យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ឫសគល់ពិតអំពីទុក្ខព្រួយ ដែលលោកអ្នកគួរដឹង

ចេញថ្ងៃទីៈ [23-11-2013] | បើកមើលៈ 2998 | Print |



ចូររស់នៅក្នុង ''បន្ទប់ដែលមានតែថ្ងៃនេះ"

            នៅរដូវស្លឹកឈើលាស់ឆ្នាំ ១៨៧១... យុវជនម្នាក់ចាប់សៀវភៅមួយក្បាលយកមកអាន ដែលន័យសេចក្តីត្រឹមតែ ២១ ពាក្យពី

ក្នុងសៀវភៅនោះបានផ្លាស់ប្តូរអនាគតរបស់គេយ៉ាងធំធេង។ យុវជននោះជានិស្សិតនៅមន្ទីរពេទ្យសាធារណៈម៉ុងត្រេអាល ប្រទេស

កាណាដា (Montreal Generl Hospital)។ គេព្រួយបារម្ភថាខ្លួនអាចនឹងប្រឡងធ្លាក់នៅឆ្នាំបញ្ចប់ ព្រួយបារម្ភថា តើខ្លួនត្រូវធ្វើដូចម្តេច?

តើគួរទៅទីណា? គួររកបទពិសោធការងារដូចម្តេច? តើត្រូវរៀបចំឆាកជីវិតដូចម្តេច?

            សេចក្តី ២១ ពាក្យដែលយុវនិស្សិតពេទ្យម្នាក់នោះអានក្នុងឆ្នាំ ១៨៧១ បានជួយឲ្យគេក្លាយជាគ្រូពេទ្យដ៏ល្បីល្បាញបំផុតក្នុង

ជំនាន់នោះ។ គេជាអ្នកផ្តួចផ្តើមបង្កើតវិទ្យាល័យដ៏ល្បីល្បាញ ចនស៍ ហុបគិនស៍ (Johns Hopkins School of Medicine)។ គេបានទទួល

រាជឱង្ការតែងតាំងជាឧត្តមព្រឹទ្ធាចារ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តនៅមហាវិទ្យាល័យអកស្វឺដ ដែលជាតំណែងដ៏ខ្ពង់ខ្ពស់បំផុត ពុំមាន

គ្រូពេទ្យណាម្នាក់នៃចក្រភពអង់គេ្លសធ្លាប់ទទួលតំណែងនេះឡើយ។ ព្រះមហាក្សត្រនៃចក្រភពអង់គ្លេសបានតែងតាំងគេជានាម៉ឺនកម្រិត

លោកម្ចាស់ (Sir) ហើយក្រោយពេលគេស្លាប់ មានការចងក្រងសៀវភៅរៀបរាប់ពីជីវប្រវត្តិរបស់គេយ៉ាងពិស្តារ វែងអន្លាយចំនួន ២ ភាគ

​មានកម្រាស់រហូតដល់ទៅ ១៤៦៦ ទំព័រឯណោះ។

            បុគ្គលម្នាក់នោះគឺ លោកម្ចាស់ វិល្លៀម អូស្ល័រ (Sir William Osler) ។ ពាក្យ ២១ ម៉ាត់ដែលគេបានអានកាលពីរដូវស្លឹកឈើ

លាស់ឆ្នាំ ១៨៧១ ដែលជួយឲ្យគេរំដោះខ្លួនរួចផុតពីទុក្ខកង្វល់ សរសេរដោយ ថូម៉ាស់ ខាឡៃ (Thomas Carlyle) មានសេចក្តី "ភារកិច្ច

របស់យើង គឺ មិន មើល វត្ថុអ្វី ដែល ឃើញ ព្រាលៗ នៅពីចម្ងាយ នោះទេ តែត្រូវ ប្រតិបត្តិ នូវ អ្វី ដែល ឃើញ ជាក់ស្តែង នៅ

ក្បែរៗខ្លួន" ។

            ៤១ ឆ្នាំក្រោយមក នារាត្រីនៃរដូវស្លឹកឈើលាស់ដ៏ស្រទន់កណ្តាលទីធ្លានៃមហាវិទ្យាល័យ បុគ្គលម្នាក់នោះ (វិល្លៀម អូស្ល័រ)

បានថ្លែងសុន្ទរកថានៅចំពោះមុ​ខនិស្សិតនៃមហាវិទ្យាល័យ បដិសេធអំពីពាក្យចចាមអារ៉ាមដែលថា "អូស្ល័រ ជាគ្រូបង្រៀន ៤

មហាវិទ្យាល័យសរសេរសៀវភៅមួយក្បាលដ៏ល្បីរន្ទឺ គឺដោយសារតែគេមានខួរក្បាលអច្ឆរិយៈ" គឺជារឿងមិនពិត។ គាត់បានបញ្ជាក់ថា

មិត្តគ្រប់រូបរបស់គាត់សុទ្ធតែដឹងច្បាស់ណាស់ថា គាត់មានខួរក្បាលធម្មតាដូចគេឯងគ្រប់គ្នា។

            បើអញ្ចឹង តើអ្វីទៅជាគន្លឹះសំខាន់នៃជោគជ័យរបស់គាត់?

            គាត់ប្រាប់ថា គឺត្រូវ "អនុវត្តដំណើរជីវិតក្នុងថ្ងៃនេះ" នេះឯង។

            តើគាត់ចង់សំដៅន័យដូចម្តេច?

            ប្រមាណ ២-៣​ខែ មុនពេលមកថ្លែងសុន្ទរកថានៅមហាវិទ្យល័យយេល វិល្លៀម អូស្ល័រ បានឆ្លងមហាសមុទ្រដ៏​​ធំមួយ។ ពេល

គ្រាន់តែកាពីតែននាវាចុចកុងតាក់ភ្លាមគ្រឿងម៉ាស៊ីននៅតាមផ្នែកផ្សេងៗក៏ផ្អាកដំណើរការរៀងៗខ្លួន ផ្តាច់ទំនាក់ទំនងពីគ្នា សូម្បីតែទឹក

ក៏ជ្រាបចូលមិនបាន។

 ​          "ប្អូនៗទាំងអស់គ្នា" គ្រូពេទ្យ អូស្ល័រ ពោលទៅកាន់និស្សិតមហាវិទ្យាល័យយេល "គឺជាមនុស្សដែលមានធាតុផ្សំពិសេសអស្ចារ្យ

ជាងនាវាសមុទ្រទៅទៀត! ហើយប្អូនៗត្រូវធ្វើដំណើរពុះពាររលកព្យុះយូរអង្វែងជាងនេះ។ អ្វីដែលខ្ញុំចង់រំឭកដល់ប្អូនៗគឺ ចូររៀនសូត្រ

ពីវិធីប្រើជីវិតរស់នៅក្នុងបន្ទប់ដែលមានតែថ្ងៃនេះ។ វាជាវិធីជួយឲ្យប្អូនៗពុះពារឧបសគ្គផ្សេងៗក្នុងជីវិតដោយសុវត្ថិភាព។ ក្នុងតួនាទីជា

កាពីតែននាវា សូមប្អូនៗចូលទៅក្នុងបន្ទប់បញ្ជាការ ត្រួតពិនិត្យមើលឲ្យសព្វគ្រប់ ឬយ៉ាងហោចណាស់ក៏ត្រូវត្រួតពិនិត្យប្រឡោះការពារ

ទឹកនៅនឹងបាតនាវាថា តើវាស្ថិតក្នុងស្ថានភាពជាប្រក្រតីដែរ​ឬទេ? នោះគឺប្អូនៗត្រូវពិនិត្យមើលខ្លួនឯងថាតើ យើងស្ថិតក្នុងស្ថានភាព

ប្រក្រតីជានិច្ចដែរឬទេ? ហើយត្រូវប្រកាន់ខ្ជាប់ថា អ្វីដែលកើតឡើងពីម្សិលមិញ គឺជារឿងដែលកន្លងផុតរួចទៅហើយ បិទឆាកទៅ

ហើយ... ឯអនាគតដែលមិនទាន់មកដល់ ត្រូវយករនាំងដែកមករាំងវាឲ្យជាប់! អនាគតគ្រាន់តែជាអ្វីដែលមិនទាន់មកដល់ និងមិនទាន់

មានរូបរាងពិតប្រាកដនោះទេ!... កាលបើប្អូនៗអនុវត្តបានដូច្នោះហើយ ប្អូនៗនឹងមានសុវត្ថិភាព មានសុវត្ថិភាពក្នុងថ្ងៃនេះ! បិទចោល

រឿងអតីត! ចាត់ទុកថាអតីតកាលជាសាកសពដែលគេយកវាទៅកប់ចោលហើយទៅចុះ!... " បិទចោលរឿងពីម្សិលមិញដែលប្អូនៗ

ឆ្លងកាត់មកយ៉ាងល្ងង់ខ្លៅនោះឲ្យអស់ទៅ! រឿងថ្ងៃស្អែកនិងរឿងពីម្សិលមិញកុំយកមកអនុវត្តនៅថ្ងៃនេះ! បើមិនដូច្នោះទេវានឹងនាំឲ្យ

វឹកវរច្របូកច្របល់ធ្ងន់ធ្ងរជាមិនខាន!... បិទអនាគតកាលនិងអតីតកាលឲ្យជាប់!!! អនាគតគឺថ្ងៃនេះ មិនមែនថ្ងៃស្អែកទេ!... សូមប្អូនៗ

ដឹងខ្លួនឯងចាប់ពីថ្ងៃនេះតទៅ! អ្នកដែលព្រួយបារម្ភអំពីអនាគតនឹងធ្វើឲ្យសមត្ថភាពចុះខ្សោយ ចិត្តគំនិតវិលវល់ រសាប់រសល់ដោយ

ទុក្ខកង្វល់... សូមប្អូនៗបំភ្លេចវាចោលឲ្យអស់ទៅ ទាំងអនាគតនិងអតីត ហើយរៀបចំបញ្ចុះនិស្ស័យនៃការមានជីវិតរស់នៅក្នុងបន្ទប់

ដែលមានត្រឹមតែ ថ្ងៃនេះបានហើយ"។

            តើគ្រូពេទ្យ អូស្ល័រ ចង់បានន័យថា យើងមិនចាំបាច់ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ឬអនាគតដូច្នោះឬ? ពុំមែនដូច្នោះទេ។ គាត់បាន

ពោលបន្តថា ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក គឺត្រូវប្រមូលកម្លាំងកាយចិត្តបំពេញកិច្ចការក្នុងថ្ងៃនេះឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយើង

សម្រេចលទ្ធផលបានខ្ពស់បំផុត នោះមានន័យថាយើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់អនាគតរួចហើយ។ 


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017