យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រឿងសុបិនកណ្តាលរាត្រីនារដូវក្តៅ

ចេញថ្ងៃទីៈ [26-12-2013] | បើកមើលៈ 2743 | Print |



          នេះគឺជារឿងរ៉ាវតាំងពីអតីតកាលដ៏យូរលង់ណាស់មកហើយ ទាក់ទងនឹងប្រជាជនដែលរស់នៅក្នុងទីក្រុង អាថែន

រាជធានីនៃប្រទេសក្រិច។ កាលគ្រានោះស្រ្តីដែលរស់នៅក្រុង អាថែន គ្មានសិទ្ធិជ្រើសរើសគូជីវិតតាមអំពើចិត្តខ្លួននោះទេ

ទោះជាមកដល់ពេលនេះក៏នៅតែដូច្នោះដែរ។ ពេលដែលកូនស្រីដល់ពេលវេលាត្រូវរៀបការ ឪពុកគឺជាអ្នកកំណត់ថា តើនាង

ត្រូវរៀបការជាមួយអ្នកណា?... ច្បាប់បានចែងថា បើកូនស្រីណាពុំស្តាប់ឱវាទឪពុក ឪពុកមានសិទ្ធិសម្លាប់កូនស្រីនោះ ដោយ

គ្មានទោសពៃរ៍អ្វីឡើយ។

          គ្រាមួយ នៅពេលដែលឪពុករបស់ ហីមីយ៉ា មិនព្រមឲ្យនាងរៀបការជាមួយ ឡៃសិនឌ័រ អ្នកទាំងពីរក៏សម្រេចចិត្តពង្រត់

គ្នាដោយសន្យាថានឹងមកជួបគ្នាក្នុងព្រៃនៅពេលយប់។ អ្នកទាំងពីរត្រូវបានទេវតានិងទេពធីតាដែលមានខ្លួនតូចៗមិនដូចជា

មនុស្សធម្មតា នាំគ្នាសម្លឹងមើលដោយអស់សំណើច ព្រោះអ្នកទាំងពីរខុសប្លែកពីមនុស្សធម្មតា។ ពួកទេវតាទាំងនេះប្រើវេទមន្ត

ដើម្បីជួយដោះស្រាយបញ្ហា ឬបង្កជាបញ្ហាវិញក៏មានដែរ...

          ព្រះអង្គម្ចាស់ ថេស៊ុស ជិតរៀបអភិសេកហើយ។ អនាគតព្រះមហេសីរបស់ព្រះអង្គគឺព្រះនាង ហ៊ីប៉ូលីតា រាជិនីនៃក្រុង

អាម៉ាហ្សូន។ ព្រះអង្គបានរៀបចំគម្រោង រៀបពិធីអភិសេកជាមួយព្រះនាងរួចជាស្រេច។ ថ្ងៃមួយមុនពេលពិធីរៀបអភិសេក

មានតាចាស់ម្នាក់ឈ្មោះ អឺហ្ស៊ុស បានមកសុំការណែនាំពីព្រះអង្គ ដោយគាត់បានជ្រើសរើសបុរសម្នាក់ឈ្មោះ ឌីមីទ្រីស ឲ្យធ្វើ

ជាស្វាមី ហឺមីយ៉ា កូនស្រីរបស់ខ្លួន។ ហឺមីយ៉ា ប្រាប់ទៅឪពុកថា នាងមិនអាចរៀបការជាមួយ ឌីមីទ្រីស បានទេ ព្រោះនាងមាន

មនុស្សដែលនាងស្រឡាញ់រួចហើយគឺ ឡៃសិនឌ័រ។ ហេតុនេះហើយទើប អឺហ្ស៊ុស ជាឪពុកឲ្យនាងជ្រើសរើសរវាង ឌីមីទ្រីស

និងសេចក្តីស្លាប់។

          ព្រះអង្គម្ចាស់ ថេស៊ុស បានដាស់តឿន ហឺមីយ៉ា តែនាងបដិសេធ រួចក្រាបទូលទៅព្រះអង្គវិញថា ឌីមីទ្រីស គឺជាគូស្នេហ៍

របស់ ហេលេណា ដែលជាមិត្តដ៏ល្អរបស់នាង។ ព្រះអង្គព្រួយព្រះទ័យជាខ្លាំងនឹងរឿងរបស់ ហឺមីយ៉ា ព្រោះទ្រង់គឺជាស្តេចមិន

អាចបំពានលើច្បាប់បានទេ។ ព្រះអង្គផ្តល់ឱកាសឲ្យនាងជ្រើសរើសរវាង ឌីមីទ្រីស និងការប្រើជីវិតរស់នៅក្នុងវត្តជាមួយដូនជី

ដែលនៅតំបន់ខុសគ្នា ដោយទៅរស់នៅឃ្លាតឆ្ងាយពីមនុស្សម្នានិងមិត្តភក្តិ។ ព្រះអង្គនឹងរៀបអភិសេក នៅបួនថ្ងៃខាងមុខនេះ

ដូច្នេះ ហឺមីយ៉ា មានឱកាសក្នុងការសម្រេចចិត្តម្តងទៀត។ ហឺមីយ៉ា ពុំសប្បាយចិត្តសោះ។ នាងទៅរក ឡៃសិនឌ័រ ហើយអ្នក

ទាំងពីរក៏យល់ស្របនឹងគ្នាថា នាំគ្នារត់។ ឡៃសិនឌ័រ មានម្តាយមីងជាសេដ្ឋីនីម្នាក់នៅឆ្ងាយពីក្រុង អាថែន ២០ ម៉ៃល៍ គឺជាតំបន់

មួយដែលច្បាប់ក្រុង អាថែន មិនអាចធ្វើអ្វីបាននៅទីនោះ។ ឡៃសិនឌ័រ បានប្រាប់ទៅ ហឺមីយ៉ា ថា "យើងនាំគ្នាទៅរស់នៅផ្ទះ

ម្តាយមីងរបស់បង! ហើយយើងនឹងរៀបការនៅទីនោះ... យប់ថ្ងៃស្អែកចូរអូនលួចចេញពីផ្ទះមកជួបបងនៅក្នុងព្រៃដែលយើង

ធ្លាប់រត់លេងជាមួយគ្នាកាលពីកុមារ..."

          ពេលកំពុងនិយាយគ្នានោះ ហេលេណា ក៏នៅទីនោះដែរ ព្រោះនាងជាមិត្តដ៏ល្អបំផុតរបស់ ហឺមីយ៉ា និង ឡៃសិនឌ័រ។

ពួកគេបានរៀបរាប់ផែនការនោះឲ្យ ហេលេណា ស្តាប់។ ប៉ុន្តែពេលដឹងរឿងហើយនាងមិនលាក់បាំងឲ្យជិតទេ បែរជាយកទៅ

និយាយឲ្យ ឌីមីទ្រីស ស្តាប់ ព្រោះនាងយល់ថា ឌីមីទ្រីស អាចនឹងទៅតាម ហឺមីយ៉ា នៅក្នុងព្រៃ ហើយនាងរំពឹងថានឹងបានជួប

ឌីមីទ្រីស នៅទីនោះផងដែរ។

          ព្រៃដែល ហឺមីយ៉ា និង ឡៃសិនឌ័រ ធ្លាប់រត់លេងកាលពីក្មេងៗនោះ គឺជាទីស្នាក់អាស្រ័យរបស់ទេវតានិងទេពធីតា។

ទេវតាតូចៗទាំងអស់នាំគ្នាលេងកម្សាន្តយ៉ាងរីករាយនៅតាមបរិវេណទីស្រឡះៗក្នុងព្រៃនោះ។ ប៉ុន្តែមិនបានយូរប៉ុន្មានពួកគេក៏

លែងបានសប្បាយរីករាយដូចមុនទៀត ព្រោះស្តេចទេវតា អូបេរ៉ុង និង ព្រះរាជិនី ទីតានីញ៉ា ឈ្លោះគ្នាហើយ។

          ទេវតានិងទេពធីតាទាំងឡាយនាំគ្នារត់រកទីលាក់ខ្លួនដោយក្តីភ័យខ្លាច។ មូលហេតុនៃវិវាទនេះបណ្តាលមកពីក្មេងតូច

ម្នាក់ដែលព្រះរាជិនី ទីតានីញ៉ា បានយកមកធ្វើជាអ្នកបម្រើ។  ចំណែកស្តេចទេវតា អូបេរ៉ុង ក៏ចង់បានក្មេងតូចនោះដូចគ្នាដែរ

ប៉ុន្តែទ្រង់មិនអាចយកពីព្រះនាង ទីតានីញ៉ា បាន។

          ដល់ពេលកំណត់ ហឺមីយ៉ា និង ឡៃសិនឌ័រ ក៏ជួបគ្នានៅក្នុងព្រៃ។ ចំណែកឯព្រះនាង ទីតានីញ៉ា និងស្តេចទេវតា អូបេរ៉ុង

ក៏មកជួបគ្នា និងឈ្លោះគ្នាពីរឿងក្មេងតូចនៅទីនោះដែរ។ សេ្តចទេវតា អូបេរ៉ុង សួរទៅព្រះនាង ទីតានីញ៉ា ម្តងទៀតថា តើនឹង

ប្រគល់ក្មេងនោះឲ្យព្រះអង្គឬមិនឲ្យ? ប៉ុន្តែព្រះនាង ទីតានីញ៉ា នៅតែបដិសេធ ហើយយាងចេញបាត់ទៅ។ ស្តេចទេវតា អូបេរ៉ុង

ពិរោធជាខ្លាំងក៏រៀបផែនការធ្វើឲ្យព្រះនាង ទីតានីញ៉ា ប្រគល់ក្មេងនោះមកឲ្យព្រះអង្គទាល់តែបាន។ ស្តេច អូបេរ៉ុង បានហៅ

បុ័ក គឺជាទេវតាប្រើមាឌល្អិតដ៏រពឹស ចូលចិត្តលេងសើចជាមួយអ្នកស្រុក ដូចជាធ្វើឲ្យទឹកដោះគោអ្នកស្រុកផ្អូម ចូលចិត្តលួច

ក្រែម បើមិនអញ្ចឹងទេ គេទៅគោះកៅអីដូនចាស់ជរាជាដើម។ ក្រៅពីនេះទៀត គេក៏មានមុខងារជាអ្នកយកពត៌មានឲ្យស្តេច

ទេវតា អូបេរ៉ុង ផងដែរ។

          ស្តេចទេវតា អូបេរ៉ុង បញ្ជាឲ្យ បុ័ក ទៅបេះផ្កាមួយប្រភេទនៅក្នុងព្រៃឈ្មោះ ឡូវអ៊ិន អៃឌិលនីស ជាផ្កាវេទមន្តម្យ៉ាង

កាលបើយកទឹកផ្អែមរបស់វាមកសម្រក់ចូលភ្នែកមនុស្សដែលកំពុងដេក មនុស្សម្នាក់នោះក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ទៅលើអ្វីដែល

គេបានឃើញនៅគ្រាដំបូង។ បន្ទាប់ពីពេលគេបើកភ្នែកឡើង "យើងនឹងសម្រក់ទឹកផ្អែមនេះដាក់ភ្នែក ទីតានីញ៉ា នៅពេលនាង

ដេកលក់... ពេលភ្ញាក់ឡើងនាងនឹងស្រឡាញ់អ្វីដែលនាងបានឃើញមុនគេបង្អស់... បន្ទាប់ពីស្រាយមន្តសណ្តំហើយយើងនឹង

យកក្មេងនោះមកធ្វើជាអ្នកបម្រើរបស់យើង"។

          បុ័ក ចេញទៅរកផ្កាដែលជាការងារដ៏ជំនាញរបស់ខ្លួន។ ខណៈពេលដែលស្តេច អូបេរ៉ុង រង់ចាំ បុ័កត្រលប់មកវិញនោះ

ក៏ជាពេលដែល ឌីមីទ្រីស កំពុងតែតាមរក ហឺមីយ៉ា ហើយ ហេលេណា ក៏កំពុងតាមរក ឌីមីទ្រីស ផងដែរ។ នាងដើរចូលទៅតាម

រកនៅក្នុងព្រៃ។ ស្តេចទេវតា អូបេរ៉ុង ទតឃើញដូច្នេះ ក៏សូត្រមន្តគាថាបំបាំងកាយតាមមើលនិងស្តាប់អ្នកទាំងពីរនិយាយគ្នា។

          ព្រះអង្គសណ្តាប់ឮ ឌីមីទ្រីស គំហកឲ្យ ហេលេណា ថា "មកតាមខ្ញុំធ្វើអ្វី! ខ្ញុំមិនស្រឡាញ់នាងទេ!... កុំព្យាយាមដើរតាម

ខ្ញុំ ចេញទៅឲ្យឆ្ងាយទៅ!"

          ហេលេណា ឆ្លើយតបទៅវិញថា "ទោះបងមិនស្រឡាញ់ខ្ញុំ ក៏បងមិនអាចឃាត់ខ្ញុំមិនឲ្យស្រឡាញ់បងបានដែរ!" ។ នាង

នៅតែស្រឡាញ់គេ នៅតែដើរតាមគេជាប់ជានិច្ច មិនខ្វល់ថាគេព្រមឬមិនព្រមនោះទេ។ ឌីមីទ្រីស ខឹងជាខ្លាំង ក៏រត់ចូលពួនក្នុង

គុម្ពឈើ ព្រោះគិតស្មានថា ហេលេណាប្រហែលជាតាមខ្លួនមិនទាន់ទេ។ តែនាងនៅតែរត់តាមជារហូត។

          ស្តេច អូបេរ៉ុង តាមទតមើលរហូតទាល់តែ ហេលេណា ចូលទៅក្នុងព្រៃបាត់។ ទ្រង់នឹកអាណិតនឹងសម្រេចចិត្តជួយ

នាង។ ព្រះអង្គចង់ប្រើទឹកផ្អែមនៃក្តីស្រឡាញ់ដែល បុ័ក ទៅរកបានមក យកទៅដាក់លើ ឌីមីទ្រីស ដើម្បីធ្វើឲ្យគេងាកមក

ស្រឡាញ់ ហេលេណា វិញ។ លុះពេល បុ័ក យកទឹកផ្អែមនោះមកដល់ហើយ ព្រះអង្គបានបន្ទូលទៅកាន់គេថា "នៅក្នុងព្រៃនេះ

មានស្រ្តីក្រុងអាថែន ដ៏គួរឲ្យស្រឡាញ់ម្នាក់ នាងបានស្រឡាញ់បុរសដែលមិនបានស្រឡាញ់នាង ចូរឯងទៅរកពួកគេឲ្យឃើញ

និងសម្រក់ទឹកផ្អែមនេះទៅក្នុងភ្នែកគេ ហើយអ្វីដែលឯងត្រូវធ្វើបន្តទៀតគឺធ្វើឲ្យគេឃើញ ហេលេណា ភ្លាមៗនៅពេលគេបើក

ភ្នែក" បុ័ក ដឹងថាបុរសនោះជាអ្នកណា ដោយអង្កេតទៅលើគ្រឿងតែងកាយបែបអ្នកក្រុងអាថែន។

          បុ័ក ហោះវឹងទៅធ្វើការរបស់គេ។ ចំណែកស្តេចទេវតា អូបេរ៉ុង ទុកទឹកផ្អែមខ្លះហើយក៏ប្រញាប់ទៅរកព្រះនាង

ទីតានីញ៉ា។ ព្រះអង្គនៅតែបំបាំងកាយចាំសង្កេតមើលសកម្មភាពរបស់ព្រះនាង ទីតានីញ៉ា និងបញ្ជាឲ្យទេពធីតាទាំងឡាយ

ត្រៀមជាស្រេចដើម្បីចេញប្រតិបត្តការ។ អ្នកខ្លះទៅរកស្លាបសត្វមកធ្វើអាវ អ្នកខ្លះទៅដេញសត្វល្អិតនៅតាមដើមផ្កា អ្នកខ្លះ

ទៅដេញសត្វរាត្រីឲ្យស្រែកឡើងធ្វើឲ្យព្រះនាង ទីតានីញ៉ាភ្ញាក់ អ្នកខ្លះចូលទៅជិតចាំបំពេឲ្យព្រះនាងផ្ទុំលក់ស្កប់ស្កល់។

          គ្រាន់តែព្រះនាងទីតានីញ៉ា ផ្ទុំលក់ភ្លាម ទ្រង់ក៏សម្រក់ទឹកផ្អែមនោះចូលទៅក្នុងព្រះនេត្រព្រះនាង រួចមានបន្ទូលថា

"ឯងត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍លើអ្វីដែលឯងបានឃើញដំបូងនៅពេលភ្ញាក់ឡើង" ហើយព្រះអង្គក៏បំបាំងខ្លួនបាត់ស្រមោលទៅ។

          ខណៈនោះ ហឺមីយ៉ា និង ឡៃសិនឌ័រ ក៏បានទៅជួបគ្នានៅទីណាត់ រួចនាំគ្នាធ្វើដំណើរទៅកាន់ផ្ទះម្តាយមីងរបស់

ឡៃសិនឌ័រ តែក៏ត្រូវវង្វេងផ្លូវ។ ហឺមីយ៉ា អស់កម្លាំងជាខ្លាំង ពួកគេក៏នាំគ្នាឈប់សម្រាក។ មិនយូរប៉ុន្មានពួកគេក៏ដេកលក់ទៅ។

          បុ័ក កំពុងរត់កាត់ព្រៃដើម្បីធ្វើតាមបញ្ជារបស់ស្តេចទេវតា អូបេរ៉ុង ស្រាប់តែបានជួប ហឺមីយ៉ា និង ឡៃសិនឌ័រ ដែល

កំពុងតែដេក។ បុ័ក ឃើញ ឡៃសិនឌ័រ ស្លៀកពាក់បែបអ្នកក្រុងអាថែន ទើបគេគិតថាអ្នកទាំងពីរនេះហើយជាមនុស្សដែលខ្លួន

កំពុងតាមរក ទើបគេសម្រក់ទឹកផ្អែមនៃសេចក្តីស្រឡាញ់ចូលទៅក្នុងភ្នែក ឡៃសិនឌ័រ ហើយក៏គេចចេញពីទីនោះបាត់ទៅ។

          គ្រប់យ៉ាងនឹងល្អប្រសើរបើមនុស្សដំបូងដែល ឡៃសិនឌ័រឃើញគឺ ហឺមីយ៉ា នោះគេនឹងស្រឡាញ់នាងជានិច្ច។ តែចៃដន្យ

អីកណ្តាលយប់នោះ ហេលេណា តាមរក ឌីមីទ្រីស រហូតដល់យប់ងងឹត ហើយក៏មិនបានឃើញ ឡៃសិនឌ័រ និង ហឺមីយ៉ា

នៅឡើយដែរ។ នាងនឿយហត់ខ្លាំងរហូតដួលដេកលក់ក្បែរ ឡៃសិនឌ័រ ទាំងមិនដឹងខ្លួន។ លុះពេល ឡៃសិនឌ័រ ភ្ញាក់ពីដេក

មកក៏ឃើញ ហេលេណា ជាមនុស្សដំបូងគេក៏បែរជាចាប់ចិត្តស្រឡាញ់នាងយ៉ាងខ្លាំងមួយរំពេច។

          ទោះជាយ៉ាងណា ពេល ឡៃសិនឌ័រ សារភាពថាស្រឡាញ់នាង នាងគិតថា គេធ្វើកំប្លែងលេង ព្រោះនាងដឹងថា

ឡៃសិនឌ័រ ស្រឡាញ់ ហឺមីយ៉ា ខ្លាំងណាស់។ បន្ទាប់ពីរឿងទៅជាត្រឡប់ត្រឡិនដូច្នេះមក នាងក៏ខឹងហើយរត់ចេញពីទីនោះ

ទៅ។ ឡៃសិនឌ័រ នៅតែតាមរកនាង ហើយភ្លេចរឿងរបស់ ហឺមីយ៉ា អស់រលីង។  

          ហឺមីយ៉ា ភ្ញាក់ឡើងដោយសារតែសុបិន។ នាងចង់រៀបរាប់ឲ្យ ឡៃសិនឌ័រ ស្តាប់តែមិនឃើញ ឡៃសិនឌ័រ នៅទីនោះ

នាងក៏ដើរចូលទៅក្នុងព្រៃហើយស្រែកហៅរក ឡៃសិនឌ័រ។ ពេលនោះអ្នកទាំងបួនបែកគ្នានៅតាមកន្លែងផ្សេងៗគ្នាក្នុងព្រែ

ហេលេណា តាមរក ឌីមីទ្រីស ឡៃសិនឌ័រ តាមរក ហេលេណា ចំណែក ហឺមីយ៉ា តាមរក ឡៃសិនឌ័រ។

          លុះព្រឹកឡើងអ្នកស្រុកនាំគ្នាចូលទៅក្នុងព្រៃ។ ពួកកម្មករមកពីភូមិក្បែរនោះម្នាក់ក្នុងចំណោមនោះជាអ្នកសរសេរអត្ថបទ

ល្ខោន ហើយពួកគេបាននាំគ្នាមកហាត់សម្តែងនៅក្នុងព្រៃនេះ។ ការសម្តែងរបស់ពួកគេនៅមិនទាន់ល្អប៉ុន្មានទេ តែពួកគេនៅ

តែព្យយាមហាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

          បុ័ក ធ្វើការដែលស្តេចទេវតា អូបេរ៉ុង ប្រគល់រួចរាល់ហើយ។ នៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅជួបស្តេច អូបេរ៉ុង គេបាន

ឃើញកម្មករកំពុងហ្វឹកហាត់លេងល្ខោន។ ពេលនោះ បុ័ក ចង់លេងសើចនឹងពួកគេដោយដើរតួធ្វើជាមនុស្សល្ងីល្ងើរគួរឲ្យអស់

សំណើចបំផុត គឺតួអង្គ ប៊ុតតុម ដោយគ្របក្រណាត់ម្យ៉ាងឲ្យមើលទៅស្រដៀងនឹងក្បាលសត្វលា ដែលធ្វើឲ្យអ្នកទាំងនោះ

ឃើញហើយខ្លាចនាំគ្នារត់បាត់អស់ទៅ។

          ព្រះនាង ទីតានីញ៉ាដែលកំពុងនិន្ទ្រានៅក្បែរៗនោះ ពេលភ្ញាក់ឡើងព្រះនាងទតឃើញក្បាលសត្វដែលគួរឲ្យស្អប់នោះ

ក៏នឹកស្រឡាញ់ភ្លាម ព្រោះតែអំណាចទឹកផ្អែមនៃក្តីស្រឡាញ់ ហើយព្រះនាងបានឲ្យ ប៊ុតតុម ច្រៀងឲ្យស្តាប់ ព្រមទាំងបានធ្វើ

កម្រតផ្កាបំពាក់ឲ្យគេ ហើយច្រៀងបំពេរហូតដល់គេដេកលក់។

          ខណៈពេលព្រះនាងកំពុងធ្វើដូច្នោះ ស្តេចទេវតា អូបេរ៉ុង ក៏មកដល់ហើយស្តីបន្ទោសឲ្យព្រះនាងដែលធ្វើខ្លួនល្ងង់ៗ

ឡប់ៗ។ ព្រះនាង ទីតានីញ៉ាដឹងថាព្រះនាងជាមនុស្សល្ងង់ទើបព្រមឲ្យក្មេងដែលដណ្តើមមកនោះទៅស្តេចទេវតា អូបេរ៉ុង

ព្រោះថាក្មេងនេះជាដើមហេតុដែលធ្វើឲ្យមានការឈ្លោះប្រកែកគ្នា។ ពេលព្រះអង្គបានរបស់ដែលត្រូវការហើយ ទ្រង់ក៏ស្រាយ

គាថា ដែលធ្វើឲ្យព្រះនាង ទីតានីញ៉ាស្រឡាញ់ ប៊ុតតុម។ ព្រះអង្គប្រាប់ឲ្យ បុ័ក យករូបក្បាលលានៅពីលើក្បាលរបស់គេចេញ។

ព្រះនាង ទីតានីញ៉ា ក៏សួរថា តើមានរឿងអ្វីកើតឡើងចំពោះព្រះនាង?

          ហឺមីយ៉ា នៅតែតាមរក ឡៃសិនឌ័រ។ តាមផ្លូវដែលចូលទៅក្នុងព្រៃនោះនាងបានជួបនឹង ឌីមីទ្រីស។ ចំណែកស្តេចទេវតា

អូបេរ៉ុង ក៏នៅក្បែរទីនោះដែរហើយបាន ឮសំឡេង ហឺមីយ៉ា និង ឌីមីទ្រីស និយាយគ្នាថា ឌីមីទ្រីស បានធ្វើអ្វី ឡៃសិនឌ័រ? នាង

អង្វរឲ្យ ឌីមីទ្រីស នាំយក ឡៃសិនឌ័រ មកឲ្យនាងវិញ ប៉ុន្តេ ឌីមីទ្រីសមិនយល់ពីអ្វីដែលនាងនិយាយទេ ព្រោះគេចេញមកដើម្បី

តាមរកនាងតែម្នាក់។ ស្តេចទេវតា អូបេរ៉ុង ត្រូវការចាប់គូស្នេហ៍ឲ្យបានត្រឹមត្រូវ ទើបបញ្ជាឲ្យ បុ័កតាមរកហេលេណា និងនាំនាង

មកជួប ឌីមីទ្រីស។ ហើយនៅពេល ឌីមីឌ្រីស កំពុងដេកលក់ ព្រះអង្គក៏សម្រក់ទឹកផ្អែមនៃក្តីស្រឡាញ់ដាក់ភ្នែករបស់គេ ដោយ

សង្ឃឹមថាពេលភ្ញាក់ឡើងគេនឹងស្រឡាញ់ ហេលេណា។ ធ្វើដូច្នេះ ឡៃសិនឌ័រ និង ហឺមីយ៉ា ហើយ ឌីមីទ្រីសនិង ហេលេណា

នឹងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ប៉ុន្តែរឿងមិនចប់ត្រឹមនេះទេ។ ហេលេណា និង ឡៃសិនឌ័រ បានមកដល់ស្រប

ពេលដែល ឌីមីទ្រីស កំពុងតែភ្ញាក់ល្មម ហើយបានឃើញ ហេលេណា គេក៏ចាប់ចិត្តស្រឡាញ់នាងភ្លាមដោយនិយាយពាក្យ

ពីរោះ ផ្អែមល្ហែមដើម្បីសុំស្នេហ៍ពីនាង។

          នាងជានារីដែលបុរសទាំងពីរមិនបានស្រឡាញ់ទេកាលពីមុន ទើបនាងនឹកឆ្ងល់ខ្លាំងនិងបានត្រឹមតែគិតថាត្រូវបុរស

ទាំងពីរនេះលេងសើចនឹងនាងប៉ុណ្ណោះ។ ឃើញដូច្នោះ ហីមីយ៉ា ក៏រត់មករក ហេលេណា និង ឌីមីទ្រីស។ នាងធ្លាប់មានបុរសពីរ

នាក់តាមស្រឡាញ់ ឡៃសិនឌ័រ និង ឌីមីទ្រីស ប៉ុន្តែពេលនេះពួកគេទាំងពីរមិនស្រឡាញ់នាងទៀតទេ។ នាងសួរ ឡៃសិនឌ័រថា

តើហេតុអ្វីបានជាបោះបង់នាងចោល? ឡៃសិនឌ័រ ឆ្លើយតបទៅវិញទាំងគំរោះគំរើយ ចំណែក ឌីមីឌ្រីស ក៏ដើរចេញពីមុខនាង

ដែរ។ ហេលេណា គិតថារឿងប្លែកៗទាំងអស់នេះកើតមកពីអ្នកទាំងបីចង់លេងសើចជាមួយនាង។ ហឺមីយ៉ា ចោទ ហេលេណា

ថាមកដណ្តើមសង្សាររបស់នាង។

          ខណៈពេលនារីទាំងពីរកំពុងតែប្រកែកគ្នានោះ ឡៃសិនឌ័រ និង ឌីមីទ្រីសក៏ប្រយុទ្ធគ្នាដែរ បើអ្នកណាឈ្នះនឹងបាន

រៀបការជួយ ហេលេណា។ ស្តេចទេវតា អូបេរ៉ុង រិះរកមធ្យោបាយដើម្បីធ្វើឲ្យគូស្នេហ៍ទាំងពីរមានសេចក្តីសុខ ទើបទ្រង់បញ្ជាឲ្យ

បុ័ក ទៅបញ្ឈប់ការប្រយុទ្ធគ្នារវាងបុរសទាំងពីរ ដោយធ្វើឲ្យអ្នកទាំងពីរដែលកំពុងប្រយុទ្ធគ្នានោះបានឮត្រឹមតែសំឡេងតែមើល

គ្នាមិនឃើញ ព្រោះគេនាំយកទៅលាក់ទុកនៅក្នុដុំពពក មិនអាចជួយនិងវាយគ្នាបានទេ។ ទ្រង់មានបន្ទូលថា "ត្រូវធ្វើយ៉ាងនេះ

រហូតដល់អ្នកទាំងពីរអស់កម្លាំង" ពេលពួកគេអស់កម្លាំងក៏ដេកលក់ទៅ ស្តេចទេវតា អូបេរ៉ុង ក៏សម្រក់ទឹកផ្កាស្នេហ៍ចូលទៅក្នុង

ភ្នែក ឡៃសិនឌ័រ ដើម្បីធ្វើឲ្យគេនឹកឃើញដល់សេចក្តិស្នេហាជាមួយ ហឺមីយ៉ា សាជាថ្មី។ ចំណែក ឌីមីទ្រីស និងឲ្យស្រឡាញ់

ហេលេណាវិញ។

          បុ័ក ត្រូវធ្វើតាមបញ្ជារបស់ស្តេចទេវតា អូបេរ៉ុង គឺទៅតាមរកពួកគេឲ្យមកនៅជិគ្នាវិញ។ តែទោះបីជាធ្វើបានសម្រេចតាម

ផែនការហើយក៏ដោយ ក៏ពួកគេនៅមិនមិនទាន់មានសេចក្តីសុខនៅឡើយដែរ។​ អឺហ្ស៊ុស ធ្លាប់និយាយថា កូនស្រីរបស់ខ្លួន

ហឺមីយ៉ា ត្រូវតែរៀបការជាមួយ ឌីមីទ្រីស បើមិនដូច្នោះទេនាងត្រូវតែស្លាប់។ តើពួកគេត្រូវធ្វើយ៉ាងណាចំពោះច្បាប់ដ៏ឃោរឃៅ

មួយនេះ?

          ថ្ងៃមួយ ព្រះបាទ ថេស៊ុស​ និងព្រះនាង ហ៊ីប៉ូលីតា បានយាងចេញទៅបរបាញ់សត្វនាពេលព្រឹកនៅក្នុងព្រៃ។ ក្នុងរាជ

ដំណើរនោះក៏មាន អឺហ្ស៊ុស ឪពុករបស់ ហឺមីយ៉ា ទៅជាមួយផងដែរ ហើយក៏បានជួបនឹងកំលោះក្រមុំទាំងពីរគូរ។ ព្រះអង្គម្ចាស់

ថេស៊ុស ចង់ដឹងឲ្យច្បាស់ថាតើពួកគេធ្វើអ្វីនៅក្នុងព្រៃទាំងព្រឹកដូច្នេះ?

          ឡៃសិនឌ័រ បានរៀបរាប់ពីផែនការដែលគេឲ្យ ហឺមីយ៉ា មកជួបដើម្បីនាំគ្នារត់ចេញពីក្រុងអាថែន និងគេចពីច្បាប់ដ៏

ឃោរឃៅមួយនេះ។ អឺហ្ស៊ុស និយាយថា ពួកគេទាំងពីរត្រូវទទួលទោស ព្រោះពួកគេព្យាយាមបោកប្រាស់ ឌីមីទ្រីស។ តែ

ឌីមីទ្រីស នៅតែមានអារម្មណ៍វិលវល់ ហើយអធិប្បាយថា "ខ្ញុំមិនត្រូវការ ហឺមីយ៉ា ទៀតទេ ព្រោះពេលនេះខ្ញុំស្រឡាញ់

ហេលេណា ខ្លាំងណាស់"។

          ពេលព្រះបាទ ថេស៊ុស ជ្រាបច្បាស់ថាអ្នកទាំងបួនមានសេចក្តីសុខ ទ្រង់ក៏ជួយសម្រុះសម្រួល។ ពេលនោះ អឺហ្ស៊ុស

ក៏មិនយកទោសពៃរ៍អ្វីដែរដោយបានចាត់ពិធីរៀបការឲ្យអ្នកទាំងបួនក្នុងថ្ងៃតែមួយជាមួយព្រះអង្គដែរ។ សុបិនអាក្រក់ដែលបាន

កើតឡើងកាលពីយប់នាររដូវក្តៅក៏ក្លាយទៅជាសេចក្តីសុខនៅទីបំផុត។


  Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017