យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ផែនការអភិវឌ្ឍ​ជនបទ​របស់​កូរេខាង​ត្បូង

ចេញថ្ងៃទីៈ [02-10-2013] | បើកមើលៈ 5730 | Print |



 

មូលហេតុនៃការដួលរលំរយៈកាលកន្លងមក

        មុនពេលមានការអភិវឌ្ឍតាមគម្រោង សាម៉ាអ៊ូល អ៊ុនដុង (SAEMAUL UNDONG) កូរេគឺជាប្រទេសខ្វះខាតធនធានធម្មជាតិ ដែល

ប្រជាជនភាគច្រើនសុទ្ធតែមានសភាពក្រីក្រ  ហើយនៅតាមជនបទមានសភាពអសកម្មនិងទន់ខ្សោយ។  ពីការបរាជ័យនៃផែនការ

អភិវឌ្ឍសេដ្ឋកិច្ចមាត្រាទី 1-3 ប្រធានាធិបតី ប៉ាក ជុង ហ៊ី បានវិភាគរកមូលហេតុពីក្រោយខ្នងឃើញថា ១១ ឆ្នាំនៃការបរាជ័យនេះ

គឺជាការឈានខុសតាំងតែពីជំហានដំបូងមកម្ល៉េះ។

 

        ការបោះជំហានខុសនោះបណ្តាលមកពីមូលហេតុសំខាន់ៗ ៤ យ៉ាងគឺ ៖

        ១. ការអភិវឌ្ឍជនបទ ក្រុមការងារឯកជន និងរដ្ឋាភិបាលបែកខ្ញែកគ្នា ៖ ក្នុងការទទួលខុសត្រូវរបស់ក្រុមការងារផ្សេងៗ

ជាង ២០ក្រុមនោះមួយក្រុមៗដណ្តើមគ្នាធ្វើការលះបង់ថវិកាទៅកាន់ជនបទ តាមជំនឿដែលថាខ្លួនឯងធ្វើត្រូវ និងជួយក្នុងរឿងដែល

ខ្លួនឯងចង់ជួយ  ហើយចង់ធ្វើច្រើនជាងគិតដើម្បីបំពេញដល់សេចក្តីត្រូវការរបស់អ្នកស្រុកស្រែយ៉ាងពិតប្រាកដ។

        ២. បរាជ័យកើតពីការជួយនិងណែនាំពីបុគ្គលខាងក្រៅ ដូចជា​ មន្រ្តីរាជការ  សិស្ស  និស្សិត  គ្រូតាមសកលវិទ្យាល័យ ឬ

ជំនួយអង្គការបរទេស  ព្រមទាំងការបរិច្ចាគម្តងម្កាលពីអ្នកជំនួញ  ពីអ្នកមាន ជាការជួយសង្រ្គោះបែបហុចឲ្យគ្មានទិសដៅរយៈពេលវែង

ដែលឲ្យកសិករអាចជួយខ្លួនឯងបាន។  នៅទីបំផុត  ភូមិនៅតាមជនបទរង់ចាំតែជំនួយ  មិនពឹងខ្លួនឯង  លុះពេលក្រុមការងារអស់ថវិកា

អស់ភារកិច្ច  ដកខ្លួនទៅវិញឬប្តូររដ្ឋាភិបាល  នោះគ្រោងការណ៍ផ្សេងៗក៏ត្រូវបោះបង់ចោល និងមិនបានទទួលការទំនុកបម្រុងទៀត។ 

មន្រ្តីរាជការដែលជាអ្នកដឹកនាំចូលទៅអភិវឌ្ឍ  ក៏ត្រូវមេឃុំ  មេភូមិ  និងប្រជាជនមានការសង្ស័យដោយក្រែងថា មកជាឧបករណ៍

របស់រដ្ឋាភិបាលដើម្បីរំពឹងប្រយោជន៍តបស្នង និងមិនជឿលើភាពសុចរិតដោយសម្លឹងមើលថាជាការមកប្រើថវិកាដើម្បីតែខ្លួនឯង និង

បក្សពួករបស់មន្រ្តីរាជការទាំងអស់នោះប៉ុណ្ណោះ។

        ៣. ការងាររបស់មន្រ្តីរាជការផ្តល់ភាពសំខាន់ដល់ជនបទតិចតួចណាស់ គឺផ្តោតតែលើកិច្ចការចំពោះមុខ  ចូលចិត្តយក

លេស  វិធីសាស្រ្តតាមច្បាប់ទម្លាប់យ៉ាងតឹងរ៉ឹង  មិនចេះអត់ឱន  គិតថាកសិករជាមនុស្សមានការសិក្សាទាប  ត្រូវស្ថិតនៅក្រោមបង្គាប់

បញ្ជា  ត្រូវគោរព  និងត្រូវព្រមទទួលឥទ្ធិពលរបស់មន្រ្តីរដ្ឋការជាដើម។

        ៤. ខ្វះវិធីសាស្រ្តដឹកនាំអ្នកស្រែឲ្យចេះជួយខ្លួនឯង គ្មានការរៀបចំទិសដៅ  គ្មានការពន្លឿនអ្នកស្រែឲ្យឧស្សាហ៍ព្យាយាម

និងសហការគ្នាដើម្បីទទួលបានផលល្អ។

 

        ពេលរកឃើញមូលហេតុនៃបរាជ័យទាំង ៤ ហើយ គួបផ្សំនឹងបានទទួលការណែនាំពីគ្រូគង្វាល យ៉ុង គី គឹម ​ និងប្រធានាធិបតី

ប៉ាក ជុង ហ៊ី នាំយកមកធ្វើជាមេរៀនដើម្បីស្ថាបនា និងបានរៀបចំគ្រោងការណ៍អភិវឌ្ឍប្រទេសដោយធ្វើយុទ្ធនាការ​ 3

យ៉ាងគឺ ៖

       ១. ការអភិវឌ្ឍប្រទេសឲ្យជោគជ័យបាន ត្រូវអភិវឌ្ឍមនុស្សតាមជនបទជាមុនសិន ព្រោះមនុស្សភាគច្រើននៅជនបទ

គឺជាប្រភពផលិតអាហារសម្រាប់ចិញ្ចឹមមនុស្សទូទាំងប្រទេស និងនាំចេញទៅលក់ឲ្យដល់មនុស្សទាំងពិភពលោក។  កម្លាំងពលកម្ម

ភាគច្រើននៅជនបទតែងតែបែកខ្ញែកគ្នា  ទើបខ្វះកិច្ចសហការរួមគិត  រួមធ្វើ​  ដើម្បីទាមទារចំណាប់អារម្មណ៍ពីរដ្ឋាភិបាល  ហើយ

រដ្ឋាភិបាលគិតតែពីអភិវឌ្ឍទីប្រជុំជននិងទីក្រុង ដែលជាហេតុធ្វើឲ្យអ្នកស្រែចោលស្រែចោលចម្ការរត់ទៅធ្វើការនៅទីក្រុងអស់។

        ពេលអភិវឌ្ឍមនុស្សតាមជនបទបានសម្រេចនឹងធ្វើឲ្យមានការយកគំរូតាមនិងបានប្រកួតប្រជែងគ្នា  ហើយភូមិជិតខាងក៏នឹងចូល

រួមគ្រោងការណ៍ជាមួយដែរ។  សហគមន៍និងជនបទមានទំហំតូច  ការទាមទារឲ្យមានសាមគ្គីគ្នាដើម្បីធ្វើប្រយោជន៍របស់ខ្លួននិងភូមិ 

នឹងបានផលច្រើនជាងការទាមទារឲ្យមនុស្សទាំងប្រទេសសាមគ្គីគ្នា  ព្រោះការនិយាយដល់ប្រទេសជាតិ វាគឺជារឿងដែលឆ្ងាយពីមាត់

របស់អ្នកជនបទ  ហើយមើលមិនឃើញផលជាក់ស្តែងទេ។

        ២. ការងារគោលនៃការគ្រប់គ្រងកិច្ចការមូលដ្ឋាន គឺត្រូវគាំទ្រការប្រយុទ្ធនឹងភាពក្រីក្រ  មន្រ្តីរដ្ឋការតាមមូលដ្ឋានត្រូវលះ

បង់ចំណាប់អារម្មណ៍ ផ្តល់ការណែនាំប្រឹក្សា និងចុះជួយធ្វើ  ជួយដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍទាំងចិត្តគំនិត  សង្គម និងសេដ្ឋកិច្ច

ឲ្យប្រសើរឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រឲ្យបានជោគជ័យ។

        ៣. អ្នកដឹកនាំជនបទជាបេះដូងនៃជោគជ័យ អ្នកជនបទរីករាយស្តាប់និងពេញចិត្តអនុវត្តតាមការទាមទាររបស់អ្នកដឹកនាំភូមិ

ដែលគេមានសទ្ធា  ទើបអ្នកដឹកនាំត្រូវទទួលការហ្វឹកហាត់ឲ្យមានបុគ្គលិកលក្ខណៈជាអ្នកដឹកនាំ  ព្រមទាំងធ្វើការធ្ងន់  លះបង់ដើម្បី

ពន្លឿនអ្នកភូមិឲ្យមានភាពស្ទុះស្ទា  ឧស្សាហ៍ព្យាយាម  មានវិន័យ  និងចេះសន្សំសំចៃ  ចេះវិធីអូសទាញ  វិធីបង្កើនចំណូល​  វិធីគ្រប់

គ្រងគ្រោងការណ៍  និងសិក្សាចិត្តវិទ្យាពីស្ថាប័នហ្វឹកហាត់បណ្តុះបណ្តាលអ្នកដឹកនាំយ៉ាងតិចពី  7-15 ថ្ងៃ  រួមទាំងចំណេះដឹងអំពីកសិកម្ម

អាជីពខុសរដូវកាល  និងការជាប់ទាក់ទងនឹងក្រុមការងាររបស់រដ្ឋាភិបាល។

       អ្នកដឹកនាំជនបទ  កើតឡើងពីប្រជាជនក្នុងជនបទឬទីប្រជុំជនដោយជ្រើសរើសអ្នកដែលស័ក្តិសម ដែលក្នុងនោះមានបុរសម្នាក់

និងស្រ្តីម្នាក់ដើម្បីទៅរៀននៅស្ថាប័នបណ្តុះបណ្តាលអ្នកដឹកនាំ  ហើយត្រឡប់មកវិញធ្វើជាអ្នកដឹកនាំ  បន្ទាប់មកប្រជាជនជ្រើសរើស

គណៈកម្មការបន្ថែមទៀតមិនលើសពី ១៥នាក់ ធ្វើជាគណៈកម្មការគ្រោងការណ៍អភិវឌ្ឍភូមិ  ហើយគ្រប់គ្រោងការណ៍ត្រូវស្នើចូលទៅ

ទីប្រជុំដើម្បីពិភាក្សាគំនិតយោបល់ពីអ្នកភូមិមុននឹងចាប់ផ្តើមធ្វើ។

       ក្នុងការប្រជុំអភិបាលខេត្តទូទាំងប្រទេស ដើម្បីប្រយុទ្ធនឹងភាពរីងស្ងួតនៅតាមជនបទកាលពីថ្ងៃទី​ ២២  ខែ មេសា  ឆ្នាំ ១៩៧០ 

លោកប្រធានាធិបតី ប៉ាក ជុង ហ៊ី បាននិយាយនៅក្នុងទីជំនុំថា ៖

       ​ "បើយើងអាចច្នៃប្រឌិតនិងបណ្តុះវិញ្ញាណនៃភាពជឿជាក់លើខ្លួនឯង  មានគោលបំណងខ្លាំងក្លាក្នុងការជួយខ្លួនឯង

ដោយមិនចាំបាច់ពឹងអាស្រ័យគេ និងធ្វើការធ្ងន់ដល់អ្នកជនបទបាន  ខ្ញុំជឿជាក់ថា ភូមិគឺជាទីឋានដែលសុខរមនាគួរឲ្យ

រស់នៅបំផុត  បើជោគជ័យសូមយើងហៅភូមិនោះថា «សេម៉ាអ៊ូល អ៊ុនដុង»"។

 

       ដំណើរយុទ្ធនាការសាងភូមិថ្មីបានចាប់ផ្តើមឡើងនៅពេលនោះ  ហើយមូលដ្ឋានខាងគំនិត និងគំរូការអនុវត្តមុនអភិវឌ្ឍ  គឺជា

ដំណើរការសាងភូមិថ្មី។

       ប៉ាក ជុង ហ៊ី បានគំរូ និងគំនិតក្នុងការបង្កើតដំណើរការប្រយុទ្ធនឹងភាពក្រីក្រមកពីមនុស្សសាមញ្ញធម្មតាម្នាក់  ដែលមានភាព

សំខាន់បំផុតក្នុងការដឹកនាំអ្នកភូមិឲ្យប្រយុទ្ធនឹងភាពក្រីក្រយ៉ាងលំបាកលំបិន  រហូតដល់ទទួលបានជោគជ័យ។  បុគ្គលម្នាក់នោះគឺ

គ្រូប្រដៅសាសនា យ៉ុង គី គឹម ជាអ្នកដឹកនាំភូមិខាណាអាន់ ស្រុកឃុងឃីដូ ខេត្តក្វាងជូ។

 

ប្រវត្តិរបស់លោកគ្រូ យ៉ុង គី គឹម

 

      បុព្វបុរសគ្រូគឹម ជាជនវណ្ណៈអភិជន ធ្លាប់រុងរឿងមកកាលពីអតីត។  ពេលអាយុបាន ២០ឆ្នាំ ក៏កើតសង្រ្គាមលោកលើកទីពីរ ហើយ

ជប៉ុនក៏ចូលកាន់កាប់កូរេ។  គ្រួសារគ្រូគឹម  ទោះបីធ្លាប់ស្តុកស្តម្ភមកពីមុន តែអំឡុងពេលនោះគឺក្រីក្រលំបាក  និងប្រឈមនឹងការកៀប

សង្កត់កាន់តែលំបាកខ្លាំង  ខ្វះទាំងសម្លៀកបំពាក់  និងអាហារស្ទើរគ្មានបរិភោគ  ប៉ុន្តែព្រោះតែជាអតីតត្រកូលអភិជន ពួកគេក៏ព្យាយាម

បិទបាំងរឿងនេះ បើទោះជាអត់ឃ្លាន​  ហត់ហេវ ក៏ត្រូវក្លែងធ្វើជាមានស៊ីមានចុកបន្លំភ្នែកអ្នកជិតខាង  មិនហ៊ានធ្វើការធ្ងន់  មិនហ៊ានធ្វើ

ការដូចអ្នកស្រែចម្ការដទៃ  សាច់ញាតិបងប្អូនរួមត្រកូលសុទ្ធតែក្លែងដើរងើយក្បាល  ក្អេងក្អាងដើម្បីរក្សាកិត្តិយសទាំងដែលពោះកូរ

ឃ្លាន ហើយចាប់ផ្តើមកើតជំងឺខ្វះអាហារ។  កិត្តិយសនេះធ្ងន់ណាស់ និងរស់បានលើរាងកាយដ៏រឹងមាំនិងមានអាហារចិញ្ចឹមល្អគ្រប់

គ្រាន់ប៉ណ្ណោះវង្សត្រកូលល្អ  តែអ្នកបន្តត្រកូលអត់ឃ្លាន នៅទីបំផុតក៏ត្រូវគេជាន់ឈ្លី និងរក្សាត្រកូលមិនបានដដែល  ទើបគ្រូគឹមគិតថា

ត្រូវប្រយុទ្ធនឹងមិច្ឆាទិដ្ឋិនេះឲ្យបាន។

       គ្រូគឹម បានប្រមូលផ្តុំអ្នកជិតខាង ៣៦ គ្រួសារមកជំនុំ ព្រមទាំងពន្យល់ឲ្យឃើញថា សត្រូវដែលពួកគេកំពុងតែប្រឈមនោះគឺ

ភាពក្រីក្រ  ហើយអាវុធដែលអាចប្រយុទ្ធនឹងភាពក្រីក្រនេះបានមានតែមួយគត់ គឺការខំប្រឹងប្រែងធ្វើការ  ឧស្សាហ៍ព្យាយាម  ចេះពឹង

លើខ្លួនឯង  ឈប់រំពឹងជំនួយពីបុគ្គលខាងក្រៅ ហើយត្រូវសហការគ្នាប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។  មនុស្សគ្រប់គ្នាសហការគ្នា  និង

រាប់រកអ្នកជិតខាង  ព្រោះ "ភាពក្រីក្ររបស់អ្នកជិតខាងគឺជាភារកិច្ចរបស់យើង"  ហើយត្រូវឈរដោយជើងខ្លួនឯង  ត្រូវធ្វើការ

ធ្ងន់ដូចជនសាមញ្ញទូទៅ  និងត្រូវធ្វើការឲ្យបានផលល្អប្រសើរជាងមុន។

 

       គ្រូគឹម បានរួមគ្នានឹងអ្នកជិតខាងកំណត់ពាក្យស្លោកប្រចាំភូមិថា "ព្យាយាមជួយខ្លួនឯង  រួមសហការគ្នា  មើលឃើញភាព

ក្រីក្ររបស់អ្នកជិតខាងថាជាភារកិច្ចរបស់យើង"​​  មានតែពាក្យស្លោកគឺនៅមិនទាន់គ្រប់គ្រាន់ទេ  ម្នាក់ៗត្រូវស្បថធ្វើតាមពាក្យ

សន្យាផងដែរ គឺត្រូវធ្វើចាប់ពីពេលនេះតទៅ។

       គ្រូគឹម បានពន្យល់ឲ្យឃើញថា ភូមិផ្សេងពួកគេចុះចាញ់ភាពក្រីក្រ  ហើយរង់ចាំអំណោយ  រង់ចាំជំនួយពីមនុស្សខាងក្រៅ  នៅ

ពេលអំណោយទាំងនោះមកមិនដល់ ឬមានចំនួនតិចមិនគ្រាន់សម្រាប់ញ៉ាំងជីវិតឲ្យរស់បាន  ក៏នាំគ្នាទៅឆក់ប្លន់  ធ្វើអំពើឧក្រិដ្ឋ  បៀត

បៀនអ្នកជិតខាង  នៅក្នុងភូមិឈ្លោះប្រកែកដណ្តើមអំណោយគ្នា  ភាពសាមគ្គីក៏បែកបាក់  និងមានតែការស្អប់ខ្ពើមចូលមកជំនួស

ប៉ុណ្ណោះ។  អំណោយទាំងនោះមានគ្រោះថ្នាក់ណាស់  គឺធ្វើឲ្យចិត្តគំនិតរបស់អ្នកភូមិទន់ជ្រាយ  មិនគិតជួយខ្លួនឯង  តែភូមិរបស់យើង

បដិសេធមិនទទួលយកអំណោយទេ។

       គ្រូគឹម គឺជាអ្នកដឹកនាំផ្ទាល់  បើចង់បានអ្វីគឺត្រូវធ្វើការធ្ងន់ដើម្បីបានរបស់នោះ ហើយគេបានរកជួងតូចមួយទុកសម្រាប់​វាយជា

សញ្ញាដាស់អ្នកភូមិឲ្យក្រោកមកធ្វើការ។  អ្នកជិតខាងក្រោកម៉ោង ៦ ព្រឹក  យើងត្រូវក្រោកម៉ោង ៤ ព្រឹក   អ្នកជិតខាងធ្វើការមួយថ្ងៃ

៨ ម៉ោង  យើងធ្វើការមួយថ្ងៃ ១០ ម៉ោង  អ្នកជិតខាងដេកមួយថ្ងៃ ៨ ម៉ោង  យើងដេក ៦ ម៉ោង  យើងត្រូវធ្វើការឲ្យច្រើនជាង  សន្សំ

សំចៃឲ្យច្រើនជាង  បើអ្នកណាមិនក្រោកតាមសញ្ញាជួង  នឹងត្រូវដេញចេញពីភូមិ។

       ដំបូងៗមានការប្រឆាំងជាខ្លាំង។  គ្រូគឹម ចាប់ផ្តើមធ្វើដោយខ្លួនឯង។  អ្នកជិតខាងរបស់គ្រូគឹម មានដីធ្លីធ្វើកសិកម្មម្នាក់ៗ ៤-៥ រ៉ៃ។ 

គ្រូគឹម ដឹកនាំអ្នកជិតខាងឲ្យសហការប្រវាស់ដៃគ្នាជីកដី  ដាំដំណាំបន្លៃ  ដាំដំឡូងជ្វា  និងស្ងោរញ៉ាំជំនួសបាយនៅលើដីរបស់គ្រួសារ

មួយៗ។  ដីមានតិច  មនុស្សមានច្រើន  ជួយគ្នាធ្វើតែពីរបីថ្ងៃ ដីគ្រួសារមួយនឹងរួចហើយ  បន្ទាប់មកក៏លើកគ្នាទៅធ្វើឲ្យគ្រួសារមួយ

ទៀត  ធ្វើដូច្នេះជារឿយៗរហូតដល់រួចអស់ទាំង ៣៦ គ្រួសារ។  បន្លែបង្ការនៅក្នុងវាលលាស់ត្រួយស្រស់ខៀវខ្ចីត្រជាក់ភ្នែក។ គ្រូគឹម

ប្រើជីវិតពេញមួយថ្ងៃនៅនឹងវាលស្រែ  ខំធ្វើការច្រើនជាងគេ   ទីណាលំបាក  គ្រូគឹម នឹងធ្វើទីនោះ។  អ្នកជិតខាងចាប់ផ្តើមមានចិត្ត

អាណិតចំពោះគ្នា  និងចាប់ផ្តើមសហការគ្នាធ្វើការយ៉ាងរីករាយនិងស្អិតរមួត។

       ការសហការគ្នាធ្វើការ  មិនមែនជាគំនិតរបស់គ្រូគឹម ទេ  ចាស់ៗបុរាណធ្លាប់ធ្វើមកហើយ។  គ្រូគឹម គោរពសាសនាគ្រិស្ទនិកាយ

កាតូលិក  និងជាគ្រូគង្វាលផងដែរ។  គាត់បានអានគម្ពីរប៊ីប  ហើយស្រមើស្រមៃចង់ធ្វើឲ្យដីដ៏សោះកក្រោះគ្មានជីជាតិដែលជាអាហារ

ធញ្ញជាតិដ៏សំខាន់ក្នុងឃុំដែលគាត់រស់នៅ ដូចផែនដីសន្យាដែលព្រះយេស៊ូប្រទានឲ្យ  ទើបដាក់ឈ្មោះភូមិថា "ខាណាអាន់កសិដ្ឋាន"

តាមគម្ពីរប៊ីប  និងសហការគ្នាធ្វើការតាមគំរូនៃនគរ អ៊ីសាំងហៀង របស់ ថូម៉ាស់ ម័រ ដែលជានគរនៃសុបិននោះ។

       ពេលដាំបន្លែបង្ការលើដីកសិកម្មរបស់អ្នកជិតខាងទាំង ៣៦ គ្រួសាររួចរាល់ហើយ  ពេលវេលាដែលនៅសល់ជំនួសឲ្យការអង្គុយ

ផឹកស្រា  លេងល្បែង  ឱបជង្គង់រង់ចាំផលិតផល គ្រូគឹម បានដឹកនាំឲ្យអ្នករាល់គ្នាមករួមគ្នាធ្វើការក្នុងដីកសិកម្មរបស់វត្តដែលត្រូវបោះ

បង់ចោល  ជួយគ្នាត្រួសត្រាយសម្អាត  នៅទីបំផុតក៏បានដីទាំងអស់ ១០០ រ៉ៃ។  ក្នុងដីដែលរីងស្ងួតនេះត្រូវបែងចែកដាំបន្លែបង្ការ​ 

ចិញ្ចឹមជ្រូក  មាន់  ទាឲ្យសមល្មម។  ពេលបានផលក៏បែងចែកឲ្យអ្នកជិតខាងស្មើៗគ្នា  ហើយចំណូលមួយផ្នែកត្រូវសន្សំទុកសម្រាប់

ភូមិគ្រាកើតមានទុរ្ភិក្សភ័យ និងយកទៅសង់ផ្ទះ ជួសជុលផ្ទះសម្បែងឲ្យដល់អ្នកជិតខាងដែលក្រីក្របំផុតនិងឧស្សាហ៍បំផុតក្នុងភូមិ។

       ផ្ទះអ្នកជិតខាងគ្រូគឹម  មួយខ្នងៗមានសភាពចាស់ទ្រុឌទ្រោមជិតនឹងដួលរលំអស់ទៅហើយ។  ផ្ទះខ្លះល្មមនឹងហូបចុកបាន  ផ្ទះខ្លះ

ក្រសែនក្ររកអង្ករច្រកឆ្នាំងស្ទើរតែមិនបានទៅហើយ។  គាត់បានណែនាំគ្រួសារដែលមានល្មមហូបឲ្យជួយគ្រួសារណាដែល

ក្រីក្របំផុត និងត្រូវចេះទទួលខុសត្រូវពីភាពក្រីក្ររបស់អ្នកជិតខាង  ព្រមទាំងចែករំលែកអាហារ និងគ្រាប់ពូជដែលដាំ

បានផលក្នុងរយៈពេលខ្លីឲ្យដល់គ្នានិងគ្នា។  ការសហការគ្នាប្រយុទ្ធនឹងភាពក្រីក្រដែលចាប់ផ្តើមឃើញផល បានធ្វើឲ្យអ្នកជិតខាង

ចាប់ផ្តើមបដិបត្តិខាងផ្លូវចិត្តគំនិត  ដោយខិតខំធ្វើការធ្ងន់  ឧស្សាហ៍ព្យាយាម និងបែរមករួមសហការគ្នាកាន់តែខ្លាំង។

       នៅពេលចាប់ផ្តើមមានចំណូលខ្លះហើយ  ការសន្សំសំចៃបំផុតក៏កើតឡើង  ហើយស្រូវដែលដាំបានលក់បានតម្លៃថ្លៃ  ចំណែក

អ្នកភូមិឲ្យបរិភោគដំឡូងជ្វានិងពោតសិន  ពេលបានប្រាក់ល្មមគ្រាន់ហើយក៏យកមករួមគ្នាពិចារណាថានឹងសង់ផ្ទះឲ្យអ្នកណាមុន។ 

គ្រួសារដែលក្រីក្របំផុត  តែឧស្សាហ៍ព្យាយាមបំផុតគួរបានទទួលរង្វាន់នោះ។  ការផ្តួចផ្តើមកែលម្អបរិយាកាស  ជួសជុលរបងផ្ទះ 

កែលម្អផ្លូវក្នុងភូមិ  ជីកស្រះទប់ទឹកដើម្បីទុកធ្វើកសិកម្មបានពេញមួយឆ្នាំ  ខិតខំព្យាយាមអត់ធន់មិនយូរប៉ុន្មាន  ផ្ទះរបស់គេទាំង ៣៦

គ្រួសារក៏បានទទួលការកែលម្អតុបតែងថ្មី  ហើយផ្ទះខ្លះធ្វើថ្មីស្រស់ស្អាត និងមានស្តង់ដារឡើងវិញ។

       គ្រប់គ្រួសារដែលមានកូនច្រើន គឹត្រូវចំណាយច្រើនដើម្បីឲ្យកូនទៅរៀន  ទើបបង្ខំចិត្តទៅធ្វើការបម្រើជប៉ុនដោយគ្រូគឹម ជាអ្នក

ដឹកនាំដដែល។  គ្រូគឹម ចង់រំដោះប្រទេសជាតិឲ្យរួចពីការគ្រប់គ្រងរបស់ជប៉ុន  ឲ្យក្លាយជាប្រទេសសេរីឲ្យបាន  ឯអ្នកភូមិក៏យល់ស្រប

និងមានគំនិតតែមួយនឹងគ្រគឹម ដែរ។ គ្រូគឹម គឺជាអ្នកដឹកនាំខាងសាសនាស្រាប់ហើយ  ទើបប្រើព្រះវិហារជាមជ្ឈមណ្ឌលរួមចិត្តថ្លើមគ្នា

ធ្វើការធ្ងន់នៅពេលយប់ដោយចិត្តគំនិតស្រស់ថ្លា ដើម្បីរកលុយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

       ភូមិគ្រូគឹម រស់នៅមានក្តីសុខមនោរម្យនិងអភិវឌ្ឍជាខ្លាំង។  ក្រោយមកក៏កើតសង្រ្គាមកូរេ  ទាហានចិនក្រហម ៣០០នាក់ ចូល

មកកាន់កាប់និងស្នាក់អាស្រ័យក្នុងភូមិរបស់គ្រូគឹម  ព្រោះមានអាហារនិងផ្ទះសម្បែងរឹងមាំ  ហើយទាហានអាមេរិកក៏មកទម្លាក់គ្រាប់

បែកដាក់ផ្ទះខ្ទេចខ្ទីគ្មានសល់  នៅសល់តែអ្នកភូមិ ៣៦ គ្រួសារ  ដោយម្នាក់ៗបាក់ទឹកចិត្តនិងអស់កម្លាំងចិត្ត  តែគ្រូគឹម បានលើកកម្លាំង

ចិត្តអ្នកភូមិថា "ទ្រព្យសម្បតិ្តក្រៅខ្លួនហិចហោចដោយសារសង្រ្គាមមែន  តែយើងត្រូវរួមគ្នាសាងទ្រព្យសម្បតិ្តខាងក្នុង គឺ

«ខំឧស្សាហ៍ព្យាយាមជួយខ្លួនឯងនិងសហការគ្នា»  ដរាបណាយើងមានពាក្យស្លោកនេះក្នុងបេះដូង  មិនថានៅកន្លែងណាមួយ

ក្នុងលោក  យើងអាចក្រឡាប់ផែនដីត្រង់នោះឲ្យក្លាយជាផែនដីដែលព្រះប្រទានឲ្យដល់យើងជានិច្ច"។  គាត់បាននាំអ្នកភូមិដើរត្រាច់ចរ

ដល់ទៅ ៤ កន្លែង និងកន្លែងចុងក្រោយដែលស្ថិតនៅរហូតដល់សព្វថ្ងៃគឺភូមិខាណាអាន់ ស្រុកឃុងឃីដូ ខេត្តក្វាងជូ។

       លើកដំបូងទិញដីបានតែ ២៨០ ម៉ែត្រការេ  ក្រោយមកខំធ្វើការធ្ងន់ទិញបន្ថែមបានជាង ៤ ហិកតា រួមគ្នាសង់ផ្ទះ និងច្រៀងចម្រៀង

លើកទឹកចិត្តគ្នាយ៉ាងរីករាយ។

       អ្នកភូមិម្ចាស់ដើមនឹកឆ្ងល់ណាស់ថា ពួកនេះមានពណ៌សម្បុរល្អ  រកស៊ីមានបានទាំងដែលដីគ្មានជីរជាតិអ្វីសោះ  ទើបពួកគេមក

សុំចូលរួមសហការជាមួយដោយឲ្យបង្រៀនវិធីសាស្រ្តដល់ពួកគេ។  គ្រូគឹម បានកំណត់ឲ្យពួកគេមករៀនកសិកម្ម  រៀនភាពជាអ្នក

ដឹកនាំ សាងកម្លាំងចិត្ត និងអប់រំចិត្តឲ្យឧស្សាហ៍ជួយខ្លួនឯងនិងសហការគ្នា ហើយត្រូវទទួលការអប់រំបណ្តុះបណ្តាលចាប់តាំងពីអាយុ

២៣ ឆ្នាំឡើងទៅ។

       មានអ្នកចុះឈ្មោះមួយជំនាន់ៗ ៤២ នាក់  ក្រោយមកមានសិស្សជាង ២០ ភូមិមករៀន "រៀនពីវិធីអភិវឌ្ឍជនបទ"  ហើយក៏យក

វិធីសាស្រ្តទៅអភវិឌ្ឍភូមិទទួលជោគជ័យក្នុងរយៈពេលដ៏ខ្លី។  ក្រោយមកគ្រូនៅតាមសកលវិទ្យាល័យក៏ដឹងពីវិធីសាស្រ្ត  ហើយបាន

ចម្លងវិធីសាស្រ្តខ្លះទៅបង្រៀន។  សិស្សៗនាំគ្នានិយាយថា វិធីសាស្រ្តនេះលោកគ្រូគង្វាលគឹម បានប្រើជាង ៤៥ ឆ្នាំមកហើយ។ 

កិតិ្តសព្ទក៏បានល្បីរន្ទីទៅដល់អ្នកដឹកនាំរដ្ឋាភិបាល។  ខណៈពេលនោះនៅរវាងឆ្នាំ ១៩៦៨ - ៦៩  ប៉ាក ជុង​ ហ៊ី កំពុងធ្វើកំណែទម្រង់

សេដ្ឋកិច្ចនិងអភិវឌ្ឍជនបទ។

       លោកប្រធានាធិបតីបានបញ្ជូនទាហានជំនិតឈ្មោះ លី មករៀនវិធីសាស្រ្តគ្រប់យ៉ាង  រស់នៅជាមួយគ្រូគឹម ៤០ ថ្ងៃ ហើយបាន

ធ្វើរបាយការណ៍ពីវិធីសាស្រ្តយ៉ាងលម្អិតស្នើចំពោះលោកប្រធានាធិបតី  ពេលលោកប្រធានាធិបតីដឹងហើយក៏ធ្វើដំណើរមកទស្សនកិច្ច

ជួបនឹងសិស្ស  ហើយស្តាប់ការណែនាំពីវិធីសាស្រ្តអភិវឌ្ឍជនបទពីគ្រូគឹម  ព្រមទាំងមានកាសែតចុះតាមយកព័ត៌មានជាង ៤៥។ 

លោកប្រធានាធិបតីពេញចិត្តនឹងវិធីសាស្រ្តនេះណាស់  ហើយយល់ថាជាវិធីសាស្រ្តសាងជនបទឲ្យមានធូរធារ  និងប្រទេសនឹងរីក

ចម្រើនរុងរឿងក្នុងរយៈពេលដ៏ខ្លី។  លោកប្រធានាធិបតីបានផ្សព្វផ្សាយគំនិតនេះចេញទៅទូទាំងប្រទេសដោយដាក់ឈ្មោះថា  គ្រោង

ការណ៍កសាងភូមិថ្មី (SAEMAUL UNDONG)។  

 

ការណែនាំវិធីសាស្រ្តអភិវឌ្ឍប្រទេសរបស់គ្រូ យ៉ុង គី គឹម

 

        លោកគ្រូបានណែនាំក្នុងការអភិវឌ្ឍប្រទេសចំពោះប្រធានាធិបតី  មុននឹងចាប់ផ្តើមគ្រោងការណ៍ភូមិដើម្បីជីវិតថ្មីឆ្នាំ ១៩៧០ ថា ៖

      ១.​ ការអភិវឌ្ឍប្រទេស ត្រូវអភិវឌ្ឍភូមិតាមជនបទសិន  ព្រោះប្រជាជនភាគច្រើនរស់នៅជនបទ  ហើយជនបទជាប្រភព

ផលិត  ឯទីក្រុងជាកន្លែងទទួលផល។  ការទាមទារឲ្យមនុស្សមានសាមគ្គីគ្នាដើម្បីប្រទេសជាតិនោះវាគ្មានផលទេ  ព្រោះវាទូលំទូលាយ

ពេក  គេមើលមិនឃើញប្រយោជន៍ឡើយ  គួរតែទាមទារឲ្យពួកគេសាមគ្គីគ្នាដើម្បីកែលម្អភូមិស្រុកវិញ។  បើភូមិមួយៗមានសភាព

ល្អប្រសើរឡើងហើយ  ប្រទេសក៏នឹងល្អប្រសើរផងដែរ។  ចូរប្រញាប់បណ្តុះទឹកចិត្តឲ្យពួកគេស្រឡាញ់អ្នកភូមិ  ស្រឡាញ់សហគមន៍ 

នោះពួកគេនឹងស្រឡាញ់មាតុភូមិរបស់គេនៅទីបំផុត។

       ២. ការអភិវឌ្ឍប្រទេសត្រូវចែកចេញជា ៣ កម្រិតគឺ ត្រូវអភិវឌ្ឍចិត្តគំនិតជាមុនសិន  ទើបអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច

ដរាបណាចិត្តគំនិតជនជាតិកូរេនៅតែប្រេះឆា  ខ្ជិលច្រអូស  លេងបៀ  លេងល្បែង  ទោះប្រើគោលការណ៍អ្វីដើម្បីសាងសេដ្ឋកិច្ចក៏

គ្មានប្រយោជន៍ដែរ។  ប្រទេសកំពុងអភិវឌ្ឍទាំងឡាយដែលផ្តោតការអភិវឌ្ឍសេដ្ឋកិច្ចមុន គឺជាការដើរបញ្ច្រាសនឹងការពិត 

ឯកញ្ចប់ថវិកាដែលចំណាយទៅ ឬដែលប្រជាជនខំរកបានមកនឹងអស់ទៅវិញទៅលើស្រា  អំពើអបាយមុខ  ស្រីស្រាល្បែង

និងគ្រឿងញៀនជាមិនខាន។

       តើអភិវឌ្ឍចិត្តគំនិតយ៉ាងដូចម្តេច?  ចូរឲ្យភូមិនីមួយៗបង្កើតពាក្យស្លោកនិងចាប់ផ្តើមធ្វើតាមពាក្យស្លោកនោះ ដូចជា "ខិតខំជួយ

ខ្លួនឯង!  ផ្តល់ការសហការដល់គ្នានិងគ្នា!  ភាពក្រីក្ររបស់អ្នកភូមិគឺជាភារកិច្ចរបស់យើង!"

       ៣. ឈប់ប្រើវិធីចែកអំណោយគ្រឿងឧបភោគបរិភោគតាមបែបផ្តល់ឲ្យ : ឧក្រិដ្ឋកម្មដ័សំខាន់​ គឺបណ្តាពួកអ្នកមានតែង

ចែកអំណោយផ្សាយតាមទូរទស្សន៍  ព្រោះការចែកអំណោចគ្មានលក្ខខណ្ឌទាំងនោះវានឹងធ្វើឲ្យចិត្តគំនិតរបស់ប្រជាជនទៅជាទន់

ជ្រាយ  ហើយរំពឹងចាំទទួលជំនួយពីមនុស្សខាងក្រៅតែម្យ៉ាង។  ការឲ្យត្រីគេឆីមួយ  គេនឹងឆីអស់ក្នុងពេលតែមួយថ្ងៃ។ 

ចូរបង្រៀនគេឲ្យចេះរកត្រីឆី  នោះគេនឹងអាចរកត្រីបានឆីអស់មួយជីវិត។

       ៤. ឈប់ប្រើលុយដឹកនាំការអភិវឌ្ឍ  ចូរប្រើវត្ថុ : លុយកាក់គឺជាអនុផលនៃការធ្វើការធ្ងន់។  បើអ្នកជនបទឧស្សាហ៍ព្យាយាម 

លុយក៏នឹងចូលមកដោយខ្លួនឯង។ ការប្រើលុយគឺជាការបំផ្លាញមន្រ្តីរដ្ឋការល្អៗ  ព្រោះងាយនឹងកិបកេង ពិបាកត្រួតពិនិត្យ  ធ្វើឲ្យ

ប្រជាជនមានក្តីមន្ទិលលើមន្ត្រីរដ្ឋការដែលកំពុងកាន់លុយជានិច្ច។  បើប្រើវត្ថុក៏នឹងពិបាកកិបកេង ហើយងាយស្រួលត្រួតពិនិត្យ។

       ៥. ចូរបែងចែកកម្លាំងសំខាន់របស់ជាតិចេញជា ២ ប្រភេទ :  ទាហានឲ្យមានតួទីការពារសត្រូវពីខាងក្រៅ  យកឈ្នះសត្រូវ

ដោយអាវុធ គឺកាំភ្លើង  ចំណែកគ្រូឬអ្នកដឹកនាំមានតួនាទីការពារសត្រូវពីខាងក្នុង គឺភាពក្រីក្រ  ហើយប្រើការព្យាយាមធ្វើការយ៉ាង

ស្រុះស្រួលគ្នា  ព្រមទាំងមានទិសដៅច្បាស់លាស់។  ទាហានច្បាំងឈ្នះសត្រូវ  នឹងទទួលមេដាយ  និងបានទទួលការលើកតម្កើងជា

វីរបុរសរបស់ជាតិ  ឯគ្រូឬអ្នកដឹកនាំច្បាំងឈ្នះសត្រូវ គឺភាពក្រីក្រ ត្រូវទទួលមេដាយកិត្តិគុណ  ហើយលើកឲ្យជាវីរបុរស  មិត្តរួមអភិវឌ្ឍ

ប្រទេសជាតិរបស់ប្រធានាធិបតី។  ប្រទេសកូរេមានភូមិ ៣៤ ៦៦៥ ភូមិ  បញ្ជូនគ្រូទៅឲ្យគ្រប់ចំនួន និងដឹកនាំប្រជាជនប្រយុទ្ធប្រឆាំង

នឹងភាពក្រីក្រឲ្យបាន  បើអ្នកណាធ្វើបាននឹងលើកតម្កើងឲ្យស័ក្តិសមបំផុត។

      ៦. អ្នកដឹកនាំការអភិវឌ្ឍត្រូវកើតនៅក្នុងភូមិនោះ  មនុស្សម្នាក់នោះត្រូវធ្វើការជាមួយគ្រូ  ហើយអភិវឌ្ឍចំពោះតែភូមិដែល

មានសេចក្តីត្រូវការខាងផ្លូវចិត្តគំនិតដែលម្ចាស់គេផ្ទាល់​ចង់អភិវឌ្ឍដោយខ្លួនឯង  ពុំមែនយើងជាអ្នកចង់ទេ។  ការប្រើមន្ត្រីរដ្ឋការមិន

បានផលល្អទេ  ព្រោះពេលវេលារបស់ពួកគេមានកំណត់ដូចជា ពេលត្រូវឡើងតំណែង  ឡើងស័ក្តិ  តែងមានការផ្លាស់ប្តូរ  ជាហេតុ

ធ្វើឲ្យគ្រោងការណ៍ត្រូវទុកចោល  ដោយអ្នកភូមិមិនអាចធ្វើបន្តដោយខ្លួនឯងបាន។

      ៧. ត្រូវមានមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ គឺបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តអភិវឌ្ឍភូមិឲ្យចេះអំពីចិត្តវិទ្យាក្នុងការធ្វើការ

 ចេះវិធីបង្កើនចំណូល  ចេះវិធីសន្សំសំចៃ  ចេះវិធីធ្វើការនៅនឹងកន្លែងធ្វើកសិកម្មរួមឬសាធារណៈ  ចេះវិធីបណ្តុះកម្លាំងចិត្ត  ចេះវិធី

បង្កើនផលផលិតលើស្រែ  ចេះធ្វើប្លង់ស្ថិតិ  រៀបចំផែនការអភិវឌ្ឍ  ធ្វើឃ្លាំងស្តុកទំនិញប្រចាំភូមិ  ធ្វើរោងបសុសត្វរួម ធ្វើរោងចក្រខ្នាត

តូចប្រចាំភូមិ  ធ្វើផ្លូវចូលទៅស្រែចម្ការ  ធ្វើផែនការអភិវឌ្ឍ  ជីកប្រឡាយបង្ហូរទឹកខ្នាតតូច  ការធ្វើអាងស្តុកទឹកប្រចាំភូមិ  និងបង្កើត

សាលាផ្សព្វផ្សាយជាដើម។  គ្រោងការណ៍ទាំងអស់នេះ  រដ្ឋាភិបាលឬអ្នកមានចិត្តបុណ្យអាចជួយបានដោយវត្ថុ ឬកម្លាំងរបស់អ្នកភូមិ

ដើម្បីឲ្យមានអារម្មណ៍ជាម្ចាស់រួមគ្នា។

 

ការសម្រេចចិត្តរបស់ប្រធានាធិបតី

 

      ប្រធានាធិបតី ប៉ាក ជុង ហ៊ី មានចំណាប់អារម្មណ៍ជាខ្លាំង  និងយល់ភ្លាមថាបានជួបវិធីអភិវឌ្ឍប្រទេស ចេះវិធីសាងកម្លាំងជំរុញចិត្ត

ឲ្យដល់​អ្នកជនបទខំធ្វើការយ៉ាងឧស្សាហ៍ព្យាយាមដើម្បីបង្កើនឋានៈជីវភាព និងមានមាត្រដ្ឋានល្អក្នុងការរស់នៅរបស់ប្រជាជនភាគ

ច្រើននៃប្រទេស។

       ប្រធានាធិបតីបានបញ្ចុះបញ្ចូលឲ្យគ្រូគឹម ទៅធ្វើការជាមួយដែរ  តែគ្រូគឹម បដិសេធសុំធ្វើការបែបសេរី  ទើបប្រធានាធិបតីសុំរួម

ពង្រីកការងាររបស់គ្រូគឹម ឲ្យកាន់តែទូលំទូលាយខ្លាំងឡើង។

       ដំបូងលោកប្រធានាធិបតីយល់ថា សាលារបស់គ្រូគឹម បណ្តុះបណ្តាលអ្នកដឹកនាំម្តងបានតែ ២៥០នាក់  ទើបទិញដី ៦ ហិកតា

នៅខេត្តខាំងវ៉នដូ ជាដីមិនល្អ  គ្មានជីជាតិនៅតាមជ្រលងភ្នំ  ដើម្បីឲ្យលោកគ្រូបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយទៀត  ដោយ

រដ្ឋាភិបាលជួយឧបត្ថម្ភ។  លើកដំបូងប្រគល់ប្រាក់ ១០ ម៉ឺនដុល្លារដើម្បីសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល  ធ្វើអគ្គិសនី  ទឹកស្អាត  ដែល

ជាសាលាបង្រៀនទាំង ផ្នែកកសិកម្ម និងភាពជាអ្នកដឹកនាំ  ហើយក្នុងមួយវគ្គៗទទួលសិស្សបាន ៤០០ នាក់។

       ក្រោយមក  រដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកដឹកនាំប្រជាជននៅ ឆូវ៉ន និងពង្រីកទៅទូទាំងប្រទេស ដោយ

សុំឲ្យកូនសិស្សជំនិតរបស់គ្រូគឹម ទៅធ្វើជាជំនួយការគ្រប់គ្រងបណ្តុះបណ្តាល  រៀបចំផែនការសាងភូមិថ្មីតាមគំរូរបស់គ្រូគឹម គឺគ្រោង

ការណ៍ សេម៉ាអ៊ូល អ៊ុនដុង ដែលប្រើអភិវឌ្ឍប្រទេសជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។

       សេចក្តីណែនាំទាំងអស់នេះរបស់គ្រូគឹម ជាលទ្ធផលមកពីការណ៍ដែលគាត់ចាប់ផ្តើមអភិវឌ្ឍរហូតដល់ភូមិ ខាណាអាន់ ជោគជ័យ 

ហើយវាក៏ជាការពិតដែលប្រធានាធិបតីទទួលស្គាល់និងចាប់អារម្មណ៍ជាខ្លាំង  ហើយរកឃើញភ្លាមថា នេះជាមធ្យោបាយសាងជាតិឲ្យ

រឹងមាំ  ដោយការសាងកម្លាំងជំរុញចិត្តឲ្យអ្នកភូមិធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ដើម្បីបង្កើនភាពមានបាន  និងមានមាត្រដ្ឋានជីវិតល្អ

ប្រសើរឡើង។  លោកប្រធានាធិបតីព្រមទទួលយកគំនិតគ្រូគឹម ដោយមិនមានទិដ្ឋិមានះ  ហើយយកទៅកែសម្រួលធ្វើជានយោបាយ

ថ្នាក់ជាតិ ដោយផ្តោតឲ្យប្រជាជនចេះដោះស្រាយបញ្ហាអំពីភាពក្រីក្រដោយខ្លួនឯង ដូចដែលភូមិខាណាអាន់ បានធ្វើជោគជ័យរួចមក

ហើយ ដោយប្រកាន់ខ្ជាប់គោលការណ៍ "ព្យាយាមយ៉ាងឈ្លាសវៃ  ពឹងខ្លួនឯង  និងសហការគ្នា" ដែលជាជណ្តើរឈានទៅរក

ភាពជោគជ័យ។  ការណ៍ដែលអាចធ្វើបានដូច្នេះព្រោះមានការួមកម្លាំងសំខាន់ ៣ ភាគី គឺ ៖

      ១. ប្រជាជនក្នុងភូមិ ត្រូវមានក្តីត្រូវការផ្លូវចិត្ត  ស្រេកឃ្លានអភិវឌ្ឍខ្លួនឯងដើម្បីឲ្យមានជីវិតប្រសើរឡើង និងជួយខ្លួនឯង

មិនរង់ចាំជំនួយពីអ្នកដទៃ។

       ២. អ្នកដឹកនាំក្នុងភូមិ  ត្រូវឧទ្ទិសខ្លួន លះបង់  ធ្វើជាគំរូដ៏ល្អ  ដាក់ខ្លួន ជាមនុស្សដែលប្រជាជនជឿទុកចិត្ត  ជាអ្នកចង្អុលបង្ហាញ

ឲ្យប្រជាជនធ្វើតាមគ្រោងការណ៍រួមដែលបានអនុម័តិ  ទើបប្រជាជនស្តាប់តាមអ្នកដឹកនាំរបស់ខ្លួនដោយទំនុកចិត្ត។

       ៣. រដ្ឋាភិបាល ត្រូវផ្តោតសកម្មភាពដើម្បីជនបទ មាននយោបាយពិតប្រាកដក្នុងការស្តារជនបទ និងផ្តល់ការគាំទ្រដោយផ្ដល់

ឱកាសឲ្យអ្នកភូមិបានធ្វើការប្រយុទ្ធប្រឆាំងនឹងឧបសគ្គដើម្បីគេចពីភាពក្រីក្រដោយខ្លួនឯង។

       ការអភិវឌ្ឍជនបទរបស់កូរេ បង្កើតគ្រោងការណ៍សាងភូមិថ្មីតាមគំរូរបស់គ្រូគឹម ដោយដាក់ឈ្មោះគ្រោងការណ៍ថា សាម៉ាអ៊ូល

អ៊ុនដុង ឡើងមកដើម្បីអភិវឌ្ឍប្រទេសរហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។  កូរេចាប់ផ្តើមគ្រោងការណ៍នេះកាលពីឆ្នាំ ១៩៧២

ជាផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដែលស្ថិតនៅក្នុងមាត្រាទី ៤ នៃច្បាប់របស់ប្រទេស  ហើយក្រោយពីបានទទួលជោគជ័យពីការ

រៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិហើយ  (មាន ៣ ច្បាប់ ដែលគម្រោងនីមួយៗចំណាយពេល ៥ឆ្នាំ)  ព្រោះទាំង ៣ ផែន

ការនេះគឺផ្តោតលើការអភិវឌ្ឍឧស្សាហកម្មនៅក្នុងទីក្រុង។

 

ទស្សនវិជ្ជាជាមូលដ្ឋាននៃគ្រោងការណ៍បង្កើតភូមិថ្មី

 

       កូរេ ប្រើគោលទស្សនៈមូលដ្ឋានក្នុងការអភិវឌ្ឍជនបទតាមគ្រោងការណ៍សាងភូមិថ្មី ដោយចង្អុលបង្ហាញនិងជំរុញដាស់តឿន

ប្រជាជនទាំងក្នុងក្រុងនិងជនបទឲ្យមានស្មារតីឧស្សាហ៍ព្យាយាម (Diligence) ខំជួយខ្លួនឯង (Self-help) និងសហការគ្នា (Cooperation)

ដោយសាបព្រោះគោលការណ៍ទាំង ៣ ឲ្យក្លាយជាគុណធម៌របស់ប្រជាជនទូទាំងប្រទេស  ហើយក៏ដើម្បីឲ្យដំណើរការកិច្ចអភិវឌ្ឍ

ប្រទេសជាតិអាចសម្រេចគោលដៅបាន។

       ១. ការឧស្សាហ៍ព្យាយាម (Diligence)  រឿងដំបូងដែលត្រូវណែនាំប្រជាជនដើម្បីការអភិវឌ្ឍ គឹឲ្យប្រជាជនដឹងថា

ត្រូវធ្វើការឲ្យខ្លាំង  ធ្វើរហូតក្លាយជាទម្លាប់ប្រចាំខ្លួន  ត្រូវឧស្សាហ៍ព្យាយាម  ព្រោះភាពឧស្សាហ៍ព្យាយាមជាប្រភពកំណើត

នៃភោគទ្រព្យ និងធ្វើឲ្យមានឋានៈជីវភាពធូរធារ។  ការព្យាយាម គឺត្រូវខិតខំព្យាយាមយ៉ាងឆ្លាតវៃដោយរៀនសូត្របទពិសោធពី

អ្នកភូមិ  ហើយចែករំលែកបទពិសោធនោះដល់គ្នានិងគ្នា។  នៅពេលបុគ្គលម្នាក់ៗមានគំនិតល្អប្រសើរ  ប្រទេសជាតិក៏នឹងរីកចម្រើន

ទៅតាមនោះដែរ។

       ការអភិវឌ្ឍនឹងជោគជ័យ  បើប្រជាជCឧស្សាហ៍ព្យាយាមនិងឈ្លាសវៃ។  ផលនៃការឧស្សាហ៍ព្យាយាមនឹងកើតប្រយោជន៍ចំពោះ

ខ្លួនក្នុងរយៈពេលដ៏ខ្លី។  ពេលម្នាក់ៗមានស្មារតីឧស្សាហ៍ព្យាយាម ដឹងច្បាស់ថា ត្រូវជួយគ្នាធ្វើការយ៉ាងធ្ងន់ដើម្បីការរស់នៅដែលល្អ

ប្រសើរ ដូចពាក្យដែលគេនិយាយថា "ការធ្វើការធ្ងន់គឺជាផ្លែផ្កានៃជីវិត"  នោះមនុស្សយើងនឹងបានរបស់ដែលជាទីសមប្រាថ្នាមក

ដោយសុចរិត ៣ វិធីគឺ៖

       + ខ្ចីលុយគេមកទិញ ដោយត្រូវរកលុយមកសងបំណុលជាក្រោយ។

       + ទទួលបរិច្ចាគជំនួយ ដែលបំផ្លាញកិត្តិយសនិងមោទនភាពចំពោះខ្លួនឯង។

       + ខិតខំធ្វើការ  អត់ធន់  រឹងប៉ឹង  តែបានផលប្រកបដោយមោទនភាព។

        ២. ការជួយខ្លួនឯង  (Self-help)  មនុស្សយើងត្រូវដោះស្រាយបញ្ហារបស់ខ្លួនឯងដោយបញ្ជានិងសមត្ថភាពរបស់ខ្លួន  ដោយ

ចាប់ផ្តើមធ្វើពិតប្រាកដ  មិនរអ៊ូរទាំ  មិនបន្ទោសបរិយាកាសនិងបុគ្គលដទៃ ឬបញ្ចេញគំនិតយោបល់ស្នើវិធីដោះស្រាយបញ្ហាដ៏អស្ចារ្យ

ដែលធ្វើមិនបាន និងមិនកើតប្រយោជន៍អ្វី។  ការបណ្តុះស្មារតីនៃការពឹងខ្លួនឯង គឺម្នាក់ៗត្រូវស្គាល់ខ្លួនឯងជាមុនសិន  ហើយមាន

លំនឹកថាត្រូវឈរដោយជើងខ្លួនឯងឲ្យបានយ៉ាងមានកិត្តិយស​​  ហើយអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីអាចពឹងខ្លួនឯងបាន ដោយ

មិនចាំបាច់ពឹងអ្នកដទៃដោយប្រកាន់គំនិតថា "ពេលជួយខ្លួនឯងហើយ  ទើបព្រះជាម្ចាស់ជួយយើង"  ពេលប្រជាជនពឹងខ្លួនឯង 

ឈរដោយជើងខ្លួនឯងបានយ៉ាងរឹងមាំ  នោះនឹងជះឥទ្ធិពលដល់ស្ថិរភាពរបស់ប្រទេសជាតិផងដែរ។

       ៣. សហការគ្នាធ្វើការ (Cooperation)  ការសហការគ្នាធ្លាប់មានតាំងពីអតីតមកហើយ  តែឥទ្ធិពលលោកខាងលិចបានធ្វើឲ្យ

ប្រពៃណីនេះរលាយអស់  ដូច្នេះត្រូវប្រញាប់បណ្តុះស្រោចស្រង់ឲ្យកើតឡើងមកវិញ។  ការសហការគ្នាធ្វើការ នឹងមានផលច្រើនមហា

សាលទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។  ការខ្វះការសាមគ្គីនិងការសហការជួយគ្នា  នោះនឹងមិនអាចដោះស្រាយបញ្ហាសាំញ៉ាំនិងលំបាក

បានទេ  តែបែរជាបន្ថែមបញ្ហាឡើងទៀតទៅវិញ។

       ការបណ្តុះស្មារតីនៃការសហការគ្នា ដោយរួមកម្លាំងមនុស្សចាប់ពី ២ នាក់ឡើងទៅ និងប្រកាន់គោលការណ៍ ១+១=២  

នោះថាមពលបង្កប់ពីខាងក្រោយនៃការធ្វើការរួមគ្នានេះគឺ សាមគ្គីភាព  ការអាណិតអាសូរ  មោទនភាពនឹងស្នាដៃការងារដែលធ្វើរួមគ្នា 

ធ្វើឲ្យក្រុមមានសមត្ថភាព  ចេះជួយគ្នា  និងចេះចែករំលែកការងារគ្នាធ្វើតាមជំនាញដើម្បីឲ្យការងារមានប្រសិទ្ធភាព។  ការណ៍ដែល

ដូច្នេះបាន  គឺត្រូវបណ្តុះគុណធម៌នៃការសហការគ្នាដោយផ្តើមចេញពីខ្លួនឯង  ខ្លួនឯងនិងអ្នកជិតខាង  អ្នកជិតខាងនិងអ្នកភូមិ  អ្នកភូមិ

និងរដ្ឋការ  ហើយនិងរដ្ឋាភិបាល។ គួរសហការគ្នាធ្វើនូវរឿងដែលឃើញផលភ្លាមៗ  ដូចជាធ្វើផ្លូវរួមគ្នាដើម្បីឲ្យកើតមានការសហការ

គ្នាបន្តទៀត។

       ភាពមានបានរបស់ប្រទេសជាតិបង្កប់នៅក្នុងខ្លួនប្រជាជនរួចហើយ  បើដាំបណ្តុះឲ្យឧស្សាហ៍ព្យាយាម សហការគ្នា ជួយខ្លួនឯង

បានច្រើនក្លាយជាទម្លាប់បានហើយនោះ នឹងកើតភាពសម្បូរស្តុកស្តម្ភជារឿយៗ។  គោលការណ៍ទាំងបីនេះនឹងសម្រេចបានលុះត្រា

តែធ្វើឲ្យប្រាកដប្រជា និងចាប់ផ្តើមពីខ្លួនឯងទៅ ដោយមិនមែនគ្រាន់តែជាទស្សនៈឬទ្រឹស្តីប៉ុណ្ណោះទេ។  បើពិចារណាឲ្យល្អនឹងឃើញ

ថា គោលការណ៍នេះជាគោលការណ៍សកលដែលគេប្រើជាទូទៅ  តែការនាំមកអភិវឌ្ឍខ្លួនឲ្យសម្រេចផលយ៉ាងពិតប្រាកដនោះ​  មាន

មិនច្រើនទេ  ទោះបីជាក្នុងទស្សនវិទ្យាពុទ្ធសាសនាក៏មានទស្សនៈនេះដែលគេដឹងជាទូទៅគឺ ៖

       ១. វិរិយេន  ទុក្ខមច្ចេតិ  សត្វឆ្លងនូវអន្លង់ទុក្ខបានដោយការព្យាយាម។

       ២. អត្តាហិ  អត្តនោនាថោ  ខ្លួននឹងហើយជាទីពឹងរបស់ខ្លួន។

       ៣. សាមគ្គី  សមគ្គានំ  តបោសុខា  សេចក្តីព្រមព្រៀងរបស់មហាជនជាឧបករណ៍កម្ចាត់ឧបសគ្គផ្សេងៗឲ្យសម្រេចបានសេច

ក្តីសុខ។

       ធម៌ទាំងបីនេះពេលរួមបញ្ចូលគ្នាគឺ ភាពឧស្សាហ៍ព្យាយាម  ខ្លួនទីពឹងខ្លួន និង សហការសាមគ្គីគ្នា នោះឯង។  ក្រៅពីនេះនៅ

មានអត្ថន័យរួមស្ថិតនៅក្នុងឥទ្ធិបាទធម៌ទាំង ៤ គឺ ឆន្ទៈសេចក្តីប្រាថ្នា  វិរិយៈសេចក្តីព្យាយាម  ចិត្តៈ  គំនិត  វិមំសា  កិច្ចការដែលធ្វើនោះ

មិនហួសវិស័យដែលនឹងអាចធ្វើបាន។  ពាក្យទូន្មានទាំងនេះមានតាំងពីយូរមកហើយ  និងគេជាច្រើន  តែការសំខាន់ដឹងថាជាទស្សនៈ

តែមិនដែលយកមកអនុវត្តពិតប្រាកដ  មិនយកពាក្យទូន្មាននេះមកដាក់ក្នុងបេះដូងនិងបញ្ចេញមកជាទង្វើទេ។  ដូច្នេះគោលការណ៍

អភិវឌ្ឍរបស់កូរេ  ទោះបីជាវាពុំមែនជារបស់ថ្មីនិងជាទស្សនៈសកល​  តែអ្វីដែលថ្មីគឺវាបានធ្វើឲ្យកូរេអភិវឌ្ឍប្រទេសដោយជោគជ័យ។ 

ការណ៍ដែលប្រទេសកំពុងអភិវឌ្ឍទាំងឡាយគួរសិក្សា គឺវិធីសាស្រ្ត (Approach) ទស្សនៈដែលកូរេប្រើ មិនមែនគ្រាន់តែជាពាក្យស្លោក

ប៉ុណ្ណោះទេ  តែជាទង្វើ (Action)  ហើយមិនមែនជាទង្វើដែលធ្វើដោយអ្នកដទៃទេ  តែជាទង្វើដោយខ្លួនឯង។  ដូច្នេះទើបជោគជ័យ

របស់គ្រោងការណ៍ភូមិថ្មីនៅលើការចាប់ផ្តើមធ្វើនូវរឿងដែលដឹងជាទូទៅ  ទើបបេះដូងនៃភាពជោគជ័យរបស់គ្រោងការណ៍នៅលើ

ការចាប់ផ្តើមធ្វើដោយខ្លួនឯង។  បើមានតែគោលការណ៍  តែប្រាសចាកការចាប់ផ្តើមធ្វើ  ច្បាស់ជាមិនជោគជ័យឬសម្រេចផលទេ។

 

វិធីសាស្រ្តចាប់ផ្តើមធ្វើឲ្យសម្រេច

 

      កូរេ អភិវឌ្ឍប្រទេសតាមគ្រោងការណ៍ សាម៉ាអ៊ូល អ៊ុនដុង បានជោគជ័យដោយការធ្វើពិតប្រាកដតាមទស្សនៈ "ឧស្សាហ៍  ជួយ

ខ្លួនឯង  សហការគ្នា"។  បេះដូងរបស់ភាពជោគជ័យនៃការធ្វើពិត គឺការចាប់ធ្វើដោយខ្លួនឯង។

       ការចាប់ផ្តើមធ្វើឬការធ្វើដោយខ្លួនឯង  សំដៅដល់ការចាប់ផ្តើមធ្វើគ្រប់គ្នា  មិនមែនសំដៅចំពោះតែកសិករឬមនុស្សក្នុងភូមិទេ 

តែសំដៅដល់មនុស្សគ្រប់គ្នាក្នុងភូមិ។  ប្រសិនបើមានតែកសិករឧស្សាហ៍ព្យាយាម  ពឹងខ្លួនឯង  និងសហការគ្នា  ចំណែកមន្រ្តីរាជការ

ឬក្រុមផ្សេងទៀតមិនយកចិត្តទុកដាក់  មិនយុត្តិធម៌  ហើយមិនអាចជំរុញឲ្យអ្នកជនបទសាមគ្គីគ្នា  នោះមិនអាចធ្វើការតាមគ្រោង

ការណ៍ពិតប្រាកដបានទេ។  ដូច្នេះមន្ត្រីរាជការគ្រប់គ្នាត្រូវតែធ្វើការដើម្បីអភិវឌ្ឍដោយខ្លួនឯង ជាជាងគិតតែពីបញ្ចេញគំនិតយោបល់

ឬបន្ទោសរដ្ឋាភិបាល ឬក៏អង្គការផ្សេងៗឲ្យប្រជាជនស្តាប់។  អង្គការស្ម័គ្រចិត្ត  ក្រុមហ៊ុន  ហាងទំនិញផ្សេងៗសហការគ្នាបង្កើតក្រុម

គាំទ្រជនបទក្នុងផ្នែកកម្លាំងចិត្ត និងផ្តល់របស់ផ្សេងៗ។  កូរេ បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកដឹកនាំកម្រិតថ្នាក់ជាតិឡើងក្នុង

ក្រុងឆូវ៉ន និងពង្រីកទៅតាមតំបន់ភូមិភាគ តាមស្ថាប័ន និងក្រុមហ៊ុនផ្សេងៗដោយមានមន្រ្តី  ប្រធានផ្នែក  អ្នកនយោបាយ  អ្នកធុរកិច្ច 

អ្នកកាសែត  គ្រូ  អ្នកដឹកនាំតាមមូលដ្ឋានផ្សេងៗ ត្រូវចូលរួមបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល  ហើយ

និងចាត់ទុកថាម្នាក់ៗដែលបានចូលរួមបណ្តុះបណ្តាលនោះមានភាពស្មើគ្នា  គ្មានការបែងចែកបក្សពួកតាមតំណែងតួនាទីការងារ  និង

បង្ហាញឲ្យឃើញថាគ្រប់គ្នាមិនថាក្មេងឬចាស់  អ្នកស្រែឬអ្វីក៏ដោយ  ក៏អាចចាប់ផ្តើមធ្វើការដើម្បីសាងជាតិបានដោយខ្លួនឯងដោយមាន

ទិសដៅដែរ។  ដើម្បីឲ្យការអភិវឌ្ឍសម្រេចផល  គ្រោងការណ៍នេះផ្តោតធ្ងន់លើការចាប់ផ្តើមធ្វើសហការគ្នារបស់អ្នកជនបទ ​  តែក្នុង

ពេលតែមួយក៏ត្រូវរក្សាសិទ្ធិភាពជាម្ចាស់របស់ទ្រព្យសម្បតិ្ត និងស្រែចម្ការរបស់បុគ្គលម្នាក់ៗផងដែរ។

 

ចំណុចជោគជ័យរបស់ សាម៉ាអ៊ូល អ៊ុនដុង

 

      ភាពជោគជ័យនៃគ្រោងការណ៍នេះជាការមើលឃើញគុណតម្លៃដ៏សំខាន់របស់មនុស្ស គឺភាពឯករាជ្យក្នុងការជ្រើសរើសគ្រោង

ការណ៍របស់អ្នកភូមិ និងការទទួលយកគំនិតយោបល់អ្នកដទៃដោយមិនរើសអើង  ប្រកាន់វ័យ  ឬតំណែងការងារនោះទេ។ រដ្ឋាភិបាល

កូរេ រកឃើញថា គ្រោងការណ៍នេះបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក៏ព្រោះមូលហេតុសំខាន់ ១០ យ៉ាងគឺ ៖

      ១. ការអភិវឌ្ឍត្រូវតាមដំណាក់កាលបី  ការអភិវឌ្ឍចិត្តគំនិត  សង្គម  សេដ្ឋកិច្ច។

      ២. ការចាប់ផ្តើមធ្វើតាមទស្សនវិជ្ជា "ឧស្សាហ៍ព្យាយាម  ពឹងខ្លួនឯង  មានសាមគ្គីភាព និងទុក្ខលំបាករបស់អ្នកជិតខាង

ជាភារកិច្ចរបស់ខ្លួនដែលត្រូវជួយ" : បណ្តុះទស្សនវិជ្ជានេះចូលទៅក្នុងជម្រៅចិត្ត និងធ្វើដោយជាក់លាក់។

      ៣. អ្នកដឹកនាំភូមិឬអ្នកដឹកនាំគម្រោងស្រ្តី ១  ប្រុស ១ ដែលប្រជាជនបានជ្រើសរើសឡើងដោយមានទំនុកចិត្ត : អ្នក

ដឹកនាំត្រូវចេះលះបង់  ស្មោះត្រង់ មានទំនាក់ទំនងល្អ  និងខិតខំធ្វើការដោយមានគ្រូជាទីប្រឹក្សា  ហើយអ្នកដឹកនាំត្រូវទទួលការបណ្តុះ

បណ្តាលពីមណ្ឌលបណ្តុះបណ្តាលអ្នកដឹកនាំយ៉ាងតិច ១៥ ថ្ងៃ។

      ៤. មានសភាភូមិ ដោយមានគណៈកម្មការគ្រប់គ្រងដែលប្រជាជនបានជ្រើសរើសឡើងមក ១៥ នាក់ ដើម្បីបំពេញតួនាទីរៀបចំ

ផែនការគ្រប់គ្រង និងដំណើរការអភិវឌ្ឍភូមិតាមគំនិតរបស់អ្នកភូមិផ្ទាល់។

      ៥. មានសាលប្រជុំកណ្តាលភូមិឬសាលសហគមន៍ : ជាអគារសាធារណៈប្រើការបានគ្រប់យ៉ាង  ជាកន្លែងប្រជុំរបស់អ្នកភូមិ ​​

កន្លែងបណ្តុះបណ្តាលអាជីពបណ្ណាល័យ  កន្លែងចិញ្ចឹមក្មេង  សហករណ៍  ទទួលភ្ញៀវ  ធ្វើពិធីផ្សេងៗ   ព្រមទាំងបិទប្រកាសគ្រោង

ការណ៍  ផែនការ  និងបំពាក់គ្រឿងកម្សាន្តសាធារណៈដូចជាទូរតស្សន៍  វិទ្យុជាដើម។

      ៦. រដ្ឋាភិបាលផ្តល់ការជួយទំនុកបម្រុងយ៉ាងពិតប្រាកដ : ខាងផ្នែកសម្ភារៈបច្ចេកទេស  វិជ្ជាជីវៈ  ប្រាក់កម្ចីរយៈពេលវែង

ការប្រាក់ទាប  អ្នកដឹកនាំរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងមូលដ្ឋានត្រូវផ្តល់កម្លាំងចិត្ត  សរសើរភូមិដែលជួយខ្លួនឯងនិងទទួលស្គាល់ថា

"តម្លៃរបស់មនុស្សគឺស្ថិតលើស្នាដៃការងារ"  លើកសរសើរអ្នកដែលមានសមត្ថភាពដោយប្រកាន់ថា "អ្នកណាធ្វើល្អ នឹងលើក

ឲ្យធ្វើជាគំរូ"  អ្នកដឹកនាំក្នុងការអភិវឌ្ឍភូមិត្រូវផ្តល់ការលើកតម្កើងជាមិត្តដៃគូអភិវឌ្ឍប្រទេសរបស់ប្រធានាធិបតី។

      ៧. ការធ្វើប្លង់ស្ថិតិ និងបង្ហាញទិសដៅពេលអនាគត : បង្ហាញភាពចម្រើនលូតលាស់ខាងសេដ្ឋកិច្ចរបស់ភូមិ  ជួយពន្លឿនឲ្យ

មានការអភិវឌ្ឍ  ព្រោះប្លង់នេះធ្វើឲ្យដឹងពីស្ថានភាពរបស់ខ្លួនក្នុងបច្ចុប្បន្ន និងគោលបំណងនៅពេលអនាគតដែលខ្លួនត្រូវដើr។   ស្ថិតិ

គ្រប់យ៉ាងទុកនៅនឹងប្លង់នោះ  ហើយបិទប្លង់នោះនៅនឹងផ្លូវចូលទៅក្នុងភូមិជាចំហ ដើម្បីឲ្យអ្នកភូមិបានឃើញ  ហើយកើតមានការខំ

ប្រឹងប្រែងជាប្រចាំ។  ស្ថិតិនេះត្រូវបង្ហាញពីអ្វីដែលកើតមាននៅពេលបច្ចុប្បន្នប៉ុណ្ណោះ។

       ៨. ការបង្កើតមណ្ឌលបណ្តុះបណ្តាលអ្នកដឹកនាំ : ជួយឲ្យបានអ្នកដឹកនាំដែលមានសមត្ថភាព និងមានឧត្តមគតិក្នុងការអភិវឌ្ឍ

ពិតប្រាកដ ដោយការបណ្តុះបណ្តាលរយៈពេល ៧-១៤ ថ្ងៃ។  ការបណ្តុះបណ្តាលមាន ៣ កម្រិត គឺអ្នកដឹកនាំឧត្តមការណ៍  អ្នកដឹកនាំ

កសិកម្ម និងអ្នកដឹកនាំសង្គម។  មានទាំងមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ  ថ្នាក់ខេត្ត  ថ្នាក់ស្រុកនិងឯកជន  ដោយប្រើកម្មវិធី និង

របៀបបណ្តុះបណ្តាលដូចៗគ្នា។  អ្នកចូលរួមបណ្តុះបណ្តាលមានគ្រប់កម្រិតចាប់តាំងពីនាយករដ្ឋមន្រ្តី រហូតដល់កសិករ។  អ្នកផ្តល់

ការបណ្តុះបណ្តាលគឺអ្នកដឹកនាំថ្នាក់ភូមិដែលទទួលជោគជ័យក្នុងការដឹកនាំភូមិឲ្យផុតពីភាពក្រីក្រ ដែលមិនមែនជាមន្រ្តីរាជការថ្នាក់

ខ្ពស់ ឬបណ្ឌិតមកពីក្រៅប្រទេសនោះទេ  ព្រោះបុគ្គលស្គាល់តែពីបញ្ហានិងវិធីដោះស្រាយ  តែគេមិនធ្លាប់អនុវត្តជាក់ស្តែងទេ។

       ៩. ប្រើវិធីចែករំលែកបទពិសោធ : គឺលើកឧទាហរណ៍ជាក់ស្តែងពីបុគ្គលដែលទទួលជោគជ័យក្នុងការអភិវឌ្ឍភូមិ ដើម្បីជំរុញ

ចិត្តអ្នកដទៃឲ្យចង់ធ្វើតាម ដើម្បីពង្រីកការអភិវឌ្ឍឲ្យកាន់តែទូលំទូលាយ និងកើតមានការអភិវឌ្ឍកាន់តែច្រើនឡើង។

       ១០. ការចូលរួមគ្រោងការណ៍ដោយសេរី : គណៈកម្មការនីមួយៗស្នើគ្រោងការណ៍ជាច្រើនឲ្យអ្នកភូមិជ្រើសរើស  ហើយអ្នក

ភូមិមានសិទ្ធិចូលរួមនឹងគ្រោងការណ៍ណាក៏បានតាមដែលគេពេញចិត្ត។  អ្នកណាជ្រើសរើសគ្រោងការណ៍អ្វីដែលបង្កើនចំណូល

របស់ខ្លួន  អ្នកដទៃគ្មានសិទ្ធិមកស្តីថាឬបន្ទោសថាជាមនុស្សអាត្មានិយមបានទេ។  គេគ្រាន់តែធ្វើតាមគ្រោងការណ៍ឲ្យទទួលជោគជ័យ

ដើម្បីសាងទំនុកចិត្ត  សាងចំណាប់អារម្មណ៍ និងការទទួលស្គាល់ពីស្នាដៃធ្វើបានសម្រេចប៉ុណ្ណោះ។

       សរុបមកបញ្ហាផ្សេងៗកើតមកពីមនុស្ស  ប្រសិនបើមនុស្សបានទទួលការបណ្តុះបណ្តាលតាមវិធីដ៏ត្រឹមត្រូវ  ចង្អុលបង្ហាញផ្លូវ

ប្រកបដោយគុណភាពសមតាមបំណងហើយ  ក៏នឹងអាចកាត់បន្ថយភាពអាត្មានិយម  ការគិតតែពីចង់បាន  ហើយចេះអត់ទ្រាំនឹង

ការលំបាកពីការងារធ្ងន់ក្នុងរយៈពេលដ៏ខ្លី  ប្រកបអាជីពសុចរិត  គិតគូរដល់អ្នកដទៃ  មើលឃើញបញ្ហារួមគ្នា និងជួយគ្នាដោះស្រាយ

បញ្ហាទាំងនោះបាន។

       អ្នកដោះស្រាយបញ្ហាបានល្អបំផុត គឺអ្នកដែលសាងបញ្ហានោះឯង។  ដូច្នេះការបណ្តុះចិត្តគំនិតមនុស្សក្នុងប្រទេសឲ្យមាន

គុណធម៌ ឲ្យបានទទួលនូវសេចក្តីសុខពេញបរិបូរណ៍ក្នុងអាជីពការងារ  នោះយុត្តិធម៌នៅក្នុងសង្គមរមែងកើតឡើងយ៉ាងសុទ្ធចិត្ត និង

ចាប់អនុវត្តទៅតាមការតាំងចិត្តនោះ។

       តាមរយៈឧទាហរណ៍នៃភាពជោគជ័យរបស់ប្រទេសកូរេនេះ  បើខ្មែរយើងចេះធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាព

ជីវិតឲ្យប្រសើរ កសាងភាពរីកចម្រើនក្នុងលក្ខណៈជាខ្មែរ គឺការប្រវាស់ដៃរួមសហការ  មានសាមគ្គីភាពតាមគំរូដែលបុព្វបុរសរបស់

យើងធ្លាប់ធ្វើពីមុនមក  រួមផ្សំជាមួយនឹងវិធីសាស្រ្តដ៏ស័ក្តិសមដែលកូរេធ្វើបានសម្រេច និងនាំយកគោលការណ៍ពុទ្ធសាសនាមក

បដិបត្តិក្នុងដំណើរជីវិតតាមផ្លូវត្រឹមត្រូវពិតប្រាកដ  ជាជាងយកសាសនាមកប្រើក្នុងផ្លូវសង្កត់លើកម្មផល  តាមការពេញចិត្តដែលខ្លួន

កំពុងមាន  ព្រោះរឿងទាំងពីរនោះគឺជាហេតុផលធ្វើឲ្យមនុស្សទទួលយកជីវភាពរស់ក្នុងជាតិនេះដោយមិនគិតព្យាយាមយកឈ្នះ

ឧបសគ្គ  គិតយកតែសេចក្តីសុខមកដាក់ខ្លួនដោយគិតថាជាផលកម្មមកពីជាតិមុន  ក្នុងពេលដែលគោលការណ៍ឥទ្ធិបាទធម៌ទាំង ៤ គឺ

ឆន្ទៈ  វិរិយៈ  ចិត្តៈ  និងវិមំសា មិនយកចេញពីក្រដាសមកដាក់ក្នុងបេះដូង និងដកចេញមកប្រើជាទង្វើដោយការអនុវត្តពិត។ បើយើង

ចាប់យកគោលការណ៍ពុទ្ធសាសនាមកអនុវត្តយ៉ាងពិតប្រាកដ  នោះនឹងមានគុណតម្លៃដល់សង្គមជាខ្លាំង ​ព្រោះពុទ្ធសាសនាតែងតែ

បង្រៀនឲ្យមនុស្សចេះជួយគ្នា  ចេះស្រឡាញ់គ្នា  សាមគ្គីគ្នា  និងឧស្សាហ៍ព្យាយាមធ្វើការក្នុងផ្លូវត្រូវជានិច្ច។  ការជួយកែតម្រូវការ

យល់ខុសអំពីគោលការណ៍ព្រះពុទ្ធសាសនា  ដែលយើងចេះតែជឿតាមគ្នា  ទាំងមិនបានសិក្សាពីខ្លឹមសារពិតរបស់ព្រះពុទ្ធសាសនា

នោះ គឺព្រះសង្ឃមានតួនាទីសំខាន់ណាស់ក្នុងផ្នែកនេះដើម្បីជួយឲ្យប្រទេសខ្មែរយើងរុងរឿងបាន។  ការសាងសាមគ្គីភាពគឺត្រូវរួម

សហការពីប្រជាជន ដោយការចាប់ផ្តើមពីក្មេងៗនៅសាលារៀន  គឺកូនៗរបស់ប្រជាជនទាំងឡាយ  ក៏ជាមធ្យោបាយមួយផងដែរ 

ដែលអាចយកឈ្នះភាពក្រអឺតក្រទមរបស់ប្រជាជនបាន  ហើយម្យ៉ាងទៀតការផ្លាស់ប្តូរសង្គមខ្មែរឲ្យមានកម្រិតជីវភាពប្រសើរឡើង

នោះ  ក៏អាស្រ័យលើភាពពេញចិត្តរបស់អ្នកផ្តល់ការផ្លាស់ប្តូរឲ្យ  ពោលគឺ រដ្ឋាភិបាល  មន្រ្តីរាជការ  និងស្ថាប័នឯកជនគាំពារ និង

ការពេញចិត្តរបស់អ្នកទទួលការផ្លាស់ប្តូរគឺប្រជាជនផងដែរ  ដែលទាំងពីរភាគីនេះត្រូវមានការពេញចិត្តនឹងគ្នាជានិច្ច។

       ប្រទេសដាណឺម៉ាក និងកូរេ ជាប្រទេសកសិកម្មស្រដៀងគ្នានឹងខ្មែរយើងដែរ  តែប្រទេសទាំងពីរនេះទទួលជោគជ័យទៅមុន

យើងអស់ហើយ។

       ប្រទេសដាណឺម៉ាក ទទួលជោគជ័យដោយសារបព្វជិត ហ្រ្គុនវិក មើលឃើញពីភាពសំខាន់នៃការអភិវឌ្ឍមនុស្ស  ឲ្យមនុស្សមាន

មូលដ្ឋានស្រឡាញ់ជាតិ  ស្រឡាញ់ដីកំណើតរបស់ខ្លួន និងមានរបៀបវិន័យ។  ការបង្កើតសាលាកណ្តាលវាលស្រែ គឺជាការអុជចន្លុះ

ឲ្យប្រជាជនដាណឺម៉ាក ឃើញពីភាពសំខាន់នៃការបណ្តុះស្មារតីនៃភាពជាមនុស្សស្រឡាញ់ជាតិ  ស្រឡាញ់វប្បធម៌ និងស្រឡាញ់ភាព

មានវិន័យក្នុងខ្លួន  ទើបរឿងផ្សេងៗកើតផលសម្រេចតាមដំណើរការ  រហូតបង្កើតជាសហករណ៍លើកដំបូងក្នុងលោកបាន។

       ចំណែកឯប្រទេសកូរេខាងត្បូងវិញមានរយៈគម្លាតពីដាណឺម៉ាក ប្រហែលជា ១០០ ឆ្នាំក៏ពិតមែន  តែការរីកចម្រើនគឺប្រហាក់

ប្រហែលគ្នាខ្លាំងណាស់  ពោលគឺ  កូរេ ចាប់ផ្តើមទទួលជោគជ័យចាប់​ពីគ្រូ យ៉ុង គី គឹម ជាគ្រូស្រុកស្រែដូចជាបុព្វជិត ហ្រ្គុនវិក របស់

ដាណឺម៉ាក ដែរ។  គ្រូយ៉ុង គី គឹម ចាប់ផ្តើមពីភូមិរបស់ខ្លួនឯង ធ្វើខ្លួនជាគំរូ និងមានទស្សនៈត្រឹមតែ ៣ ចំណុច គឺឧស្សាហ៍  ជួយខ្លួនឯង

និងសហការគ្នាធ្វើការនិងធ្វើយ៉ាងពិតប្រាកដ  តែមិនបានប៉ុន្មានឆ្នាំផងក៏ឃើញផល  ហើយរដ្ឋាភិបាលបានដឹងក៏ជួយឧបត្ថម្ភគ្រាំទ្រ 

ទើបលទ្ធផលកើតឡើងលឿន  ហើយធ្វើឲ្យកូរេខាងត្បូងមានមុខមានមាត់លើឆាកអន្តរជាតិ  រាប់ថាជាប្រទេសមួយទៀតនៅអាស៊ី

ដែលទទួលជោគជ័យដូចគ្នានឹងប្រទេសដាណឺម៉ាក កាលពីជាង ១០០ មកហើយនោះដែរ។

       ចំណែកប្រទេសយើងវិញ មានផ្ទៃដីកសិកម្មល្អគ្រប់យ៉ាងស្រាប់ហើយ  មានប្រជាជនប្រកបរបរកសិកម្មមុនដាណឺម៉ាក និងកូរេ

ខាងត្បូងទៅទៀត  តែតើហេតុអ្វីទើបយើងមិនទទួលជោគជ័យ?  សាកល្បងមើលបទពិសោធរបស់ប្រទេសកូរេមើល៍  តើយើងបាន

ធ្វើអ្វីខ្លះហើយ?  តាមពិតទៅក្នុងប្រវត្តិសាស្រ្តកន្លងមក  យើងក៏ធ្លាប់មានការយកចិត្តទុកដាក់  និងផ្តោតធ្ងន់លើកសិកម្មដែរ  តែយើង

ផ្តោតធ្ងន់ខ្លាំងហួសប្រមាណមិនគិតពីអាយុជីវិតប្រជាជន  ទើបនៅទីបំផុតត្រូវបរាជ័យ  នោះគឺ របប ៣ ឆ្នាំ ៨ ខែ  ២០ ថ្ងៃ នោះឯង។

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សង្គមវិទ្យា - សេដ្ឋកិច្ច - នយោបាយ»

ផែនការអភិវឌ្ឍ​ជនបទ​របស់​កូរេខាង​ត្បូង [30-September-2013]
ដំណើរវិវត្តន៍នៃច្បាប់ [18-September-2013]
គុណសម្បត្តិអ្នកនយោបាយដ៏ល្អ [12-July-2013]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017