យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើសត្វអ្វីមានសំឡេង​ខ្លាំង​បំផុត​ក្នុង​មហា​សមុទ្រ?

ចេញថ្ងៃទីៈ [27-09-2013] | បើកមើលៈ 4148 | Print |



 

        គឺ ហ្វូងបង្គា...

        ទោះជាត្រីបាឡែនខៀវអាចបញ្ចេញសំឡេងបានឮខ្លាំងបំផុតក្នុងចំណោមពួកសត្វសមុទ្រ ឬសត្វលើគោក មួយទល់នឹងមួយក៏

ដោយ  តែបើវាស់ពីសំឡេងតាមធម្មជាតិដែលខ្លាំងបំផុតវិញនោះ គឺពួកបង្គានឹងវ៉ាគេដាច់ប៉ិតតែម្តង។

        សំឡេងរបស់ "ហ្វូងបង្គា" គឺជាសំឡេងតាមធម្មជាតិតែម្យ៉ាងគត់ដែលអាចរំខានដល់ហ្វ្រេកង់សំឡេងសូណារ៍ របស់នាវាមុជទឹក

ធ្វើឲ្យប្រដាប់ស្តាប់សំឡេងមិនអាចឮសំឡេងអ្វីផ្សេងសោះឡើយ។

        នាវាជ្រមុជទឹកនឹងមិនបានឮសំឡេងអ្វីទាំងអស់នៅពេលដែលវាបើកនៅចំពីលើ ឬនៅពីក្រោមហ្វូងបង្គា។

        សំឡេងរបស់បង្គារួមកម្លាំងគ្នាអាចឮដល់ទៅ ២៤៦ ដេស៊ីបេល  ប៉ុន្តែដោយសារតែសំឡេងធ្វើដំណើរក្នុងទឹកបានលឿនជាង

ខាងក្រៅ  ទើបវាអាចស្មើនឹង ១៦០ ដេស៊ីបេលក្នុងបរិយាកាស។  ត្រឹមតែប៉ុណ្ណឹងក៏ឮខ្លាំងជាងសំឡេងយន្តហោះ ហ្សេត (Jet)  ហោះ

លើអាកាស (១៤០ ដេស៊ីបេល) រួចទៅហើយ។  មនុស្សមួយចំនួនប្រៀបធៀបថា វាអាចឮប្រហាក់ប្រហែលនឹងឲ្យមនុស្សទាំងអស់

នៅលើលោកនេះចៀនសាច់ជ្រូកបីជាន់ព្រមៗគ្នាតែម្តង។

        សំឡេងដ៏ខ្លាំងខាងលើកើតឡើងដោយសារតែបង្គារាប់លានលានក្បាលទង្គិចដង្គៀបធំៗរបស់វាព្រមៗគ្នា។  បង្គាទាំងនោះនៅ

ក្នុងអម្បូរជាមួយនឹងបង្គាល្អិតៗមួយប្រភេទ (Alpheus and Synalpheus) ដែលអាចរកឃើញតាមបរិវេណសមុទ្រទឹករាក់ក្នុងតំបន់ក្តៅ

សើម និងពាក់កណ្តាលក្តៅសើម។

        អ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះទៅទៀត គឺរូបភាពវីដេអូដែលថតបានយ៉ាងផ្ចិតផ្ចង់  បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា

សំឡេងទាំងនោះកើតឡើងបន្ទាប់ពីមានការទង្គិចដង្កៀប ៧០០ មីក្រូវិនាទីរួចមក។  ដូច្នេះសំឡេងទាំងនោះកើតមកពីការផ្ទុះនៃពពុះ 

មិនមែនមកពីការទង្គិចរបស់ដង្កៀបទេ។

        បង្គាប្រើសំឡេងទាំងនេះដើម្បីធ្វើឲ្យសត្វជាអាហាររបស់វាវង្វេងស៊ុង ឬដើម្បីផ្តល់សញ្ញាដល់គ្នា និងដើម្បីរកញីឈ្មោល។ 

ក្រៅពីវាមានអនុភាពបំផ្លាញហ្រ្វេកង់សូណារ៍ហើយសំឡេងដ៏មុតស្រួចនេះក៏បង្កឲ្យមានការខូចខាតដល់កង្ហាល់ទូកទៀតផង។


 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017