យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បញ្ហាវិបត្តិផ្លូវចិត្តរបស់វ័យជំទង់

ចេញថ្ងៃទីៈ [21-12-2013] | បើកមើលៈ 7594 | Print |



១. ជំងឺស្រ្តេស (Stress)

            ស្ត្រេស គឺអារម្មណ៍ប្រៀបដូចជាមានសម្ពាធគាបសង្កត់ ធ្វើឲ្យលំបាក់ ឈឺចាប់ ខ្វល់ កើតទុក្ខ ធ្វើអ្វីក៏មិនត្រូវដោះស្រាយ

អ្វីក៏មិនចេញ ។ល។ និងអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ នៅពេលណាដែលមានវិបត្តរកផ្លូវដោះស្រាយមិនឃើញ។

            វ័យជំទង់អាចកើតជំងឺស្ត្រេសទាំងក្នុងកំឡុងពេលកំពុងសិក្សា និងទាំងការចង់បំពេញតាមតម្រូវការរបស់ខ្លួន ដែល

មានទំនាស់ទៅនឹងក្តីរំពឹងរបស់ឪពុកម្តាយនិងអ្នកនៅជុំវិញ បញ្ហាទំនាស់នឹងមិត្តភក្តិ ការស្វែងរកគូស្មេហ៍ការបែកបាក់គូស្នេហ៍

ការរំខានពីក្មេងពាល ការរងសម្ពាធពីក្រុមមិត្តភក្តិ។ ក្រៅពីនេះទៅមាន ការមានគំនិតនិងអារម្មណ៍វិលវល់ទៅរកផ្លូវអាក្រក់

ដូចជាការស្រពាប់ស្រពោន ឯកោ ការភ័យខ្លាច បណ្តាល់មកពីអារម្មណ៍ផ្ទាល់របស់ខ្លួនឯង ឬបណ្តាលមកពីអ្នកដទៃដូចជា

ឪពុកម្តាយលែងលះគ្នា មនុស្សជិតស្និទ្ធិបាត់បង់ជីវិត មានគ្រោះថ្នាក់មានជំងឺរ៉ាំរ៉ៃ ការផ្លាស់ប្តូរផ្ទះសម្បែង ផ្លាស់សាលារៀន

ការខំប្រឹងរៀនច្រើនពេក ឬមានកិច្ចការច្រើនហួសពេកមានវិបត្តសេដ្ឋកិច្ចក្នុងគ្រួសារ រស់នៅក្នុងបរិយាកាសគ្មានសុវត្តិភាព

ជាដើម កត្តាសំខាន់ដែលពាក់ព័ន្ធនឹងការកើតជំងឺស្រ្តេសរបស់ក្មេងជំទង់ដែលយើងគួរដឹង មានដូចជា ៖

            ១. ជួបរឿងលំបាកបន្តិចម្តងៗ ច្រើនលើកច្រើនសាជាបន្តបន្ទាប់ ដែលកាន់តែរីកធំឡើងជាលំដាប់ ធ្វើឲ្យគេពិបាក

                 ដោះស្រាយជាងរឿងតែមួយ។

            ២. ជួបនឹងវិបត្តធំណាមួយ ធ្វើឲ្យរូបភាពជំងឺស្រ្តេសលេចជារូបរាងយ៉ាងច្បាស់ៗតែម្តង ដែលជាញឹកញាប់ច្រើន

                 បណ្តាលមកពីរឿងចាស់ៗដែលសន្សំទុកពីមុនមកក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។


ឪពុកម្តាយ អាចជួយដោះស្រាយជំងឺស្ត្រេសរបស់កូនក្នុងវ័យជំទង់ ទៅតាមវិធីខ្លះដូចខាងក្រោម ៖  

            ១. ឲ្យគេនិយាយពីរឿងអ្វីដែលខ្លួនកំពុងប្រឈមមុខ ហើយលោកអ្នកជាឪពុកម្តាយត្រូវតែតាំងចិត្តស្តាប់កូន

                 កុំទាន់វាយតម្លៃថាយ៉ាងណា

            ស្ថានភាពរបស់វ័យជំទង់មិនដូចគ្នាទេ។ មានអ្នកខ្លះអាចបានត្រឹមតែចង់ឲ្យឪពុកម្តាយយល់តែប៉ុណ្ណោះ គេមិនទាន់

ត្រូវការពាក្យណែនាំអ្វីទេ។ ដូច្នេះ ឪពុកម្តាយត្រូវយកចិត្តខ្លួនឯងមកដាក់ក្នុងចិត្តរបស់កូន ដើម្បីស្វែងយល់ពីបញ្ហានោះទៅតាម

ទស្សនៈរបស់កូន។

            ឪពុកម្តាយ អាចមើលបញ្ហាមួយចំនួនរបស់កូន ថាជារឿងតូចតាច តែចំពោះកូនវ័យជំទង់វិញ គេអាចគិតថាជាបញ្ហាធំ

របស់ខ្លួន។ ដូច្នេះលោកអ្នកជាឪពុកម្តាយមិនគួរប្រញាប់សង្កេតបញ្ហារបស់កូនដោយគ្រាន់តែនិយាយថា "មិនអីទេ! បន្តិចទៀត

វានឹងបានស្រួលបួលវិញហើយ"។ ការនិយាយបែបលួងលោមចិត្ត អាចនឹងបានផល ហើយគេក៏អាចនឹងទៅជាយល់ថា ឪពុក

ម្តាយមិនបានតាំងចិត្តស្តាប់ខ្លួនឲ្យបានយល់ច្បាស់ពីបញ្ហាយ៉ាងពិតប្រាកដអ្វីទេ។

            ឪពុកម្តាយមួយចំនួនយល់ឃើញថា បញ្ហារបស់កូនគឺជារឿងតូចតាចដោយប្រៀបធៀបមកនឹងខ្លួនឯងកាលពីនៅក្មេង

ឬប្រៀបធៀបនឹងក្មេងដទៃថារឿងនេះ អ្នកដទៃទៀតសុទ្ធតែធ្លាប់ឆ្លងកាត់ ឬធ្លាប់ដោះស្រាយរួចមកហើយ។ ការនិយាយបែប

នេះ មិនបានជួយឲ្យរឿងរ៉ាវបានល្អប្រសើរឡើងនោះទេ និងអាចធ្វើឲ្យរឿងកាន់តែអាក្រក់ថែមទៀតទៅវិញ ព្រោះកូនបែរជាគិត

ថា ខ្លួនត្រូវគេរិះគន់ម្តងហើយម្តងទៀត ជាដដែលៗ។

            ២. លើកកម្លាំងចិត្ត បង្កើនទំនុកចិត្ត និងគាំទ្រដោយវាចានិងទង្វើ

            ឪពុកម្តាយមិនគួរអស់សង្ឃឹមនោះទេប្រសិនបើកូនប្រឆាំង ឬសម្តែងការមិនពេញចិត្ត ព្រោះនេះគ្រាន់តែជាអាកប្បកិរិយា

របស់ក្មេងក្នុងវ័យជំទង់ដែលកំពុងមានជំងឺស្ត្រេសប៉ុណ្ណោះ។ ឪពុកម្តាយត្រូវចេះអត់ធ្មត់ និងមិនគួររញ៉ាំរញ៉ូវច្រើនពេកទេ គ្រាន់

តែធ្វើយ៉ាងណាឲ្យកូនដឹងថា ឪពុកម្តាយត្រៀមជួយកូនជានិច្ច នៅពេលដែលកូនត្រូវការ។

           ៣. រក្សាតួនាទីក្នុងការគ្រប់គ្រងបែបបទវិន័យឲ្យនៅដដែល

            ការធ្វើដូច្នេះ គឺដើម្បីឲ្យកូននៅតែមានអារម្មណ៍ថា អ្វីៗនៅតែមានស្ថិរភាព មានបែបបទជាធម្មតាដូចពីមុនអញ្ចឹង។

            ៤. លើកទឹកចិត្តឲ្យកូនធ្វើកិច្ចការណាដែលពួកគេចូលចិត្ត

            មានកិច្ចការល្អៗជាច្រើនសម្រាប់ឲ្យកូនចូលរួម ដូចជាហាត់លេងតន្ត្រី លេងកីឡា ការធ្វើបុណ្យទាន ចូលរួមក្នុងពិធី

ផ្សេងៗ...។ល។

            ៥. ធ្វើខ្លួនជាគំរូល្អក្នុងការដោះស្រាយបញ្ហាស្ត្រេសរបស់ខ្លួនឯង

            កាលបើកូនធ្លាប់ឃើញឪពុកម្តាយធ្វើអ្វីបានល្អ គេនឹងរៀនតាម។

            ៦. បង្កទំនាក់ទំងនល្អជាមួយកូន

            ធ្វើឲ្យកូនមានចិត្តចង់ពិគ្រោះជាមួយ នៅពេលណាដែលពួកគេដឹងថាខ្លួនត្រូវការជំនួយ។


 វ័យជំទង់ អាចកាត់បន្ថយជំងឺស្ត្រេសដោយផ្ទាស់ប្តូរឥរិយាបថនិងប្រើតិចនិចផ្សេងៗដូចជា ៖

            ១. ហាត់ប្រាណ និងទទួលទានអាហារតាមពេលវេលាទៀងទាត់។

            ២. គួរកាត់បន្ថយការផឹកកាហ្វេ តែ និងភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន។ ការទទួលទានសារជាតិកាហ្វេអ៊ីនច្រើន

                 ពេក អាចធ្វើឲ្យមានអារម្មណ៍ខ្វល់ខ្វាយនិងចំបែងក្នុងចិត្តបាន។

            ៣. មិនត្រូវប្រើគ្រឿងញៀនខុសច្បាប់ ផឹកស្រា ឬជក់បារី ព្រោះតែគិតថា របស់ទាំងនេះអាចជួយបំបាត់ស្រ្តេសបាន

                 នោះទេ។ តាមពិតវាបំបាត់បានតែមួយភ្លេតតែប៉ុណ្ណោះ ក្រោយពីនោះ វានឹងឲ្យយើងកាន់តែកើតស្ត្រេសលើសដើម

                 ទៅវិញ។

            ៤. រៀនពីវិធីហាត់ប្រាណដែលជួយកាត់បន្ថយស្រ្តេស ដូចជាការដកដង្ហើមចូលវែងនិងដកដង្ហើមចេញពីក្នុងពោះ

                 របៀបដេកបែបធ្វើឲ្យចិត្តស្ងប់ និងបណ្តោយឲ្យសាច់ដុំផ្នែកផ្សេងៗបានសម្រាកបន្ធូរ។

            ៥. ហ្វឹកហាត់ខ្លួនឲ្យមានទម្លាប់សម្តែងអារម្មណ៍ម៉ឹងម៉ាត់ (Assertive) បែបសុភាពតែដាច់ខាត មិនកោងកាចតែមិនចុះ

                 ញ៉ម ដូចជាពេលខឹងនឹងនរណាម្នាក់ដែលស្រែកគំហកដាក់យើង ជំនួសឲ្យការស្រែកគំហកតបមកវិញពាក្យយ៉ាង

                 សុភាពតែម៉ឹងម៉ាត់ថា "កុំស្រែកគំហកដាក់ខ្ញុំដូចច្នេះ ខ្ញុំខឹងណាស់ណា៎!" ។

            ៦. ហ្វឹកហាត់សម្រាប់ឲ្យស៊ាំនឹងស្ថានការណ៍ដែលធ្វើឲ្យអ្នកស្ត្រេស ដូចជា កាឡើងនិយាយនៅលើវេទីការ ធ្វើឲ្យអ្នក

                 ភ័យព្រួយ ឬស្ត្រេស អ្នកត្រូវតែហាត់និយាយឲ្យបានញឹកញាប់។ នៅពេលនិយាយស៊ាំល្អហើយ អ្នកនឹងមានជំនឿ

                 លើខ្លួនឯង លែងសូវតានតឹងដូចមុនទៀត។

            ៧. រៀនពីវិធីធ្វើការងារ និងពីប្រសិទ្ធភាពនៃការដោះស្រាយបញ្ហា ដូចជា ចេះបែងចែកការងារខ្នាតធំ ឲ្យចេញជា

                ការងារតូចៗ។ និងអាចធ្វើឲ្យសម្រេចបានម្តងមួយៗ ជាបន្តបន្ទាប់។

            ៨. កាត់បន្ថយការគិតមកលើខ្លួនឯងក្នុងផ្លូវមិនល្អ ដោយព្យាយាមបំបែរមកគិតខាងល្អវិញ ដូចជា ទន្ទឹមនឹងការគិតថា...

"ជី​វិតខ្ញុំគ្មានផ្លូវបានល្អជាងនេះទេ"  អ្នកត្រូវប្តូរមកគិតថា..."ខ្ញុំនៅមានឱកាសច្រើនណាស់ ខ្ញុំពុំមែននៅតែបែបនេះទេ!

ខ្ញុំពិតជាមានជីវិតល្អប្រសើរក្នុងពេលឆាប់ៗនេះជាមិនខាន!"  ។

            ៩. រៀនធ្វើខ្លួនឲ្យមានអារម្មណ៍ នៅពេលបានធ្វើការងារម្យ៉ាងៗដែលប្រើសមត្ថភាពរបស់ខ្លួន តែមិនបាច់សន្យាឬ

                 ទាមទារឲ្យខ្លួនឯងថាត្រូវតែធ្វើអ្វីៗឲ្យបានល្អឥតខ្ចោះ គ្មានចំណុចខ្វះខាតអ្វីនោះទេ។

          ១០. សម្រាកលម្ហែលម្ហើយ ដកខ្លួនចេញឲ្យផុតពីស្ថាបភាពដែលឲ្យកើតស្ត្រេស ប្តូរទៅធ្វើសកម្មភាពដើម្បីកម្សាន្ត

                 សប្បាយនានា ដូចជាស្តាប់តន្ត្រី ជជែកលេងជាមួយមិត្តភក្តិ គូររូប ដាំផ្កា បន្លែ សរសេរសៀវភៅ ឬប្រឡែងលេង

                 ជាមួយសត្វចិញ្ចឹមជាដើម។ ទាំងអស់នេះសុទ្ធតែជាសកម្មភាពដែលអាចជួយកាត់បន្ថយការកើតជំងឺស្ត្រេសបាន។

          ១១. សាងបណ្តាញក្រុមមិត្តភក្តិ ដែលអាចជួយឲ្យអ្នកអាចកាត់បន្ថយបញ្ហាស្រ្តេសបានកាន់តែល្អប្រសើរ។

            ចំពោះវ័យជំទង់ ដែលមានជំងឺស្ត្រេសធ្ងន់ធ្ងរ ការថែទាំបំបាត់ស្រ្តេសមិនបានដិតដល់ អាចបណ្តាលឲ្យទៅជាជំងឺ

ភ័យខ្លាច គេចមុខចេញពីសង្គមទៅជាច្រងេងច្រងាង មានជំងឺផ្លូវកាយ ឬដោះស្រាយបញ្ហាខុសទំនង ដូចជា ប្រើថ្នាំញៀន

ផឹកស្រា បំផ្លាញខ្លួនឯង និងជំងឺផ្លូវអាហារជាដើម។ ប្រសិនបើក្មេងជំទង់ណាមានសញ្ញានៃការកើតជំងឺស្រ្តេសធ្ងន់ធ្ងរ ឪពុកម្តាយ

ត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យផ្លូវចិត្ត ឬចិត្តវិទូទើបជាការល្អ។

 

២. ជំងឺបាក់ទឹកចិត្ត (Depresion)

            ជំងឺបាក់ទឹកចិត្ត សំដៅទៅដល់ការមានអារម្មណ៍តក់ស្លុត ក្រៀមក្រំ មិនស្វាហាប់ មិនរវៀសរវៃ គ្មានចិត្តចង់ធ្វើអ្វី... 

ដែលកើតឡើងជាប្រចាំក្នុងរយៈពេលដ៏យូរមកហើយ។ ជំងឺនេះពុំមែនកើតឡើងដោយការប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ធំដុំអ្វីទេ

ហើយវាច្រើនតែបានធូរស្រាលមកវិញទៅតាមកាលវេលាមួយដ៏សមស្រប។

            ជំងឺបាក់ទឹកចិត្តបានកើតលើក្មេងជំទង់ រួមជាមួយជំងឺខ្លះទៀតដូចជា ជំងឺអារម្មណ៍បែកជាពីរ (Bippolar Disorder) ជំងឺ

អារម្មណ៍ខុសប្រក្រតី(បែបខ្មោចចូល) ដែលឆាប់រំជួលលឿនពេកដូចជា ខឹង ត្រេកអរ សប្បាយចិត្ត លាយឡំនឹងអារម្មណ៍មួយ

ផ្សេងទៀតដែលទៅជាកើតទុក្ខ ក្រៀមក្រំជាដើម ឬជួនសើច ជួនយំ... ដែលជំងឺទាំងនេះ អាននឹងមានកំណើនជាបន្តបន្ទាប់

ព្រោះការឲ្យតម្លៃនិងការប្រកួតប្រជែងផ្នែកសម្ភារៈបែបក្បាលអ្នកណាសក់អ្នកហ្នឹង វាដើរលឿនជាងការលើកកម្ពស់ស្មារតីសង្គម

ការរួមរស់ជាមួយគ្នា រវាងបងប្អូនញាតិមិត្ត យ៉ាងសុខដុមរមនាទៅតាមបែបសម័យមុនៗ។

            បញ្ហាជំងឺបាក់ទឹកចិត្តរបស់យុវវ័យ ជួនកាលក៏មិនអាចសង្កេតដឹងបានដោយសារតែចាស់ៗតែងយល់ឃើញក្មេងជំទង់

ទូទៅតែងមានអារម្មណ៍ប្រែប្រួល ច្របូកច្របល់ លេងច្រើន មិនទៀងទាត់ មានបញ្ហាច្រើន ដែលអ្វីទាំងនេះ គេចាត់ទុកថា

វាគ្រាន់តែជារឿងធម្មតារបស់ក្មេងស្ទាវប៉ុណ្ណោះ ហើយក៏មិនបានគិតទៅដល់ថា ក្មេងអាចនឹងមានជំងឺអ្វីដែរ។

            គឺជាការពិតហើយដែលថា វ័យជំទង់ គឺជាវ័យដែលមានអារម្មណ៍ប្រែប្រួលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ពេលខ្លះ គេមើល

អ្វីៗឃើញសុទ្ធតែជារឿងអពមង្គល ចិត្តគំនិតនៅទន់ជ្រាយ ចូលចិត្តធ្វើអ្វីឲ្យផ្អើលគេឯង ចូលចិត្តសាកល្បងនឹងអ្វីថ្វីៗ ហើយចូល

ចិត្តធ្វើអ្វីប្រឆាំងនឹងចាស់ៗ... ប៉ុន្តែ ចាស់ៗត្រូវស្វែងយល់ពីបញ្ហាចិត្តវិទ្យា សង្កេតឲ្យដឹងថា តើសកម្មភាពណាដែលវា

ប្រព្រឹត្តទៅតាមលក្ខណៈធម្មជាតិរបស់ក្មេងជំទង់? ហើយតើសកម្មភាពណាខ្លះទៀតដែលបង្ហាញសញ្ញាមិនល្អបន្តិច

បន្តូច ប៉ុន្តែវាអាចរីករាលដាលទៅជារឿងធំដុំនៅពេលក្រោយ?... ដើម្បីរកវិធីទុបស្កាត់ឲ្យបានទាន់ពេលវេលា។

            ជំងឺបាក់ទឹកចិត្តចាប់កើតលើក្មេងជំទង់ មានអាការៈជាទូទៅស្រដៀងនឹងជំងឺបាក់ទឹកចិត្តរបស់មនុស្សចាស់ដែរ។

ប៉ុន្តែពេលខ្លះត្រូវមានភាពជំនាញក្នុងការសង្កេតទៅលើសញ្ញាខ្លះរបស់ក្មេងដូចជា មានភាពស្រពាប់ស្រពោនជាខ្លាំង ធ្វើឲ្យ

គេចូលចិត្តពាក់អាវខ្មៅ សរសេរអត្ថបទពាក់ព័ន្ធនឹងក្តីស្លាប់ ចូលចិត្តស្តាប់ចម្រៀងទាក់ទងនឹងក្តីវិនាស មើលទូរទស្សន៍មិនព្រម

ឈប់ព្រោះតែដេកមិនលក់ ក្រោកទៅរៀនមិនទាន់ ងោកទាំងថ្ងៃ គ្មានថាមពលនិងគ្មានចិត្តចង់ទៅរៀន ហើយខានរៀនជា

ញឹកញាប់ គ្មានសមាធិក្នុងការគិតទៅលើរឿងអ្វីមួយ គិតយឺត រៀនខ្សោយ ធុញទ្រាន់ច្រើន... អ្វីទាំងអស់សុទ្ធតែជាសញ្ញា

បាក់ទឹកចិត្ត។

            ជំងឺបាក់ទឹកចិត្តមកលើយុវវ័យ ក៏អាចបង្ហាញឲ្យឃើញតាមរយៈការប្រព្រឹត្តខ្លះផ្សេងទៀតដែរ ដូចជា ញៀនស្រា

ញៀនថ្នាំ ឈ្លោះប្រកែកនឹងឪពុកម្តាយ... ដែលអ្វីទាំងនេះមើលទៅ ហាក់មិនទំនងថាមានជំងឺបាក់ទឹកចិត្តដោយផ្ទាល់នោះទេ

តែវាក៏អាចបណ្តាលមកពីជំងឺបាក់ទឹកចិត្តនេះផងដែរ។

 

៣.ការធ្វើអត្តឃាតរបស់យុវវ័យ

            ការធ្វើអត្តឃាតរបស់យុវវ័យភាគច្រើនដោយសារតែការប្រឈមមុខនឹងវិបត្តដ៏ធ្ងន់ធ្ងរនៅក្នុងជីវិត ដែលអាចធ្វើឡើង

ព្រមគ្នាជាមួយជំងឺបាក់ទឹកចិត្តដែលកំពុងមានស្រាប់ទៅហើយ បញ្ហាស្នេហា រៀនមិនបានល្អ គ្រូដែលខ្លួនស្រលាញ់ ឬឪពុកម្តាយ

ស្តីបន្ទោសឲ្យ... ដែលសុទ្ធតែអាចជាមូលហេតុដែលនាំឲ្យវ័យជំទង់គំនិតខ្លីមួយចំនួន សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងបានដែរ។

ចាស់ៗច្រើនតែភ្ញាក់ផ្អើលនៅពេលដែលមានរឿងនេះកើតឡើង ព្រោះពួកគេគិតថា វិបត្តដែលយុវវ័យជួបប្រទះនោះគ្រាន់តែជា

រឿងតូចតាចដែលមិនគួរណាដល់ថ្នាក់សម្លាប់ខ្លួននោះទេ។ ប៉ុន្តែសម្រាប់យុវវ័យ ក្នុងពេលខ្លះពួកគេគិតថា នេះគឺជារឿងធំ

ទៅវិញ ហើយរឿងទាំងនេះអាចជាដំណាក់កាលចុងក្រោយដែលត្រួតពីលើរឿងស្មុគស្មាញពីមុន ដែលមិនទាន់ដោះស្រាយ

ចេញនៅឡើយ និងដែលធ្វើឲ្យគេមិនអាចទ្រាំទ្របានតទៅទៀត។

            ឪពុកម្តាយខ្លះ ដែលឃើញកំពុងរៀនសុខៗ មើលពីខាងក្រៅទៅហាក់ដូចជាគ្មានបញ្ហាអ្វីទេ ប៉ុន្តែស្រាប់តែកូនធ្វើ

អត្តឃាត នោះប្រាកដជាធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះគាត់មិនយល់ទាល់តែសោះថា ហេតុអ្វីបានជាកូនរបស់ខ្លួន

ដែលជាក្មេងរៀនពូកែ មានអាកប្បកិរិយាសុភាពរាបសា មិនបានបង្ហាញអាការៈថាមានវិបត្តិអ្វីដល់ថ្នាក់ទៅធ្វើអត្តឃាតទាល់

តែសោះ។ តាមពិត យុវវ័យម្នាក់នោះមានបញ្ហាលាក់កុបទុកនៅក្នុងចិត្តតាំងតែពីយូរមកហើយ តែឪពុកម្តាយមិនបាន

ដឹង ព្រោះគាត់មិនបានសង្កេតតាមដានកូនឲ្យបានដិតដល់ ឬពុំសូវមានការប្រាស្រ័យទាក់ទងឲ្យបានជិតស្និទ្ធជាមួយ

កូនជាប់ជាប្រចាំ។

            កត្តាផ្សេងៗដែលនាំឲ្យយុវវ័យរងការតានតឹង ដូចជា ការលែងលះ ឬការឈ្លោះប្រកែកគ្នារវាងឪពុកម្តាយ ការត្រូវទទួល

រងនូវទារុណកម្មលើផ្លូវកាយ ឬផ្លូវភេទ ការញៀនស្រា ឬញៀនថ្នាំ មរណភាពរបស់មនុស្សជំនិត ឬមិត្តភក្តិស្និទ្ធធ្វើអត្តឃាត ឬ

បំណងអ្វីមួយមិនបានសម្រេចជាដើម។ យុវវ័យខ្លះ ដែលប្រែប្រួលបុគ្គលិកលក្ខណៈផ្ទុយពីមុនស្រឡះ គេចមុខពីអ្នកដទៃ ឬ

ប្រមូលរបស់របរដែលខ្លួនស្រឡាញ់យកទៅឲ្យអ្នកដទៃជាដើម... គឺសុទ្ធតែជាសញ្ញាថាគេចាប់ផ្តើមគិតចង់បញ្ចប់ជីវិតខ្លួនឯង

ហើយ។

            យុវវ័យជាច្រើនព្យាយាមធ្វើអត្តឃាតទៅតាមវិធីអប្រសិទ្ធភាព ហើយក៏មិនបានសម្រេច មិនធ្វើឲ្យស្លាប់ ដែលចាស់ៗ

តែងចោទប្រកាន់ថា ទង្វើបែបនេះ គឺក្នុងបំណងឲ្យគេយកចិត្តទុកដាក់ទៅតាមការទាមទាររបស់ខ្លួន ឬគ្រាន់តែជាអាការៈ

កម្រោលចូលមួយពេលៗ ដែលពុំមែនជារឿងធំដុំដូចការសម្លាប់ខ្លួនពិតប្រាកដនោះទេ។ តាមពិត ការគិតបែបនេះក៏ជា

កំហុសឆ្គងមួយដែរ។ យុវវ័យដែលធ្លាប់ធ្វើអត្តឃាត តែមិនបានសម្រេច ប្រសិនបើពេលក្រោយមក គេមិនបាន

ទទួលការជួយមើលថែទាំ ​ឬយកចិត្តទុកដាក់ពីសំណាក់ឪពុកម្តាយ ឬអ្នកជិតស្និទ្ធអ្វីទេនោះ គេអាចនឹងធ្វើអត្តឃាត

ម្តងហើយម្តងទៀត រហូតសម្រេចនៅថ្ងៃណាមួយជាមិនខាន។

            ទង្វើផ្សេងៗទាំងឡាយ ដែលទាក់ទងនឹងការធ្វើអត្តឃាតរបស់យុវវ័យគឺជាការដង្ហោយហៅសុំរកជំនួយមួយបែប ដែល

ចាស់ៗត្រូវតែចាត់ទុកថា នេះគឺជារឿងសំខាន់។ ហេតុនេះយើងមិនគួរបណ្តែតបណ្តោយជាដាច់ខាត។ លោកអ្នកត្រូវតែខ្នះខ្នែង

រកអ្នកពិគ្រោះយោបល់ សុំការណែនាំពីពេទ្យផ្លូវចិត្ត ឬអ្នកចិត្តវិទូជាចាំបាច់។ ឪពុកម្តាយអាចជួយបានដោយការតាំងចិត្ត

ស្តាប់កូន ផ្តល់ការគាំទ្រលើកទឹកចិត្ត និងផ្តល់ពាក្យណែនាំល្អដល់កូន។

 

វិធីប្រាស្រ័យទាក់ទងល្អ គឺការជំទាស់ដោយមិនប្រើអារម្មណ៍

អធិប្បាយពីទស្សនៈឬជំនឿរបស់យើងទៅតាមសម្រួល

បកស្រាយបែបម៉ឹងម៉ាត់ មានហេតុផលច្បាស់លាស់

ដើម្បីឲ្យគាគីម្ខាងទៀតយល់ថា

យើងសម្តែងយោបល់ដោយបំណងល្អ។


Book not found !!!!!!!!!!


 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017