ដូចជាពាក្យរបស់ជនចំណាស់ជាជីតាបានសន្យានេះដែរឬយ៉ាងណានោះ

ទេ​ ហើយក្នុងបច្ចុប្បន្នកាលនេះ មនុស្សម្នាទាំងឡាយពិតជាមានការភ្ញាក់ផ្អើលដ៏ខ្លាំងបំផុត ប្រសិនបើមាននរណាម្នាក់និយាយ

ថា "ដោយសារតែសំបុត្រមួយរបស់ ណាប៉ូលេអុង ដែលផ្ញើឲ្យជីតានៅឆ្នាំ១៧៩៨ ទើបចៅនៅឆ្នាំ១៩១៥ មានវាសនាបាន

រស់រានមានជីវិតដោយដកទ័ពគេចតាមបណ្តាំយុទ្ធសាស្ត្រក្នុងសមុតទ្រខ្សាច់..." ព្រោះថាផ្លូវក្នុងផែនទីបានបង្ហាញយ៉ាងច្បាស់

ពីចំណុចប្រភពទឹក។ បើផែនទីចុចថាត្រពាំងនៅកន្លែងណា កន្លែងនោះពិតជាមានទឹកមែន។ បើគ្មានទឹក មនុស្សមិនអាចរស់

បានលើសពី ៤៨ម៉ោងឡើយ។

          ទោះបីជាមានពាក្សនិទ្ទារិះគន់ពីមជ្ឈដ្ឋានខ្លះក៏ដោយ តែគេត្រូវទទួលស្គាល់ដោយឥតប្រកែកបានថា ណាប៉ូលេអុង

មិនមែនធ្វើអ្វីមួយដោយសើរៗ ហើយទុកឲ្យរឿងចៃដន្យមកជួយបំពេញការងារដែលលោកព្រាងនោះទេ ជាពិសេស គឺភាព

លម្អិតនៃយុទ្ធសាស្ត្រយោធានេះតែម្តង។ 


  Book not found !!!!!!!!!! 

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017